Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

វិធី​គណនា​ងាយៗ​ស្វែង​យល់​ពី​សុខ​ភាព​ហិរញ្ញ​វត្ថុ​ផ្ទាល់​ខ្លួន

២ ឆ្នាំមុន
1 នាទីក្នុងការអាន
465
ទស្សនា
FacebookTwitterLinkedinTelegramQR Code
វិធីគណនាងាយៗស្វែងយល់ពីសុខភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន
FacebookTwitterLinkedinTelegramQR Code

​ខាងក្រោម​នេះ​គឺជា​វិធី​គណនា​ងាយ​ៗ​ ​ដែល​អ្នក​អាច​សាក​យក​អនុវត្ត​បាន​ ​ដើម្បី​ស្វែងយល់​បន្ថែម​ពី​សុខភាព​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ​ហើយ​អាច​គ្រប់គ្រង​វា​ឲ្យបាន​ប្រសើរ​ជាង​មុន​។​​

1. អត្រា​សន្សំ​ (​Savings​ ​Ratio​)

អត្រា​សន្សំ​ (​Savings​ ​Ratio​)

​អត្រា​សន្សំ​ = ​លុយ​ត្រូវ​សន្សំ​ប្រចាំខែ​ / ​ចំណូល​ប្រចាំខែ​

​»​ ​ប្រាប់​ឱ្យ​ដឹង​ថា​ប្រាក់សន្សំ​ប្រចាំខែ​របស់យើង​ស្មើ​ប៉ុន្មាន​ភាគរយ​នៃ​ចំណូល​ប្រចាំខែ​។​

​ការ​គណនា​អត្រា​សន្សំ​អាច​ជួយ​យើង​ឱ្យ​ផ្ទៀងផ្ទាត់​ ​កំណត់​ ​និង​សម្រេច​គោលដៅ​សន្សំ​ ​ទៅតាម​ផែនការ​ហិរញ្ញវត្ថុ​របស់យើង​។​ ​អត្រា​ប្រាក់សន្សំ​ប្រចាំខែ​គួរតែ​ចាប់ពី​ ​១​០​% ​ទៅ​ទើប​ល្អ​។​ ​តែ​អ្នក​ក៏​គួរ​បង្កើន​អត្រា​សន្សំ​នេះ​ជាបន្តបន្ទាប់​ផង​ ​ដើម្បី​សម្រេច​គោលដៅ​ប្រាក់សន្សំ​ដែល​អ្នក​រំពឹង​ទុក​។​


​2. ប្រាក់​សម្រាប់​ពេល​មានអាសន្ន​ (​Emergency Fund​)

ប្រាក់​សម្រាប់​ពេល​មានអាសន្ន​ (​Emergency Fund​)

​ប្រាក់​សម្រាប់​ពេល​មានអាសន្ន​ = ​ចំណាយ​ប្រចាំខែ​ x 6

​»​ ​ប្រាក់​សម្រាប់​ពេល​មានអាសន្ន​ ​គួរតែ​អាច​ទ្រទ្រង់​ចំណាយ​ចាំបាច់​ប្រចាំខែ​ឱ្យ​បាន​ពី​ ​៣​ ​ទៅ​ ​៦​ ​ខែ​។​

​តែ​ប្រាក់​ត្រៀម​សម្រាប់​ពេល​មានអាសន្ន​មិនគួរ​លើស​ពី​ ​៦​ ​ខែ​ទេ​ ​ព្រោះ​បើ​ទុក​លុយ​ច្រើនពេក​អាច​ធ្វើ​ឱ្យ​ខាតបង់​ឱកាស​ដែល​អាច​​​យក​វា​ទៅ​បង្កើត​ចំណូល​បន្ថែម​បាន​។​

​ការ​គណនា​រក​ចំនួន​ ​emergency fund​ ​ដែល​សាក​សម​បំផុត​ចំពោះ​អ្នក​ ​គឺ​ត្រូវ​ដឹង​ថា​ ​ប្រសិនបើ​មាន​បញ្ហា​អាសន្ន​ណាមួយ​ដែល​អ្នក​ត្រូវ​បាត់បង់​ចំណូល​ ​តើ​អ្នក​នឹង​ត្រូវការ​លុយ​ប៉ុន្មាន​ដើម្បី​ទប់​នឹង​ចំណាយ​ចាំបាច់​ប្រចាំខែ​? ​ហើយ​ត្រូវការ​ទប់​ឱ្យ​បាន​ប៉ុន្មាន​ខែ​?
​អញ្ចឹង​ ​ចំនួន​ ​emergency fund​ ​របស់​អ្នក​គឺ​អាស្រ័យ​ទៅតាម​ ​ចំនួន​ចំណាយ​ប្រចាំខែ​របស់​អ្នក​ ​និង​ចំនួន​ខែ​ដែល​អ្នក​ចង់​ត្រៀម​ ​emergency fund​ ​ទុក​។​


​3. ទ្រព្យ​សុទ្ធ​ (​Net​ ​Worth​)

ទ្រព្យ​សុទ្ធ​ (​Net​ ​Worth​)

​ទ្រព្យ​សុទ្ធ​ = ​ទ្រព្យ​សរុប​ – ​បំណុល​សរុប​

​»​ ​ទ្រព្យ​សុទ្ធ​នឹង​ប្រាប់​ឱ្យ​ដឹង​ថា​ ​បច្ចុប្បន្ន​ ​យើង​កំពុង​មានទ្រព្យ​ច្រើនជាង​បំណុល​ ​ឬ​ក៏មាន​បំណុល​ច្រើនជាង​។​

​ទ្រព្យ​សុទ្ធ​គឺជា​ផល​ដក​រវាង​ទ្រព្យ​សរុប​និង​បំណុល​សរុប​របស់​ខ្លួន​។​ ​ផល​ដក​នេះ​នឹង​ប្រាប់​ឱ្យ​ដឹង​ថា​តើ​យើង​មានទ្រព្យ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ច្រើន​ឬ​តិច​ជាង​បំណុល​ដែល​យើង​ត្រូវ​សង​គេ​វិញ​។

  1. ​បើ​ទ្រព្យ​សុទ្ធ​មានផល​ដក​វិជ្ជមាន​ ​នោះ​បានន័យ​ថា​ ​យើង​មានទ្រព្យ​ជា​កម្មសិទ្ធិ​របស់យើង​ច្រើនជាង​បំណុល​។​
  2. ​តែ​បើ​ទ្រព្យ​សុទ្ធ​មានផល​ដក​អវិជ្ជមាន​ ​បានន័យ​ថា​ ​យើង​មាន​បំណុល​លើស​ពី​ទ្រព្យ​ជា​កម្ម​សិទ្ធ​ខ្លួន​ហើយ​។​ ​ដូចនេះ​ ​យើង​ត្រូវ​ចាប់ផ្ដើម​គិតគូរ​ ​ចាត់ចែង​ហិរញ្ញវត្ថុ​របស់​ខ្លួន​ឡើងវិញ​ ​ចៀសវាង​បង្កើន​បំណុល​អាក្រក់​ដោយ​មិនដឹងខ្លួន​។​

​ចំណាំ​៖​

  1. ទ្រព្យ​សរុប​រួម​មាន​ ​លុយ​នៅនឹង​ខ្លួន​ ​លុយ​នៅ​ធនាគារ​ ​ទ្រព្យ​ដែល​អាច​លក់​ឬ​ប្ដូរ​ជា​លុយ​ ​។​ល​។​
  2. ​បំណុល​សរុប​រួម​មាន​ ​កាតព្វកិច្ច​ត្រូវ​បង់​រម្លស់​ ​និង​បំណុល​ផ្សេងៗ​ ​។​ល​។​

4. ​អត្រា​សាច់ប្រាក់​ទំនេរ​ (​Liquidity ratio​)

​អត្រា​សាច់ប្រាក់​ទំនេរ​ (​Liquidity ratio​)

​អត្រា​សាច់ប្រាក់​ទំនេរ​ = ​ទ្រព្យ​សកម្ម​រាវ​ / ​ទ្រព្យ​សុទ្ធ​

​»​ ​ប្រាប់​ពី​ភាគរយ​នៃ​ទ្រព្យ​សុទ្ធ​សរុប​របស់យើង​​ដែល​អាច​ប្ដូរ​ទៅជា​លុយ​បាន​ក្នុងរយៈពេល​ខ្លី​ ​ដើម្បី​ប្រើប្រាស់​ក្នុង​ករណី​មានការ​ណ៍​បន្ទាន់​។

​ទ្រព្យ​សកម្ម​រាវ​ ​ឬ​ ​Liquid assets​ ​គឺជា​ទ្រព្យ​ដែល​អ្នក​អាចប​ម្លែ​ង​ទៅជា​សាច់ប្រាក់​បាន​ងាយស្រួល​ក្នុងរយៈពេល​ខ្លី​ (​លក់​ប្ដូរ​យក​លុយ​) ​ដោយ​មិន​ខាតបង់​ ​ឬ​ខាត​តែ​បន្តិចបន្តួច​។​ ​ឧទាហរណ៍​ដូចជា​ ​លុយ​ក្នុង​កុង​ធនាគារ​ ​ប​ណ្ណ​បំណុល​ ​ឬ​ភាគ​ហ៊ុន​ ​។​ល​។​ ​ដែល​សុទ្ធសឹងតែ​អាច​ប្ដូរ​ទៅជា​លុយ​បាន​ងាយស្រួល​ ​និង​ក្នុងរយៈពេល​ខ្លី​។​

​ម្យ៉ាងទៀត​ ​ប្រសិនបើ​អ្នក​ចង់​ដឹង​ថា​តើ​ទ្រព្យ​សកម្ម​រាវ​របស់​អ្នក​អាច​ទប់​ចំណាយ​ចាំបាច់​បាន​ប៉ុន្មាន​ខែ​ ​អ្នក​អាច​គណនា​ដោយ​៖​ ​ទ្រព្យ​សកម្ម​រាវ​ / ​ចំណាយ​ចាំបាច់​ប្រចាំខែ​


5. ​អនុ​បាត​សកម្ម​ (​Current Ratio​)

អនុ​បាត​សកម្ម​ (​Current Ratio​)

​អនុ​បាត​សកម្ម​ = ​ទ្រព្យ​សកម្ម​រាវ​ / ​បំណុល​រយៈពេល​ខ្លី​

​»​ ​ផល​ធៀប​នៃ​ ​current ratio​ ​បង្ហាញ​ពី​លទ្ធភាព​ដែល​អ្នក​អាច​សងបំណុល​រយៈពេល​ខ្លី​បាន​ដោយ​ប្រើប្រាស់​ទ្រព្យ​សកម្ម​រាវ​។​

​បំណុល​រយៈពេល​ខ្លី​គឺ​បំណុល​ដែល​អ្នកមាន​ត្រូវ​សង​នៅ​ក្នុង​កំឡុង​ពេល​១​២​ខែ​រាប់​ពី​បច្ចុប្បន្ន​ទៅ​។​ ​ឧទាហរណ៍​ដូចជា​ ​បំណុល​ ​credit card​ ​ដែល​មិនទាន់​ទូទាត់​ ​និង​បំណុល​ផ្សេងទៀត​ដែល​ត្រូវ​សង​ក្នុង​ឆ្នាំ​ដដែល​នោះ​។

ពាក្យទាក់ទង: វិធីគណនាងាយៗ
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ហិរញ្ញវត្ថុ
៦ ខែមុន

ភាពខុសគ្នារវាង អ្នកមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងអ្នកមិនមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ហិរញ្ញវត្ថុ
៦ ខែមុន

ធ្វើម៉េចទើបដឹងថាបានត្រៀមខ្លួនរួចរាល់ក្នុងការក្លាយជាមេគ្រួសារ?

ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ
៦ ខែមុន

ក្រៅពីផ្ដល់ប្រាក់កម្ចីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានផ្តល់សេវាអ្វីទៀត?

អាយុច្រើនហើយ ទើបមានផែនការហិរញ្ញវត្ថុ យឺតពេលទេ
ហិរញ្ញវត្ថុ
៦ ខែមុន

អាយុច្រើនហើយ ទើបមានផែនការហិរញ្ញវត្ថុ យឺតពេលទេ?

គួរធ្វើម៉េច បើមិនចង់ឲ្យអាជីវកម្មស្ទះលុយ
ចំណូលចំណាយ ហិរញ្ញវត្ថុ
៦ ខែមុន

គួរធ្វើម៉េច បើមិនចង់ឲ្យអាជីវកម្មស្ទះលុយ

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត
ហិរញ្ញវត្ថុ
៦ ខែមុន

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ
ហិរញ្ញវត្ថុ
៦ ខែមុន

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ

ហិរញ្ញវត្ថុ
៧ ខែមុន

ប្រភេទក្រដាស់ប្រាក់រៀលដែលកំពុងដាក់ចរាចរ

អត្ថបទបន្ទាប់
ចាយឱ្យមានខ្ទង់

ចាយឱ្យមានខ្ទង់

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist