Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ, ហិរញ្ញវត្ថុ

តម្លៃ​នៃ​ការរស់នៅ​

២ ឆ្នាំមុន
1 នាទីក្នុងការអាន
462
ទស្សនា
FacebookTwitterLinkedinTelegramQR Code
តម្លៃ​នៃ​ការរស់នៅ​
FacebookTwitterLinkedinTelegramQR Code

​អី​គេ​ទៅ​ ​«​តម្លៃ​នៃ​ការរស់នៅ​»​ ?

​អី​គេ​ទៅ​ ​«​តម្លៃ​នៃ​ការរស់នៅ​»​ ?

​អ្នក​ទាំងអស់គ្នា​ធ្លាប់​ឆ្ងល់​អត់​ថា​ ​ការងារ​ ​តួនាទី​ ​មុខតំណែង​ដូចគ្នា​ ​គ្រាន់តែ​ខុស​ទីតាំង​មួយ​នៅ​ក្រុង​ ​មួយ​នៅ​ខេត្ត​ ​ម៉េច​ប្រាក់ខែ​ក៏​ខុសគ្នា​ដែរ​?
​មាន​បុគ្គលិក​ផ្នែក​លក់​ម្នាក់​ធ្វើការ​នៅ​ខេត្ត​សៀមរាប​។​ ​ស្រាប់តែ​ថ្ងៃមួយ​ក៏​ទទួល​បាន​សារ​ថា​កា​រដាក់​ ​ពាក្យសុំ​ធ្វើការ​ក្នុង​តួនាទី​មួយ​មុខតំណែង​ដូចគ្នា​កាលពី​ខែមុន​នៅ​ឯ​ភ្នំពេញ​ ​ត្រូវ​បាន​គេ​ព្រម​ទទួលយក​ហើយ​ ​និង​អាច​ចាប់ផ្ដើម​ធ្វើការ​នា​ខែ​ក្រោយនេះ​បាន​។​ ​ភ្លាម​ៗ​នោះ​ ​គាត់​សប្បាយចិត្ត​ណាស់​ ​ព្រោះ​ការងារ​ថ្មី​ ​តែ​តួនាទី​នៅ​ដដែល​ ​ហើយ​ប្រាក់ខែ​ក៏បាន​ខ្ពស់​ជាង​នៅកន្លែង​ចាស់​នៅ​ឯ​សៀមរាប​១​០​០​ដុល្លារ​ទៀត​។​

​ប៉ុន្តែ​កំណើន​ប្រាក់ខែ​នេះ​ដឹង​តែ​អាច​ទ្រទ្រង់​ជីវភាពរស់នៅ​របស់​គាត់​នៅ​ភ្នំពេញ​បាន​ល្អ​​​ជាង​មុន​ដែរ​ឬទេ​?

​ឥលូវ​យើង​មក​ពិនិត្យមើល​លម្អិត​ពី​ភាព​ខុសគ្នា​រវាង​ជីវភាពរស់នៅ​នៅ​តំបន់​ទាំងពីរ​នេះ​វិញ​ម្ដង​។​ ​ក្នុង​ជីវភាពរស់នៅ​តែង​ត្រូវ​ប្រឈម​នឹង​ចំណាយ​ប្រចាំថ្ងៃ​និង​ប្រចាំខែ​ជាច្រើន​ ​ដែលគេ​ហៅថា​ “​cost of living​” ​បកប្រែ​មក​​​ថា​ “​បរិយាទាន​នៃ​ជីវភាព​”​។​ ​តែ​បើ​អេ​ដ​មីន​និយាយ​ឱ្យ​ងាយ​យល់​គឺ​ ​តម្លៃ​នៃ​ការរស់នៅ​ ​ឬ​ ​ការ​ចំណាយ​ក្នុង​ជីវភាព​។​

​«​Cost of living​»​ ​សំដៅ​លើ​ទំហំ​ចំណាយ​ទៅលើ​ការ​ស្នាក់​នៅ​ ​ហូបចុក​ ​បង់ពន្ធ​ ​ថ្លៃ​សេវា​សុខភាព​ ​និង​ចំណាយ​ទូទៅ​មួយ​ចំនួន​ទៀត​ដែល​អ្នក​ត្រូវ​រ៉ាប់រង​ក្នុង​អំឡុង​ពេល​មួយ​និង​នៅ​តំបន់​មួយ​ជាក់លាក់​។​ ​មានន័យ​ថា​ទំនិញ​ដូចគ្នា​តែ​តម្លៃ​របស់​វា​អាច​ខុសគ្នា​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ ​ជាហេតុ​ធ្វើ​ឱ្យ​តម្លៃ​នៃ​ការរស់នៅ​ក៏​ខុសគ្នា​ទៅតាម​តំបន់​ដែរ​។​

​យើង​បន្ត​ឧទាហរណ៍​ខាងលើ​ ​ទោះបី​បុគ្គល​ម្នាក់​នោះ​ទទួល​បាន​ប្រាក់ខែ​នៅ​ឯ​ភ្នំពេញ​ច្រើនជាង​នៅ​ខេត្ត​ក៏ដោយ​ ​តែ​គាត់​នឹង​ត្រូវ​រ៉ាប់រង​ថ្លៃ​ចំណាយ​ប្រចាំថ្ងៃ​ ​ប្រចាំខែ​ក៏​ច្រើនជាង​មុន​ដែរ​។​ ​ជា​លទ្ធផល​ ​វា​មិន​អាច​ធានា​ថា​គាត់​នឹង​សល់​ប្រាក់​ធូរធារ​ជាង​មុន​ដោយសារ​កំណើន​នេះ​ទេ​។​ ​ផ្ទុយទៅវិញ​ ​ប្រសិនបើ​គាត់​ទទួល​បាន​ប្រាក់ខែ​ដូចគ្នា​មិនថា​នៅ​ខេត្ត​សៀមរាប​ ​ឬនៅ​ក្រុងភ្នំពេញ​ ​ប៉ុន្តែ​បើ​ថ្លៃ​ចំណាយ​លើ​ជីវភាព​នៅ​សៀមរាប​ ​ទាប​ជាង​នៅ​ភ្នំពេញ​ ​គាត់​អាច​សល់​ប្រាក់​បាន​ខ្លះ​ទុក​សន្សំ​ ​ឬ​អ្នក​អាច​រស់នៅ​បាន​ស្រួល​ជាង​ ​ដោយសារ​ពុំ​ចាំបាច់​ត្រូវ​ចាយត្បិតត្បៀត​ពេក​ទេ​ ​ឬ​អា​ចចាយ​លើ​ការ​ហូបចុក​បាន​ទូលាយ​ដៃ​ជាង​មុន​ជាដើម​។​ ​នេះ​ហើយ​គឺ​ភាព​ខុសគ្នា​រវាង​ចំណាយ​ក្នុង​ជីវភាពរស់នៅ​ក្នុង​តំបន់​ផ្សេងគ្នា​។​


​តើ​ ​cost of living​ ​សំខាន់​យ៉ាងដូចម្ដេច​?

​តើ​ ​cost of living​ ​សំខាន់​យ៉ាងដូចម្ដេច​?

​ជារឿយៗ​ ​ការកំណត់​ប​ម្រែ​ប​ម្រួ​ល​ ​cost of living​ ​ត្រូវ​បាន​ប្រើ​យកទៅ​ប្រៀបធៀប​អត្រា​ចំណាយ​សម្រាប់​ការរស់នៅ​ក្នុង​តំបន់​ផ្សេងគ្នា​ ​ហើយ​ស្រប​ពេល​ជាមួយគ្នា​នោះ​ ​វាក៏​ដើរតួ​ជា​មូលដ្ឋាន​មួយ​ដែល​កំណត់​ក​ម្រិ​ត​ប្រាក់ឈ្នួល​អប្បបរមា​របស់​បុគ្គលិក​ ​ដោយ​យោងទៅតាម​ទំនាក់ទំនង​ក​ម្រិ​ត​ជីវភាព​និង​តម្លៃ​នៃ​ការរស់នៅ​ក្នុង​តំបន់​។​ ​ជា​ធម្មតា​ ​គេ​តែង​ចង់​ដឹង​និង​ប្រៀបធៀប​ ​ដើម្បី​ប៉ាន់ស្មាន​ជាមុន​ហើយ​ថា​គេ​អាច​នឹង​ត្រូវ​រ៉ាប់រង​ចំណាយ​សម្រាប់​ការរស់នៅ​ក្នុង​តំបន់​មួយ​ប្រហែល​ប៉ុន្មាន​មុននឹង​ផ្លាស់​ទីលំនៅ​ទៅ​តំបន់​នោះ​។​

​គួរ​ចំណាំ​ផង​ដែរ​ថា​ការ​ប្រៀបធៀប​តម្លៃ​ចំណាយ​ក្នុង​ការរស់នៅ​នេះ​ ​មិន​ចាំបាច់​តែ​រវាង​ខេត្ត​និង​ខេត្ត​ ​ឬ​ក្រុង​នោះ​ទេ​។​ ​ដូច​អេ​ដ​មីន​បាន​ប្រើ​ពាក្យ​ថា​តំបន់​នេះ​ ​គឺ​បានន័យ​ថា​ក​ម្រិ​ត​ជីវភាព​និង​តម្លៃ​នៃ​ការរស់នៅ​ក៏​អាច​ខុសគ្នា​រវាង​តំបន់​ទីប្រជុំជន​ក្នុង​ទីក្រុង​ ​ឬ​ទីរួមខេត្ត​ ​និង​តំបន់​ជាយក្រុង​ ​ឬ​ដាច់ស្រយាល​ជាដើម​។​

​ត្រឡប់មក​ឧទាហរណ៍​យើង​ជា​ការ​បញ្ចប់​ ​មុននឹង​សម្រេច​ចិត្ត​ផ្លាស់ប្ដូរ​ការងារ​ដែល​ទាមទារ​ឱ្យ​អ្នក​ត្រូវ​ផ្លាស់ប្ដូរ​ទីកន្លែង​រស់នៅ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ ​ឬ​ទីក្រុង​ផ្សេងទៀត​ ​អ្នក​គួរ​សិក្សា​ពី​ភាព​ខុសគ្នា​រវាង​ ​cost of living​ ​នៅ​ទីកន្លែង​បច្ចុប្បន្ន​ ​និង​ទីកន្លែង​ថ្មី​ ​ដើម្បី​ប៉ាន់ស្មាន​និង​ប្រៀបធៀប​ក​ម្រិ​ត​ចំណាយ​លើ​ការរស់នៅ​ដែល​អ្នក​មានលទ្ធភាព​រ៉ាប់រង​បាន​ដោយ​សមប្រកប​។​ ​លើស​ពី​នេះ​ ​ការសិក្សា​អំពី​ការ​ប្រែប្រួល​នៃ​ ​cost of living​ ​ទៅ​តាមពេលវេលា​ក៏​អាច​ជួយ​ឱ្យ​អ្នកដឹង​ថា​ដល់ពេល​ដែល​ត្រូវ​ចរចា​ស្នើសុំ​ឡើងប្រាក់ខែ​ហើយ​ឬក៏​អត់ទេ​៕​

​សម្រាប់​ព័ត៌មាន​បន្ថែម​និង​ទិន្នន័យ​នៃ​តម្លៃ​នៃ​ការរស់នៅ​ ​ឬ​ ​cost of living index​ ​អ្នក​អាច​សាកល្បង​រក​មើលបន្ថែ​ម​បាន​នៅ​គេហទំព័រ​មួយ​ចំនួន​ខាងក្រោម​៖​

​»​ ​Numb​e​o ​សម្រាប់​ទិន្នន័យ​រវាង​ខេត្ត​ ​ក្រុង​ ​ឬ​តំបន់​
​h​t​t​p​s://​w​w​w​.​numb​e​o.​co​m​/​cost​-o​f​-​living​/

​»​ ​World​Data​.​in​f​o ​សម្រាប់​ទិន្នន័យ​រវាងប្រទេស​
​h​t​t​p​s://​w​w​w​.​world​data​.​in​f​o/​cost​-o​f​-​living​.​p​h​p​

​ឯកសារ​​​ដែល​អាច​អាន​បន្ថែម​៖​
- ​h​t​t​p​s://​w​w​w​.​invest​o​p​e​d​i​a​.​co​m​/​terms​/c/​cost​-o​f​-​living​.​asp​
- ​h​t​t​p​s://​w​w​w​.br​i​tan​n​i​ca​.​co​m​/​topic​/​cost​-o​f​-​living​


© 2021 - 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។​

ពាក្យទាក់ទង: ​តម្លៃ​នៃ​ការរស់នៅ​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

៣ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

៣ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ចំណូលចំណាយ
២ សប្តាហ៍មុន

តួនាទី និងប្រភេទនៃឈ្មួញកណ្តាលអចលនទ្រព្យ និងភ្នាក់ងារអចលនទ្រព្យ

ហិរញ្ញវត្ថុ
២ សប្តាហ៍មុន

តួនាទីសំខាន់ៗទាំង ៣​ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ឬ International Monetary Fund មានអ្វីខ្លះ?

ហិរញ្ញវត្ថុ
៣ សប្តាហ៍មុន

គោលការណ៍ជោគជ័យទាំង ១០ ពីម្ចាស់ក្រុមហ៊ុន តេស្លា (Tesla) លោក Elon Musk

វិនិយោគ ហិរញ្ញវត្ថុ
៣ សប្តាហ៍មុន

មកដឹងពីមូលហេតុថា ហេតុអ្វីបានជាតម្លៃភាគហ៊ុនឡើងចុះ?

ហិរញ្ញវត្ថុ
៣ សប្តាហ៍មុន

មកដឹងពីមូលហេតុថា ហេតុអ្វីបានជាតម្លៃភាគហ៊ុនឡើងចុះ?

ចំណូលចំណាយ ហិរញ្ញវត្ថុ
១ month

ការរីកចម្រើននៃការទូទាត់ប្រាក់តាម QR មានភាពងាយស្រួលហើយ ថែមទាំងលើកកម្ពស់សេដ្ឋកិច្ចថែមទៀត

ចំណូលចំណាយ វិនិយោគ ហិរញ្ញវត្ថុ
១ month

លោក Warren Buffett ពីឈ្មួញកណ្តាលម្នាក់ក្លាយជាអ្នកវិនិយោគដ៏ជោគជ័យ និងមានក្រុមហ៊ុនតម្លៃវាល់លាន

ចំណូលចំណាយ សន្សំ
២ ខែមុន

អ្វីដែលគួរដឹងអំពី Payday Loan

អត្ថបទបន្ទាប់
​រៀប​គម្រោង​ចាយវាយ​បែប​មនុស្ស​សន្សំសំចៃ​

​រៀប​គម្រោង​ចាយវាយ​បែប​មនុស្ស​សន្សំសំចៃ​

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist