Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ

ហេតុអ្វី​ត្រូវ​បញ្ឈប់​ការលួច​ចម្លង​ស្នា​ដៃ​អ្នកដទៃ?

២ ឆ្នាំមុន
1 នាទីក្នុងការអាន
310
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ហេតុអ្វី​ត្រូវ​បញ្ឈប់​ការលួច​ចម្លង​ស្នា​ដៃ​អ្នកដទៃ?
FacebookTwitterLinkedinTelegramQR Code

​កន្លងមក​ ​យើង​តែង​ជួបប្រទះ​ជារឿយៗ​នូវ​ករណី​ទាក់ទង​នឹង​ការ​ចម្លង​ស្នាដៃ​បង្កើត​ថ្មី​ ​និង​ការងារ​ច្នៃប្រឌិត​ជាច្រើន​ទៀត​ ​ស្រប​ពេល​ដែល​ការងារ​របស់​ពួកគាត់​មាន​សិទ្ធិ​ទទួល​បានការ​ការពារ​ដោយ​សិទ្ធិ​កម្មសិទ្ធិ​បញ្ញា​ (​ឬ​ ​Intellectual Property​ ​Right​s)​។​

ហេតុអ្វី​ត្រូវ​បញ្ឈប់​ការលួច​ចម្លង​ស្នា​ដៃ​អ្នកដទៃ?

‣ ​តើ​កម្មសិទ្ធិ​បញ្ញា​មានន័យ​ដូចម្ដេច​? ​ហើយ​គ្របដណ្ដប់​លើ​ផ្នែក​ណាខ្លះ​?

​បើ​យោង​តាម​នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា​ ​«​កម្មសិទ្ធិ​បញ្ញា​»​ ​សំដៅ​ដល់​ស្នាដៃ​ឬ​ការ​បង្កើត​ដោយ​គំនិត​បញ្ញា​ហើយ​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​ពាណិជ្ជកម្ម​។​
​កម្មសិទ្ធិ​បញ្ញា​ ​ត្រូវ​បាន​បែងចែក​ជា​២​ប្រភេទ​គឺ​

  1.  ​កម្មសិទ្ធិ​ឧស្សាហកម្ម​
  2. ​ ​សិទ្ធិ​អ្នកនិពន្ធ​ ​និង​សិទ្ធិ​ប្រហាក់ប្រហែល​

​តែ​អត្ថបទ​ថ្ងៃនេះ​ ​យើង​នឹង​ផ្តោត​តែ​លើ​ ​«​សិទ្ធិ​អ្នកនិពន្ធ​និង​សិទ្ធិ​ប្រហាក់ប្រហែល​»​ ​ដែល​រួម​មាន​ស្នាដៃ​អក្សរសាស្ត្រ​ ​និង​សិល្បៈ ​ដូចជា​រឿងប្រលោមលោក​ ​កំណាព្យ​ ​អត្ថបទ​កាសែត​ ​ការងារ​យោង​ ​ល្ខោន​ ​ភាពយន្ត​ ​ស្នាដៃ​ត​ន្រ្តី ​គំនូរ​ ​រូបថត​ ​ចម្លាក់​ ​និង​ស្ថាបត្យកម្ម​ជាដើម​។​


‣ ​ហេតុ​អី​ចាំបាច់​មានច្បាប់​ស្ដីពី​ ​«​សិទ្ធិ​អ្នកនិពន្ធ​ ​និង​សិទ្ធិ​ប្រហាក់ប្រហែល​»​?

​ច្បាប់​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​គោរព​សិទ្ធិ​អ្នកនិពន្ធ​ដែល​ជា​ម្ចាស់​ដើម​នៃ​ស្នាដៃ​បង្កើត​ថ្មី​របស់​ពួកគាត់​ ​និង​ការពារ​ស្នាដៃ​ដើម​ទាំងនោះ​ពី​ការ​លួច​ចម្លង​ដោយ​គ្មាន​សុំ​ការអនុញ្ញាត​ហើយ​យកទៅ​ប្រើប្រាស់​ដើម្បី​ប្រយោជន៍ផ្ទាល់ខ្លួន​។​
​ជាទូទៅ​ ​អ្នកនិពន្ធ​មាន​សិទ្ធិ​ផ្ដាច់មុខ​លើ​ការងារ​មួយ​របស់​គាត់​ក្នុង​ការ​បង្កើត​ ​ផ្សាយ​ ​អនុវត្ត​ ​ទំនាក់ទំនង​ ​និង​សម្រួលការ​ងារ​នោះ​ ​ដែលគេ​ហៅថា​ ​ការ​រក្សាសិទ្ធិ​ (​Copyright​ ​ឬ​ ​Author​’s ​right​) ​ហើយ​ការ​រក្សាសិទ្ធិ​នេះ​អនុញ្ញាត​ឱ្យ​ម្ចាស់​នៃ​ការងារ​ដើម​ត្រួតពិនិត្យ​ ​ប្រសិន​មានការ​កេងប្រវ័ញ្ច​បែប​ពាណិជ្ជកម្ម​លើ​ការងារ​របស់​គាត់​។​

​បើ​យោងទៅតាម​ ​មាត្រា​ ​៦​៤​ ​និង​ ​មាត្រា​ ​៦​៥​ ​នៃ​ច្បាប់​ស្ដីពី​ ​«​សិទ្ធិ​អ្នកនិពន្ធ​ ​និង​សិទ្ធិ​ប្រហាក់ប្រហែល​»​ ​អ្នក​លួច​ចម្លង​ស្នាដៃ​អ្នកដទៃ​ ​នឹង​ត្រូវ​រង​ការ​ផាក​ពិន័យ​ជា​ទឹកប្រាក់​ ​និង​ជាប់​ពន្ធ​គា​រ​ចាប់ពី​ ​១​ខែ​ឡើង​ទៅ​ថែមទៀត​។​


‣ ​ហេតុអ្វី​យើង​មិនគួរ​គាំទ្រ​ការ​លួច​ចម្លង​ស្នាដៃ​អ្នកដទៃ​?

‣ ​ហេតុអ្វី​យើង​មិនគួរ​គាំទ្រ​ការ​លួច​ចម្លង​ស្នាដៃ​អ្នកដទៃ​?

​មែនទែន​ទៅ​ ​វា​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ​។​ ​យើង​ធ្លាប់​ប្រទះឃើញ​កន្លងមក​មាន​ ​ករណី​លួច​ចម្លង​ស្នាដៃ​អ្នកដទៃ​យកទៅ​ប្រើប្រាស់​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ម្ចាស់​ដើម​ ​ក្រោម​រូបភាព​ដូចជា​ការ​លួច​ចម្លង​ការងារ​រចនា​ក្រាហ្វិក​ ​បទ​ចម្រៀង​ ​ចម្លង​សៀវភៅ​ ​និង​អត្ថបទ​ដើម​ ​ដើម្បី​ទទួល​បាន​ប្រយោជន៍ផ្ទាល់ខ្លួន​ ​ឬ​ដើម្បី​ប្រយោជន៍​អាជីវកម្ម​ទៀត​។​ ​ទង្វើ​ទាំងនេះ​ជា​អំពើ​ខុសច្បាប់​ដែល​ពុំគួរ​លើកលែង​ឱ្យ ​បំភ្លេច​ចោល​ ​ឬ​មើល​រំលង​ដាច់ខាត​ ​ដោយហេតុ​ផល​ថា​៖​

  1.  ​វា​ជា​ទង្វើ​ប្រាសចាក​ទៅ​នឹង​ក្រម​សីលធម៌​អាជីវកម្ម​
  2.  ​វា​ជា​ទង្វើ​ប្រឆាំង​នឹង​សិទ្ធិ​អ្នកនិពន្ធ​ ​ឬ​ម្ចាស់​ដើម​នៃ​ស្នាដៃ​បង្កើត​ថ្មី​
  3.  ​វា​បំបាក់​ដល់​ទឹកចិត្ត​បុគ្គល​ដែល​បាន​ខិតខំ​បង្កើត​នូវ​ស្នាដៃ​ថ្មីៗ​
  4.  ​វា​ប៉ះពាល់​ដល់​គុណ​តម្លៃ​ការងារ​ ​និង​ទី​ផ្សារ​នៃ​វិ​ស​័​យ​ការងារ​ឬ​ស្នាដៃ​នោះ​​

កាក់​សេន​ ​លើកយក​ប្រធាន​បទ​នេះ​មក​និយាយ​ថ្ងៃនេះ​ ​ក្នុង​គោលបំណង​ចង់​លើក​ក​ម្ពស់ ​និង​ជ​ម្រុ​ញ​លើកទឹកចិត្ត​ដល់​អ្នករាល់គ្នា​ឱ្យ​គោរព​និង​ឱ្យ​តម្លៃ​ស្នាដៃ​បង្កើត​ថ្មី​របស់​អ្នកដទៃ​។​ ​ទន្ទឹម​នឹង​នេះ​ ​ក៏​សូម​សំណូមពរ​ដល់​បុគ្គល​ដែល​ចង់​យក​ស្នាដៃ​បង្កើត​ថ្មី​របស់​នរណា​ម្នាក់​ឬ​ស្ថាប័ន​ណាមួយ​ទៅ​ប្រើប្រាស់​បន្ត​ ​សូម​ស្នើសុំ​ការអនុញ្ញាត​ពី​ម្ចាស់​ដើម​ឱ្យ​បាន​ត្រឹមត្រូវ​ជាមុន​សិន​។​


​ប្រភព​ឯកសារ​ស្រាវជ្រាវ​
​១​. ​នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា​ | ​សិទ្ធិ​អ្នកនិពន្ធ​ ​«​ស្នាដៃ​ដែល​ការពារ​ដោយ​ច្បាប់​»​
​២​. ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា​ | ​ច្បាប់​ស្ដីពី​ ​«​សិទ្ធិ​អ្នកនិពន្ធ​ ​និង​សិទ្ធិ​ប្រហាក់ប្រហែល​»​
​៣​. ​World​ ​Intellectual Property​ ​Organization​ (​W​I​P​O). ​Copyright​. ​w​w​w​.​w​i​p​o.​in​t​/​copyright​/​e​n

ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការតាំងពិព័រណ៍ ស្តីពីវេទិកាជំរុញការលក់ និងការធ្វើទីផ្សារ
ចំណូលចំណាយ
២ សប្តាហ៍មុន

ការតាំងពិព័រណ៍ ស្តីពីវេទិកាជំរុញការលក់ និងការធ្វើទីផ្សារ

ចំណូលចំណាយ
៣ សប្តាហ៍មុន

<<វេទិកា និងពិព័រណ៍ប្រចាំឆ្នាំ ស្តីពីការជំរុញដល់ការលក់ និងការធ្វើទីផ្សាររបស់ SME ដែលនឹងរៀបចំឡើង២ថ្ងៃពេញ ក្នុងដើមខែមិថុនានេះ>>

Amret remains a leading financial institution in promoting and supporting women in Cambodian business
ចំណូលចំណាយ
៣ ខែមុន

អម្រឹតនៅតែជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មកម្ពុជា

ចំណូលចំណាយ
៦ ខែមុន

រៀនជំនាញដែលមានតម្រូវការច្រើន ឬជំនាញដែលខ្លួនស្រលាញ់ ?

ចំណូលចំណាយ
៦ ខែមុន

ហេតុអ្វី អ្នកមានភាគច្រើនប្រើប្រាស់កាតក្រេឌីត?

គួរធ្វើម៉េច បើមិនចង់ឲ្យអាជីវកម្មស្ទះលុយ
ចំណូលចំណាយ ហិរញ្ញវត្ថុ
៦ ខែមុន

គួរធ្វើម៉េច បើមិនចង់ឲ្យអាជីវកម្មស្ទះលុយ

ចាយតាម ​កាត​ឥណពន្ធ​ ឬ​ ​កាត​ឥណទាន​?
ចំណូលចំណាយ
៦ ខែមុន

ចាយតាម ​កាត​ឥណពន្ធ​ ឬ​ ​កាត​ឥណទាន​?

ប្រទេសកាតាចំណាយលើព្រឹតិ្តការណ៍FIFA World Cup ប៉ុន្មាន?
ចំណូលចំណាយ
៦ ខែមុន

ប្រទេសកាតាចំណាយលើព្រឹតិ្តការណ៍FIFA World Cup ប៉ុន្មាន?

អត្ថបទបន្ទាប់
វិធីគណនាងាយៗស្វែងយល់ពីសុខភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន

វិធី​គណនា​ងាយៗ​ស្វែង​យល់​ពី​សុខ​ភាព​ហិរញ្ញ​វត្ថុ​ផ្ទាល់​ខ្លួន

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist