Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

ជំងឺបាក់​ទឹក​ចិត្ត​រឿង​​បំណុល

២ ឆ្នាំមុន
1 នាទីក្នុងការអាន
417
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ជំងឺបាក់ទឹកចិត្តរឿងបំណុល
FacebookTwitterLinkedinTelegramQR Code

​កាលពី​អត្ថបទ​មុន​ៗ​ ​កាក់​សេន​ ​បាន​លើកឡើង​រួចមក​ហើយពី​បំណុល​ល្អ​ ​និង​បំណុល​អាក្រក់​ ​ប៉ុន្តែ​នូវ​រាល់​បំណុល​នីមួយៗ​សុទ្ធតែ​ប៉ះពាល់​ដល់​ផ្លូវ​អារម្មណ៍​គ្រាន់តែ​តិច​ ​ឬ​ច្រើន​ដែល​វា​អាច​ប៉ះពាល់​ដល់​ ​បញ្ហា​ផ្លូវចិត្ត​ ​ឬ​អាច​ឈាន​ទៅដល់​ការ​បាក់ទឹកចិត្ត​រឿង​បំណុល​ថែមទៀត​ផង​ ​ករណី​បំណុល​នោះ​មាន​ចំនួន​តួ​រលេ​ខ​ច្រើនលើស​លប់​។​

ជំងឺបាក់ទឹកចិត្តរឿងបំណុល

ខាងក្រោម​នេះ​ ​គឺជា​រោគសញ្ញា​មួយ​ចំនួន​ដែល​បញ្ជាក់​ថា​ ​អ្នក​កំពុង​មាន​ជំងឺ​បាក់ទឹកចិត្ត​រឿង​បំណុល​ហើយ​៖​

​អ្នក​ព្យាយាម​គេច​វេ​ស​ពី​បញ្ហា​បំណុល​ ​ឧ​ស្សាហ៍ស្ត្រេ​ស​ ​គេង​ពុំសូវ​លក់​ ​គិត​ច្រើន​ ​ស្មុគ​ស្មាញ​ ​ធុញថប់​ ​មាន​អារម្មណ៍​នឿយហត់​ ​អស់កម្លាំង​ ​មិន​ចង់​ចេញក្រៅ​ជួប​អ្នក​ដ៏​ទៃ​ ​មិន​ចូលចិត្ត​ភាព​អ៊ូអរ​ដូចមុន​ ​ឆាប់​ខឹង​ ​និង​មាន​អារម្មណ៍​តប់ប្រមល់​ ​ឆាប់​ភ័យ​ ​ឬ​តក់ស្លុត​ ​អស់សង្ឃឹម​ ​លែង​ចង់​ដោះស្រាយបញ្ហា​ ​ឬ​អាច​ឈាន​ទៅដល់​ការ​សម្លាប់​ខ្លួន​ថែមទៀត​ផង​។


អញ្ចឹង! តើអ្នក​គួរ​ធ្វើ​ដូចម្ដេច​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​បាន?

១.​ ប្រឈម​មុខ​ជា​មួយ​បញ្ហា

ប្រឈមមុខជាមួយបញ្ហា

​ប្រមូល​វិក្ក័​យ​ប័ត្រ​ដែល​អ្នក​កំពុង​មាន​ ​និង​បូកសរុប​បំណុល​ទាំងអស់​ដែល​អ្នក​កំពុង​មាន​ ​បន្ទាប់មក​ប្រឈម​មុខជា​មួយ​ម្ចាស់បំណុល​ ​ពន្យល់​ពី​ស្ថានភាព​ជាក់ស្ដែង​ដែល​អ្នក​កំពុង​ជួបប្រទះ​ ​ដោយ​ជ្រើសរើស​យក​វិធីសាស្ត្រ​ពិភាក្សា​មក​ដោះស្រាយ​ ​ចៀស​ជាងគេ​ច​វេ​ស​។​

​ជាក់ស្ដែង​ ​សម្រាប់​គ្រឹះស្ថាន​ធនាគារ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ក៏មាន​ករណី​លើកលែង​ដូចគ្នា​ដែរ​ ​ជាពិសេស​អំឡុង​ពេល​មាន​ជំងឺ​កូ​វី​ឌ​-​១​៩​ ​នេះ​ ​ម្ចាស់បំណុល​អាច​ធ្វើការ​សង​ត្រឡប់​តែ​ការប្រាក់​សិន​ ​ដោយ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ចំនួន​រយៈពេល​ណាមួយ​។


២​. រៀបចំ​ប្រាក់ចំណូល​ចំណាយ​ឡើង​វិញ

រៀបចំប្រាក់ចំណូលចំណាយឡើងវិញ

​បន្ទាប់ពី​បូកសរុប​ប្រាក់បំណុល​រួចរាល់​ ​រឿង​បន្ទាប់​គឺ​រៀបចំ​ប្រាក់ចំណូល​ចំណាយ​ឡើងវិញ​ ​ដោយ​គួរ​ធ្វើឡើង​ជា​សៀវភៅ​កត់ត្រា​ ​ឬ​បញ្ជី​ចំណូល​ចំណាយ​ប្រចាំការ​ខែ​។​ ​សម្រាប់​រូបមន្ត​នៃ​ការ​គ្រប់គ្រង​ប្រាក់ចំណូល​ចំណាយ​នេះ​ ​កាក់​សេន​ក៏​ធ្លាប់​លើកឡើង​ពីមុន​ដូចគ្នា​ដែរ​ ​ដោយ​អ្នក​អាច​អនុវត្ត​តាម​រូបមន្ត​ 50-30-20 ​ឬ​ ​ប្រសិនបើ​បំណុល​អ្នកមាន​ចំនួន​ច្រើន​ ​អ្នក​អាច​កាត់បន្ថយ​មក​ 50-50 ​ដោយ​ 50% ​សម្រាប់​ចំណាយ​ទូទាត់​ចាំបាច់​ ​និង​ 50% ​ទៀត​សម្រាប់​បំណុល​។​

★ ​គ​ន្លឺះ​៖​ ​ប្រាក់ចំណូល​របស់​អ្នក​គួរ​មាន​ច្រើន​ប្រភព​ ​ដែល​គួរតែ​ខុស​ពី​ចំណូល​សកម្ម​។


៣. ស្វែងរក​វិធីសាស្ត្រ​ទូទាត់​បំណុល

ស្វែងរកវិធីសាស្ត្រទូទាត់បំណុល

​វិធីសាស្ត្រ​នៃ​ការ​ទូទាត់​បំណុល​អាច​មាន​ច្រើន​ប្រភេទ​ដែល​អ្នក​អាច​​​យកមក​អនុវត្ត​ ​ដូចជា​វិធីសាស្ត្រ​ដោះ​បំណុល​តាម​ ​Snowball​ ​Method​ ​ដែល​យើង​ផ្ដោ​ត​សំខាន់​ប្រាក់បំណុល​ពី​តិច​ទៅ​ច្រើន​ ​ដោយ​ឥត​គិត​ការប្រាក់​។​
​ឬ​អ្នក​អាច​ដោះស្រាយ​បំណុល​តាម​វិធីសាស្ត្រ​ ​Debt​ ​Avalanche​ ​ដែល​វា​ផ្ដោ​ត​សំខាន់​លើ​បំណុល​ដែល​មាន​អត្រា​ការប្រាក់​ខ្ពស់​មក​មុន​ក៏បាន​។


៤. គួរតាម​ដាន​ជា​ប្រចាំ​ពី​គម្រោង​ទូទាត់

គួរតាមដានជាប្រចាំពីគម្រោងទូទាត់

ដើម្បី​ឱ្យ​ការ​សងបំណុល​កាន់តែ​មាន​ភាព​ប្រសិទ្ធ​ភាព​ ​អ្នក​គួរ​តាមដាន​ជាប្រចាំ​ពី​គម្រោង​ ​និង​ចំណាយ​ជាប្រចាំ​របស់​អ្នក​។​ ​ត្រូវ​ប្រាកដ​ថា​ ​អ្នក​ពិតជា​បាន​ធ្វើតាម​គម្រោង​ចំណូល​ចំណាយ​ ​និង​បាន​កាត់បន្ថយ​ចំណាយ​ដែល​មិន​ចាំបាច់​ពិតប្រាកដ​ពិតមែន​ ​ពុំ​ដូចនោះ​ទេ​ ​វដ្ត​នៃ​ការ​បាក់​ទឺ​ក​ចិត្តនឹង​ចាប់ផ្ដើម​កើតមាន​សារ​ជាថ្មី​ម្ដងទៀត​មិនខាន​។​

★​គ​ន្លឺះ​៖​ ​គួរ​រៀន​ទម្លាប់​ចាយ​លុយ​តាម​ជនជាតិ​ជប៉ុន​ (K​a​k​e​i​bo)


​យ៉ាងណាក៏ដោយ​ ​អ្នក​ក៏​អាច​ស្វែងរក​អ្នកណា​ដែល​អ្នក​ទុកចិត្ត​បានហើយ​អាច​ពិភាក្សា​ពី​បំណុល​របស់​អ្នកជា​មួយ​គាត់​ ​ឬ​សុំ​ការណែនាំ​ពី​អ្នកជំនាញ​ណា​ម្នាក់​ ​ដើម្បី​ទទួល​បាន​នូវ​ដំណោះស្រាយ​ល្អ​មួយ​៕

ពាក្យទាក់ទង: ជំងឺបាក់ទឹកចិត្តរឿងបំណុល
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត
ហិរញ្ញវត្ថុ
៤ ខែមុន

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ
ហិរញ្ញវត្ថុ
៤ ខែមុន

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ

ហិរញ្ញវត្ថុ
៤ ខែមុន

ប្រភេទក្រដាស់ប្រាក់រៀលដែលកំពុងដាក់ចរាចរ

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ
ហិរញ្ញវត្ថុ
៥ ខែមុន

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ

សេរីភាពហិរញ្ញវត្ថុ
ហិរញ្ញវត្ថុ
៥ ខែមុន

សេរីភាពហិរញ្ញវត្ថុ

TED Talks 5 និយាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន
ហិរញ្ញវត្ថុ
៥ ខែមុន

TED Talks 5 និយាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន

ផែនការ_ហិរញ្ញវត្ថុ_សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

ផែនការ​ហិរញ្ញវត្ថុ​សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច

ហេតុអ្វីបានជាធនាគារបិទលឿនជាងអាជីវកម្មផ្សេងៗ
ហិរញ្ញវត្ថុ
៥ ខែមុន

ហេតុអ្វីបានជាធនាគារបិទលឿនជាងអាជីវកម្មផ្សេងៗ?

អត្ថបទបន្ទាប់
តើ​គួរ​ចំណាយលុយ​លើ​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​បែប Pop-up​ ដែរ​ឬទេ?

តើ​គួរ​ចំណាយលុយ​លើ​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​បែប Pop-up​ ដែរ​ឬទេ?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist