Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ សន្សំ, ហិរញ្ញវត្ថុ

Emergency Fund អាច​ជួយ​អ្វី​បាន​ខ្លះ​ក្នុង​អំឡុង​ពេល​បិទ​ក្រុង?

២ ឆ្នាំមុន
1 នាទីក្នុងការអាន
101
ទស្សនា
FacebookTwitterLinkedinTelegramQR Code
Emergency Fund អាច​ជួយ​អ្វី​បាន​ខ្លះ​ក្នុង​អំឡុង​ពេល​បិទ​ក្រុង?
FacebookTwitterLinkedinTelegramQR Code

​អំឡុង​ពេល​បិទ​ខ្ទប់​ដោយសារតែ​ការ​រីក​រាល​នៃ​ជំងឺឆ្លង​កាន់តែ​ធ្ងន់ធ្ងរ​ ​ប្រជាជន​តម្រូវ​ឱ្យ​នៅតែ​ផ្ទះ​ ​ហាម​ដើរ​ប្រាម​ ​អាជីវកម្ម​ត្រូវ​បាន​បិទ​ដំណើរការ​ ​ការងារ​ជាច្រើន​ត្រូវ​បាន​ផ្អាក​បណ្ដោះអាសន្ន​ ​ប្រាក់ចំណូល​ត្រូវ​បាន​ថមថយ​ ​ឬ​គ្មាន​តែម្ដង​។​ ​ក្នុង​អំឡុង​ពេលនេះ​ ​តើ​កញ្ចប់​ប្រាក់​សម្រាប់​គ្រា​មានអាសន្ន​ ​ឬ​ “​Emergency Fund​” ​នឹង​អាច​ជួយ​អី​បាន​ខ្លះ​?

1. ​ជួយ​រ៉ាប់រង​ចំណាយ​គ្មាន​ចំណូល​ក្នុងរយៈពេល​លំបាក​នេះ​

ជួយ​រ៉ាប់រង​ចំណាយ​គ្មាន​ចំណូល​ក្នុងរយៈពេល​លំបាក​នេះ​

​អំឡុង​ពេល​រាំង​ខ្ទប់​នេះ​ ​តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ (​តំបន់​ក្រហម​ ​និង​តំបន់​លឿងទុំ​) ​ត្រូវ​បាន​ហាមប្រាម​មិន​ឱ្យ​ចេញពី​ផ្ទះ​ ​ការ​បិទ​ផ្សារ​ទូទាំង​រាជធានី​ ​អាជីវកម្ម​នៅតែ​បន្ត​បិទទ្វារ​ ​ខណៈ​ការ​បិទ​ខ្ទប់​នេះ​អាច​នៅតែ​បន្ត​មាន​ប្រសិនបើ​ចំនួន​អ្នក​ឆ្លង​នៅតែ​បន្ត​កើន​ឡើង​។​ ​ដូចដែល​យើង​ដឹង​ហើយ​ថា​ ​emergency fund​ ​គួរតែ​មាន​ចំនួន​ដែល​អាច​ទ្រទ្រង់​ចំណាយ​របស់​អ្នក​បាន​ពី​៣​ ​ទៅ​៦​ខែ​ ​ហេតុនេះ​ ​emergency fund​ ​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការ​ជួយ​ទ្រទ្រង់​ចំណាយ​ចាំបាច់​ផ្សេងៗ​ដូចជា​ចំណាយ​ទៅលើ​ម្ហូបអាហារ​ ​ទឹក​ភ្លើង​ ​ថ្លៃ​បន្ទប់​ជួល​ ​ថ្នាំសង្កូវ​ ​ជាដើម​ ​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​។​


2. ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ការ​ធ្លាក់ខ្លួន​ជាប់​បំណុល​វ័ណ្ឌក​

​កាត់បន្ថយ​ការ​ប្រឈម​នឹង​ការ​ធ្លាក់ខ្លួន​ជាប់​បំណុល​វ័ណ្ឌក

​មែនទែន​ទៅ​ ​នៅពេលដែល​យើង​ម្នាក់ៗ​មានតែ​ខ្ទង់​ចំណាយ​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​ ​ខណៈ​ឯ​ខ្ទង់​ចំណូល​ត្រូវ​បាត់បង់​ទាំងស្រុង​ ​ហើយ​អ្នក​គ្មាន​កញ្ចប់​ប្រាក់ការ​ពារ​ពី​គ្រា​មានអាសន្ន​នោះ​ ​អ្នក​អាច​ប្រឈម​នឹង​ធ្លាក់ខ្លួន​ជាប់​បំណុល​។​ ​ដើម្បី​ទ្រទ្រង់​ចំណាយ​ចាំបាច់​អំឡុង​ពេលនេះ​ ​អ្នក​អាច​នឹង​ត្រូវ​ខ្ចីបុល​ពី​ធនាគារ​ ​អ្នកផ្ទះ​ ​មិត្តភក្តិ​ ​ឬ​អ្នក​ចង​ការប្រាក់​ដែល​មាន​អត្រា​ការប្រាក់​ខ្ពស់​។​ ​ការ​មាន​ ​emergency fund​ ​ត្រៀម​ទុក​អាច​ជួយ​កាត់បន្ថយ​ការ​ប្រឈម​មុ​ច​នឹង​ត្រូវ​ជំពាក់បំណុលគេ​ ​ដ្បិត​ថា​អ្នក​មិនសូវ​ភ័យ​ព្រួយ​រឿង​ចំណាយ​ផ្សេងៗ​ ​ឬ​ត្រូវ​ស្វះស្វែង​រក​លុយកាក់​បន្ទាន់​។​


3. ​ចៀសវាង​ការ​បាត់បង់​ក្ដី​ស្រមៃ​ដោយ​ការ​រង​ទង្គិច​ផ្នែក​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​

ចៀសវាង​ការ​បាត់បង់​ក្ដី​ស្រមៃ​ដោយ​ការ​រង​ទង្គិច​ផ្នែក​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន

​យើង​តែងតែ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​បុគ្គល​នេះ​ ​បុគ្គល​នោះ​ ​ចង់​មាន​ផ្ទះ​ ​មាន​អាជីវកម្ម​សមរម្យ​ជាដើម​ ​ប៉ុន្តែ​អំឡុង​ពេលនេះ​ចំណូលស្រា​ប់​តែ​ត្រូវ​បាន​បាត់បង់​។​ ​ឧទាហរណ៍​ថា​ ​អ្នក​កំពុង​បង់​ផ្ទះ​រម្លស់​ ​ខណៈ​ពេល​បិទ​រាំង​ខ្ទប់​ ​ប្រាក់ចំណូល​អ្នក​គ្មាន​ ​ប្រាកដ​អ្នក​អាច​នឹង​ត្រូវ​បង្ខំចិត្ត​ឈប់​បន្ត​បង់​ ​ដែល​ក្ដី​ស្រមៃ​មាន​ផ្ទះ​ជា​កម្ម​សិទ្ធ​ខ្លួន​ត្រូវ​បាត់បង់​។​ ​ក្នុង​ខណៈ​ពេលនេះ​ ​ប្រសិនបើ​អ្នក​បាន​ត្រៀម​នូវ​កញ្ចប់​ប្រាក់​គ្រា​មានអាសន្ន​ ​វា​អាច​ជួយ​អ្នក​ឱ្យ​បន្ត​រក្សា​ក្ដី​ស្រមៃ​របស់​ខ្លួន​ឱ្យ​នៅ​ដដែល​។​


4. ​ទទួល​បាន​អត្រា​ការប្រាក់​ ​មាន​សុវត្ថិភាព​ ​និង​ងាយស្រួល​យក​ចាយ​

ទទួល​បាន​អត្រា​ការប្រាក់​ ​មាន​សុវត្ថិភាព​ ​និង​ងាយស្រួល​យក​ចាយ​

​ការ​រក្សាទុក​លុយ​សម្រាប់​គ្រា​មានអាសន្ន​គួរ​រក្សា​នៅ​ទី​មាន​សុវត្ថិភាព​ ​និង​មាន​ភាព​ងាយស្រួល​ ​អាច​​​យកមក​ប្រើប្រាស់​បាន​តាម​តម្រូវ​ការបន្ទាន់​ ​ដូចជា​ទុក​នៅ​ក្នុង​កុង​ធនាគារ​ (​savings account​)​។​ ​មិន​ត្រឹមតែ​មាន​សុវត្ថិភាព​ ​ងាយស្រួល​យក​ប្រើប្រាស់​ ​វា​ក៏បាន​ផ្ដល់​នូវ​អត្រា​ការប្រាក់​ខ្លះ​ផង​ដែរ​។​ ​ម្យ៉ាងទៀត​ ​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​នេះ​ផង​ ​វា​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ចាយ​យ​វាយ​បែប​ ​cash​less​ ​ដែល​សេវាកម្ម​ទាំងនោះ​មាន​ផ្ដល់​ជូន​ដោយ​ធនាគារ​ជាច្រើន​ផង​។​

​ការយល់​ពី​អត្ថប្រយោជន៍​នៃ​ ​Emergency Fund​ ​នេះ​គឺជា​មេរៀន​មួយ​ដែល​យើង​ត្រូវ​ចង​ចាំទុក​ ​និង​គួរ​អនុវត្ត​ ​ដើម្បី​ត្រៀម​ខ្លួន​ចំពោះ​ការណ៍​អាសន្ន​ដទៃទៀត​នា​ថ្ងៃមុខ​ដែល​យើង​មិន​អាច​មើលឃើញ​ ​តួយ៉ាងដូចជា​ការ​បាត់​ការងារ​ ​បាត់បង់​ប្រាក់ចំណូល​ ​ឬ​ឧបទ្ទវហេតុ​ណាមួយ​នឹង​ស្មាន​មិនដល់​។

ពាក្យទាក់ទង: Emergency Fundបិទ​ក្រុង
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការការពារហិរញ្ញវត្ថុ
ហិរញ្ញវត្ថុ
៦ ខែមុន

ការការពារហិរញ្ញវត្ថុ

ហិរញ្ញវត្ថុ
៦ ខែមុន

ទាល់តែ​ជូនលុយ​​​ ​ទើប​ចាត់ទុកជា​ការតបស្នងគុណអ្នកមានគុណមែនទេ?

សន្សំ ហិរញ្ញវត្ថុ
៦ ខែមុន

​ពេលនៅឆ្ងាយពីគ្រួសារ

៣_ _ល្បិច_ដើម្បី_សល់_លុយ_ចុងខែ_
ចំណូលចំណាយ សន្សំ
៦ ខែមុន

៣​ ​ល្បិច​ដើម្បី​សល់​លុយ​ចុងខែ​

ចំណុចគួរដឹងមុនដកកម្ចី
ហិរញ្ញវត្ថុ
៦ ខែមុន

ចំណុចគួរដឹងមុនដកកម្ចី

ហិរញ្ញវត្ថុ
៦ ខែមុន

ការវិវត្តនៃរូបិយវត្ថុ

អត្រាប្តូរប្រាក់ប្រែប្រួលបណ្តាលមកពីកត្តាអ្វីខ្លះ?
ហិរញ្ញវត្ថុ
៧ ខែមុន

អត្រាប្តូរប្រាក់ប្រែប្រួលបណ្តាលមកពីកត្តាអ្វីខ្លះ?

ហិរញ្ញវត្ថុ
៧ ខែមុន

ឲ្យលុយបងប្អូន ឬមិត្តភក្ដិខ្ចី គួរធ្វើកិច្ចសន្យាទេ?

អត្ថបទបន្ទាប់
គួររៀបហិរញ្ញវត្ថុផ្ទាល់ខ្លួនបែបណា អំឡុងពេល និងក្រោយពេលកូវីដចប់ទៅ

គួរ​រៀប​ហិរញ្ញ​វត្ថុ​ផ្ទាល់​ខ្លួន​បែប​ណា អំឡុង​ពេល​ និង​ក្រោយ​ពេល​កូវីដ​ចប់​ទៅ

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist