Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

វិធី​បង្កើត ​Emergency Fund

Nou Virak ដោយ Nou Virak
2 years មុន
ប្រភេទ សន្សំ
វិធី​បង្កើត ​Emergency Fund
285
ទស្សនា

​កញ្ចប់​ប្រាក់​ពេល​មានអាសន្ន​ ​ឬ​ ​emergency fund​ ​គឺជា​កញ្ចប់​ថវិកា​មួយ​ត្រៀម​ទុក​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​ស្ថានភាព​ដែល​ប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​។​ឧទាហរណ៍​ដូចជា​ ​ពេល​បាត់បង់​ការងារ​ធ្វើ​ ​ពេល​មាន​ជំងឺ​ធ្ងន់ធ្ងរ​ ​វិបត្តិ​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​ ​ឬ​ជាសាកល​ ​និង​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​ដែល​អាច​កើតឡើង​។​ ​បើ​និយាយ​ឱ្យ​ងាយ​យល់​ ​កញ្ចប់​ប្រាក់​ពេល​មានអាសន្ន​ ​គឺ​ទុក​ប្រើប្រាស់​នៅ​ពេល​មាន​បញ្ហា​កើតឡើង​ដោយ​យើង​មិនបាន​រំពឹង​ទុក​។​

វិធីបង្គើត Emergency Fund

​Emergency fund​ ​ហាក់បីដូចជា​កញ្ចប់​លុយ​សុវត្ថិភាព​មួយ​ ​បង្កើត​ឡើង​ក្នុង​គោលបំណង​រក្សា​សុវត្ថិភាព​ផ្នែក​ហិរញ្ញវត្ថុ​។​ ​ជាទូទៅ​ ​emergency fund​ ​គួរតែ​មាន​ទំហំ​ប្រហាក់ប្រហែល​នឹង​ការចាយវាយ​របស់​អ្នក​សម្រាប់​រយៈពេល​៣​ ​ទៅ​៦​ខែ​ ​ហើយ​លុយ​នេះ​គួរតែ​រក្សាទុក​នៅ​ទី​មាន​សុវត្ថិភាព​និង​មាន​ភាព​ងាយស្រួល​អាច​​​យកមក​ប្រើប្រាស់​បាន​តាម​តម្រូវ​ការ​។​

​សូម​កុំ​យល់​ច្រឡំ​ថា​លុយ​សម្រាប់​គ្រា​មានអាសន្ន​ ​គឺជា​លុយ​សន្សំ​! ​លុយ​សន្សំ​ ​គឺ​ទុក​យកទៅ​ប្រើប្រាស់​ដោយមាន​គោលបំណង​ច្បាស់លាស់​ដូចជា​ ​សន្សំ​ចង់​ទិញ​ផ្ទះ​ ​បង់ថ្លៃ​សាលា​ ​ដូរ​ទូរសព្ទ​ ​ឬ​ដូរ​យា​ន្ត​ជំនិះ​ជាដើម​ ​ស្រប​ពេល​ដែល​លុយ​សម្រាប់​គ្រា​មានអាសន្ន​ ​គឺ​ត្រៀម​ទុក​សម្រាប់​ចំណាយ​ដែល​មិនបាន​រំពឹង​ទុក​ដូចដែល​បាន​រៀបរាប់​ខាងលើ​។​

​កញ្ចប់​លុយ​សម្រាប់​ពេល​មានអាសន្ន​អាច​បង្កើត​ឡើង​ដោយ​អនុវត្ត​តាម​ជំហាន​ខាងក្រោម​៖

១. កំណត់គោល​ដៅ ​(ជាតួលេខ)

កំណត់គោលដៅ (ជាតួលេខ)

​ដើម្បី​ប្រាកដ​ថា​យើង​បាន​ត្រៀម​កញ្ចប់​ប្រាក់​ក្នុង​គ្រា​មានអាសន្ន​គ្រប់​ចំនួន​ ​យើង​ត្រូវ​កំណត់​គោលដៅ​ជាមុន​សិន​។​ ​ដូចដែល​យើង​លើកឡើង​ពី​ខាងដើម​ថា​ប្រាក់​គ្រា​មានអាសន្ន​គួរ​ជា​ចំនួន​មួយ​ដែល​ប្រហាក់ប្រហែល​នឹង​ការចាយវាយ​ពី​ ​៣​ ​ទៅ​ ​៦​ខែ​។​ ​ឧទាហរណ៍​ថា​ ​ចំណាយ​ទូទៅ​ប្រចាំខែ​របស់​អ្នក​ជាមធ្យម​គឺ​ $300 ​នោះ​ ​emergency fund​ ​របស់​អ្នក​គួរ​មាន​យ៉ាងតិច​ណាស់​ $900​។​

​តែ​ដើម្បី​កំណត់​គោលដៅ​នោះ​បាន​ ​អ្នក​ត្រូវ​ដឹង​ពី​ចំណូល​ចំណាយ​និង​តម្រូវ​ការ​សិន​។​ ​អ្នក​អាច​ប្រើ​វិធីសាស្ត្រ​សាមញ្ញ​ៗ​ ​ដោយ​កត់ត្រា​ក្នុង​សៀវភៅ​ចំណូល​ចំណាយ​ ​ដោយ​ចាប់ផ្ដើម​ពី​ចំណាយ​ប្រចាំខែ​ដូចជា​ថ្លៃ​ទឹក​ភ្លើង​ ​ផ្ទះ​ ​បំណុល​ ​ម្ហូបអាហារ​ប្រចាំថ្ងៃ​ ​និង​ថ្លៃ​ធ្វើដំណើរ​។​ ​បន្ទាប់មក​ ​ទូទាត់ចំណូល​និង​ចំណាយ​ហើយ​នៅសល់​ប៉ុន្មាន​ដើម្បី​បង្កើត​កញ្ចប់​ប្រាក់​សម្រាប់​គ្រា​មានអាសន្ន​។


២. បង្កើតផែនការ

បង្កើតផែនការ

​ផែនការ​បង្កើត​កញ្ចប់​ទឹកប្រាក់​គ្រា​មានអាសន្ន​ ​គឺ​អាស្រ័យ​លើ​គោលដៅ​នៃ​ចំនួន​ទឹកប្រាក់​ដែល​យើង​ចង់បាន​។​ ​ដូចនេះ​ ​ផែនការ​ដើម្បី​សម្រេច​គោលដៅ​របស់​អ្នក​អាច​ស្ថិត​ក្នុង​ទម្រង់​ច្រើន​ផង​ដែរ​ ​ដូចជា​តាមវិធី​ 6 ​Jar​s ​Money​ ​Management​
យ៉ាងទៀត​ ​ប្រសិនបើ​អ្នក​គិតថា​ប្រាក់ចំណូល​អ្នក​មិន​គ្រប់គ្រាន់​យកទៅ​បង្កើត​កញ្ចប់​ប្រាក់​គ្រា​មានអាសន្ន​នោះ​ ​អ្នក​គួរ​រិះរក​ ​បង្កើត​ប្រភព​ចំណូល​ថែមទៀត​ ​ដោយធ្វើ​ការ​ ​free​lance​ ​ឬ​ការងារ​ក្រៅ​ម៉ោង​ជាដើម​។


៣. បង្កើត​គណនី​ធនាគារ

បង្កើតគណនីធនាគារ

​រឿង​បន្ទាប់​គឺ​ទីកន្លែង​ទុកដាក់​លុយ​នោះ​ ​ដោយ​អ្នក​អាច​បង្កើត​គណនី​ធនាគារ​មួយ​ ​តែ​គណនី​នោះ​គួរតែ​ដាច់ដោយឡែក​ពី​គណនី​ប្រើប្រាស់​ប្រចាំថ្ងៃ​។​ ​អ្នក​អាច​បង្កើត​ជា​ប្រភេទ​គណនី​បែប​សន្សំ​ ​ហើយ​បាន​ការប្រាក់​បន្ថែម​ទៀត​ផង​។​ ​តែ​បើ​អ្នក​មិន​ចង់​បង្កើត​គណនី​នោះ​ទេ​ ​អ្នក​ក៏​អាច​​​រក្សាទុក​កញ្ចប់​ប្រាក់​នេះ​នៅ​ទីតាំង​សុវត្ថិភាព​ណាមួយ​ដោយខ្លួនឯង​ដូចជា​ ​ទូរ​ដែក​ ​ឬ​កូនជ្រូក​ក៏បាន​ ​បើ​អ្នក​គិតថា​មិន​ចាំបាច់​បង្កើត​គណនី​។


៤. តាមដាន​គម្រោង​ជា​ប្រចាំ

តាមដានគម្រោងជាប្រចាំ

​វា​ជា​ចំណុច​ដែល​ពិបាក​ជាងគេ​ក្នុងចំណោម​ជំហាន​ទាំង​ ​៤​ ​នេះ​ ​ព្រោះ​ការ​រៀប​ផែនការ​ ​ការ​គិតគូរ​ពី​ចំណូល​ចំណាយ​ ​និង​បង្កើត​កន្លែង​ទុកដាក់​ជា​រឿង​ងាយស្រួល​ ​ប៉ុន្តែ​ការ​តាមដាន​ថា​ផែនការ​បាន​សម្រេច​វា​លំបាក​។​ ​ការ​តាមដាន​គម្រោង​ឬ​ផែនការ​ ​គឺ​ចង់បាន​ន័យ​ថា​ ​អ្នក​សម្រេច​បាន​នូវ​អ្វី​ដែល​បាន​គ្រោង​ឬទេ​? ​ឬ​ ​អ្នក​បាន​ដាក់​ប្រាក់​ចូល​ទៅ​ក្នុង​គណនី​របស់​អ្នក​ទៀងទាត់​ទេ​?

​ដ្បិត​ថា​ការ​ចំណាយ​របស់​អ្នកខ្ពស់​ ​មិនសូវ​សល់​សម្រាប់​យកទៅ​សន្សំ​ក្នុង​គណនី​ ​Emergency Fund​ ​ក៏​ពិតមែន​ ​តែ​សូម​ចាំ​ថា​ ​មួយ​កាក់​ ​មួយ​សេន​ ​ដែល​អ្នក​បាន​ដាក់​ទៅ​ក្នុង​ ​Emergency Fund​ ​គឺជា​ប្រាក់​ដែល​នឹង​ជួយ​អ្នក​ក្នុង​គ្រា​លំបាក​ធំ​ណាមួយ​៕

ពាក្យទាក់ទង: Emergency Fundវិធីបង្គើត

អត្ថបទទាក់ទង

៣០០ដុល្លារទៅដេីរលេងនៅកោះត្រល់
ចំណូលចំណាយ

៣០០ដុល្លារទៅដេីរលេងនៅកោះត្រល់

August 12, 2022
ងាយៗសន្សំលុយដោយមិនមានលុយ
សន្សំ

ងាយៗសន្សំលុយដោយមិនមានលុយ

July 12, 2022
​វិធី​ងាយ​ៗ​ទៅ​រៀន​ចាយ​អស់​ត្រឹម​៧​០​០​០​រៀល​
ចំណូលចំណាយ

​វិធី​ងាយ​ៗ​ទៅ​រៀន​ចាយ​អស់​ត្រឹម​ ៧​០​០​០​រៀល​

July 13, 2022
អត្ថបទបន្ទាប់
ហេតុអ្វីត្រូវសិក្សាពីទីផ្សារជាមុនពេលចង់បើកអាជីវកម្ម?

ហេតុអ្វីត្រូវសិក្សាពីទីផ្សារជាមុនពេលចង់បើកអាជីវកម្ម?

អត្ថបទពេញនិយម

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ Nou Virak
July 22, 2022

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ Nou Virak
July 22, 2022

តើភាគហ៊ុនគឺជាអ្វី?

តើភាគហ៊ុន​គឺជា​អ្វី?

ដោយ Nou Virak
July 23, 2022

ពន្ធ និងអាករ

ពន្ធ និង អាករ

ដោយ Nou Virak
July 23, 2022

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ Nou Virak
July 22, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។