Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

​កូរ៉ូណាវី​រុ​ស​នៅ​កម្ពុជា​

កូរ៉ូណាវី​រុ​ស​មានផល​ប៉ះពាល់​លើ​អាជីវកម្ម​ខ្នាត​តូច​និង​មធ្យម​នៅ​កម្ពុជា​បែប​ណា​?​

ប៊ុត ពុទ្ធារីយ៍ (Buth Putheary) ដោយ ប៊ុត ពុទ្ធារីយ៍ (Buth Putheary)
2 years មុន
ប្រភេទ ចំណូលចំណាយ
កូរ៉ូណាវីរុសនៅកម្ពុជា
152
ទស្សនា
កូរ៉ូណាវីរុសនៅកម្ពុជា

​វិ​ស័​យ​ស្នូល​ដែល​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​ដូចជា​ ​ទេសចរណ៍​ ​ឧស្សាហកម្ម​កាត់​ដេរ​ ​សេវាកម្ម​ ​និង​ ​អចល​ន​ទ្រព្យ​ ​ជាដើម​នោះ​ ​កំពុង​ជួប​បញ្ហា​ជាបន្តបន្ទាប់​ដោយសារ​Co​v​i​d​-19​។​ ​អាជីវកម្ម​ខ្នាត​តូច​និង​មធ្យម​ (S​ME​s) ​ស្ថិត​ក្នុង​ផ្នែក​ដែល​រងគ្រោះ​ខ្លាំង​ជាងគេ​ ​បើ​វិបត្តិ​នេះ​បន្ត​អូស​បន្លាយ​ទៅមុខ​យូរ​ទៀត​។​

​ផល​ប៉ះពាល់​នៃ​វិបត្តិសេដ្ឋកិច្ច​សាកល​ដែល​អាច​នឹង​កើតមានឡើង​ដោយសារ​ជំងឺរាតត្បាត​សាកល​ ​CO​V​I​D​-19 ​អាច​មាន​វិសាលភាព​ធំធេង​លើ​អាជីវកម្ម​ខ្នាត​តូច​និង​មធ្យម​។​ ​អាជីវកម្ម​ទាំងនេះ​អាច​នឹង​រង្គោះ​រ​ង្គេី ​និង​ប្រឈម​មុខ​និង​ការ​ក្ស័យធន​ផង​ ​ដោយសារតែ​បញ្ហា​ច្រើនយ៉ាង​ដូចជា​៖​

​១​. ​បាត់បង់​អតិថិជន៑​និង​ចំណូល​យ៉ាង​គំហុក

បាត់បង់អតិថិជននិងចំណូលយ៉ាងគំហុក

ដោយសារ​បញ្ហា​ជំងឺរាតត្បាត​ ​ដំណើរការ​របស់​ក្រុមហ៊ុន​ខ្នាត​តូច​ ​មធ្យម​ ​និង​ខ្នាត​ធំ​មួយ​ចំនួន​ ​រង​ផល​ប៉ះពាល់​ ​ឬ​ត្រូវ​បាន​កាត់ផ្តាច់​រហូតដល់​មិន​អាច​ផ្គត់ផ្គង់​ផលិតផល​ឬ​ ​សេវាកម្ម​ទៅកាន់​អតិថិជន​ឲ្យបាន​គ្រប់គ្រាន់​ផង​។​ ​បញ្ហា​ក្នុង​សង្វាក់​ផលិតកម្ម​នេះ​អាច​កើតឡើង​ដោយសារ​ការ​សម្រេច​ចិត្ត​ឲ្យ​បុគ្គលិក​ផ្អាក​ការ​ធ្វើការ​សិន​ ​ឬ​ធ្វើការ​ពី​ផ្ទះ​ ​និង​កង្វះខាត​វត្ថុធាតុដើម​។​
​ចំណែក​ចំណុច​មួយទៀត​គឺ​ ​ផ្នែក​តម្រូវ​ការ​ថយ​ចុះ​ឬ​គ្មាន​តម្រូវ​ការ​តែម្តង​ក្នុង​កាលៈទេសៈ​អាក្រក់​នេះ​។​ ​ការ​ថយ​ចុះ​នៃ​តម្រូវ​ការ​នេះ​ហើយ​ ​បណ្តាលឲ្យមាន​ការ​កាត់បន្ថយ​ប្រាក់ខែ​បុគ្គលិក​ ​ឬ​បន្ថយ​ចំនួន​បុគ្គលិក​ផង​ក៏មាន​ ​ដែល​វា​ធ្វើឲ្យ​អត្រា​ប្រជាជន​ដែល​គ្មាន​ការងារ​ធ្វើ​ក៏​កើន​ឡើង​ជាលំដាប់​។​ ​ជាក់ស្តែង​នៅ​សហរដ្ឋអាមេរិក​ ​គ្រាន់តែ​ចំនួន​អ្នក​បាត់បង់​ការងារ​ធ្វើ​គឺ​កើន​ឡើង​ដល់​ ​២​២​លាន​នាក់​ឯណោះ​ ​បើ​យោង​តាម​សារ​ព័ត៌មាន​ ​Washing​ton​ ​Post​។​

​២​. ​បាត់បង់​ឱកាស​ពង្រីក​ ​និង​វិនិយោគ​លេី​អាជីវកម្ម​ថ្មី​របស់​ខ្លួន

បាត់បង់ឱកាសពង្រីក និងវិនិយោគលេីអាជីវកម្មថ្មីរបស់ខ្លួន

​វិបត្តិ​ទាំងនេះ​កំពុង​រុញច្រាន​ឲ្យ​ម្ចាស់​អាជីវកម្ម​ទាំងនោះ​ខ្វះខាត​ប្រាក់កាស​ ​ហើយ​ស្រប​ជាមួយគ្នា​នោះ​ពេលវេលា​ក៏​មិន​អំណោយផល​ទៀត​ ​ការ​ឈាន​ទៅ​ពង្រីក​ឬ​ ​បើក​អាជីវកម្ម​ថ្មី​នោះ​មិន​អាច​ធ្វើ​ទៅរួច​ឡើយ​។​ ​ដូច្នេះ​អ្នក​ទាំងនោះ​អាច​ខាតបង់​ទាំង​ពេលវេលា​ ​ហិរញ្ញវត្ថុ​ ​និង​ចាំបាច់​ត្រូវ​រៀបចំ​គម្រោង​សារ​ឡើងវិញ​ថែមទៀត​ ​ដើម្បី​ឆ្លើយតបនឹង​បញ្ហា​ប្រឈម​ ​និង​ចៀស​ឲ្យ​ផុត​ពី​ហា​និ​ភ័យ​ចំពោះមុខ​។​

​៣​.​កង្វះខាត​ប្រសិទ្ធ​ភាព​ក្នុង​ការងារ​ ​និង​ការ​គ្រប់គ្រង

កង្វះខាតប្រសិទ្ធភាពក្នុងការងារ និងការគ្រប់គ្រង

​ដោយសារ​ភាព​ចលាចល​ដែល​កើត​ចេញពី​ជំងឺរាតត្បាត​ធ្ងន់ធ្ងរ​ដូចជា​ ​CO​V​I​D​-19 ​នេះ​ ​ក្រុមហ៊ុន​ភាគច្រើន​ត្រូវ​កាត់បន្ថយ​កញ្ចប់​លុយ​សម្រាប់​ផ្សព្វផ្សាយ​ផលិតផល​ រឺ ​សេវាកម្ម​របស់​ខ្លួន​(​advertising​ ​and​ ​marketing​ ​budget​)​។​ ​ឯ​របៀប​ធ្វេី​ការ​ក៏បាន​ផ្លាស់ប្តូរ​ភ្លាម​ៗ​ ​មក​ជា​ការ​ធ្វើការងារ​ពី​ចម្ងាយ​(​remote​ ​working​)

​ដ្បិត​ការងារ​ខ្លះ​មាន​ភាព​ពិបាក​ក្នុង​ការ​អនុវត្ត​ជាមួយ​របៀប​ធ្វើការ​ថ្មី​នេះ​។​ ​ទាំងអស់​នេះ​អាច​បង្ហាញ​ឲ្យ​ឃើញ​ថា​ ​អាជីវកម្ម​ខ្នាត​តូច​និង​មធ្យម​មាន​ហា​និ​ភ័យ​ខ្ពស់​ក្នុង​ការ​ឈាន​ទៅ​រកការ​ក្ស័យធន​ ​បើសិនជា​បញ្ហា​នេះ​នៅ​អូស​បន្លាយ​កាន់តែ​យូរ​។​

​សម្រាប់​ការចូលរួម​ចំណែក​ក្នុង​ដំណោះស្រាយ​វិ​ប​តិ្ត​ដ៏​ធ្ងន់ធ្ងរ​នេះ​ផង​ដែរ​ ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ដុតដៃដុតជើង​ ​និង​ ​មាន​វិធាន​ក្នុង​ការ​សម្រួល​ដោយ​ការ​កាត់បន្ថយ​ពន្ធ​ ​ប្រាក់​ក​ម្ចី​ការប្រាក់​ទាប​ ​និង​ផ្តល់​ប្រាក់ឧបត្ថម្ភ​ដល់​បុគ្គលិក​ដែល​បាត់បង់​ការងារ​លេីវិ​ស័​យ​អ​ទិ​ភាព​ផង​។

ពាក្យទាក់ទង: កូរ៉ូណាវីរុសនៅកម្ពុជា

អត្ថបទទាក់ទង

ធនាគារ អ៊ូរី ត្រូវបានបិទវគ្គបញ្ចប់ដោយជោគជ័យ កម្មវិធី “ការបណ្តុះបណ្តាលពន្លកថ្មី ជំនាន់ទី១”
ចំណូលចំណាយ

ធនាគារ អ៊ូរី ត្រូវបានបិទវគ្គបញ្ចប់ដោយជោគជ័យ កម្មវិធី “ការបណ្តុះបណ្តាលពន្លកថ្មី ជំនាន់ទី១”

August 12, 2022
Woori Bank Completed Talent Incubation Program Generation 1
ចំណូលចំណាយ

Woori Bank Completed Talent Incubation Program Generation 1

August 12, 2022
៣០០ដុល្លារទៅដេីរលេងនៅកោះត្រល់
ចំណូលចំណាយ

៣០០ដុល្លារទៅដេីរលេងនៅកោះត្រល់

August 12, 2022
អត្ថបទបន្ទាប់
គំនិត៥យ៉ាងធ្វើឲ្យ​អ្នក​ព្យាយាម​សន្សំ​សំចៃ

គំនិត៥យ៉ាងធ្វើឲ្យ​អ្នក​ព្យាយាម​សន្សំ​សំចៃ

អត្ថបទពេញនិយម

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ ប៊ុត ពុទ្ធារីយ៍ (Buth Putheary)
July 22, 2022

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ ប៊ុត ពុទ្ធារីយ៍ (Buth Putheary)
July 22, 2022

តើភាគហ៊ុនគឺជាអ្វី?

តើភាគហ៊ុន​គឺជា​អ្វី?

ដោយ ប៊ុត ពុទ្ធារីយ៍ (Buth Putheary)
July 23, 2022

ពន្ធ និងអាករ

ពន្ធ និង អាករ

ដោយ ប៊ុត ពុទ្ធារីយ៍ (Buth Putheary)
July 23, 2022

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ ប៊ុត ពុទ្ធារីយ៍ (Buth Putheary)
July 22, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។