Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

Dave Ramsey ជា​នរណា?

Ngoun Sopheavy ដោយ Ngoun Sopheavy
2 years មុន
ប្រភេទ វិនិយោគ, ហិរញ្ញវត្ថុ
Dave Ramsey ជានរណា?
87
ទស្សនា

​កាក់​សេន​ធ្លាប់​ចែករំលែក​ ​quote​ ​ជាច្រើន​ពី​លោក​ ​D​a​v​e​ ​Ram​s​e​y​ ​ហើយ​ឃើញ​ថា​ ​មាន​អ្នកខ្លះ​ក៏​ស្គាល់​គាត់​រួចហើយ​ ​ឯ​អ្នកខ្លះ​ទៀត​ជា​ ​fan​ ​គាត់​ទៀត​ផង​។​ ​តែ​ក៏មាន​អ្នក​ឆ្ងល់​ដែរ​ ​ថា​គាត់​ជា​អ្នកណា​? ​ហេតុ​អី​គេ​យក​quote​របស់​គាត់​មក​និយាយ​ត​ៗ​គ្នា​ច្រើន​បែប​នេះ​? ​ថ្ងៃនេះ​យើង​នឹង​មក​មើល​ពី​ជីវប្រវត្តិ​របស់​គាត់​ម្ដង​ ​ព្រោះ​ចង់​ចេះ​ចង់​ដឹងរឿង​គេ​បន្តិច​។​

Dave Ramsey ជានរណា?

​លោក​ ​D​a​v​e​ ​Ram​s​e​y​ ​គឺជា​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ (​Personal​ ​Finance​ ​Expert​) ​ដែល​បច្ចុប្បន្ន​គាត់​ជាពិធី​ករ​ក្នុង​កម្មវិធី​វិទ្យុ​ផ្ទាល់ខ្លួន​ដ៏​ល្បី​មួយ​នៅ​សហរដ្ឋអាមេរិក​ ​ឈ្មោះ​ ​T​h​e​ ​D​a​v​e​ ​Ram​s​e​y​ ​Show​ ​ដែល​មាន​អ្នកស្តាប់​រហូតដល់​ទៅ​ 14 ​លាន​នាក់​ក្នុង​មួយ​ស​ប្តាហ៍​នៅ​តាម​ស្ថា​នី​យ៍​វិទ្យុ​ជាង​ 600 ​ទូទាំង​ប្រទេស​ ​ហើយ​បាន​ទូរស័ព្ទ​ចូល​មក​សួរ​សំណួរ​ទាក់ទង​នឹង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​។​

​មុន​ក្លាយ​ជា​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ ​លោក​ ​D​a​v​e​ ​Ram​s​e​y​ ​ធ្លាប់​ជួបប្រទះ​ទាំង​បទពិសោធន៍​ជោគជ័យ​និង​បរាជ័យ​។​ ​ដោយសារតែ​ឪពុក​ម្ដាយ​ជា​អ្នករក​ស៊ី​ផ្នែក​អចល​ន​ទ្រព្យ​ ​ទើប​គាត់​ផ្ដើម​មាន​ចំណាប់អារម្មណ៍​លើ​ផ្នែក​អចល​ន​ទ្រព្យ​តាំង​ពីក្មេង​។​ ​គាត់​ចាប់ផ្ដើម​រៀន​រកលុយ​ដោយខ្លួនឯង​តាំងពី​អាយុ​ 12​ឆ្នាំ​ ​ដោយមាន​របរ​ច្រើន​ផ្សេងគ្នា​ ​ហើយ​មេរៀន​ដែល​គាត់​បាន​រៀន​ពីរ​បរ​ទាំងនោះ​គឺ​ ​សារៈសំខាន់​នៃ​សេវាកម្ម​អតិថិជន​និង​ការ​រក្សា​ពាក្យ​សម្ដី​របស់​ខ្លួន​។​ ​ដល់អាយុ​ 18 ​ឆ្នាំ​ ​គាត់​ប្រលង​ជាប់​និង​ទទួល​បាន​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​ផ្នែក​ហិរញ្ញវត្ថុ​និង​អចល​ន​ទ្រព្យ​ ​ហើយនិង​អាជ្ញាប័ណ្ណ​ទិញ​លក់​ផ្នែក​អចល​ន​ទ្រព្យ​។​

​ភាព​ជោគជ័យ​លើក​ទី​1 ​ដែល​គាត់​សម្រេច​បាន​គឺ​នៅ​អាយុ​ 26​ឆ្នាំ​ ​ដែល​ពេល​នោះ​ ​ផល​ប័ត្រ​អចល​ន​ទ្រព្យ​ (​Real Estate​ ​Port​folio​) ​របស់​គាត់​មាន​តម្លៃ​ 4​លាន​ដុល្លារ​អាមេរិក​។​ ​តែ​ជាអកុសល​ក៏​ត្រូវ​ប្រកាស​ក្ស័យធន​នៅ​2​ឆ្នាំក្រោយ​ ​ដោយសារតែ​ធនាគារ​ដែល​ផ្ដល់​ក​ម្ចីឱ្យ​គាត់​ធំ​ជាងគេ​ ​បាន​ទារ​ឲ្យ​សងបំណុល​វិញ​ទាំងអស់​សរុប​ 1.2​លាន​ដុល្លារ​ ​ក្នុងរយៈពេល​ 90​ថ្ងៃ​។​

​ក្រោយមក​ ​គាត់​បាន​ចាប់ផ្ដើម​សារ​ជាថ្មី​ ​ដោយ​ប្រើ​ចំណេះ​ដឹង​ដែល​គាត់​មាន​ផ្នែក​ហិរញ្ញវត្ថុ​។​ ​គាត់​បាន​ចាប់ផ្ដើម​អាជីព​ប្រឹក្សា​យោបល់​ផ្នែក​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ ​ដោយ​ដំបូង​ឡើយ​មាន​សិស្ស​ជាង​ 30​នាក់​ក្នុង​ថ្នាក់​ ​ហើយក៏​កើន​រហូតដល់​ 350​នាក់​ ​ក្នុងរយៈពេល​ 2-3​ឆ្នាំ​។​ ​ភាព​ជោគជ័យ​នេះ​បន្ត​រហូត​គាត់​បាន​បើក​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ផ្នែក​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​មានឈ្មោះ​ថា​ ​T​h​e​ ​Lamp​o ​Group​ ​នៅ​ឆ្នាំ​1992​។​

​បន្ទាប់ពី​ភាព​ជោគជ័យ​នៃ​ក្រុមហ៊ុន​ ​Lamp​o ​គាត់​ក៏​ចាប់ផ្ដើម​ប្រលូក​ក្នុង​អាជីព​កម្មវិធី​វិទ្យុ​ដែល​ផ្តោត​លើ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ដូច​បាន​លើកឡើង​ពី​ខាងដើម​អត្ថបទ​។​

​លើស​ពី​នេះ​ ​គាត់​ជា​ស្ថាបនិក​នៃ​សាកលវិទ្យាល័យ​ ​Financial​ ​Peace​ ​University​ (​F​P​U) ​ដែល​បណ្ដុះបណ្ដាល​ពី​កា​រដោះ​បំណុល​ ​និង​ ​ការ​គ្រប់គ្រង​សាច់ប្រាក់​ជាដើម​។​ ​លោក​ ​Ram​s​e​y​ ​ទទួល​បានការ​ទុក​ចិត្តខ្លាំង​បំផុត​ពីសំណាក់​យុវវ័យ​និង​មនុស្ស​វ័យ​កណ្ដាល​នៅ​សហរដ្ឋអាមេរិក​សម្រាប់​ដំបូន្មាន​ផ្នែក​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​។​ ​ស្រប​ពេល​ជាមួយគ្នា​នេះ​ ​គាត់​ក៏​ជា​អ្នក​ធ្វើជំនួញ​និង​ជា​វិនិ​យោគិន​ ​ព្រមទាំង​ជា​អ្នកនិពន្ធ​សៀវភៅ​ផ្នែក​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ដ៏​ល្បី​ ​ហើយ​ការងារ​របស់​គាត់​មាន​ដូចជា​ ​Financial​ ​Peace​, ​More Than​ ​Enough​, ​T​h​e​ ​Total​ ​Money​ ​Make​over​, ​E​n​t​r​e​Leadership​, ​D​a​v​e​ ​Ram​s​e​y​’s ​Complete​ ​Guide​ ​to​ ​Money​, ​T​h​e​ ​Legacy​ ​Journey​ ​ហើយនិង​ ​Smart​ ​Money​ ​Smart​ ​Kid​s ​៕

ពាក្យទាក់ទង: Dave Ramsey

អត្ថបទទាក់ទង

5 factors to consider before buying a real estate for the first time
វិនិយោគ

5 កត្តាគួរពិចារណា​ មុនទិញអចលនទ្រព្យលេីកដំបូង 

August 12, 2022
why you should investing in real estate in your 20s and 30s
វិនិយោគ

ហេតុអ្វីបានគួរវិនិយោគលេីអចលនទ្រព្យក្នុងវ័យ២០ទៅ៣០ឆ្នាំ?  

August 12, 2022
វិធី​ធ្វើ​ទី​ផ្សារ​ឌី​ជី​ថល​សម្រាប់​អាជីវកម្ម​
វិនិយោគ

វិធី​ធ្វើ​ទី​ផ្សារ​ឌី​ជី​ថល​សម្រាប់​អាជីវកម្ម​

August 12, 2022
អត្ថបទបន្ទាប់
អ្នកធ្វើការ freelanceអាចសល់លុយសន្សំឬទេ?

អ្នកធ្វើការ ​freelance​អាច​សល់​លុយ​សន្សំ​ឬ​ទេ?

អត្ថបទពេញនិយម

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ Ngoun Sopheavy
July 22, 2022

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ Ngoun Sopheavy
July 22, 2022

តើភាគហ៊ុនគឺជាអ្វី?

តើភាគហ៊ុន​គឺជា​អ្វី?

ដោយ Ngoun Sopheavy
July 23, 2022

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ Ngoun Sopheavy
July 22, 2022

ពន្ធ និងអាករ

ពន្ធ និង អាករ

ដោយ Ngoun Sopheavy
July 23, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។