Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

​គុណសម្បត្តិ​និង​គុណវិបត្តិ​របស់​ដុល្លារ​រូប​នី​យ​កម្ម​

ponharith ដោយ ponharith
2 years មុន
ប្រភេទ ហិរញ្ញវត្ថុ
គុណសម្បត្តិនិងគុណវិបត្តិរបស់ដុល្លាររូបនីយកម្ម
899
ទស្សនា

​កាលពី​អត្ថបទ​មុន​ យេី​ង​បាន​បកស្រាយ​ពី​ប្រ​វិត្តិ ​និង​ដេី​ម​ចម​នៃ​ដុល្លារ​រូប​នី​យ​កម្ម​នៅ​កម្ពុជា​រួចមក​ហើយ​។​ ​ថ្ងៃនេះ​ ​យើង​នឹង​ងាក​មក​មើល​ពី​គុណសម្បត្តិ​ ​និង​គុណវិបត្តិ​នៃ​ដុល្លារ​រូប​នី​យ​កម្ម​វិញ​ម្ដង​ ​កាល​ពេល​ដែល​ដុល្លារ​រូប​នី​យ​កម្ម​ចាប់​ផ្តេី​ម​កេី​ត​មាននៅ​ប្រទេស​កម្ពុជា​។​

គុណសម្បត្តិនិងគុណវិបត្តិរបស់ដុល្លាររូបនីយកម្ម

•គុណសម្បត្តិ​របស់​ដុល្លារ​រូប​នីយកម្ម:

គុណសម្បត្តិរបស់ដុល្លាររូបនីយកម្ម

​ក​. ​ធ្វើឲ្យ​សាធារណជន​ផ្លាស់ប្ដូរ​ពី​ការប្រើប្រាស់​មាស​ ​មក​ប្រើ​ក្រដាសប្រាក់​វិញ​ ​ហើយក៏​បាន​ជំរុញ​ឲ្យ​មានការ​សន្សំ​ ​ជាពិសេស​ប្រជាជន​ក្នុង​វណ្ណៈ​កណ្ដាល​(​middle class​)​។​

​ខ​. ​ជួយ​សម្រួល​ដល់​ដំណើរការ​ធ្វើ​សមាហរណ​កម្ម​ពាណិជ្ជកម្ម​(​business​ ​integration​)​ក្នុង​សេដ្ឋកិច្ច​អន្តរជាតិ​ ​ដោយសារ​ការ​ប្រេី​ប្រាស់​លុយ​ដុល្លារ​ធ្វើឲ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​វិនិយោគ​ជាមួយ​បរទេស​។​

​គ​. ​ជំរុញ​អោយ​មាន​សក្តានុពល​លេី​សេវាកម្ម​ហិរញ្ញវត្ថុ​ដូចជា​ ​សេវាកម្ម​ធនាគារ​ ​និង​មីក្រូ​ហិរញ្ញវត្ថុ​ ​ដោយ​កាលនោះ​ ​ប្រាក់​ក​ម្ចី​ពី​ធនាគារ​ពាណិជ្ជកម្ម​ផ្សេងៗ​ត្រូវ​បាន​ផ្តល់​អោយ​ជា​លុយ​ដុល្លារ​។​

​ឃ​. ​បាន​កាត់បន្ថយ​ហា​និ​ភ័យ​នៃ​ការ​ធ្លាក់​ថ្លៃ​របស់​រូបិយប័ណ្ណ​ ​និង​ជួយ​ការពារប្រទេស​កម្ពុជា​មួយ​ផ្នែក​ពី​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​ ​ឆ្នាំ​ 1997-2000 ​ព្រមទាំង​បាន​រក្សា​ទំនុក​ចិត្ត​វិនិ​យោគិន​ដែល​មក​វិនិយោគ​ក្នុង​ទី​ផ្សារ​កម្ពុជា​។​

​ង​. ​កាត់បន្ថយ​ថ្លៃ​ដើម​ប្រតិបត្តិការ​ (​ថ្លៃ​ប្តូរ​រូបិយប័ណ្ណ​)​។​
​អនុញ្ញាត​ឱ្យ​មានការ​រីក​ចម្រើន​នៅ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​ ​ដ្បិត​លុយ​វិនិយោគ​ផ្នែក​ឧស្សាហកម្ម​កាត់​ដេរ​ ​គឺជា​លុយ​ដុល្លារ​។


• គុណវិបត្តិ​របស់ដុល្លារ​រូបនីយកម្ម:

គុណវិបត្តិរបស់ដុល្លាររូបនីយកម្ម

​ក​. ​ទំហំ​នៃ​ដុល្លារ​រូប​នី​យ​កម្ម​នា​ពេល​នោះ​ ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​អនុវត្ត​គោល​នយោបាយ​រូបិយវត្ថុ​(​monetary​ ​policy​)​អោយ​មាន​ប្រសិទ្ធ​ភាព​ ​និង​ហួសពី​ការ​គ្រប់គ្រង​របស់​ធនាគារ​ជាតិ​ ​ហើយ​ក្នុងនាម​ជា​អ្នកផ្ដល់​ក​ម្ចី​ចុងក្រោយ​(​lender​ o​f​ ​last​ ​resort​) ​ក៏បាន​ប្រឈម​នឹង​បញ្ហា​សាច់ប្រាក់​យ៉ាង​ខ្លាំង​។​

​ខ​. ​ការ​ប្រេី​ប្រាស់​លុយ​ដុល្លារ​ច្រេី​ន​ ធ្វេី​អោយ​រូបិយប័ណ្ណ​ជាតិ​ធ្លាក់​តម្លៃ​ ហេី​យ​បាត់បង់​ភាពជា​និមិត្តរូប​នៃ​អធិបតេយ្យភាព​ ​និង​ជាតិសាសន៍​។​

​គ​. ​ធនាគារ​ជាតិ​ទទួល​បាន​ចំណូល​ពី​ការ​បោះពុម្ព​សាច់ប្រាក់​នៅ​ពេល​ប្រាក់​នោះ​ចរាចរណ៍​ក្នុង​ទី​ផ្សារ​សេដ្ឋកិច្ច​។​ ​តែ​ដោយសារ​ការ​ប្រេី​ប្រាស់​លុយ​ដុល្លារ​ច្រេី​ន​ក្នុង​ទី​ផ្សារ​ ​ធនាគារ​ជាតិ​បាត់បង់​ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ​ ​ប្រមាណ​ចន្លោះ​ពី​ 20 ​ទៅ​ 90 ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។​ ​រី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ទទួល​បាន​អត្ថប្រយោជន៍​ពី​ប្រទេស​កម្ពុជា​ចាប់តាំង​ពី​ប្រាក់ដុល្លារ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ប្រជាជន​កម្ពុជា​។

អត្ថបទទាក់ទង

​សញ្ញា​បង្ហាញ​ថា​ជីវិត​ដៃគូ​របស់​អ្នក​គ្មាន​បញ្ហា​រឿង​លុយកាក់
ហិរញ្ញវត្ថុ

​សញ្ញា​បង្ហាញ​ថា​ជីវិត​ដៃគូ​របស់​អ្នក​គ្មាន​បញ្ហា​រឿង​លុយកាក់

August 12, 2022
​កំហុស​ហិរញ្ញវត្ថុ​ទៅតាមវ័យ
ហិរញ្ញវត្ថុ

​កំហុស​ហិរញ្ញវត្ថុ​ទៅតាមវ័យ

July 22, 2022
ចំណុច​៣​យ៉ាង​ដែល​គួរ​ត្រៀម​ ​មុន​ដាក់ពាក្យ​សុំ​ការងារ​ ​ដើម្បី​ជាប់​ជា​បេក្ខជន​សម្ភាសន៍​
វិនិយោគ

ចំណុច​៣​យ៉ាង​ដែល​គួរ​ត្រៀម​ ​មុន​ដាក់ពាក្យ​សុំ​ការងារ​ ​ដើម្បី​ជាប់​ជា​បេក្ខជន​សម្ភាសន៍​

July 22, 2022
អត្ថបទបន្ទាប់
ប្រាក់ឈ្នួលសម្រាប់ម៉ោងធ្វើការបន្ថែម

ប្រាក់ឈ្នួលសម្រាប់ម៉ោងធ្វើការបន្ថែម

អត្ថបទពេញនិយម

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ Kimlong Ro
July 22, 2022

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ Sovannary Hong
July 22, 2022

តើភាគហ៊ុនគឺជាអ្វី?

តើភាគហ៊ុន​គឺជា​អ្វី?

ដោយ Sovannary Hong
July 23, 2022

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ Pheanuma Ron
July 22, 2022

VAT អាករលើ​តម្លៃ​បន្ថែម

VAT អាករលើ​តម្លៃ​បន្ថែម

ដោយ Sopheavy Ngoun
August 8, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។