Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ

ការចាយ​លុយ​​តាម​អារម្មណ៍​ (​Emotional​ ​Spending​)​

២ ឆ្នាំមុន
1 នាទីក្នុងការអាន
225
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ការចាយ​លុយ​តាម​តាម​អារម្មណ៍​ (​Emotional​ ​Spending​)​
FacebookTwitterLinkedinTelegramQR Code

​អ្នក​ទាំងអស់គ្នា​ធ្លាប់​អត់​ ​នៅ​ពេលណា​ដែល​មិន​សប្បាយចិត្ត​ ​ឬ​មាន​អារម្មណ៍​ថា​ស្ត្រេ​ស​ខ្លាំង​ ​មានចិត្តចង់​ជះ​លុយ​ទិញ​អីវ៉ាន់​ដើម្បី​ឱ្យ​ខ្លួនឯង​សប្បាយចិត្ត​វិញ​ ​ហើយ​មិន​ខ្វល់​ថា​អីវ៉ាន់​នោះ​មាន​តម្លៃ​ថ្លៃ​យ៉ាងណា​នោះ​ទេ​។​ ​អារម្មណ៍​បែប​នោះ​ ​គេ​ហៅថា​ចាយ​លុយ​តាម​តាម​អារម្មណ៍​ (​Emotional​ ​Spending​)​។​

​ការ​ចាយ​លុយ​តាម​អារម្មណ៍​ (​Emotional​ ​Spending​) ​សំដៅ​ទៅលើ​ការ​ចាយ​លុយកាក់​ទៅលើ​អ្វី​ម្យ៉ាង​ ​ទៅ​ទិញ​របស់​ដើម្បី​ផ្គាប់​អារម្មណ៍​របស់​ខ្លួនឯង​ ​តាម​អារម្មណ៍​អ្នក​ដែល​គិតថា​ ​ទិញ​ហើយនឹង​ធ្វើ​ឱ្យ​ខ្លួនឯង​សប្បាយចិត្ត​ ​ឬ​ទិញ​ដើម្បី​ឱ្យ​មើលទៅ​ថា​ខ្លួន​ជា​បុគ្គល​ឡូយ​ឆាយ​ (​តាម​ទាន់សម័យ​កាល​) ​ដើម្បី​តែ​ទាក់ទាញអារម្មណ៍​ឱ្យ​នរណា​ម្នាក់​ពេញចិត្ត​ខ្លួន​ ​ទិញ​ដើម្បី​ទទួល​បាន​ការគោរព​ណាមួយ​ ​ទាំង​ដែល​របស់​នោះ​ ​អ្នក​ពុំ​ត្រូវការ​នោះ​ឡើយ​។​ ​ជា​លទ្ធផល​ ​ពាក់កណ្ដាល​ខែ​មិនទាន់​ ​ចាយ​លុយ​អស់រលីង​ ​ហើយ​តាំង​បែរ​មក​អង្គុយ​រៀបរាប់​ស្ដាយ​លុយ​ដែល​ចាយ​ទៅ​ ​បន្ទាប់មក​ក៏​ស្ត្រេ​ស​ ​ពិបាកចិត្ត​ ​ឬ​ពេលខ្លះ​ស្អប់​ខ្លួនឯង​វិញ​ក៏មាន​ ​ដោយសារ​មិន​ចេះ​ហាមប្រាម​ខ្លួនឯង​បាន​។​

​តើ​អារម្មណ៍​ដែល​ចង់​ចាយ​លុយ​កើតឡើង​ពេល​ណាខ្លះ​?

តើ​អារម្មណ៍​ដែល​ចង់​ចាយ​លុយ​កើតឡើង​ពេល​ណាខ្លះ​?

• ​ពិបាកចិត្ត​៖​ ​ជួនកាល​អ្នកមាន​អារម្មណ៍​មិន​ល្អជា​មួយ​មនុស្ស​ជុំវិញ​ខ្លួន​ ​ដើម្បី​ធ្វើ​ឱ្យ​ខ្លួនឯង​សប្បាយចិត្ត​ ​អ្នក​ក៏​ទិញ​អីវ៉ាន់​អ្វី​ម្យ៉ាង​ដើម្បី​បន្លប់​ចិត្ត​ ​ឬ​ធ្វើ​ឱ្យ​ខ្លួនឯង​សប្បាយចិត្ត​តាមរយៈ​ការ​ចាយ​លុយ​ទិញ​របស់​។​

• ស្ត្រេ​ស​/​ធុញ​៖​ ​ធ្លាប់​ឆ្ងល់​ឬទេ​ថា​ ​ពេល​កំឡុង​កូ​វី​ឌ​១​៩​ ​គេ​ឱ្យ​នៅតែ​ផ្ទះ​សោះ​ (​Quarantine​) ​ចាយ​លុយ​ច្រើនជាង​មុន​ទៀត​ ​នោះ​ក៏​ព្រោះតែ​អារម្មណ៍​ស្មុគ​ស្មាញ​ ស្ត្រេ​ស​ ​អ្នក​ព្យាយាម​បង្កើត​សកម្មភាព​ថ្មីៗ​ដើម្បី​បន្លប់​រឿង​ទាំងនោះ​ ​ដែល​ជួនកាល​អ្នក​អាច​ទៅ​ទិញ​អីវ៉ាន់​អន​ឡា​ញ​ ​ទិញ​នេះ​ទិញ​នោះ​ ​ទាំង​ដែល​វា​មិន​ចាំបាច់​។​

• ​ច្រណែន​ ​ឬ​តាម​ចំណង់​៖​ ​អារម្មណ៍​ច្រណែន​ ​ឬ​តាម​ចំណង់​សំដៅ​ទៅលើ​អារម្មណ៍​ដែល​យើង​ឃើញ​អ្នកដទៃ​មាន​របស់​ប្រើប្រាស់​ល្អ​ៗ​ ​ហើយ​ខ្លួន​ក៏​ចង់​ធ្វើតាម​ ​ទាំង​ដែល​វា​ជា​របស់​មិន​ចាំបាច់​ទាល់តែសោះ​ ​រហូត​អាច​ដល់​ខ្ចី​បំណុល​ដើម្បី​ទិញ​របស់​នោះ​ទៅវិញ​។​


តើ​មាន​វិធីសាស្ត្រ​ណា​ដែល​អាច​ទប់អារម្មណ៍​ខ្លួនឯង​កុំ​ឱ្យ​ចាយ​តាម​អារម្មណ៍​បាន​ដែរ​ឬទេ​?

តើ​មាន​វិធីសាស្ត្រ​ណា​ដែល​អាច​ទប់អារម្មណ៍​ខ្លួនឯង​កុំ​ឱ្យ​ចាយ​តាម​អារម្មណ៍​បាន​ដែរ​ឬទេ​?

​១​. ​តាមដាន​ ​ឬ​សង្កេត​ខ្លួនឯង​

​គ្មាន​នរណា​ម្នាក់​ស្គាល់​ខ្លួនឯង​ច្បាស់​ក្រៅពី​ខ្លួន​យើង​នោះ​ទេ​ ​ដូចនេះ​គួរ​តាមដាន​ជាមួយ​អារម្មណ៍​បែប​នោះ​ ​កើតឡើង​ពេលណា​ណាខ្លះ​។​ ​អារម្មណ៍​ចង់​ចាយ​លុយ​នៅ​ពេល​ពិបាកចិត្ត​ ​សប្បាយចិត្ត​ខ្លាំង​ ស្ត្រេ​ស​ ​ឬ​ពេលណា​មួយ​។​

​២​. ​ដើម្បី​សប្បាយចិត្ត​ ​ត្រូវតែ​ទិញ​អីវ៉ាន់​មែន​ឬ​?

​មិន​ចាំបាច់​នោះ​ទេ​ ​យើង​អាច​ផ្លាស់ប្ដូរ​ទម្លាប់​នេះ​ចេញ​បាន​ ​ព្រោះ​អ្វី​គ្រប់យ៉ាង​កើតឡើង​ពី​ទម្លាប់​។​ ​យើង​មិន​អាច​ហាម​ចិត្ត​មិន​ឱ្យ​ពិបាកចិត្ត​បាន​ ​តែ​យើង​អាច​ផ្លាស់ប្ដូរ​សកម្មភាព​បាន​។​ ​ឧទាហរណ៍​ថា​ ​អ្នកមាន​ទម្លាប់​ចាយ​លុយ​ច្រើន​ពេល​ពិបាកចិត្ត​ ​ដូចនេះ​ជំនួស​ឱ្យ​ការ​ទិញ​អីវ៉ាន់​ ​អ្នក​អាច​ហៅ​មិត្តភក្តិ​ ​ឬ​ចែករំលែក​អារម្មណ៍​មិន​សប្បាយ​ជាមួយ​ពួកគេ​បាន​ ​ឬ​ពុំ​ដូច្នោះ​ទេ​ ​ជំនួស​ឱ្យ​ការ​ទិញ​អីវ៉ាន់​ ​អ្នក​អាច​ទៅ​ហាត់ប្រាណ​ ​ដាំ​ផ្កា​ ​អាន​សៀវភៅ​ជំនួស​វិញ​ក៏បាន​។​

៣​. ​ព្យាយាម​កុំ​សូវ​ខ្វល់ខ្វាយ​ពី​ប្រូ​ម៉ូត​សិន​

​តាមពិត​ទៅ​ ​អត់​មានបំណង​ចង់​ចាយ​លុយ​ទិញ​អីវ៉ាន់​អី​ទេ​ ​ស្រាប់តែ​ឃើញ​ប្រូ​ម៉ូត​សិន​ភ្លាម​ ​អីវ៉ាន់​ទើប​តែ​ចេញ​ថ្មីៗ​ផង​ ​កើត​ចិត្ត​ចង់​ទិញ​អីវ៉ាន់​នោះ​ភ្លាម​។​ ​អ្នក​គួរតែ​ត្រូវ​រៀន​ទប់ចិត្ត​ ​ហើយ​ព្យាយាម​ទប់អារម្មណ៍​ជាមួយ​វិធីសាស្ត្រ​ ​២​៤​ម៉ោង​ពេញ​នេះ​។​ ​ប្រសិនបើ​អ្នក​ចង់​ទិញ​វា​ ​ទប់អារម្មណ៍​ឱ្យ​បាន​ ​២​៤​ម៉ោង​ ​ហើយ​សួរ​ខ្លួនឯង​ថា​ ​អ្នក​ពិត​ជាចាំបាច់​ត្រូវការ​វា​មែន​ឬ​យ៉ាងណា​។​ ​២​៤​ម៉ោង​ក្រោយ​ ​បើ​អ្នក​នៅតែ​មិន​ច្បាស់​ ​គួរ​បន្ត​ ​២​៤​ម៉ោង​ទៀត​។​

៤​. ​ដើរតួ​ជា​គណនេយ្យ​ឱ្យ​ខ្លួនឯង​

​ដើម្បី​ទប់​ស្កាត់​ពី​អារម្មណ៍​ចង់​ជះ​លុយ​ដើម្បី​ឱ្យ​ខ្លួនឯង​សប្បាយចិត្ត​ ​អ្នក​ត្រូវ​រៀប​គម្រោង​ចាយវាយ​ប្រចាំថ្ងៃ​/​ស​ប្ដាហ៍/​ខែ​។​ ​បន្ទាប់មក​ ​កត់ត្រា​ពី​ទំនិញ​ ​ឬ​ត្រូវ​ការចាំបាច់​ដែល​អ្នក​ត្រូវ​ចំណាយ​ជាមួយ​លំ​ហូរ​សាច់ប្រាក់​របស់​អ្នក​។​ ​នៅ​ពេល​អ្នកមាន​ចំនួន​តួលេខ​ត្រូវ​ចាយវាយ​ហើយ​ ​អ្នក​អាច​នឹង​ដឹង​ថា​ ​ទំនិញ​ដែល​អ្នក​ចង់បាន​នោះ​ ​ត្រឹមតែ​អារម្មណ៍​ចង់បាន​មួយ​ឆាវ​ ​ឬ​យ៉ាងណា​ហើយ​។​

៥​. ​ជំនួយ​

​ប្រសិនបើ​អ្នក​មិន​អាច​ទប់ចិត្ត​ខ្លួនឯង​បានទេ​ ​មានតែ​ពឹង​អាស្រ័យ​មិត្តភក្តិ​អ្នក​ឱ្យ​ជួយ​តាមដាន​ដូចជា​ ​ពេល​អ្នក​ពិបាកចិត្ត​ ​ឬ​សប្បាយចិត្ត​រឿង​អ្វី​ម្យ៉ាង​ ​ហើយ​អ្នក​ស្រាប់តែ​ចិត្ត​ចំណាយ​លុយ​ទៅ​ទិញ​អីវ៉ាន់​ ​អាច​ឱ្យ​មិត្តភក្តិ​ហាមប្រាម​ ​និង​ដាស់តឿន​អ្នក​ ​ចៀសវាង​មាន​បញ្ហា​ហិរញ្ញវត្ថុ​។​ ​ឬ​ម្យ៉ាង​វិញទៀត​ ​ប្រសិនបើ​អ្នកមាន​មិត្តភក្តិ​ ​ឬ​បងប្អូន​ដែល​ចេះ​ចាយ​លុយ​តិច​ ​អ្នក​អាច​សាកសួរ​ពី​ទម្លាប់​នៃ​ការចាយវាយ​របស់​ពួកគេ​ ​ថា​មិន​ត្រូវ​ពួកគេ​អាច​នឹង​មាន​វិធីសាស្ត្រ​ល្អ​ៗ​ចែករំលែក​អ្នក​បាន​។​

​តាមពិត​ទៅ​ ​ការចាយវាយ​លុយកាក់​ទៅ​ទិញ​អីវ៉ាន់​ដើម្បី​ឱ្យ​ខ្លួន​អ្នក​សប្បាយចិត្ត​ ​វា​មិន​ខុស​ទាស់អី​នោះ​ទេ​ ឱ្យ​តែ​អ្នក​មានលទ្ធភាព​គ្រប់គ្រាន់​ ​និង​បញ្ជី​ចំណូល​ចំណាយ​បាន​ត្រឹមត្រូវ​ ​ចៀសវាង​ការ​ចាយ​លុយ​លង់​ខ្លួន​ ​មាន​បញ្ហា​ហិរញ្ញវត្ថុ​ ​ដែល​ជា​កត្តា​យើង​គួរ​ការពារ​៕

ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

Amret remains a leading financial institution in promoting and supporting women in Cambodian business
ចំណូលចំណាយ
៣ ថ្ងៃមុន

អម្រឹតនៅតែជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មកម្ពុជា

ចំណូលចំណាយ ហិរញ្ញវត្ថុ
៥ ខែមុន

អ្នករកសុីគួរចាត់ចែង​ហិរញ្ញវត្ថុអាជីវកម្មរបៀបណា?

ចំណូលចំណាយ
៦ ខែមុន

អាជីវកម្មអនឡាញ និងអាជីរកម្មហាងផ្ទាល់

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook
ចំណូលចំណាយ
៦ ខែមុន

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook

៣_ _ល្បិច_ដើម្បី_សល់_លុយ_ចុងខែ_
ចំណូលចំណាយ សន្សំ
៦ ខែមុន

៣​ ​ល្បិច​ដើម្បី​សល់​លុយ​ចុងខែ​

ABA Introduces Junior Accounts to Provide Advanced Finance to Children and teenager
ចំណូលចំណាយ
៧ ខែមុន

ABA បានណែនាំគណនី Junior ដើម្បីផ្តល់នូវហិរញ្ញវត្ថុបែបទំនើបដល់កុមារ និងក្មេងជំទង់

នៅពេលបច្ចេកវិទ្យាកាន់តែទំនើប
ចំណូលចំណាយ
៧ ខែមុន

នៅពេលបច្ចេកវិទ្យាកាន់តែទំនើប

ពត៏មានវិនិយោគ និងទឹកប្រាក់ជំនួយ រាប់សិបលានដុល្លាលើវិស័យកសិកម្ម មានក្នុងកម្មវិធី
ចំណូលចំណាយ
៧ ខែមុន

ពត៏មានវិនិយោគ និងទឹកប្រាក់ជំនួយ រាប់សិបលានដុល្លាលើវិស័យកសិកម្ម មានក្នុងកម្មវិធី

អត្ថបទបន្ទាប់
អត្ថ​ប្រយោជន៍​នៃ​ការ​ទូ​ទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌី​ជី​ថល

អត្ថ​ប្រយោជន៍​នៃ​ការ​ទូ​ទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌី​ជី​ថល

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist