Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ សន្សំ

កុំខ្លាច​គេ​អន់ចិត្ត បើចង់ បដិសេធ​ពេល​មិត្តភក្តិ​ហៅ​ចេញក្រៅ

១១ ខែមុន
1 នាទីក្នុងការអាន
39
ទស្សនា
FacebookTwitterLinkedinTelegramQR Code
កុំខ្លាច​គេ​អន់ចិត្ត បើចង់ បដិសេធ​ពេល​មិត្តភក្តិ​ហៅ​ចេញក្រៅ
FacebookTwitterLinkedinTelegramQR Code

​ធ្លាប់​អត់​ ​ពេល​មិត្តភក្តិ​ហៅ​ចេញក្រៅ​ ​មិន​ចង់​ទៅ​ ​តែ​មិន​ហ៊ាន​បដិសេធ​ព្រោះ​ខ្លាច​គេ​ខឹង​ ​ខ្លាច​គេ​អន់ចិត្ត​?
​ពេល​បដិសេធ​មិត្តភក្តិ​បបួល​ទៅណា​ម្ដងៗ​ ​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ចិត្ត​ ​មាន​អារម្មណ៍​ជាប់ពិរុទ្ធ​ ​ដូច​មិន​សម​។​ ​ពេលខ្លះ​បង្ខំចិត្ត​ទៅ​ព្រោះ​មិន​ចង់ឲ្យ​មិត្ត​ខឹង​ ​ហើយ​ខ្លាច​ល្អក់កករ​ជាមួយគ្នា​ ​តែ​តាមការពិត​ ​ការ​បដិសេធ​ទាំងនេះ​គួរ​ចាត់ទុកជា​រឿង​ធម្មតា​។​

កុំខ្លាច​គេ​អន់ចិត្ត បើចង់ បដិសេធ​ពេល​មិត្តភក្តិ​ហៅ​ចេញក្រៅ

​មនុស្សម្នាក់​ៗ​គួរ​រៀន​ទទួលយក​ពាក្យបដិសេធ​ ​ជំនួស​ឲ្យការ​ខឹង​ ​ឬ​អន់ចិត្ត​ ​ហើយ​គួរតែ​រៀន​បើក​ចិត្ត​យល់​ពី​មូលហេតុ​ក្រោយ​ការ​បដិសេធ​នោះ​។​
​តាមពិត​ទៅ​ ​គេ​បដិសេធ​មិនមែន​គេ​មិន​ចង់​ទៅ​ ​ឬ​មិន​ចង់​រាប់អាន​នោះ​ទេ​ ​តែ​អាច​ព្រោះ​មាន​បញ្ហា​ផ្ទាល់ខ្លួន​ច្រើនយ៉ាង​ដែល​ពិបាក​ក្នុង​ការ​បកស្រាយ​ ​ឬ​និយាយ​ចេញទៅ​។​ ​ជួនកាល​ខ្លះ​ ​អាច​បដិសេធ​ដោយសារ​មាន​បញ្ហា​សុខភាព​ ​មានធុរៈ​ផ្ទាល់ខ្លួន​ត្រូវ​ដោះស្រាយ​ ​ឬ​មាន​ការរវល់​នៅផ្ទះ​មិន​អាច​ចេញក្រៅ​បាន​។​

មួយវិញទៀត​ ​អាច​ដោយសារ​បញ្ហា​ ​លុយកាក់​ក៏​ថា​បាន​ ​ព្រោះ​ពេល​ចេញក្រៅ​ច្បាស់ជា​ត្រូវ​ចំណាយ​ ​លុយ​ជាក់​ជាមិនខាន​។​ ​ពេលខ្លះ​ទៀត​ ​ចង់​មាន​ពេល​សម្រាប់​ខ្លួនឯង​ ​អារម្មណ៍​មនុស្សម្នាក់​ៗ​មាន​ឡើង​មាន​ចុះ​ ​ចង់​សម្រាក​ ​សាក​ថ្ម​ឲ្យ​ខ្លួនឯង​ដោយ​ការ​នៅ​ស្ងប់ស្ងាត់​ម្នាក់ឯង​។​
​សុខភាព​ផ្លូវ​កាយ​ ​និង​ផ្លូវចិត្ត​របស់​អ្នក​គឺជា​រឿង​សំខាន់​ដែល​អ្នក​ត្រូវ​ខ្វាយខ្វល់​។​ ​អ្នក​គួរតែ​គិត​ពី​ខ្លួនឯង​ជា​មុននឹង​បារម្ភ​ពី​ការ​អាក់អន់ចិត្ត​របស់​អ្នក​ផ្សេង​។​ ​អ្នកមាន​សិទ្ធិ​បដិសេធ​ ​មិនអីទេ​ ​ធ្វើ​ម៉េច​ឲ្យ​តែខ្លួន​មាន​អារម្មណ៍​សប្បាយចិត្ត​ ​គ្រាន់​ជាង​ការ​បង្ខំចិត្ត​ខ្លួនឯង​។​ ​ការ​បដិសេធ​ដើម្បី​ខ្លួនឯង​ដោយហេតុ​ផល​ណាមួយ​ខាងលើ​ ​មិនគួរ​ជា​រឿង​ដែល​អ្នក​ត្រូវ​មាន​អារម្មណ៍​ថា​ខុស​ ​ឬ​ជា​រឿង​ដែល​មិនគួរ​ធ្វើ​នោះ​ទេ​។​

មិត្តភាព​រឹង​មាំ​មិនមែន​ទាល់តែ​ជួបជុំគ្នា​គ្រប់ពេល​ ​ឬ​មានមុខ​គ្រប់​កម្មវិធី​នោះ​ទេ​។​ ​អ្វី​ដែល​សំខាន់​នោះ​គឺជា​ការ​ចេះ​ជួយគ្នា​ ​យោគ​យល់គ្នា​ ​និង​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅវិញទៅមក​។​ ​ធំ​ៗ​អស់ហើយ​ ​ម្នាក់ៗ​សុទ្ធតែ​រវល់​រៀងៗខ្លួន​ ​ដែល​ជា​រឿង​ធម្មតា​មួយ​ដែល​កើតឡើង​ក្នុង​ជីវិត​យើង​។​ អេ​ដ​មីន​ចង់ឲ្យ​អ្នក​ទាំងអស់គ្នា​ ​កុំ​មានចិត្ត​ប្រកាន់ខឹង​ ​ឬ​អន់ចិត្ត​ ​នៅ​ពេល​លឺ​ពាក្យ​ “​ខ្ញុំ​រវល់​ហើយ​ពុំបាន​ចូលរួម​ឡើយ​” ​ពី​មិត្ត​ភក្ដិ​របស់យើង​ ​បើ​រវល់​លើក​នេះ​ក៏​ចាំ​លើកក្រោយ​ទៀត​បាន​ ​មិន​ខ្វះ​ពេល​នោះ​ឡើយ​៕​


© 2022 – 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។​

ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

សម្រេចផែនការសន្សំជាមួយរូបមន្ត ៧០/២០/១០
សន្សំ
៥ ខែមុន

សម្រេចផែនការសន្សំជាមួយរូបមន្ត ៧០/២០/១០

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន
សន្សំ ហិរញ្ញវត្ថុ
៥ ខែមុន

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន

សញ្ញាបង្ហាញថា​ ​អ្នក​កំពុងតែ​សន្សំសំចៃ​ជ្រុល​ហួស​
សន្សំ
៦ ខែមុន

សញ្ញាបង្ហាញថា​ ​អ្នក​កំពុងតែ​សន្សំសំចៃ​ជ្រុល​ហួស​

សន្សំ​លុយលើកដំបូងគួរ​ចាប់ផ្តើម​ពីណា​ ​?
សន្សំ
៦ ខែមុន

សន្សំ​លុយលើកដំបូងគួរ​ចាប់ផ្តើម​ពីណា​ ​?

សន្សំ ហិរញ្ញវត្ថុ
៦ ខែមុន

​ពេលនៅឆ្ងាយពីគ្រួសារ

៣_ _ល្បិច_ដើម្បី_សល់_លុយ_ចុងខែ_
ចំណូលចំណាយ សន្សំ
៧ ខែមុន

៣​ ​ល្បិច​ដើម្បី​សល់​លុយ​ចុងខែ​

សន្សំ
៧ ខែមុន

ចង់បើកគណនីសន្សំគួរគិតលើកត្តាអ្វីខ្លះ?

កាត់ស្ត្រេសអត់អស់លុយ
សន្សំ
៨ ខែមុន

កាត់ស្ត្រេសអត់អស់លុយ

អត្ថបទបន្ទាប់
​រកលុយឲ្យបាន២០០ដុល្លារពេលនៅ​រៀន​

​រកលុយឲ្យបាន២០០ដុល្លារពេលនៅ​រៀន​

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist