Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

Credit Score ពិន្ទុឥណទាន

ហេតុ​អី្វ​ពិន្ទុ​ឥណទាន​មាន​សារសំខាន់​សម្រាប់​អ្នក​ចង់​ខ្ចី​លុយ​ពី​ធនាគារ​?

Vongraksa Ny ដោយ Vongraksa Ny
1 year មុន
ប្រភេទ ហិរញ្ញវត្ថុ
Credit Score ពិន្ទុឥណទាន
255
ទស្សនា

​បើ​យោង​តាម​របាយការណ៍​របស់​ធនាគារជាតិនៃកម្ពុជា​នៅ​ចុង​ឆ្នាំ​ ​២​០​២​០​ ​នេះ​ ​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​ក្នុងរយៈពេល​ប្រហែល​ ​១​ទស​វត្ស​ចុងក្រោយ​នេះ​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ ​ដ្បិត​ថា​ ​ទ្រព្យ​សកម្ម​របស់​ប្រព័ន្ធ​ធនាគារ​មាន​កំណើន​ ​១​៥​.​៧​% (​ស្មើនឹង​ ​៥​៩​.​៤​ ​ប៊ី​លាន​ដុល្លារ​អាមេរិក​) ​ដែល​ក្នុង​នោះ​ឥណទាន​អតិថិជន​បាន​កើន​ដល់​ ​១​៤​.​៨​% (​ស្មើនឹង​ ​៣​៧​.​៣​ ​ប៊ី​លាន​ដុល្លារ​អាមេរិក​)​។​ ​ដោយ​ក្នុង​នោះ​ ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ ​មាន​គណនី​ឥណទាន​អតិថិជន​កើន​ដល់​ ​៣​.​២​ ​លាន​គណនី​។​

​ទិន្នន័យ​នេះ​បាន​បង្ហាញ​ពី​ ​កំណើន​នៃ​អ្នកប្រើប្រាស់​ឥណទាន​។​ ​ទោះបីជា​មាន​ឥណទាន​កើន​ឡើង​ច្រើន​ក៏ដោយ​ ​ក៏​មិនមែន​មានន័យ​ថា​លក្ខខណ្ឌ​នៃ​ការ​ទទួល​បាន​ឥណទាន​មាន​ភាព​ងាយស្រួល​នោះ​ទេ​។​

​ហេតុ​អី្វ​ពិន្ទុ​ឥណទាន​មាន​សារសំខាន់​សម្រាប់​អ្នក​ចង់​ខ្ចី​លុយ​ពី​ធនាគារ​? ​

​ហេតុ​អី្វ​ពិន្ទុ​ឥណទាន​មាន​សារសំខាន់​សម្រាប់​អ្នក​ចង់​ខ្ចី​លុយ​ពី​ធនាគារ​? ​ពិន្ទុ​ឥណទាន​នឹង​បង្ហាញ​ពី​លទ្ធភាព​ដែល​អតិថិជន​ម្នាក់​អាច​សង​ត្រឡប់​នៃ​ទឹកប្រាក់​ក​ម្ចី​ទៅកាន់​ស្ថាប័ន​ហិរញ្ញវត្ថុ​វិញ​។​ ​វា​ត្រូវ​បាន​សង្ខេប​ចេញពី​របាយការណ៍​ឥណទាន​របស់​អតិថិជន​ម្នាក់ៗ​ ​ដែល​រួម​មាន​ដូចជា​ ​ចំនួន​ដង​នៃ​ការ​សង​ត្រឡប់​ទាន់ពេល​វេលា​ ​ទឹកប្រាក់​ក​ម្ចី​ដែល​អ្នក​នៅ​មាន​ជាមួយ​គ្រឹះស្ថាន​ឬ​ធនាគារ​ណាមួយ​ ​និង​ចំនួន​ទឹកប្រាក់​ដែល​បាន​ប្រើប្រាស់​ជាដើម​។​

​សំណើ​រ​សុំ​ឥណទាន​ជាច្រើន​ប្រភេទ​ ​ទាមទារ​ឱ្យ​អ្នកមាន​ពិន្ទុ​ឥណទាន​ខ្ពស់​ ​នោះ​ទើប​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​អាច​វាយ​តម្លៃ​ពី​ហា​និ​ភ័យ​នៃ​ការ​ផ្ដល់​ឥណទាន​ ​និង​សម្រេច​ចិត្ត​អនុម័ត​ឥណទាន​នោះ​ដល់​អ្នក​ប្រកបដោយ​ភាព​ត្រឹមត្រូវ​ដោយ​ឥណទាន​ទាំងនោះ​អាច​រួម​មាន​ ​ឥណទាន​គេហដ្ឋាន​ ​ឥណទាន​រថយន្ដ​ ​ឥណទាន​អាជីវកម្ម​ ​និង​កាត​ឥណទាន​ជាដើម​។​

▸​ឧទាហរណ៍​ថា​ ​អ្នក​កំពុង​មាន​ក​ម្ចី​នៅ​ធនាគារ​ “​ក​” ​ចំនួន​ $1,000 ​ប៉ុន្តែ​អ្នក​ចង់​ខ្ចី​លុយ​នៅ​ធនាគារ​ “​ខ​” ​ចំនួន​ $1,000 ​ថែមទៀត​។​ ​នោះ​ធនាគារ​ “​ខ​” ​នឹង​ពិនិត្យ​លើ​ពិន្ទុ​ឥណទាន​របស់​អ្នក​ថា​កំពុង​មាន​ក​ម្ចី​ជាមួយ​ធនាគារ​ផ្សេង​ឬទេ​? ​បើ​មាន​ ​តើ​អ្នកមាន​លទ្ធផល​ខ្ចី​លុយ​ពី​ធនាគារ​បាន​ចំនួន​ប៉ុន្មាន​បន្ថែម​ទៀត​ជាដើម​។​

​នៅ​ប្រទេស​កម្ពុជា​ ​ពិន្ទុ​ឥណទាន​របស់​អតិថិជន​ ​ឬ​ហៅថា​ ខេ ​ស្ករ​ (K-​Score​) ​ត្រូវ​បាន​កំណត់​ចាប់ពី​ ​១​០​០​ ​ដល់​ ​១​៧​០​០​ ​និង​ត្រូវ​បាន​ផ្ដល់​ដោយ​ ​ការិយាល័យ​ឥណទាន​កម្ពុជា​ (CBC) ​ទៅកាន់​ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​អ្នក​បាន​ដាក់​ស្នើសុំ​ឥណទាន​នោះ​ ​ដើម្បី​ឱ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ​វាយ​តម្លៃ​ទៅលើ​ហា​និ​ភ័យ​នៃ​ការ​ផ្ដល់​ឥណទាន​ឱ្យ​អ្នកខ្ចី​។​ ​បច្ចុប្បន្ន​ ​អ្នក​ក៏​អាច​ត្រួតពិនិត្យមើល​ ​និង​ស្វែងយល់​បន្ថែម​ពី​ពិន្ទុ​ឥណទាន​របស់​ខ្លួន​បាន​ផង​ដែរ​ ​តាមរយៈ​ការប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​ដៃ​របស់​ CBC​។​ ​សម្រាប់​របៀប​ព័ត៌មាន​លម្អិត​បន្ថែម​ពី​ការិយាល័យ​ឥណទាន​កម្ពុជា​ (CBC)។

​ដោយ​បាន​សង្កេតឃើញ​ថា​ ​ពិន្ទុ​ឥណទាន​មាន​សារៈសំខាន់​ ​ដូចនេះ​អ្នក​គប្បី​រក្សា​ពិន្ទុ​ឥណទាន​របស់​ខ្លួន​ឱ្យ​បាន​ល្អ​តាមរយៈ​ការ​ទូទាត់​ក​ម្ចី​របស់​អ្នក​ឱ្យ​ទាន់​តាមពេលវេលា​ដែល​បាន​កំណត់​ ​និង​អាច​ពិភាក្សា​ជាមួយ​អ្នកជំនាញ​ ​ដើម្បី​ទទួលយក​នូវ​ដំបូន្មាន​ល្អ​ៗ​ក្នុង​ការ​ថែរក្សា​ពិន្ទុ​ឥណទាន​របស់​អ្នក​៕​

ពាក្យទាក់ទង: Credit Scoreពិន្ទុឥណទាន

អត្ថបទទាក់ទង

​សញ្ញា​បង្ហាញ​ថា​ជីវិត​ដៃគូ​របស់​អ្នក​គ្មាន​បញ្ហា​រឿង​លុយកាក់
ហិរញ្ញវត្ថុ

​សញ្ញា​បង្ហាញ​ថា​ជីវិត​ដៃគូ​របស់​អ្នក​គ្មាន​បញ្ហា​រឿង​លុយកាក់

August 12, 2022
​កំហុស​ហិរញ្ញវត្ថុ​ទៅតាមវ័យ
ហិរញ្ញវត្ថុ

​កំហុស​ហិរញ្ញវត្ថុ​ទៅតាមវ័យ

July 22, 2022
ចំណុច​៣​យ៉ាង​ដែល​គួរ​ត្រៀម​ ​មុន​ដាក់ពាក្យ​សុំ​ការងារ​ ​ដើម្បី​ជាប់​ជា​បេក្ខជន​សម្ភាសន៍​
វិនិយោគ

ចំណុច​៣​យ៉ាង​ដែល​គួរ​ត្រៀម​ ​មុន​ដាក់ពាក្យ​សុំ​ការងារ​ ​ដើម្បី​ជាប់​ជា​បេក្ខជន​សម្ភាសន៍​

July 22, 2022
អត្ថបទបន្ទាប់
ប្រព័ន្ធទូរសព្ចល័តមុនគេ​នៅ​កម្ពុជា

ប្រព័ន្ធទូរស័ព្ទចល័តមុនគេ​នៅ​កម្ពុជា

អត្ថបទពេញនិយម

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ Kimlong Ro
July 22, 2022

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ Sovannary Hong
July 22, 2022

តើភាគហ៊ុនគឺជាអ្វី?

តើភាគហ៊ុន​គឺជា​អ្វី?

ដោយ Sovannary Hong
July 23, 2022

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ Pheanuma Ron
July 22, 2022

VAT អាករលើ​តម្លៃ​បន្ថែម

VAT អាករលើ​តម្លៃ​បន្ថែម

ដោយ Sopheavy Ngoun
August 8, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។