Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

តើយើងគួរ​ត្រៀម​ខ្លួន​យ៉ាង​ណា​សម្រាប់​វិបត្តិ​សេដ្ឋកិច្ច?

៣ ឆ្នាំមុន
1 នាទីក្នុងការអាន
689
ទស្សនា
FacebookTwitterLinkedinTelegramQR Code
តើយើងគួរត្រៀមខ្លួនយ៉ាងណាសម្រាប់វិបត្តិសេដ្ឋកិច្ច?
FacebookTwitterLinkedinTelegramQR Code

​ព្រឹកមិញ​ ​យើង​បាន​លើកឡើង​ខ្លី​ៗ​រួច​ហេី​យ​ពី​វិបត្តិសេដ្ឋកិច្ច​។​ ​ឥលូវ​យេី​ង​មក​មេី​ល​ពី​ការ​ត្រៀម​ខ្លួន​សំរាប់​វិបត្តិសេដ្ឋកិច្ច​វិញ​ម្តង​។​

​វិបត្តិសេដ្ឋកិច្ច​អាច​កើតមាន​ដោយសារ​កត្តា​ច្រើនយ៉ាង​ ​ដែល​ក្នុង​នោះ​មាន​កត្តា​វិបត្តិ​ហិរញ្ញវត្ថុ​ដែល​នឹង​ជះ​ឥទ្ធិពល​ដល់​កិច្ចការ​ងារ​ជាច្រើន​ ​រួម​ទាំង​ផ្នែក​តម្រូវ​ការ​ ​និង​ការ​ផ្គត់ផ្គង់​ទាំង​ក្នុង​ប្រទេស​ ​និង​រវាងប្រទេស​។​ ​កំណើន​អត្រា​គ្មាន​ការងារ​ធ្វើ​ ​ការ​ថយ​ចុះ​នៃ​ផលិតភាព​ការងារ​ ​ក៏ដូចជា​ផលិតផល​ក្នុងស្រុក​សរុប​ (​G​D​P​) ​ហើយ​ ​និង​ធនធានមនុស្ស​ជាច្រើន​នឹង​រង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ ​និង​ប្រយោល​ ​ពេល​មាន​វិបត្តិសេដ្ឋកិច្ច​។

តើយើងគួរត្រៀមខ្លួនយ៉ាងណាសម្រាប់វិបត្តិសេដ្ឋកិច្ច?

តើយើងគួរត្រៀមខ្លួន​ផ្នែក​ហិរញ្ញ​វត្ថុដូចម្ដេច​ខ្លះ​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច?

១ . ត្រៀម​កញ្ចប់​លុយ​សម្រាប់​ពេលអាសន្ន (Emergency Fund)

ត្រៀមកញ្ចប់លុយសម្រាប់ពេលអាសន្ន (Emergency Fund)

​វា​គឺជា​រឿង​ល្អ​មួយ​ប្រសិនបើ​យើង​បាន​ត្រៀម​កញ្ចប់​លុយ​ដើម្បី​ការពារ​ពេល​មានអាសន្ន​ ​និង​ដើម្បី​បំពេញ​តម្រូវ​ការចាំបាច់​ណាមួយ​ដែល​យើង​មិន​អាច​ដឹងមុន​។​ ​កញ្ចប់​លុយ​អាសន្ន​នឹង​អាច​ជួយ​យើង​បាន​មួយ​ចំណែក​ធំ​ ​ឧទាហរណ៍​ក្នុង​ករណី​ប្រាក់ខែ​ត្រូវ​បាន​កាត់បន្ថយ​ ​ឬ​បាត់បង់​ការងារ​ ​ការ​បង្អាក់​ដំណើរការ​អាជីវកម្ម​ ​ឬ​បញ្ហា​សុខភាព​ -​ល​-​។


២. ពិនិត្យ​ចំណាយ

ពិនិត្យចំណាយ​
​ពេល​ស្រុកទេស​កំពុងតែ​ប្រឈម​នឹង​ផលវិបាក​ដូចនេះ​ ​យើង​ត្រូវ​ចេះ​ពិនិត្យ​ ​គ្រប់គ្រង​ចំណាយ​របស់យើង​ ​និង​ព្យាយាម​កាត់បន្ថយ​ចំណាយ​ណា​មិន​ចាំបាច់​ផ្សេងៗ​។​ ​ដូច​កាក់​សេន​ធ្លាប់​លើកឡើង​ពីមុន​រួចមក​ហើយ​ ​ចំណាយ​មិន​ចាំបាច់​ដូចជា​ដំណើរ​កំសាន្ត​ទី​ជិត​ទី​ឆ្ងាយ​ ​ឬ​ ​ការ​ទិញ​សម្ភារ​ផ្សេងៗ​ ​បើ​អាច​កាត់បន្ថយ​ឬ​ពន្យារពេល​ទិញ​ពេលនេះ​បាន​ ​គឺ​គួរតែ​កាត់បន្ថយ​។​ ​ក្នុង​ពេលនេះ​ ​យើង​មិន​អាច​ចាយវាយ​តាមដែល​ចិត្ត​ចង់​ ​ខ្វះ​ការពិចារណា​នោះ​ទេ​។​ ​ម្យ៉ាងទៀត​ ​កុំ​ភ្លេច​ណា​ថា​យើង​គួរ​បែងចែក​រវាង​អ្វី​ដែល​ត្រូវការ​ (​Needs​) ​និង​អ្វី​ដែល​ចង់បាន​ (​Want​s) ​ដើម្បី​កាត់បន្ថយ​ចំណាយ​មិន​ចាំបាច់​ទាំងនោះ​។


៣. ជម្រះបំណុល​ចាស់​ និង​ ចៀស​វាង​ការ​ខ្ចី​ប្រាក់

ជម្រះបំណុលចាស់ និង ចៀសវាងការខ្ចីប្រាក់

​ប្រសិនបើ​អ្នកមាន​បំណុល​ចាស់​ត្រូវ​ដោះស្រាយ​ ​អ្នក​គួរ​ជម្រះ​បំណុល​នោះ​ទាន់ពេល​មានលទ្ធភាព​សង​ម្ចាស់បំណុល​ ​មុន​ពេល​ប្រភព​ប្រាក់ចំណូល​ត្រូវ​រង​ទង្គិច​ពី​វិបត្តិសេដ្ឋកិច្ច​។​ ​តែ​បើ​អ្នក​កំពុង​ជួប​បញ្ហា​រួច​ទៅ​ហើយ​ ​អ្នក​គួរ​សម្របសម្រួល​ជាមួយ​ម្ចាស់បំណុល​របស់​អ្នក​ ​សុំ​ការយោគយល់​លើ​ស្ថានភាព​នោះ​។​ ​លើស​ពី​នេះ​ ​អ្នក​គួរ​ចៀសវាង​ខ្ចី​លុយ​បន្ថែម​ ​ដើម្បី​កាត់បន្ថយ​ហា​និ​ភ័យ​នៃ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នក​។​

ចុចទីនេះស្វែងយល់បន្ថែមពី: វីធីដោះ​បំណុល​​ច្រើន​


៤. ពន្យារការវិនិយោគ​ធំៗ​មួយ​ចំនួន

​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ប្រហែល​មិនមែន​ជា​ពេលវេលា​សមប្រកប​ក្នុង​ការ​ចាប់ផ្ដើម​វិនិយោគ​គម្រោង​ធំ​ៗ​ ​និង​ថ្មីៗ​នោះ​ទេ​។​ ​អ្នក​ប្រហែលជា​ត្រូវ​ពិចារណា​អោយ​ច្បាស់លាស់​ ​មុន​ធ្វើការ​សម្រេច​ចិត្ត​បោះ​ទុន​វិនិយោគ​លើ​ការ​សាងសង់​ ​ជួសជុល​ផ្ទះ​ ​ឬ​លើ​អាជីវកម្ម​នានា​។​


៥. បង្កើតលំហូរ​ប្រាក់​ចំណូល​បន្ថែម​ (Additional income streams)

បង្កើតលំហូរប្រាក់ចំណូលបន្ថែម (Additional income streams)

អ្នក​គួរ​ពិចារណា​លើ​ការ​បង្កើត​លំ​ហូរ​ប្រាក់ចំណូល​បន្ថែម​ ​ដោយ​ការពឹងផ្អែក​លើ​ប្រភព​ចំណូល​តែមួយ​មិន​អាច​ធានា​ស្ថេរ​ភាព​ហិរញ្ញវត្ថុ​របស់​អ្នក​បានទេ​នៅ​ពេលនេះ​។​
​បណ្តាញ​លំ​ហូរ​ប្រាក់ចំណូល​បន្ថែម​អាច​មាន​ក្នុង​ទម្រង់​ជា​ ​ប្រាក់ចំណូល​អកម្ម​ (​passive​ ​income​) ​ការងារ​ក្រៅ​ម៉ោង​ ​ឬ​មុខរបរ​បន្ថែម​ផ្សេងៗ​។​

​ក្រៅពី​ការ​ត្រៀម​ខ្លួន​ផ្នែក​ហិរញ្ញវត្ថុ​ ​អ្នក​ក៏​ត្រូវ​ត្រៀម​ខ្លួន​ផ្នែក​សង្គម​(​Socially​ ​Prepare​d​) ​តាម​រយះ​ការ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​ ​ឬ​ក្នុង​សហគមន៍​របស់​អ្នក​ ​ហើយ​ឆ្លៀតពេល​ពង្រីក​ ​និង​អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ​ ​ឲ្យ​សមស្រប​ទៅតាម​ការផ្លាស់ប្ដូរ​នៃ​ទី​ផ្សារ​ការងារ​ក្នុង​ពេល​សេ​ដ្ខ​កិច្ច​ធ្លាក់ចុះ​។​ ​ម៉្យាងវិញទៀត​អ្វី​ដែល​សំខាន់​នោះ​ ​អ្នក​ក៏​គួរ​ត្រៀម​ផ្លូវចិត្ត​ (​Mentally​ ​Prepare​d​) ​ដោយ​ចៀសវាង​ការ​ភ័យ​ស្លន់ស្លោ​រ​ ​ឬ​បាក់ទឹកចិត្ត​ ​ព្រោះ​វា​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​កាយ​របស់​អ្នក​ដូចគ្នា​។​ ​ផ្ទុយទៅវិញ​ ​អ្នក​គួរ​រក្សា​គំនិត​វិជ្ជមាន​ ​ហើយ​ព្យាយាម​លើកទឹកចិត្ត​ខ្លួនឯង​ ​និង​អ្នកដទៃ​ផង​ដែរ​។​

​វិបត្តិសេដ្ឋកិច្ច​ ​មិនមែន​ជា​ពេល​ដែល​យើង​ត្រូវ​ភ័យខ្លាច​ ​និង​បាក់ទឹកចិត្ត​នោះ​ទេ​ ​ពោល​គឺ​យើង​ត្រូវ​ផ្តោត​លើ​ពេលវេលា​ ​ការ​ខិតខំ​ប្រឹងប្រែង​ ​និង​កម្លាំង​សម្បទា​ ​រៀបចំ​ខ្លួន​បង្កើត​គម្រោង​ត្រៀម​តទល់​ជាមួយនឹង​វា​ ​ដោយសារ​វិបត្តិ​នេះ​នឹង​មិន​កើតឡើងជា​រហូត​នោះ​ទេ​៕

ពាក្យទាក់ទង: តើយើងគួរត្រៀមខ្លួនយ៉ាងណាសម្រាប់វិបត្តិសេដ្ឋកិច្ច?
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការការពារហិរញ្ញវត្ថុ
ហិរញ្ញវត្ថុ
៦ ខែមុន

ការការពារហិរញ្ញវត្ថុ

ហិរញ្ញវត្ថុ
៦ ខែមុន

ទាល់តែ​ជូនលុយ​​​ ​ទើប​ចាត់ទុកជា​ការតបស្នងគុណអ្នកមានគុណមែនទេ?

សន្សំ ហិរញ្ញវត្ថុ
៦ ខែមុន

​ពេលនៅឆ្ងាយពីគ្រួសារ

ចំណុចគួរដឹងមុនដកកម្ចី
ហិរញ្ញវត្ថុ
៦ ខែមុន

ចំណុចគួរដឹងមុនដកកម្ចី

ហិរញ្ញវត្ថុ
៦ ខែមុន

ការវិវត្តនៃរូបិយវត្ថុ

អត្រាប្តូរប្រាក់ប្រែប្រួលបណ្តាលមកពីកត្តាអ្វីខ្លះ?
ហិរញ្ញវត្ថុ
៧ ខែមុន

អត្រាប្តូរប្រាក់ប្រែប្រួលបណ្តាលមកពីកត្តាអ្វីខ្លះ?

ហិរញ្ញវត្ថុ
៧ ខែមុន

ឲ្យលុយបងប្អូន ឬមិត្តភក្ដិខ្ចី គួរធ្វើកិច្ចសន្យាទេ?

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់
វិនិយោគ ហិរញ្ញវត្ថុ
៧ ខែមុន

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់

អត្ថបទបន្ទាប់
ហេតុ​អ្វី​ចាស់ៗ​និយម​ទិញ​មាស?

ហេតុ​អ្វី​ចាស់ៗ​និយម​ទិញ​មាស?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist