Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ, ហិរញ្ញវត្ថុ

ធនាគារ​មើល​លើ​អ្វី​ខ្លះ​មុន​អោយ​អ្នក​ខ្ចីលុយ?

៣ ឆ្នាំមុន
1 នាទីក្នុងការអាន
551
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ធនាគារមើលលើអ្វីខ្លះមុនអោយអ្នកខ្ចីលុយ?
FacebookTwitterLinkedinTelegramQR Code

​ជា​ធម្មតា​ ​មុននឹង​អោយ​អ្នក​ខ្ចីប្រាក់​ ​ធនាគារ​ត្រូវការ​ស្វែងយល់​ ​និង​វាយ​តម្លៃ​ព័ត៌មាន​ខ្លះ​ៗ​ជាមុន​សិន​។​
​ការ​វាយ​តម្លៃ​នេះ​អាច​ហៅ​បាន​ថា​ ​ការ​វាយ​តម្លៃ​ហា​និ​ភ័យ​ឥណទាន​ (​credit risk​ ​assessment​) ​ដែល​ធ្វើឡើង​ដើម្បី​កាត់បន្ថយ​ហា​និ​ភ័យ​ឥណទាន​។​ ​បើ​និយាយ​អោយ​ស្រួល​ស្ដាប់​ ​គឺ​គេច​ង់​ដឹង​ថា​អ្នកមាន​សមត្ថភាព​ ​និង​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​សងបំណុល​ដែរ​ឬទេ​។ធនាគារមើលលើអ្វីខ្លះមុនអោយអ្នកខ្ចីលុយ?
​ហេតុនេះ​ ​យើង​នឹង​លើកយក​5​ចំណុច​សំខាន់​ៗ​ដែល​ធនាគារ​ច្រើន​សិក្សា​ទៅលើ​ដើម្បី​វាយ​តម្លៃ​ហា​និ​ភ័យ​ឥណទាន​ ​ដែល​ហៅ​បាន​ថា​ ​F​i​v​e​ Cs o​f​ ​Credit​ ​នោះ​គឺ​៖​

1. Character (ចរិតលក្ខណៈ)

Character (ចរិតលក្ខណៈ)
​ចរិតលក្ខណៈ​នេះ​ ​គឺ​សំដៅ​ជាពិសេស​លើ​ប្រវត្តិ​ឥណទាន​របស់​អ្នក​។​ ​ខាង​ធនាគារ​នឹង​ចង់​ដឹង​ពី​ប្រវត្តិ​ខ្ចី​លុយ​ពីមុន​របស់​អ្នក​ ​ហើយនិង​ពេលវេលា​នៃ​ការ​សងបំណុល​ថា​ទាន់ពេល​ឬទេ​។​ ​ក្រៅពី​នេះ​ ​គេ​ក៏​អាច​ស៊ើប​ពី​ចរិតលក្ខណៈ​របស់​អ្នក​ដែរ​ ​ដូចជា​ភាព​សុចរិត​ទៀងត្រង់​ ​កេរ្ដិ៍ឈ្មោះ​ ​ទំនាក់ទំនង​ក្នុង​សង្គម​ ​ទំនួល​ខុសត្រូវ​ ​និង​ឆន្ទៈ​ក្នុង​ការ​សងបំណុល​។​ ​ជាពិសេស​គឺ​គេ​សាកសួរ​ពី​បុគ្គល​យោង​ដែល​អាច​បញ្ជាក់​ពី​ភាព​ពិតប្រាកដ​នៃ​ព័ត៌មាន​ដែល​អ្នកផ្ដល់​អោយ​ធនាគារ​។​
​


2. Capacity (សមត្ថភាព)

 

Capacity (សមត្ថភាព)

​ខាង​ធនាគារ​នឹង​វិនិច្ឆ័យ​លើ​សមត្ថភាព​ដែល​អ្នក​អាច​សង​ប្រាក់​បាន​ ​ដោយ​គេ​ប្រៀបធៀប​រវាង​ប្រាក់ចំណូល​និង​បំណុល​ដែល​ត្រូវ​សង​នៅ​ខណៈ​តែមួយ​។​ ​ការ​ប្រៀបធៀប​នេះ​អាច​គណនា​ជា​តួលេខ​បាន​តាម​អនុ​បាត​បំណុល​និង​ប្រាក់ចំណូល​ (​debt​-​to​-​income​ ​ratio​) ​ដែល​ប្រាប់​ពី​សមត្ថភាព​ដែល​ក​ម្រិ​ត​ប្រាក់ចំណូល​របស់​អ្នក​អាច​សងបំណុល​បាន​។​

​ឧទាហរណ៍​ថា​អ្នក​អាច​​​រក​ប្រាក់ចំណូល​ប្រចាំខែ​សរុប​ចំនួន​ $1,000 ​ហើយ​អ្នក​ត្រូវ​ទូទាត់​បំណុល​ចំនួន​ $300 ​ក្នុង​មួយ​ខែ​ ​បានន័យ​ថា​ 30% ​នៃ​ប្រាក់ចំណូល​ប្រចាំខែ​របស់​អ្នក​នឹង​ត្រូវ​យកទៅ​ទូទាត់​បំណុល​ប្រចាំខែ​របស់​អ្នក​។​ ​កាលណា​ ​ភាគរយ​នៃ​ប្រាក់​ដែល​ត្រូវ​ទូទាត់​បំណុល​ធៀប​នឹង​ប្រាក់ចំណូល​របស់​អ្នក​កាន់តែ​ទាប​ ​នោះ​ហា​និ​ភ័យ​របស់​អ្នក​កាន់តែ​តិច​ដូចគ្នា​។


3. Capital (ទ្រព្យសម្បត្តិ)

 

Capital (ទ្រព្យសម្បត្តិ)
​ធនាគារ​ចង់​ដឹង​ថា​ ​អ្នក​នឹង​មាន​ទ្រព្យសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​សងបំណុល​រឺ​ទេ​ ​ប្រសិន​មាន​ករណី​ជាយថាហេតុ​ណាមួយ​។​ ​ទ្រព្យសម្បត្តិ​ត្រង់នេះ​ ​សំដៅ​លើ​ប្រាក់​ដែល​មានស្រាប់​ក្នុង​គណនី​ធនាគារ​របស់​អ្នក​ ​ប្រភព​ចំណូល​ ​និង​ទ្រព្យ​ដែល​ងាយ​ប​ម្លែ​ង​ជា​លុយ​បាន​ដូចជា​ទ្រព្យ​សកម្ម​ (​liquid assets​)​ជាដើម​។​


4. Collateral​ (ទ្រព្យបញ្ចាំ)

Collateral​ (ទ្រព្យបញ្ចាំ)

​ដើម្បី​ធានា​ហា​និ​ភ័យ​ឥណទាន​ ​ធនាគារ​ច្រើន​តម្រូវ​អោយ​មាន​វត្ថុ​បញ្ចាំ​ ​និង​ត្រូវការ​សិទ្ធិ​ក្នុង​ការ​រក្សា​កម្មសិទ្ធិ​លើ​ទ្រព្យ​បញ្ចាំ​ទាំងនោះ​។​ ​ខាង​ធនាគារ​នឹង​សិក្សា​ពី​តម្លៃ​ទ្រព្យ​បញ្ចាំ​ទាំងនោះ​ ​ថា​នឹង​អាច​លក់​ចេញ​បាន​ក្នុង​តម្លៃ​ប៉ុន្មាន​។​ ​ក្នុង​ករណី​ដែល​អ្នក​មិន​អាច​សងបំណុល​ ​នោះ​ធនាគារ​នឹង​ប្រើប្រាស់​សិទ្ធិ​ជា​ម្ចាស់កម្មសិទ្ធិ​លើ​ទ្រព្យ​បញ្ចាំ​ទាំងនោះ​ ​ហើយ​លក់​យក​ថ្លៃ​សង​ការ​ខាតបង់​របស់​គេ​។​ ​គួរ​ចំណាំ​ផង​ដែរ​ថា​ ​ក​ម្ចី​ឥណទាន​ដែល​បាន​ធានា​ដោយ​ទ្រព្យ​បញ្ចាំ​ច្រើន​មាន​អត្រា​ការប្រាក់​ទាប​។​


5. Condition (លក្ខខណ្ឌ និង ស្ថានភាព)

Condition (លក្ខខណ្ឌ និង ស្ថានភាព)

​ចំណុច​សំខាន់​មួយទៀត​ដែល​ធនាគារ​សិក្សា​លើ​គឺ​លក្ខខណ្ឌ​ ​និង​ស្ថានភាព​នៃ​សេដ្ឋកិច្ច​។​ ​លក្ខខណ្ឌ​សំដៅ​លើ​អត្រា​ការប្រាក់​ ​ចំនួន​ប្រាក់​ដែល​ចង់​ខ្ចី​ ​ហើយនិង​គោលបំណង​នៃ​ការខ្ចី​ថា​យកទៅ​ធ្វើអ្វី​។​ ​ក្រៅពី​នេះ​ ​ពួកគេ​សង្កេត​ទៅលើ​ស្ថានភាព​សេដ្ឋកិច្ច​ដែល​ជា​ចំណុច​អ្នក​មិន​អាច​គ្រប់គ្រង​បាន​។​ ​អ្នកវិភាគ​ហា​និ​ភ័យ​ហិរញ្ញវត្ថុ​តែងតែ​តាមដាន​ពី​និន្នាការ​ថ្មី​(​trend​s)​នៃ​វិ​ស័​យ​ការងារ​ឬ​រប​រកស៊ី​របស់​អ្នកខ្ចី​ ​រួម​ទាំង​ប​ម្លាស់​ប្ដូរ​ដែល​អាច​កើតមាន​នៅ​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​ដែល​អាច​មាន​ឥទ្ធិពល​លើ​ការ​ផ្ដល់​ឥណទាន​។​
​ឧទាហរណ៍​ដូច​វិបត្តិ​កូ​វី​ដ​19​នេះ​ដែល​មានផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​និង​មុខរបរ​រក​សុី​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ ​វា​ក៏បាន​ជះ​ឥទ្ធិពល​ដល់​ការ​ផ្គត់ផ្គង់​ឥណទាន​ពី​ធនាគារ​ដែរ​ ​ខណៈ​អ្នកខ្ចី​មាន​ភាព​លំបាក​ក្នុង​ការ​សងបំណុល​ ​ដោយសារ​ការ​រង​ទង្គិច​លើ​ប្រាក់ចំណូល​។​ ​សរុបទៅ​គឺ​គេ​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ច​ថា​មាន​ជះ​ឥទ្ធិពល​ទៅលើ​សមត្ថភាព​សងបំណុល​របស់​អតិថិជន​ឬទេ​។​

​គួរ​ចំណាំ​ផង​ដែរ​ថា​ ​ក្រៅពី​មើល​លើ​5​ចំណុច​នេះ​ ​ខាង​ធនាគារ​ក៏​អាច​សិក្សា​និង​ពិចារណា​ទៅលើ​ស្ថានភាព​អាយុ​និង​សុខភាព​ ​ក៏ដូចជា​មុខរបរ​និង​បទពិសោធន៍​ធ្វើការ​ឬ​រកស៊ី​ផង​ដែរ​ ​ក្នុង​ការ​វាយ​តម្លៃ​នេះ​៕

ពាក្យទាក់ទង: ធនាគារមើលលើអ្វីខ្លះមុនអោយអ្នកខ្ចីលុយ?
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត
ហិរញ្ញវត្ថុ
៤ ខែមុន

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត

អាចទុកវិនិយោគលើអចលនទ្រព្យ
វិនិយោគ
៤ ខែមុន

ហេតុផលដែលគួរវិនិយោគអចលនទ្រព្យនៅភាគខាងត្បូងរាជធានីភ្នំពេញ

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ
ហិរញ្ញវត្ថុ
៤ ខែមុន

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ

វិនិយោគ
៤ ខែមុន

ភាគហ៊ុន៤ប្រភេទដែលអ្នកគួរដឹង

ហិរញ្ញវត្ថុ
៤ ខែមុន

ប្រភេទក្រដាស់ប្រាក់រៀលដែលកំពុងដាក់ចរាចរ

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច
វិនិយោគ
៥ ខែមុន

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ
ហិរញ្ញវត្ថុ
៥ ខែមុន

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ

វិនិយោគ
៥ ខែមុន

រៀនត្រឹមកម្រិតបរិញ្ញាបត្រ គ្រប់គ្រាន់ទេ?

អត្ថបទបន្ទាប់
VAT អាករលើ​តម្លៃ​បន្ថែម

VAT អាករលើ​តម្លៃ​បន្ថែម

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist