Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

​វិ​ន័យ​ហិរញ្ញវត្ថុ​

២ ឆ្នាំមុន
1 នាទីក្នុងការអាន
75
ទស្សនា
FacebookTwitterLinkedinTelegramQR Code
​វិ​ន័យ​ហិរញ្ញវត្ថុ​
FacebookTwitterLinkedinTelegramQR Code

​«​ស្រឡាញ់​ទម្លាក់​លេខ​ ​ស្រឡាញ់​ទម្លាក់​ទីតាំង​»​ ​ទម្លាក់​ចុះ​ ​ទម្លាក់​ឡើង​ ​លុយ​សន្សំ​ក៏​ខ្ទេច​ ​លុយ​សម្រាប់​ចំណាយ​ចាំបាច់​ក៏​ខ្ទី​។​ ​ល្មម​ដល់ពេល​កែ​ទម្លាប់​នេះ​ ​ហើយ​ចាប់ផ្ដើម​មាន​វិ​ន័យ​ហិរញ្ញវត្ថុ​ហើយ​!

 ​អ្វី​ទៅ​វិ​ន័យ​ហិរញ្ញវត្ថុ​? ​បានន័យ​ថា​ម៉េច​?

វិ​ន័យ​ហិរញ្ញវត្ថុ​

​បើ​និយាយ​ពី​វិ​ន័យ​ ​យើង​នឹកឃើញ​ទៅដល់​ច្បាប់ទម្លាប់​ ​ការ​ដាក់ទោស​ពិន័យ​ ​ឬ​រង្វាន់​លើកទឹកចិត្ត​បើ​បាន​គោរព​តាម​វិ​ន័យ​នោះ​។​
​ចុះ​ ​«​វិ​ន័យ​ហិរញ្ញវត្ថុ​»​ ​វិញ​? ​មិន​ខុសគ្នា​ពី​វិ​ន័យ​ទូទៅ​ វិ​ន័យ​ហិរញ្ញវត្ថុ​ ​សំដៅ​ដល់​ការ​ចេះ​ចាយវាយ​ ​សន្សំ​ ​វិនិយោគ​ ​ទៅតាម​ផែនការ​ ​ការ​គ្រោងទុក​ ​ច្បាប់ទម្លាប់​ ​និង​ការដែល​ខ្លួន​បាន​កំណត់​ ​ដើម្បី​សម្រេច​បាន​គោលដៅ​ហិរញ្ញវត្ថុ​ណាមួយ​របស់​ខ្លួន​នា​ពេល​អនាគត​។​
​ឆ្ងល់​អត់​? ​នរណា​នឹង​មក​ដាក់​ពិន័យ​យើង​ ​បើ​យើង​មិន​គោរព​តាម​វិ​ន័យ​ហិរញ្ញវត្ថុ​? ​ហើយ​បើ​គោរព​ ​បាន​នរណា​ជា​អ្នកផ្ដល់​រង្វាន់​?
​និយាយទៅ​ ​គឺ​គ្មាន​នរណា​ទេ​ ​ក្រៅពី​ខ្លួន​យើង​នេះឯង​!


​ប៉ុន្តែ​ហេតុអ្វី​វា​សំខាន់​?

​ប្រសិនបើ​យើង​គ្មាន​ទម្លាប់​ ​គ្មាន​វិ​ន័យ​ ​គ្មាន​គោលការណ៍​ច្បាស់លាស់​ទេ​នោះ​ ​កិច្ចការ​ងារ​ណា​ក៏ដោយ​នឹង​មិន​អាច​សម្រេច​បាន​ដោយ​ប្រសិទ្ធ​ភាព​នោះ​ទេ​។​ ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ក៏​ដូចគ្នា​ ​បើ​គ្មាន​វិ​ន័យ​ឱ្យ​ខ្លួន​ទេ​ ​គោលដៅ​ហិរញ្ញ​វត្ថ​យ​របស់​អ្នក​មិន​អាច​សម្រេច​បាន​ដោយមាន​ប្រសិទ្ធ​ភាព​ឡើយ​។​ ​តួយ៉ាងដូចជា​ ​មិន​អាច​សម្រេច​បាន​ទាន់ពេល​វេលា​ ​តាម​ការ​រំពឹង​ទុកជា​ដើម​។​ ​

ឧបមា​ថា​ ​អ្នក​គ្មាន​វិ​ន័យ​ផ្ទាល់ខ្លួន​ក្នុង​ការចាយវាយ​ ​នោះ​ការ​ពិន័យ​ដែល​អ្នក​អាច​នឹង​ទទួល​បាន​មាន​ដូចជា​ ​មី​កញ្ចប់​តាំងពី​ពាក់កណ្ដាល​ខែ​ ​ជាប់​បំណុល​ដោះ​មិន​រួច​ជាដើម​។​ ​ដោយឡែក​ ​រង្វាន់​ពី​ការគោរព​តាម​វិ​ន័យ​ហិរញ្ញវត្ថុ​ ​អាច​នឹង​ក្លាយទៅជា​សល់​លុយ​សល់​កាក់​ដល់​ចុងខែ​ ​មាន​ប្រាក់សន្សំ​ ​មាន​បំណុល​ដែល​អាច​គ្រប់គ្រង​បាន​ ​សល់​ប្រាក់​សម្រាប់​វិនិយោគ​។​ល​។​


វិ​ន័យ​ហិរញ្ញវត្ថុ​ទូទៅ​មួយ​ចំនួន​រួម​មាន​ដូចជា​៖​

វិ​ន័យ​ហិរញ្ញវត្ថុ​ទូទៅ​មួយ​ចំនួន​រួម​មាន​ដូចជា​៖​

1. ​ការគោរព​តាម​ផែនការ​ចំណាយ​ប្រចាំខែ​
2. ​ការ​បំពេញ​កាតព្វកិច្ច​សន្សំ​ដើម្បី​សម្រេច​គោលដៅ​
3. ​ច្បាប់​ចាយវាយ​ផ្ទាល់ខ្លួន​

​ឧទាហរណ៍​៖​
– ​ទិញ​បាន​ ​លុះត្រាតែ​អត់មិនបាន​
– ​ទិញ​មិនបាន​ ​ប្រសិនបើ​ប៉ះពាល់​ដល់​គម្រោង​ថវិកា​រ​
– ​បន្ទាប់ពី​ ​២​៤​ម៉ោង​ហើយ​ ​បើ​នៅតែ​ខ្វះ​មិនបាន​សឹម​ទិញ​


​ធ្វើ​យ៉ាងណា​ទើប​វិ​ន័យ​ហិរញ្ញវត្ថុ​មាន​ប្រសិទ្ធ​ភាព​បាន​?

​ធ្វើ​យ៉ាងណា​ទើប​វិ​ន័យ​ហិរញ្ញវត្ថុ​មាន​ប្រសិទ្ធ​ភាព​បាន​?

1. ​ដាក់កំហិត​ឬ​ការ​ពិន័យ​ខ្លួនឯង​ប្រសិនបើ​មានការ​ល្មើស​គោលការណ៍​ផ្ទាល់ខ្លួន​ ​ឬ​ចាយ​លើស​ចំនួន​ ​ឬ​សន្សំ​មិន​គ្រប់​កាល​កំណត់​។​
– ​ឧទាហរណ៍​ ​ពិន័យ​ខ្លួនឯង​ដោយ​មិន​ញ៊ាំ​ប៊ីយែរ​ពេញ​មួយ​ខែ​

2. ​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​ខ្លួនឯង​ដោយ​ទិញ​របស់របរ​តិចតួច​ ​ឬ​ធ្វើសកម្មភាព​ដែល​អ្នកចូលចិត្ត​ ​នៅពេលដែល​អ្នក​សម្រេច​តាម​ផែនការ​។​ ​ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ចំណាយ​នោះ​មិន​លើស​ពី​ផែន​ការកំណត់​ពេក​នោះ​ទេ​។​

3. ​រៀន​គ្រប់គ្រង​ចិត្ត​ខ្លួនឯង​ ​ទោះបី​មិន​មាន​អ្នកណា​មក​ពិន័យ​អ្នក​ក៏ដោយ​! ​ឬមួយ​ស្វែងរក​ដៃគូ​ ​ឬ​មិត្តភក្តិ​ ​មក​ចាំ​ជួយ​តាមដាន​សួរនាំ​ក៏បាន​ ​កា​រដាក់​វិ​ន័យ​ហិរញ្ញវត្ថុ​ដល់​ខ្លួនឯង​ជា​ការ​ទម្លាប់​មួយ​ដែល​គួរតែ​អនុវត្ត​ ​ដើម្បី​ឱ្យ​ការ​គ្រប់គ្រង​និង​ប្រើប្រាស់​ហិរញ្ញវត្ថុ​របស់​អ្នកមាន​ប្រសិទ្ធ​ភាព​។​ ​កា​រដាក់​វិ​ន័យ​នេះ​ទៀតសោត​មិនមែន​ទាល់តែ​រឹតត្បិត​ខ្លាំង​ ​រហូតដល់​ក្លាយ​ជា​កា​រដាក់​សម្ពាធ​ឱ្យ​ខ្លួនឯង​ ​ឬ​រហូតដល់​មាន​អារម្មណ៍​ថា​ ​ជីវិត​បាន​បាត់បង់​ភាព​សប្បាយរីករាយ​នោះ​ទេ​។​ ​តែ​វា​គួរ​ប្រព្រឹត្ត​ឡើង​ក្នុង​គោលបំណង​បង្ការ​ការប្រើប្រាស់​ថវិកា​រ​ឥត​គោលដៅ​ ​ដែល​អាច​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​សុខភាព​ហិរញ្ញវត្ថុ​របស់​អ្នក​មិនថា​បច្ចុប្បន្ន​ឬ​អនាគត​។​

​«​Be​ ​discipline​d​ ​with​ ​your​ ​money​!​»​
​ចុះ​អ្នក​វិញ​? ​តើ​រាល់ថ្ងៃ​មាន​វិ​ន័យ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ហើយ​ឬនៅ​?


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។​

ពាក្យទាក់ទង: ​វិ​ន័យ​ហិរញ្ញវត្ថុ​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការការពារហិរញ្ញវត្ថុ
ហិរញ្ញវត្ថុ
៦ ខែមុន

ការការពារហិរញ្ញវត្ថុ

ហិរញ្ញវត្ថុ
៦ ខែមុន

ទាល់តែ​ជូនលុយ​​​ ​ទើប​ចាត់ទុកជា​ការតបស្នងគុណអ្នកមានគុណមែនទេ?

សន្សំ ហិរញ្ញវត្ថុ
៦ ខែមុន

​ពេលនៅឆ្ងាយពីគ្រួសារ

ចំណុចគួរដឹងមុនដកកម្ចី
ហិរញ្ញវត្ថុ
៦ ខែមុន

ចំណុចគួរដឹងមុនដកកម្ចី

ហិរញ្ញវត្ថុ
៦ ខែមុន

ការវិវត្តនៃរូបិយវត្ថុ

អត្រាប្តូរប្រាក់ប្រែប្រួលបណ្តាលមកពីកត្តាអ្វីខ្លះ?
ហិរញ្ញវត្ថុ
៧ ខែមុន

អត្រាប្តូរប្រាក់ប្រែប្រួលបណ្តាលមកពីកត្តាអ្វីខ្លះ?

ហិរញ្ញវត្ថុ
៧ ខែមុន

ឲ្យលុយបងប្អូន ឬមិត្តភក្ដិខ្ចី គួរធ្វើកិច្ចសន្យាទេ?

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់
វិនិយោគ ហិរញ្ញវត្ថុ
៧ ខែមុន

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់

អត្ថបទបន្ទាប់
ហេតុអ្វីនៅតែមាន បណ្ណាការ?

ហេតុអ្វីនៅតែមាន បណ្ណាការ?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist