Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ

វីធីគ្រប់​គ្រង​ចំណូល​ចំណាយ​ប្រចាំ​ថ្ងៃ

៣ ឆ្នាំមុន
1 នាទីក្នុងការអាន
810
ទស្សនា
FacebookTwitterLinkedinTelegramQR Code
វីធីគ្រប់គ្រងចំណូលចំណាយប្រចាំថ្ងៃ
FacebookTwitterLinkedinTelegramQR Code

​ការ​គ្រប់គ្រង​លុយ​របស់​អ្នក​ក៏ដូចជា​ការ​ធ្វើអ្វី​ៗ​ផ្សេងទៀត​ដែរ​ ​គឺ​ត្រូវការ​ពេលវេលា​ដើម្បី​ស្វែងយល់​ ​ស្គាល់​ពី​វា​ ​និង​ធ្វើ​វា​ឲ្យ​ប្រសើរ​ឡើង​។​ ​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ ​អ្នក​គួរតែ​មានការ​បេ្ដជ្ញា​ចិត្ត​ ​អត់ធ្មត់​ ​និង​ទាមទារ​ការយល់​ដឹង​ឲ្យបាន​ច្បាស់​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នក​។​

វីធីគ្រប់គ្រងចំណូលចំណាយប្រចាំថ្ងៃ
ខាងក្រោមនេះគឺ​ជា​គន្លឹះ​មួយ​ចំនួន​លើ​ការ​គ្រប់​គ្រង​ចំណូល​ចំណាយ៖

១. ដើរតួ​ជា​ម្ចាស់​ធនាគារ​នៃ​កញ្ចប់​សាច់​ប្រាក់​ខ្លួនឯង

ដើរតួជាម្ចាស់ធនាគារនៃកញ្ចប់សាច់ប្រាក់ខ្លួនឯង

​ដើម្បី​រៀបចំ​កញ្ចប់​សាច់ប្រាក់​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ ​ជាដំបូង​យើង​ត្រូវ​ដឹង​ពី​លំ​ហូរ​សាច់ប្រាក់​របស់យើង​ជាមុន​សិន​។​ ​លំ​ហូរ​សាច់ប្រាក់​រួម​មាន​ ​ប្រាក់ចំណូល​ ​ប្រាក់ចំណាយ​ ​និង​ប្រាក់សន្សំ​។​ ​យើង​អាច​អនុវត្ត​តាម​រូបមន្ត​ 50-30-20 ​ដែល​បានន័យ​ថា​ 50% ​នៃ​ប្រាក់ចំណូល​គឺ​សម្រាប់​យកទៅ​ប្រើប្រាស់​តម្រូវ​ការចាំបាច់​ប្រចាំថ្ងៃ​(​Needs​) ​មាន​ដូចជា​ថ្លៃ​ម្ហូបអាហារ​ ​ផ្ទះ​ ​ទឹក​ភ្លើង​ ​ជាដើម​។​

​ចំណែក​ឯ​ 30% ​ទៀត​ ​យើង​អាច​ចំណាយ​លើ​ចំណង់​របស់យើង​ (​Want​s) ​ដូចជា​ចង់​ទិញ​ស​ម្លៀ​ក​បំពាក់​ ​ចង់​ប្ដូរ​ទូរសព្ទ​ ​ចង់​ប៉ាវ​ខ្លួនឯង​ញ៉ាំ​អាហារ​ឆ្ងាញ់​ៗ​ម្ដង​ ​ហើយ​សម្រាប់​ចំណែក​ចុងក្រោយ​ 20% ​ទៀត​ ​គួរ​សម្រាប់​ការ​សន្សំ​ ​ឬ​ប្រសិនបើ​អ្នកមាន​បំណុល​ ​វា​គួរតែ​ជា​ចំណែក​សម្រាប់​ដោះ​បំណុល​នោះ​ឯង​ (​Savings​ & ​Debt​s)​។


២. ដើរតួជា FBI​ តាម​ដាន​ការ​ចាយ​វាយ​ខ្លួន​ឯង

ដើរតួជា FBI តាមដានការចាយវាយខ្លួនឯង

ធ្លាប់​ឆ្ងល់​ក្នុង​ចិត្ត​អត់​ “ចុ​ម​! ​ទើប​បើកលុយ​សោះ​ ​ឥឡូវ​អស់​ទៅណា​ទៀតហើយ​? ​លុយ​ចេះ​រត់​?” ​មិន​ចេះ​រត់​ទេ​ ​ប៉ុន្តែ​ដោយសារ​យើង​ពុំបាន​តាមដាន​ការ​ចំណាយ​ខ្លួនឯង​។​ ​អ្នក​គួរ​តាមដាន​នូវ​រាល់​ការ​ចំណាយ​របស់​អ្នក​ ​ហើយ​អត់​ពិបាក​ទេ​ ​គ្រាន់តែ​យក​វិក្ក័​យ​ប័ត្រ​ដែល​បាន​ចាយ​ទាំងអស់​ (​ទិញ​Skin​care​,​កាហ្វេ​,​ថ្លៃ​ផឹក​ប៊ី​យែ,​ស​ម្លៀ​ក​បំពាក់​-​ល​-) ​ឬ​បើ​គ្មាន​វិក្ក័​យ​ប័ត្រ​ ​គួរ​សរសេរ​ចូល​ ​Note​ ​ទូរសព្ទ​ក៏បាន​ ​បន្ទាប់មក​ ​យកមក​បូកសរុប​ចូលគ្នា​ទាំង​ការ​ចំណាយ​ជា​លុយ​សុទ្ធ​ ​អ្នក​នឹង​ដឹង​ថា​ ​លុយ​មិនបាន​រត់​ណា​ទេ​ ​គឺ​យើង​យកទៅ​ឱ្យ​គេ​ទេ​។​ ​

យ៉ាងណាមិញ​ ​គួរ​ឧ​ស្សាហ៍​តាមដាន​កាត​ឥណទាន​ដូចគ្នា​ ​ព្រោះ​វា​ជា​កន្លែង​ដែល​លំ​ហូរ​សាច់ប្រាក់​អ្នក​ ​ចេញ​ច្រើនជាង​ចូល​ជាងគេ​។


៣. កាត់​បន្ថយ​ចំណាយ​មិន​ចាំ​បាច់​ខ្លះ​ទៅ

កាត់បន្ថយចំណាយមិនចាំបាច់ខ្លះទៅ

​ដូចដែល​បាន​រៀបរាប់​ខាងលើ​ ​អ្នក​គួរ​បែងចែក​ឲ្យ​ដាច់​ថា​របស់​ណា​ដែល​អ្នក​ត្រូវការ​ ​និង​របស់​ណា​ដែល​អ្នក​គ្រាន់តែ​ចង់បាន​។​ ​ឧទាហរណ៍​ថា​ ​ហាង​ស​ម្លៀ​ក​បំពាក់​មួយ​ ​គេ​លក់​ខោអាវ​បញ្ចុះតម្លៃ​ពិសេស​ 50% ​ដូចនេះ​ ​ប្រសិនបើ​នៅផ្ទះ​មាន​ខោអាវ​នៅឡើយ​ ​ឬ​ទើប​តែ​ទិញ​ដើមខែ​ទេ​ ​គួរ​ទន្ទេញ​ប្រាប់​ខ្លួនឯង​ថា​ “​មី​កញ្ចប់​ ​មិន​ឆ្ងាញ់​ដូច​ញ៉ាំបាយ​ទេ​”​។​

​បន្ថែម​ពីលើ​ទៀត​នោះ​ ​គួរ​ព្យាយាម​ផ្លាស់ប្ដូរ​ទម្លាប់​រស់នៅ​ខ្លះ​ ​អាច​ដូចជា​ល្ងាច​ឡើង​មិត្តភក្តិ​ឧ​ស្សាហ៍​បបួល​ “​ថ្មើរ​ហ្នឹង​អត់​ផឹក​ប៊ី​យ៉ែ​ទេ​” ​ទៅជា​ ​ថ្មើរ​ហ្នឹង​អត់​ផឹក​ទេ​ ​ព្រោះ​ត្រូវ​មើល​សៀវភៅ​ ​ចំណាយ​ពេលវេលា​លើ​ការស្វែងរក​ចំណេះ​ថ្មីៗ​បន្ថែម​វិញ​។


៤. សន្សំ និង​វិនិយោគ

សន្សំ និងវិនិយោគ

អ្នក​គួរ​មាន​ផែនការ​សន្សំ​លុយ​ ​ក៏ដូចជា​វិនិយោគ​ប្រាក់​របស់​អ្នក​ដូចគ្នា​។​ ​ការ​សន្សំ​អាច​ស្ថិត​ក្រោម​រូបភាព​ជា​ប័ណ្ណធានារ៉ាប់រង​ ​កញ្ចប់​ប្រាក់​គ្រា​មានអាសន្ន​ (​Emergency Fund​) ​ប្រាក់​ចូលនិវត្តន៍​ជាដើម​ (​អាច​មើល​អត្ថបទ​កាក់​សេន​ពីមុន​ ​ដែល​តែង​លើកឡើង​ពី​ប្រាក់សន្សំ​ទាំងនេះ​)​។​ ​រីឯ​កញ្ចប់​ប្រាក់​សម្រាប់​វិនិយោគ​វិញ​ ​ដោយ​អ្នក​អាច​សិក្សា​ស្វែងយល់​បន្ថែម​ពី​ការ​វិនិយោគ​លើ​វិ​ស​័​យ​អចល​ន​ទ្រព្យ​ ​ទី​ផ្សារ​មូលបត្រ​ ​ឬ​អាជីវកម្ម​ណាមួយ​។​

​ចំណុច​តូច​ៗ​ទាំង​៤​នេះ​ដែល​ពេលខ្លះ​អ្នកមើល​រំលង​ ​ប៉ុន្តែ​អាច​សាកល្បង​យកទៅ​អនុវត្តន៍​ម្ដង​បន្តិចៗ​ ​នោះ​វា​នឹង​ហុច​ផល​ល្អ​ឲ្យ​មក​យើង​វិញ​នៅ​ថ្ងៃណាមួយ​មិនខាន​។​ ​រីឯ​ការ​ទទួល​បាន​លទ្ធផល​ល្អ​ ​ឬ​អត់​ ​គឺ​វា​អាស្រ័យ​ទៅលើ​ការ​ព្យាយាម​ ​និង​ការ​តាំងចិត្ត​របស់​បុគ្គល​ម្នាក់ៗ​នោះ​ឯង​៕

ពាក្យទាក់ទង: វីធីគ្រប់គ្រងចំណូលចំណាយប្រចាំថ្ងៃ
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

Amret remains a leading financial institution in promoting and supporting women in Cambodian business
ចំណូលចំណាយ
២ សប្តាហ៍មុន

អម្រឹតនៅតែជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មកម្ពុជា

ប្រទេសកាតាចំណាយលើព្រឹតិ្តការណ៍FIFA World Cup ប៉ុន្មាន?
ចំណូលចំណាយ
៤ ខែមុន

ប្រទេសកាតាចំណាយលើព្រឹតិ្តការណ៍FIFA World Cup ប៉ុន្មាន?

កំពូលអ្នកចាយលុយប្រចាំឆ្នាំ២០២២
ចំណូលចំណាយ
៥ ខែមុន

កំពូលអ្នកចាយលុយប្រចាំឆ្នាំ២០២២

ពេល​បច្ចុប្បន្នគួរ​ពង្រីកចំណូលឲ្យបានច្រើនទេ?
ចំណូលចំណាយ
៥ ខែមុន

ពេល​បច្ចុប្បន្នគួរ​ពង្រីកចំណូលឲ្យបានច្រើនទេ?

ចំណូលចំណាយ ហិរញ្ញវត្ថុ
៥ ខែមុន

អ្នករកសុីគួរចាត់ចែង​ហិរញ្ញវត្ថុអាជីវកម្មរបៀបណា?

ចំណូលចំណាយ
៦ ខែមុន

អាជីវកម្មអនឡាញ និងអាជីរកម្មហាងផ្ទាល់

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook
ចំណូលចំណាយ
៦ ខែមុន

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook

៣_ _ល្បិច_ដើម្បី_សល់_លុយ_ចុងខែ_
ចំណូលចំណាយ សន្សំ
៧ ខែមុន

៣​ ​ល្បិច​ដើម្បី​សល់​លុយ​ចុងខែ​

អត្ថបទបន្ទាប់
ផ្សារមូលបត្រ

ផ្សារមូលបត្រ

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist