Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ

៦ ខែមុន
1 នាទីក្នុងការអាន
46
ទស្សនា
FacebookTwitterLinkedinTelegramQR Code
កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ
FacebookTwitterLinkedinTelegramQR Code

​នរណា​ក៏​ដូច​នរណា​ដែរ​ ​យើង​ប្រាកដជា​សប្បាយចិត្ត​ពេល​មាន​លុយ​គ្រប់គ្រាន់​អាច​សងបំណុល​ដែល​នៅសល់​របស់​ខ្លួន​បាន​ ​ប៉ុន្តែ​យើង​គួរ​យក​ពេលខ្លះ​មក​ថ្លឹងថ្លែង​ជាមុន​សិន​ ​ថា​តើ​វា​ពិតជា​ចំា​បាច់​មែនទេ​ ​ដែល​ត្រូវ​សងបំណុល​ផ្តាច់​ភ្លាម​ៗ​ ​ឬ​យ៉ាងណា​?

១ បង្កើតផែនការថវិកាត្រឹមត្រូវ

បង្កើតផែនការថវិកាត្រឹមត្រូវ

​យើង​គួរ​មាន​ផែនការ​ថវិកា​ត្រឹមត្រូវ​ទាំង​មុន​ពេល​សង​ ​និង​ពេល​សងបំណុល​រួច​ ​ព្រោះ​វា​នឹង​ជួយ​រៀបចំផែនការ​ ​ចំណាយ​ណា​ដែល​គួរ​ចាយ​ ​ឬ​មិនគួរ​ចាយ​ ​ដើម្បី​ជៀសវាង​ការ​ធ្លាក់​ចូលក្នុង​បំណុល​សាជាថ្មី​ម្តងទៀត​។​ ​បន្ថែម​ពី​នេះ​ ​វាក​៏​នឹង​ជួយ​យើង​ឲ្យ​តាមដាន​សកម្មភាព​ចំណូល​ ​ចំណាយ​របស់​ខ្លួន​ទាំង​ក្នុងរយៈពេល​ខ្លី​ ​និង​រយៈពេល​វែង​ផង​ដែរ​។​ ​ដូចនេះ​ ​បើ​យើង​មិនទាន់​មាន​ផែនការ​ថវិកា​ច្បាស់លាស់​ទេ​ ​យើង​គួរ​បង្កើត​មួយ​ ​ហើយ​រៀបចំ​ឲ្យបាន​ល្អ​ប្រសើរ​សិន​ ​មុននឹង​យក​លុយ​ទៅ​សងបំណុល​ផ្តាច់​។​

២ បង្កើតទុនបម្រុងពេលមានអាសន្ន

បង្កើតទុនបម្រុងពេលមានអាសន្ន

​យើង​ក៏​គួរ​ត្រៀម​ខ្លួន​ទុកមុន​ ​តាមរយៈ​ការ​មាន​ទុន​បម្រុង​ពេល​មានអាសន្ន​ដែរ​។​ ​ទុន​បម្រុង​នឹង​ជួយ​ឲ្យ​យើង​ត្រៀម​ខ្លួន​ទុកជាមុន​ ​សម្រាប់​ការ​ចំណាយ​ដោយ​មិនបាន​ព្រៀ​ង​ទុក​ណាមួយ​ដែល​នាំឲ្យ​ប៉ះពាល់​ដល់​ផែនការ​ ​ហិរញ្ញវត្ថុ​របស់យើង​ ​ដ្បិត​យើង​មិន​ចាំបាច់​បង្កើត​បំណុល​ថ្មី​ផ្សេងៗ​ទៀត​។​

​យើង​អាច​ចាប់ផ្តើម​បង្កើត​ទុន​បម្រុង​បាន​តាមរយៈ​កា​របើក​គណនី​សន្សំ​មានកាល​កំណត់​ ​ឬ​ការ​ទិញ​ធានា​រ៉ាប់រង​ទៅលើ​គ្រោះថ្នាក់​ផ្សេងៗ​ជាដើម​។​ ​ជាទូទៅ​ទុន​បម្រុង​គួរតែ​អាច​ជួយ​យើង​ឲ្យ​ដោះស្រាយ​ចំណាយ​ប្រចាំថ្ងៃ​បាន​ពី​៣​ទៅ​៦​ខែ​ ​នៅ​ពេល​យើង​បាត់បង់​ការងារ​ ​ឬ​ប្រាក់ចំណូល​។​

​ស្វែងយល់​បន្ថែម​ពី​ ​Emergency fund​: ​h​t​t​p​s://​w​w​w​.​face​book​.​co​m​/k​a​k​cent​k​h​/​post​s/​p​f​bid​02Ck​d​u36​V​RC​D​4U445​L​g​m​f​jS​P​a​9k​V​Bq​p​M​1​p​C6j9​G​v​B​z​5​H​cQ​e​P​o​T​51​a​e​5KQ8U​E​W​n2​z​A​K​l​

៣ តម្លៃឱកាស

តម្លៃឱកាស

​Opportunity Cost​ ​សំដៅ​ដល់​ការ​ខាតបង់​ណាមួយ​ ​ពេល​យើង​យក​ ​ជម្រើស​មួយ​ ​ជំនួស​ឲ្យ​ជម្រើស​មួយទៀត​។​ ​ជាក់ស្តែង​យើង​មាន​ពីរ​ជម្រើស​ ​គឺ​យក​លុយ​ទៅ​ប្រើប្រាស់​សិន​ ​ឬ​យកទៅ​សងបំណុល​ផ្តាច់​។​

​ឧទាហរណ៍​ងាយ​ៗ​ ​បើ​យើង​យក​លុយ​ដាក់​ក្នុង​គណនី​មានកាល​កំណត់​ ​ឬ​វិនិយោគ​លើ​លុយ​នោះ​ ​តើ​ចំណូល​ ​ដែល​ទទួល​បាន​នោះ​ច្រើនជាង​ការប្រាក់​ ​ដែល​ត្រូវ​បង់​ទៅកាន់​ម្ចាស់បំណុល​ ​ឬ​យ៉ាងណា​? ​បើ​សិន​យើង​ទទួល​បានផល​ចំណេញ​ច្រើនជាង​ការប្រាក់​នៃ​បំណុល​ ​នោះ​អ្នក​គួរ​សម្រេច​ចិត្ត​ប្រើប្រាស់​លុយ​នោះ​សិន​ ​ហើយ​បន្ត​សង​បណ្តាក់​តាមធម្មតា​។​

​ទាំងនេះ​សុទ្ធ​ជា​តម្លៃ​ឱកាស​ ​ដែល​យើង​ត្រូវ​គិតគូរ​មុន​ពេល​សងបំណុល​ផ្តាច់​។​

📌​អ្នក​គួរ​គិតគូរ​ពី​ចំណុច​ទាំង​ ​៣​ ​នេះ​ ​ដោយ​ផ្អែកលើ​ស្ថានភាព​ ​និង​បំណុល​ជាក់ស្តែង​។​


© 2022 – 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។​

ពាក្យទាក់ទង: សងបំណុល
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ហិរញ្ញវត្ថុ
៦ ខែមុន

ភាពខុសគ្នារវាង អ្នកមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងអ្នកមិនមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ហិរញ្ញវត្ថុ
៦ ខែមុន

ធ្វើម៉េចទើបដឹងថាបានត្រៀមខ្លួនរួចរាល់ក្នុងការក្លាយជាមេគ្រួសារ?

ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ
៦ ខែមុន

ក្រៅពីផ្ដល់ប្រាក់កម្ចីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានផ្តល់សេវាអ្វីទៀត?

អាយុច្រើនហើយ ទើបមានផែនការហិរញ្ញវត្ថុ យឺតពេលទេ
ហិរញ្ញវត្ថុ
៦ ខែមុន

អាយុច្រើនហើយ ទើបមានផែនការហិរញ្ញវត្ថុ យឺតពេលទេ?

គួរធ្វើម៉េច បើមិនចង់ឲ្យអាជីវកម្មស្ទះលុយ
ចំណូលចំណាយ ហិរញ្ញវត្ថុ
៦ ខែមុន

គួរធ្វើម៉េច បើមិនចង់ឲ្យអាជីវកម្មស្ទះលុយ

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត
ហិរញ្ញវត្ថុ
៦ ខែមុន

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត

ហិរញ្ញវត្ថុ
៧ ខែមុន

ប្រភេទក្រដាស់ប្រាក់រៀលដែលកំពុងដាក់ចរាចរ

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ
ហិរញ្ញវត្ថុ
៧ ខែមុន

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ

អត្ថបទបន្ទាប់
អាចទុកវិនិយោគលើអចលនទ្រព្យ

ហេតុផលដែលគួរវិនិយោគអចលនទ្រព្យនៅភាគខាងត្បូងរាជធានីភ្នំពេញ

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist