Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ

​ទទួលទាន​ប៊ីយែរ​ប៉ះពាល់​ដល់​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ឬ​អត់​?

២ ឆ្នាំមុន
1 នាទីក្នុងការអាន
216
ទស្សនា
FacebookTwitterLinkedinTelegramQR Code
​ទទួលទាន​ប៊ីយែរ​ប៉ះពាល់​ដល់​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ឬ​អត់​?
FacebookTwitterLinkedinTelegramQR Code

​ចុង​ស​ប្ដាហ៍​មិនទាន់​ទេ​ ​ឆាត​សួរ​មិត្ត​ភក្ដិ​ “​ផឹក​ហី​?”​។​ ​ការងារ​កំពុងតែ​ស្ត្រេ​ស​ផង​ ​ត្រូវមាត់​មេ​ផង​ ​បាន​គេ​បបួល​ ​ទៅ​ព្រុយ​ ​ចាំ​អង្កាល​ទៀត​! ​ការ​ហូប​ប៊ី​យ៊ែ​រ​ ​បើ​យើង​ស្ដាប់​ទៅ​ ​អ្វី​ដែល​យើង​គិតដល់​ដំបូង​គេ​នោះ​គឺ​វា​នៅតែ​ប៉ះពាល់​ដល់​សុខភាព​រាងកាយ​ ​និង​ប្រាជ្ញា​ស្មារតី​ ​តែ​អ្វី​ដែល​ស៊ី​ជម្រៅ​ជាង​នេះ​ទៀត​ ​គឺ​វា​ប៉ះពាល់​សុខភាព​ហិរញ្ញវត្ថុ​នេះ​តែម្ដង​។​ ​បើ​សំណួរ​ចោទសួរ​មក​លើ​យើង​ទាំងអស់គ្នា​ថា​ ​ទទួលទាន​ប៊ីយែរ​ប៉ះពាល់​ដល់​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ឬ​អត់​? ​ចម្លើយ​ ​គឺ​វា​ប៉ះពាល់​ផង​ ​និង​មិន​ប៉ះពាល់​ផង​។​

​ញ៉ាំ​ពេលណា​ ​របៀប​ម៉េច​ទើប​មិន​ប៉ះពាល់​?

​ញ៉ាំ​ពេលណា​ ​របៀប​ម៉េច​ទើប​មិន​ប៉ះពាល់​?

​លុះត្រាតែ​យើង​ញ៉ាំ​ក្នុង​បរិមាណ​តិចតួច​ ​និង​យូរៗម្ដង​ក្នុង​ឱកាស​ជួបជុំ​បងប្អូន​ ​សាច់ញាតិ​ពេលថ្ងៃ​សម្រាក​ ​បុណ្យទាន​ជាដើម​ ​ដែល​ជាទូទៅ​យើង​តែង​និយាយ​ថា​ “​ផឹក​មួយ​បាយ​ឆ្ងាញ់​” ​មិនមែន​ល្ងាច​ឡើង​ដាក់​តុ​ ​កៅអី​អង្គុយ​ផឹក​ ​រហូតដល់​ពាក់​កណ្ដាលអធ្រាត្រ​នោះ​ទេ​។​ ​ម្យ៉ាងទៀត​ ​អ្នក​ក៏​ត្រូវ​ចេះ​មើល​ស្ថានភាព​ដែរ​ ​ឧទាហរណ៍​ថា​អ្នកចូលរួម​ពិធី​មង្គលការ​ ​ដោយ​អង្គុយ​នៅ​តុ​ដែល​សុទ្ធតែ​អ្នកដទៃ​ដែល​លោកអ្នក​មិន​ស្គាល់​ ​ឬ​ពិធីជប់លៀង​ដែល​ប្រមូលផ្ដុំ​ទៅ​ដោយ​មិត្ត​រួមការ​ងារ​ ​ហើយ​មាន​គេ​ចាប់​បង្ខំឲ្យ​ជល់​កែវ​ ​លើក​ដាច់​ជា​ញឹកញយ​នោះ​ ​អ្នកមាន​សិទ្ធិ​ក្នុង​ការ​បដិសេធ​ ​និង​អាច​ដើរចេញ​បាន​ ​ព្រោះ​លោកអ្នក​ត្រូវ​គិតដល់​ក្រុម​គ្រួសារ​​​ដែល​កំពុង​ចាំ​ដំណើរ​ ​គិតគូរ​អំពី​សុវត្ថិភាព​ខ្លួនឯង​ក្នុង​ការ​បើកបរ​ពេល​មេឃងងឹត​។​
‣ ​ចុះ​ក្នុង​ករណី​វា​ប៉ះពាល់​វិញ​? ​ពេលណា​ដែល​លោក​អ្នកទទួល​ទាន​ប៊ីយែរ​ច្រើនលើស​កំណត់​ ​និង​មិន​លុះ​ថ្ងៃ​ ​លោកអ្នក​នឹង​ប្រឈម​មុខជា​មួយ​បញ្ហា​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​។​​


ភាព​អវិជ្ជមាន​ទៅលើ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​នេះ​ ​ឆ្លុះបញ្ចាំង​តាមរយៈ​ទិដ្ឋភាព​ ​៤​យ៉ាងដូច​តទៅ​៖​

ភាព​អវិជ្ជមាន​ទៅលើ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​នេះ​ ​ឆ្លុះបញ្ចាំង​តាមរយៈ​ទិដ្ឋភាព​ ​៤​យ៉ាងដូច​តទៅ​៖​

➊. ​ចំណាយ​លើ​ថ្លៃ​ប៊ីយែរ​

​ប៊ីយែរ​ពុំ​មាន​តម្លៃថោក​ ​ដូច​មនុស្ស​មួយ​ចំនួន​គិត​ទេ​។​ ​ប្រសិនបើ​អ្នក​ទៅ​ក្លឹប​ ​ផាប់​ ​ឬ​បារ​ ​អ្នក​នឹង​រំពឹង​ទៅលើ​ការ​ចំណាយ​ខ្ទង់​ ​៥​ ​ទៅ​ ​៩​ដុល្លារ​ក្នុង​មួយ​ដប​។​ ​បើ​សិន​លោកអ្នក​ផឹក​ពីរ​ដប​ក្នុង​មួយ​យប់​ ​៣​ថ្ងៃ​ក្នុង​មួយ​ស​ប្ដាហ៍ ​អ្នក​នឹង​ចំណាយ​ចន្លោះ​ពី​ ​១​២​០​ ​ទៅ​ ​២​១​៦​ដុល្លារ​ក្នុង​មួយ​ខែ​។​ ​ចំណូល​ប្រចាំខែ​ ​៥​០​០​ ​ដុល្លារ​ ​បើ​គ្រាន់តែ​ចាយ​ទៅលើ​ប៊ីយែរ​ ​អ្នក​គ្មាន​ថ្ងៃ​រស់នៅ​ជាមួយ​សេរីភាព​ហិរញ្ញវត្ថុ​ទេ​។​ ​ចំណូល​ប្រចាំថ្ងៃ​ ​និង​ប្រាក់ខែ​ ​គួរតែ​បាន​ទៅលើ​ការ​ចំណាយ​លើ​របស់របរ​ចាំបាច់​ក្នុង​ជីវភាព​ ​ការ​សន្សំ​ ​និង​ការ​វិនិយោគ​ ​ជាជាង​ទិញ​ប៊ីយែរ​ហូប​។​ ​លុយ​ដែល​ចំណាយ​លើ​ទិញ​ប៊ីយែរ​នេះ​ ​បើ​យកទៅ​សន្សំ​នៅ​ធនាគារ​ ​នឹង​ជួយ​លោកអ្នក​អាច​សងបំណុល​ពេល​អ្នក​ចូល​វ័យ​ចំណាស់​ទៅ​ ​ប្រើ​សម្រាប់​តំ​ហែ​ទាំ​សុខភាព​ ​សម្រាប់​ដំណើរ​ក​ម្សាន្ត​ទេសចរណ៍​ ​កសាង​ជីវិត​មានន័យ​មួយ​ក្រោយពេល​ចូលនិវត្តន៍​។​


➋. ​បាត់បង់​ប្រាក់ចំណូល​

​ការ​បរិភោគ​ប៊ីយែរ​ច្រើន​ ​ឈាន​ទៅដល់​ស្ថានភាព​ស្រវឹង​ ​បណ្ដាលឲ្យ​ចំណូល​បាត់បង់​ក្នុង​រូបភាព​២​យ៉ាង​ ​គឺ​ទី​១​ ​ការ​ហូប​ប៊ីយែរ​អាច​ធ្វើឲ្យ​សុខភាព​យើង​មិន​មាំមួន​ ​ប៉ះពាល់​ដល់​ដំណើរការ​ខួរក្បាល​ ​និង​បេះដូង​ ​ដែល​ជាហេតុ​ឲ្យ​យើង​មិន​អាច​បំពេញកិច្ចការ​បាន​ល្អ​ ​មក​ធ្វើការ​យឺតយ៉ាវ​ ​ក្រុមហ៊ុន​បាត់​បង់ប្រយោជន៍​ ​អវត្តមាន​ញឹកញាប់​ ​និង​អាច​ឈាន​ទៅដល់​ការ​បណ្ដេញ​ចេញពី​ស្ថាប័ន​ការងារ​ផង​ដែរ​។​ ​និង​ទី​២​នោះ​គឺ​ ​ការ​ស្រវឹង​ជាដើម​ចម​ធ្វើឲ្យ​ចំណេះ​ដឹង​របស់យើង​មានការ​ធ្លាក់ចុះ​។​ ​សិស្ស​និស្សិត​បញ្ចប់​វិទ្យាល័យ​ ​ឬ​មហាវិទ្យាល័យ​ ​ដែល​ចូលចិត្ត​ញ៉ាំ​ប៊ីយែរ​ ​នឹង​ទទួល​បាន​ចំណូល​ទាប​ជាងគេ​ឯទៀត​។​ ​លោកអ្នក​ជា​បង្អែក​ហិរញ្ញវត្ថុ​ចម្បង​ក្នុងរង្វង់​គ្រួសារ​ ​ប្រសិនបើ​លោកអ្នក​បាត់បង់​ចំណូល​ ​និង​មិនបានជា​វ​សេវា​ធានា​រ៉ាប់រង​ទៀត​នោះ​ ​តើ​បាន​នរណា​ជា​អ្នកផ្គត់ផ្គង់​សមាជិក​គ្រួសារ​ទៅមុខ​ទៀត​?


➌. ​ថ្លៃ​ខូចខាត​ ​និង​ថ្លៃ​ព្យាបាល​

​ចេញពី​ញ៉ាំ​ប៊ីយែរ​ ​ស្រវឹង​ជោគ​ជាំ​យប់​ឡើង​បើក​ឡាន​ ​ឬ​ជិះ​ម៉ូតូ​ ​ប៉ូលីស​ហៅ​វាស់​ក​ម្រិ​ត​ជាតិ​អាល់កុល​ ​ឃើញ​ថា​លើស​បរិមាណ​អតិបរមា​ ​លោកអ្នក​នឹង​ត្រូវ​អស់​លុយ​លើ​ការ​ផាក​ពិន័យ​ជាដើម​។​ ​ករណី​បាត់បង់​ស្មារតី​គ្រប់គ្រង​ខ្លួនឯង​ ​ប៉ះពាល់​ដល់​អ្នកដំណើរ​ដទៃទៀត​ ​ឬ​បុក​បង្គោល​ភ្លើង​ ​ពំនុះ​ទ្រូងផ្លូវ​ ​របង​ផ្ទះ​គេឯង​ ​អ្នកជា​មនុស្សម្នាក់​គត់​ដែល​ត្រូវ​ចេញមុខ​ទទួលខុសត្រូវ​ដោះស្រាយ​ ​សង​ថ្លៃ​ខូចខាត​ ​ឬ​ពេល​យើង​របួសធ្ងន់​ស្រាល​ ​យើង​ត្រូវ​ចំណាយ​លើ​ថ្លៃ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ​ខាតបង់​ទាំង​លុយកាក់​ ​និង​ពេលវេលា​។​


➍. ​ជំរុញ​ឲ្យ​យើង​ងាយ​ចាយ​លុយ​

​អ្នកដឹង​ទេ​ថា​ ​ការ​ផឹក​ប៊ីយែរ​មុននឹង​ចេញទៅ​ទិញ​អីវ៉ាន់​ ​អាច​ធ្វើឲ្យ​អ្នក​ចំណាយ​លើស​កំណត់​ ​ពោល​គឺ​ទិញ​របស់​តាម​ចំណង់​។​ ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង​ ​មនុស្ស​លេងល្បែង​កាន់តែ​ច្រើន​។​ ​ហេតុនេះ​ហើយ​ ​នៅ​ក្នុង​កា​ស៊ី​ណូ ​ផ្ដល់​សេវាកម្ម​គ្រឿងស្រវឹង​យ៉ាង​ច្រើន​ជុំវិញ​តុ​ល្បែង​។​ ​ជាការល្អ​ ​ការ​ហូប​ប៊ីយែរ​ ​គួរតែ​នៅ​ឲ្យ​ឆ្ងាយ​ពី​កន្លែង​ចាយ​លុយ​ ​ហើយ​គួរតែ​ទុ​កកាត​ធនាគារ​ឲ្យ​ជ្រៅ​ក្នុង​កាបូប​លុយ​ ​ទើប​យើង​មិន​ទិញ​អីវ៉ាន់​អន​ឡា​ញ​ផ្ដេសផ្ដាស​។​


​យើង​ឃើញ​ថា​ ​គុណវិបត្តិ​ដែល​បណ្ដាលមកពី​កា​រញ៉ាំ​ប៊ីយែរ​ ​គឺ​ប៉ះពាល់​ទៅលើ​បញ្ហា​ហិរញ្ញវត្ថុ​ ​ច្រើនជាង​មិន​ប៉ះពាល់​។​ ​ដូចនេះ​ ​មុននឹង​សម្រេច​ចិត្ត​ ​ទទួលទាន​គ្រឿងស្រវឹង​ ​សូម​គិតគូរ​ដល់​ក្រុម​គ្រួសារ​ ​ខ្លួនឯង​ ​និង​ជាពិសេស​គឺ​ភាព​អវិជ្ជមាន​ដល់​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​។​ ​ការ​បរិ​ភាគ​ប៊ីយែរ​ច្រើនហួស​ក​ម្រិ​ត​ ​មិន​ល្អ​សោះឡើយ​ចំពោះ​សុខភាព​លុយកាក់​។​
​គេ​តែងតែ​និយាយ​ ​ញ៉ាំ​ប៊ី​យ៉ែ​គឺជា​ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជុំវិញ​ ​ជួបជុំ​សប្បាយ​ជាមួយ​គ្រួសារ​ ​មិត្ត​ភក្ដិ​។​ ​តើ​ការ​ជួបជុំ​នេះ​ ​អាច​ពិសា​ភេសជ្ជៈ​ផ្សេងទៀត​ ​ជំនួស​ឲ្យការ​បរិភោគ​គ្រឿងស្រវឹង​ ​ជាពិសេស​ប៊ីយែរ​បាន​ឬទេ​? 🤔

Click here to read more about: Beer Health Benefits: 10 reasons beer is not bad for you

ពាក្យទាក់ទង: ​ទទួលទាន​ប៊ីយែរ
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

Amret remains a leading financial institution in promoting and supporting women in Cambodian business
ចំណូលចំណាយ
៣ ថ្ងៃមុន

អម្រឹតនៅតែជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មកម្ពុជា

ចំណូលចំណាយ ហិរញ្ញវត្ថុ
៥ ខែមុន

អ្នករកសុីគួរចាត់ចែង​ហិរញ្ញវត្ថុអាជីវកម្មរបៀបណា?

ចំណូលចំណាយ
៦ ខែមុន

អាជីវកម្មអនឡាញ និងអាជីរកម្មហាងផ្ទាល់

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook
ចំណូលចំណាយ
៦ ខែមុន

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook

៣_ _ល្បិច_ដើម្បី_សល់_លុយ_ចុងខែ_
ចំណូលចំណាយ សន្សំ
៦ ខែមុន

៣​ ​ល្បិច​ដើម្បី​សល់​លុយ​ចុងខែ​

ABA Introduces Junior Accounts to Provide Advanced Finance to Children and teenager
ចំណូលចំណាយ
៧ ខែមុន

ABA បានណែនាំគណនី Junior ដើម្បីផ្តល់នូវហិរញ្ញវត្ថុបែបទំនើបដល់កុមារ និងក្មេងជំទង់

នៅពេលបច្ចេកវិទ្យាកាន់តែទំនើប
ចំណូលចំណាយ
៧ ខែមុន

នៅពេលបច្ចេកវិទ្យាកាន់តែទំនើប

ពត៏មានវិនិយោគ និងទឹកប្រាក់ជំនួយ រាប់សិបលានដុល្លាលើវិស័យកសិកម្ម មានក្នុងកម្មវិធី
ចំណូលចំណាយ
៧ ខែមុន

ពត៏មានវិនិយោគ និងទឹកប្រាក់ជំនួយ រាប់សិបលានដុល្លាលើវិស័យកសិកម្ម មានក្នុងកម្មវិធី

អត្ថបទបន្ទាប់
បង់​រម្លស់​ជា​មួយ​ធនាគារ ឬ​រម្លស់​ផ្ទាល់​ជា​មួយ​ម្ចាស់​គម្រោង

បង់​រម្លស់​ជា​មួយ​ធនាគារ ឬ​រម្លស់​ផ្ទាល់​ជា​មួយ​ម្ចាស់​គម្រោង

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist