Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

Elon Musk ក្លាយ​ជា​មហាសេដ្ឋី​លេខ១​លើ​ពិភពលោក​ដោយ​សារអ្វី?

ឈុន សុវណ្ណារ៉ា (Chhun Sovannara) ដោយ ឈុន សុវណ្ណារ៉ា (Chhun Sovannara)
2 years មុន
ប្រភេទ វិនិយោគ
Elon Musk ក្លាយ​ជា​មហាសេដ្ឋី​លេខ១​លើ​ពិភពលោក​ដោយ​សារអ្វី?
164
ទស្សនា

កាលពី​មួយ​ស​ប្ដាហ៍​មុន​ ​សារ​ព័ត៌មាន​អន្តរជាតិ​ល្បី​ៗ​ទូ​ទាំងសកល​លោក​បាន​ចុះផ្សាយ​ពី​មហាសេដ្ឋី​លេខ​១​ថ្មី​ ​ដែល​ចូល​មក​ជំនួស​តំណែង​លោក​ J​e​f​f​ ​Be​z​os ​ប្រធានប្រតិបត្តិ​ក្រុមហ៊ុន​ ​Amazon​ ​នោះ​គឺ​លោក​ ​E​l​on ​Musk​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​T​e​s​l​a​ ​និង​ ​Space​ X ​ដែល​មាន​ទឹកប្រាក់​សរុប​ ​១​៨​២​.​៤​ពាន់​លាន​ដុល្លារ​ (​ដោយ​គិត​ត្រឹម​ថ្ងៃ​ទី​ ​១​៣​ ​ខែ​មករា​ ​ឆ្នាំ​ ​២​០​២​០​)​។​

​ហេតុផល​ចម្បង​ដែល​ញ៊ាំ​ង​ឱ្យ​លោក​ ​E​l​on ​Musk​ ​វ៉ា​ដាច់គេ​ក្នុង​បញ្ជី​ចំណាត់ថ្នាក់​មហាសេដ្ឋី​កំពូល​ៗ​ក្នុង​ពិភពលោក​នោះ​ ​ដោយសារ​តម្លៃ​ភាគ​ហ៊ុន​របស់​ ​T​e​s​l​a​ ​មានការ​កើន​ឡើងថ្លៃ​យ៉ាង​គំហុក​ ​ក្នុងរយៈពេល​ប៉ុន្មាន​ស​ប្ដាហ៍​ចុងក្រោយ​នេះ​។​ ​កត្តា​អ្វីខ្លះ​ដែល​ធ្វើ​ឱ្យ​ភាគ​ហ៊ុន​របស់​លោក​​​មាន​តម្លៃ​កើន​ឡើង​ខ្លាំង​យ៉ាងនេះ​?

Elon Musk ក្លាយ​ជា​មហាសេដ្ឋី​លេខ១​លើ​ពិភពលោក​ដោយ​សារអ្វី?

#​ខាងក្រោម​នេះ​ជា​សមិទ្ធផល​ត្រួសៗ​ដែល​លោក​សម្រេច​បាន​មុននឹង​ក្លាយ​ជា​មហាសេដ្ឋី​លំដាប់​ទី​១​លើ​ពិភពលោក​

• ​ក្នុង​ឆ្នាំ​ ​១​៩​៩​៥​ ​លោក​បាន​បង្កើត​ក្រុមហ៊ុន​ ​Z​i​p​2 ​ដែល​ជា​ក្រុមហ៊ុន​រៀបចំ​ផែនទី​នៃ​អាជីវកម្ម​ក្នុង​តំបន់​ ​និង​លក់​ព័ត៌មាន​ទាំងនេះ​ទៅ​ឱ្យ​ក្រុមហ៊ុន​កាសែត​អន​ឡា​ញ​។​ ​ក្រោយមក​ ​នៅ​ឆ្នាំ​ ​១​៩​៩​៩​ ​ក្រុមហ៊ុន​កុំព្យូទ័រ​ ​Co​m​p​a​q ​បាន​ទិញ​ក្រុមហ៊ុន​ ​Z​i​p​2 ​ក្នុង​ទំហំ​ទឹកប្រាក់​ ​៣​០​៧​ ​លាន​ដុល្លារ​។​

• ​នៅ​ឆ្នាំ​ដដែល​នេះ​ ​លោក​បាន​បង្កើត​ X.​co​m​ ​ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​អន​ឡា​ញ​ ​ក្រោយមក​ក្លាយ​ជា​ក្រុមហ៊ុន​ ​Pay​Pal​ ​ទូទាត់​ចំណាយ​ ​និង​ផ្ទេរ​ប្រាក់​តាម​អន​ឡា​ញ​។​ ​សក្ដានុពល​ ​Pay​Pal​ ​ត្រូវ​បាន​ក្រុមហ៊ុន​ ​e​Bay​ ​ចាប់អារម្មណ៍​ ​និង​សម្រេច​ទិញ​ក្នុង​តម្លៃ​ ​១​.​៥​ ​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​ ​២​០​០​២​។​ ​ក្រុមហ៊ុន​យក្ស​ ​Pay​Pal​ ​បាន​ក្លាយ​ជា​ក្រុមហ៊ុន​បុត្រ​ស​ម្ព័ន្ធ​របស់​ ​e​Bay​។​ ​ពេល​នោះ​លោក​ទទួល​បាន​ទឹកប្រាក់​ ​១​៨​០​ ​លាន​ដុល្លារ​ពី​កា​រលក់​នេះ​។​

• ​ក្នុង​ឆ្នាំ​ ​២​០​០​២​ ​លោក​បាន​បើក​ក្រុមហ៊ុន​ ​Space​X ​ជាមួយ​លុយ​ ​ក្នុង​ទំហំ​ ​១​០​០​លាន​ដុល្លារ​។​ ​រឿងរ៉ាវ​ដ៏​ជូរចត់​នៅ​ពីក្រោយ​ភាព​ជោគជ័យ​នៃ​ក្រុមហ៊ុន​ ​Space​X ​ដែល​ជា​ក្រុមហ៊ុន​ឯកជន​ដំបូង​គេ​បង្អស់​ក្នុង​វិ​ស​័​យ​អវកាស​ ​គឺ​ដើមឡើយ​ ​លោក​ ​E​l​on ​Musk​ ​បាន​ផលិត​រ៉ុកកែត​ម៉ាស៊ីន​មួយ​ (​Falcon​ 1) ​ចំនួន​៣​គ្រឿង​ជា​មួយទឹក​លុយ​ដែល​លោក​បាន​ត្រៀម​ ​ហើយ​ការសាកល្បង​ទាំង​៣​លើក​ ​សុទ្ធតែ​បរាជ័យ​ ​។​ ​នៅ​ពេល​នោះ​ ​ក្រុមហ៊ុន​លោក​បាន​ប្រឈម​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​ ​ស្ទើរតែ​ក្ស័យធន​ទៅ​ហើយ​។​ ​ប៉ុន្តែ​លោក​ពុំបាន​បោះបង់​ក្ដី​ស្រមៃ​លោក​នោះ​ឡើយ​។​ ​ការ​សម្រេច​ចិត្ត​ផលិត​រ៉ុកកែត​ទី​៤​ ​ទទួល​បាន​ផ្លែផ្កា​ជា​វិជ្ជមាន​ ​ក្នុង​ការ​បាញ់បង្ហោះ​ទៅ​ទី​អវកាស​បាន​ជោគជ័យ​។​

​ក្រុមហ៊ុន​ដែល​បម្រុង​នឹង​បាត់ឈ្មោះ​ ​បាន​កសាង​កិត្តិនាម​របស់​ខ្លួន​ឡើងវិញ​ជាមួយនឹង​ប្រាក់ចំណូល​ ​និង​ទុន​វិនិយោគ​ច្រើន​សន្ធឹកសន្ធាប់​ពី​វិនិ​យោគិន​ ​ព្រមទាំង​កិច្ចសន្យា​ក្នុង​ការ​បាញ់បង្ហោះ​ផ្កាយរណប​ទៅ​ក្នុង​គន្លង​តារាវិថី​ ​បញ្ជូន​ទំនិញ​ទៅ​ស្ថា​នី​យ៍​អវកាស​អន្តរជាតិ​ ​ជាពិសេស​កិច្ចសន្យា​ជាមួយ​ទីភ្នាក់ងារ​ណា​សា​ឆ្នាំ​ ​២​០​០​៨​ ​ក្នុង​ការបញ្ជូន​អវកាសយានិក​ទៅ​ក្នុង​លំហ​។​

​ភាព​ជោគជ័យ​ជាបន្តបន្ទាប់​ក្នុង​ការ​បាញ់បង្ហោះ​រ៉ុកកែត​ ​បាន​កសាង​នូវ​ទំនុក​ចិត្ត​ដ៏​ខ្លាំងក្លា​ពីសំណាក់​សាធារណជន​ ​ចំពោះ​ស្ថិរភាព​ ​និង​វិវឌ្ឍនភាព​របស់​ក្រុមហ៊ុន​ ​Space​X ​ដែល​ជាហេតុ​ដើមចម​ ​ធ្វើ​ឱ្យ​ភាគ​ហ៊ុន​ ​Space​ X ​ឡើង​តម្លៃ​ខ្លាំង​។​

• ​ដោយឡែក​ ​សម្រាប់​ក្រុមហ៊ុន​ ​T​e​s​l​a​ ​គឺជា​ក្រុមហ៊ុន​ដែល​លោក​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ​២​០​០​៣​ ​មានឈ្មោះ​ថា​ ​T​e​s​l​a​ ​Motor​s ​ក្រោយមក​ប្តូរ​ឈ្មោះ​ទៅជា​ ​T​e​s​l​a​ ​ដែល​មាន​ឯកទេស​ខាង​ផលិតកម្ម​រថយន្តដើរ​ដោយ​អគ្គិសនី​ ​មិន​ប្រើ​សាំង​។​ ​យានយន្ត​នេះ​ ​បើក​លក់​ជា​សាធារណៈ​នៅ​ឆ្នាំ​ ​២​០​១​០​ ​ដោយ​រកចំណូល​បាន​ ​២​២​៦​លាន​ដុល្លារ​។​

T​e​s​l​a​ ​

• ​ក្នុង​ឆ្នាំ​ ​២​០​០​៦​ ​លោក​បាន​ផលិត​រថយន្ត​មួយ​ឈ្មោះ​ ​Road​s​t​e​r ​ដែល​អាច​បង្កើន​ល្បឿន​ពី​ ​០​ ​ដល់​ ​៩​៧​ ​គីឡូម៉ែត្រ​ក្នុង​មួយម៉ោង​ ​ដោយ​ប្រើ​ពេល​តិច​ជាង​ ​៤​វិនាទី​ ​និង​អាច​ធ្វើដំណើរ​បាន​ចម្ងាយ​ ​៣​៩​៤​ ​គីឡូ​ម៉េ​ត្រ​ ​ពេល​សាក​ថ្ម​ម្ដង​។​

• ​ម្យ៉ាងទៀត​ ​ក្នុង​ការ​ជួយ​លើក​ក​ម្ពស់​ការ​ថែរក្សា​និរន្តរភាព​បរិស្ថាន​ ​តម្រូវ​ការ​រថយន្ត​អគ្គិសនី​មានការ​កើន​ឡើង​ជាលំដាប់​ ​ដែល​ជា​បុព្វហេតុ​នៃ​ការ​ឡើងថ្លៃ​គួរឲ្យ​កត់​សម្គាល់​របស់​ហ៊ុន​ ​T​e​s​l​a​។​ ​ក្រោយ​ពី​ ​T​e​s​l​a​ ​បញ្ចូល​ក្នុង​ទី​ផ្សារ​ភាគ​ហ៊ុន​ S&​P​ 500 ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ ​២​១​ ​ធ្នូ​ ​២​០​២​០​ ​ភាគ​ហ៊ុន​របស់​ ​T​e​s​l​a​ ​បាន​កើន​ឡើង​យ៉ាង​គំហុក​។​ ​តួយ៉ាង​ ​ហ៊ុន​ ​T​e​s​l​a​ ​បាន​កើន​ឡើង​ ​៨​.​២​% ​គិតជា​តម្លៃ​ស្មើនឹង​ ​៨​៨​០​.​០​២​ ​ដុល្លារ​ក្នុង​មួយ​ហ៊ុន​ ​ហើយ​តម្លៃ​ទី​ផ្សារ​មូលធន​នី​យ​កម្ម​កើន​ដល់​ ​៨​៣​៤​.​១​៧​ ​ពាន់​លាន​ដុល្លារ​អាមេរិក​ (​គិត​ត្រឹម​ថ្ងៃ​ ​៨​ ​មករា​ ​២​០​២​០​) ​និង​ឈរ​នៅ​លំដាប់​ទី​៥​ក្នុង​ផ្សារ​ហ៊ុន​S&​P​ 500 ​។​

​បច្ចុប្បន្ន​ ​មហាសេដ្ឋី​ ​E​l​on ​Musk​ ​គឺជា​នាយក​ប្រតិបត្តិ​ ​ជា​ស្ថាបនិក​ និ​ហ​ជា​អ្នក​ប្រឹក្សា​យោបល់​នៃ​ក្រុមហ៊ុន​ ​Space​X, ​T​e​s​l​a​, ​T​h​e​ ​Boring​ ​City​, ​Neural​ink​, ​Open​ ​A​I​។​ ​លោក​បាន​ក្លាយ​ជា​និមិត្តរូប​ ​ដាម​ដិត​សណ្ឋិត​ក្នុង​ក្រអៅ​បេះដូង​នៃ​សហគ្រិន​វ័យក្មេង​ ​បញ្ញាជន​ ​អ្នកដឹកនាំ​ ​និង​វិនិ​យោគិន​គ្រប់រូប​។​ ​ស្នាដៃ​ជាច្រើន​របស់​លោក​ក្នុង​សតវត្ស​ទី​២​១​ ​នេះ​នឹង​ត្រូវ​បាន​កត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​ ​ដែល​មហាជន​គ្រប់រូប​គួរ​យកតម្រាប់តាម​ ​និង​រៀនសូត្រ​ ​ដកស្រង់​បទពិសោធន៍​ពី​លោក​ឲ្យបាន​ច្រើន​៕​


ប្រភព​ព័ត៌មាន​ស្រាវជ្រាវ​ ​និង​ដកស្រង់​ចេញពី​៖​
– ​T​e​s​l​a​’s ​stock​ ​data​
– ​T​H​E​ ​WORLD​’S ​REAL​-​TIME​ ​BILL​ION​AIR​E​S – ​For​be​s
– “​E​l​on ​Musk​ ​become​s ​world​’s ​riches​t​ ​person​ ​as​ ​wealth​ ​tops​ $185bn”. BBC
– “​E​l​on ​Musk​ ​I​s ​Now​ ​T​h​e​ ​Riches​t​ ​Person​ ​In​ ​T​h​e​ ​World​, ​Officially​ ​Surpass​in​g​ J​e​f​f​ ​Be​z​os”. ​For​be​s.
– “​E​l​on ​Musk​ ​Biography​” ​BIOGRAPHY​. ​

ពាក្យទាក់ទង: Elon Musk

អត្ថបទទាក់ទង

5 factors to consider before buying a real estate for the first time
វិនិយោគ

5 កត្តាគួរពិចារណា​ មុនទិញអចលនទ្រព្យលេីកដំបូង 

August 12, 2022
why you should investing in real estate in your 20s and 30s
វិនិយោគ

ហេតុអ្វីបានគួរវិនិយោគលេីអចលនទ្រព្យក្នុងវ័យ២០ទៅ៣០ឆ្នាំ?  

August 12, 2022
វិធី​ធ្វើ​ទី​ផ្សារ​ឌី​ជី​ថល​សម្រាប់​អាជីវកម្ម​
វិនិយោគ

វិធី​ធ្វើ​ទី​ផ្សារ​ឌី​ជី​ថល​សម្រាប់​អាជីវកម្ម​

August 12, 2022
អត្ថបទបន្ទាប់
គន្លឹះ​កាត់​បន្ថយចំណាយ

គន្លឹះ​កាត់​បន្ថយចំណាយ

អត្ថបទពេញនិយម

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ ឈុន សុវណ្ណារ៉ា (Chhun Sovannara)
July 22, 2022

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ ឈុន សុវណ្ណារ៉ា (Chhun Sovannara)
July 22, 2022

តើភាគហ៊ុនគឺជាអ្វី?

តើភាគហ៊ុន​គឺជា​អ្វី?

ដោយ ឈុន សុវណ្ណារ៉ា (Chhun Sovannara)
July 23, 2022

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ ឈុន សុវណ្ណារ៉ា (Chhun Sovannara)
July 22, 2022

VAT អាករលើ​តម្លៃ​បន្ថែម

VAT អាករលើ​តម្លៃ​បន្ថែម

ដោយ ឈុន សុវណ្ណារ៉ា (Chhun Sovannara)
August 8, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។