Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

មុខរបរដែល​ទទួល​រង​ផលប៉ះ​ពាល់​ខ្លាំងពី​COVID-19

ប៊ុត ពុទ្ធារីយ៍ (Buth Putheary) ដោយ ប៊ុត ពុទ្ធារីយ៍ (Buth Putheary)
2 years មុន
ប្រភេទ ចំណូលចំណាយ
មុខរបរដែលទទួលរងផលប៉ះពាល់ខ្លាំងពីCOVID-19
222
ទស្សនា

មុខរបរដែលទទួលរងផលប៉ះពាល់ខ្លាំងពីCOVID-19

​ដូចដែល​បាន​លើកឡើង​ក្នុង​អត្ថបទ​មុន​របស់​កាក់​សេន​រួចមក​ហើយ​ ​ពី​ផល​ប៉ះពាល់​ទាំង​វិជ្ជមាន​និង​អវិជ្ជមាន​ដែល​ជំងឺ​ ​CO​V​I​D​-19 ​មាន​លើ​អាជីវកម្ម​និង​សេវាកម្ម​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ​អស់​រយៈពេល​ជាច្រើន​ខែ​កន្លងមក​នេះ​ ​អ្នក​ទាំងអស់គ្នា​ក៏​ប្រហែលជា​បានឃើញ​ហើយ​ថា​វិ​ស័​យ​ទេសចរណ៍​ ​ឧស្សាហកម្ម​ ​និង​ផលិតកម្ម​ជាដើម​ ​បាន​រង​ឥទ្ធិពល​ខ្លាំង​ជាងគេ​។​ ​ប៉ុន្តែ​ជាក់ស្តែង​ ​ក្រៅពី​វិ​ស័​យ​ទាំងនេះ​ ​គឺ​មានមុខ​របរ​ដទៃទៀត​ដែល​រង​ទង្គិច​ខ្លាំង​ផង​ដែរ​ ​ដែល​មាន​ដូចជា​៖​

១. អ្នក​លក់ដូរ​ទំនិញ​មិន​ចាំបាច់ (non-essential goods)

អ្នកលក់ដូរទំនិញមិនចាំបាច់ (non-essential goods)

​អ្នក​ប្រកបមុខរបរ​មួយ​ចំនួន​ដូចជា​សំលៀកបំពាក់​ ​សម្ភារ​តុប​តែងខ្លួន​ ​សម្ភារ​លម្អ​ផ្ទះ​ ​ឬ​ ​ទំនិញ​ប្រណីត​ (​luxury goods​) ​និង​ទំនិញ​ដែល​បំពេញ​បន្ថែម​ដល់​របៀបរស់នៅ​ (​life​style​ ​product​s) ​ផ្សេងៗ​ ​ត្រូវ​បាន​រង​ផល​ប៉ះពាល់​ក្នុង​ពេល​រក្សា​គ​ម្លា​ត​សង្គម​ ​ដោយសារតែ​ប​ម្រែ​ប​ម្រួ​ល​នៃ​តម្រូវ​ការ​របស់​អ្នកប្រើប្រាស់​ ​ត្រូវ​បង្វែរ​ទៅលើ​តម្រូវ​ការសំខាន់​ដូចជា​ម្ហូបអាហារ​ ​និង​ ​សម្ភារ​ចាំបាច់​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​វិញ​។​ ​មុខរបរ​ទាំងនេះ​បាន​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៃ​កា​រលក់​
​ដោយសារ​អ្នកប្រើប្រាស់​ផលិតផល​ទាំងនេះ​បាន​ផ្លាស់ប្ដូរ​ឥរិយាបថ​ក្នុង​ការចាយវាយ​ ​ដែល​អាចប​ង្ក​មកពី​ការប្រុងប្រយ័ត្ន​ក្នុង​ការ​គ្រប់គ្រង​លុយកាក់​ ​និង​ការ​ប្រែប្រួល​នៃ​ប្រភព​ចំណូល​។​ ​ម្យ៉ាងទៀត​ ​ពួកគេ​អាច​គិតថា​ ​មុខ​ទំ​និ៊​ញ​ទាំងនេះ​មិនមែន​ជា​តម្រូវ​ការចាំបាច់​ក្នុង​ស្ថានភាព​ដែល​ផ្ដល់​អោយ​នេះ​ទេ​។


២. កន្លែង​បម្រើ​សេវាកម្ម​​កម្សាន្ត (entertainment services)

កន្លែងបម្រើសេវាកម្ម​កម្សាន្ត (entertainment services)

​កន្លែង​បម្រើ​សេវាកម្ម​ក​ម្សាន្ត​ដូចជា​រោងកុន​ ​ក្លឹប​ ​pub​ ​និង​កន្លែង​កំសាន្ត​ដទៃទៀត​ត្រូវ​បាន​បិទ​បណ្តោះអាសន្ន​ ​ដែល​ជា​កត្តា​នាំឲ្យ​ប៉ះពាល់​ដល់​អាជីវកម្ម​ទាំងនេះ​យ៉ាង​ខ្លាំង​។​ ​ដោយសារតែ​ការ​ផ្អាក​ដំណើរការ​ ​មុខរបរ​ទាំងនេះ​ពុំ​ទទួល​បាន​ចំណូល​ទាល់តែសោះ​ ​ស្រប​ពេល​ដែល​ចំណាយ​នៅតែ​មាន​ ​ហើយ​បុគ្គលិក​ក៏​ត្រូវ​បាន​ផ្អាក​ពី​ការងារ​។​ ​ទន្ទឹម​នឹង​នេះ​ ​យើង​ក៏បាន​សង្កេតឃើញ​ដែរ​ថា​ ​អ្នក​និយម​ប្រើប្រាស់​សេវាកម្ម​ក​ម្សាន្ត​ទាំងនេះ​បាន​ផ្លាស់ប្តូរ​ឥរិយាបថ​ពី​ការ​ក​ម្សាន្ត​នៅ​ខាងក្រៅ​ ​មក​រីករាយ​នឹង​សកម្មភាព​ទាំងនេះ​នៅផ្ទះ​វិញ​ ​ដូចជា​មើល​Net​f​l​i​x ​ឬ​ ​ជួបជុំ​នៅ​តាម​ផ្ទះ​រៀងខ្លួន​ជាដើម​។​
​ម៉្យាងវិញទៀត​ ​បើ​ទោះបីជា​សេវាកម្ម​ក​ម្សាន្ត​ទាំងនេះ​ចាប់​បើក​ដំណើរការ​វិញ​ក្នុងពេលឆាប់ៗ​ក៏ដោយ​ ​វា​អាច​នឹង​ត្រូវការ​ពេល​មួយ​រយៈ​ទៀត​ទម្រាំ​មនុស្ស​ហ៊ាន​ទៅ​ទីប្រជុំជន​ដូចមុន​។


៣. មធ្យោបាយដឹកអ្នក​ដំណើរធុនតូច​ ទោច​ក្រយានយន្ត និង​ត្រី​ចក្រយាន​យន្ត

មធ្យោបាយដឹកអ្នកដំណើរធុនតូច​ ទោចក្រយានយន្ត និងត្រីចក្រយានយន្ត

​ចំពោះ​មធ្យោបាយ​ដឹក​អ្នកដំណើរ​ដូចជា​ ​អ្នក​រត់​ម៉ូតូឌុប​ ​ទោចក្រយានយន្ត​កង់​បី​ (​តុ​ក​ ​តុ​ក​) ​ក៏ដូចជា​ត្រីចក្រយាន​យន្ត​ (​Grab​ ​ឬ​ ​Pass​a​p​p​ ​rick​s​haw​s) ​ក៏​ទទួលរង​នូវ​ផលវិបាក​ក្នុង​ការ​រក​ភ្ញៀវ​ដែរ​។​ ​ដោយហេតុថា​មនុស្ស​មាន​ភាព​ខ្លាច​រអា​រ​នឹង​ជំងឺឆ្លង​ ​ទើប​ពួកគេ​ព្យាយាម​កាត់បន្ថយ​ការ​មាន​ទំនាក់ទំនង​ឬ​ប៉ះពាល់​នឹង​វត្ថុ​ដែល​ប្រឈម​នឹង​ការប្រើប្រាស់​ដោយ​មនុស្ស​ច្រើន​នាក់​ ​ឬ​ដោយ​សាធារណជន​។​ ​ហេតុនេះ​ហើយ​ទើប​សព្វថ្ងៃ​ ​អ្នក​ប្រកបមុខរបរ​និង​អាជីវកម្ម​ទាំងនេះ​ខំ​រិះរក​វិធី​រកចំណូល​ផ្សេង​ ​ដោយ​អាច​ផ្លាស់ប្តូរ​ពី​បម្រើ​ការ​ជា​មធ្យោបាយ​ដឹក​អ្នកដំណើរ​ទៅជា​ការ​បម្រើ​សេវាកម្ម​ដឹកជញ្ជូន​ម្ហូបអាហារ​ ​ឬ​ ​ទំនិញ​ជាដើម​ ​ទៅតាម​តម្រូវ​ការ​របស់​អ្នកប្រើប្រាស់​នា​ពេល​បច្ចុប្បន្ន​។​

​សរុបទៅ​ ​បើ​តាម​ការសង្កេត​ជាក់ស្ដែង​ឃើញ​ថា​ ​ផល​ប៉ះពាល់​ទាំងនេះ​អាច​បណ្ដាលមកពី​ការផ្លាស់ប្តូរ​នៃ​ឥរិយាបថ​ចាយវាយ​របស់​អតិថិជន​ភាគច្រើន​ ​ដោយ​គេ​មិនសូវ​ចាយ​លុយ​ដូចមុន​ហើយ​ត្រូវ​ផ្ដោ​ត​ចំណាយ​លើ​តម្រូវ​ការសំខាន់​ខ្វះ​មិនបាន​ ​ស្រប​ពេល​ដែល​ក​ម្រិ​ត​ប្រាក់ចំណូល​ថយ​ចុះ​ ​ក៏ដូចជា​ភាព​ខ្លាច​រអា​រ​ក្នុង​ការ​ចេញក្រៅ​ជួប​មនុស្ស​ច្រើន​ដើម្បី​កាត់បន្ថយ​ការ​ចម្លង​ជំ​អឺ​រាតត្បាត​នេះ​។

ពាក្យទាក់ទង: មុខរបរដែលទទួលរងផលប៉ះពាល់ខ្លាំងពីCOVID-19

អត្ថបទទាក់ទង

ណាត់ជួបគ្នាអស់ត្រឹម ៧មុឺនរៀល​
ចំណូលចំណាយ

Date​ម្ដង​អស់​ម្នាក់​ត្រឹម ៧មុឺនរៀល​

July 22, 2022
ចេះជំនាញទាំង៦មុខនេះបើចង់ចេញរកសុី
ចំណូលចំណាយ

ចេះជំនាញទាំង៦មុខនេះបើចង់ចេញរកសុី

July 22, 2022
​វិធី​ងាយ​ៗ​ទៅ​រៀន​ចាយ​អស់​ត្រឹម​៧​០​០​០​រៀល​
ចំណូលចំណាយ

​វិធី​ងាយ​ៗ​ទៅ​រៀន​ចាយ​អស់​ត្រឹម​ ៧​០​០​០​រៀល​

July 13, 2022
អត្ថបទបន្ទាប់
មុនខ្ចីលុយគេតើគួរគិតពីរកត្តាអ្វីខ្លះ?

មុនខ្ចីលុយគេតើគួរគិតពីរកត្តាអ្វីខ្លះ?

អត្ថបទពេញនិយម

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ ប៊ុត ពុទ្ធារីយ៍ (Buth Putheary)
July 22, 2022

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ ប៊ុត ពុទ្ធារីយ៍ (Buth Putheary)
July 22, 2022

តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

ដោយ ប៊ុត ពុទ្ធារីយ៍ (Buth Putheary)
July 25, 2022

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ ប៊ុត ពុទ្ធារីយ៍ (Buth Putheary)
July 22, 2022

VAT អាករលើ​តម្លៃ​បន្ថែម

VAT អាករលើ​តម្លៃ​បន្ថែម

ដោយ ប៊ុត ពុទ្ធារីយ៍ (Buth Putheary)
August 8, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។