Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

ឯករាជ្យភាព​ហិរញ្ញវត្ថុ ឬ សេរីភាព​ហិរញ្ញវត្ថុ?

៣ ឆ្នាំមុន
1 នាទីក្នុងការអាន
556
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ឯករាជ្យភាពហិរញ្ញវត្ថុ ឬ សេរីភាពហិរញ្ញវត្ថុ?
FacebookTwitterLinkedinTelegramQR Code

តើពាក្យថា​ឯករាជ្យភាព​ហិរញ្ញវត្ថុ ​និង ​សេរីភាព​ហិរញ្ញវត្ថុ​មាន​អត្ថន័យដូចគ្នា​ឬយ៉ាងណា?

ឯករាជ្យភាពហិរញ្ញវត្ថុ ឬ សេរីភាពហិរញ្ញវត្ថុ?តាមពិតទៅ ពាក្យទាំងពីរត្រូវបានគេ​ប្រើប្រាស់​ឆ្លាស់គ្នា​ជា​រឿយៗ ហើយវាពិបាកក្នុង​ការកំណត់​អត្ថន័យ​ច្បាស់លាស់​​នៃពាក្យ​ទាំង​ពីរនេះ។

• ឯករាជ្យភាព​ហិរញ្ញវត្ថុ

ឯករាជ្យភាពហិរញ្ញវត្ថុ

​ពាក្យ​ថា​ ​ឯករាជ្យ​ភាព​ ​មានន័យ​ថា​ភាព​ដែល​អាច​ឈ​រលើ​ជំហរ​ខ្លួនឯង​ ​អាច​សម្រេច​ចិត្ត​ធ្វើអ្វី​ៗ​ដោយខ្លួនឯង​ ​ដែល​រួម​មាន​ការរៀបចំ​ជីវិត​ផ្ទាល់ខ្លួន​ផង​នោះ​ ​ដោយ​មិន​ត្រូវ​ការពឹងផ្អែក​លើ​ជំនួយ​ពី​អ្នកដទៃ​ឡើយ​។​ ​រីឯ​ហិរញ្ញវត្ថុ​គឺ​សំដៅ​ដល់​ប្រាក់កាស​ ​លុយកាក់​របស់យើង​នេះឯង​។​ ​បើ​យោង​តាម​និយមន័យ​នេះ​ ​យើង​អាច​និយាយ​បាន​ថា​ ​ឯករាជ្យ​ភាព​ហិរញ្ញវត្ថុ​ ​គឺ​ការ​ទុក​ដា​ក់់ ​ឬ​ចាត់ចែង​លុយកាក់​របស់​ខ្លួន​ ​ដោយ​មិន​ត្រូវការ​ជំនួយ​ពី​បុគ្គល​ណា​ឡើយ​។​

​តែ​ជាទូទៅ​ ​ឯករាជ្យ​ភាព​ហិរញ្ញវត្ថុ​ ​សំដៅ​ដល់​ស្ថានភាព​ហិរញ្ញវត្ថុ​មួយ​ ​ដែល​អ្នក​គួរតែ​មាន​ប្រាក់ចំណូល​គ្រប់គ្រាន់​ដើម្បី​ផ្គត់ផ្គង់​លើ​តម្រូវ​ការ​ចំ​បាច់​ប្រចាំថ្ងៃ​ដោយខ្លួនឯង​ដូចជា​ថ្លៃ​ទឹក​ ​ភ្លើង​ ​និង​ម្ហូបអាហារ​ជាដើម​ ​ដោយ​ពុំ​មាន​ជំនួយ​ពី​អ្នកដទៃ​។​ ​ស្រប​ពេល​ជាមួយគ្នា​នោះ​ ​អ្នក​ក៏​គួរតែ​មានលទ្ធភាព​សម្រាប់​ចំណាយ​បន្តិចបន្តួច​ដើម្បី​ក្ដី​សុខ​តិចៗ​របស់​ខ្លួន​ ​ដែល​លើស​ពី​តម្រូវ​ការចាំបាច់​ផង​ដែរ​ ​ឧទាហរណ៍​ដូចជា​ ​ត្រឹម​ផឹកកាហ្វេ​ជា​រៀងរាល់ថ្ងៃ​ ​អាច​ធ្វើដំណើរ​ ​១​-​២​ដង​ក្នុង​មួយ​ខែ​ ​ឬ​អាច​ទៅ​ ​dinner​ ​ក្រៅ​រាល់​ ​Friday​ ​night​ ​ជាដើម​ ​ដោយ​មិន​ភ័យ​ព្រួយ​ពី​រឿង​ដាច់​លុយ​ចុងខែ​។​ ​ឬ​អាច​និយាយ​ថា​ ​ចំណាយ​បន្តិចបន្តួច​លើស​ពី​តម្រូវ​ការចាំបាច់​ទាំងនោះ​ ​នឹង​មិន​ប៉ះពាល់​ដល់​ស្ថេរ​ភាព​នៃ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នក​ឡើយ​។


• សេរីភាពហិរញ្ញវត្ថុ

សេរីភាពហិរញ្ញវត្ថុ

​សេរីភាព​ ​មានន័យ​ថា​សិទ្ធិ​ ​ឬ​អំណាច​ដែល​អាច​ធ្វើអ្វី​បាន​តាម​អំពើ​ចិត្ត​ ​តែ​ស្ថិតនៅ​ក្នុង​ច្បាប់​។​ ​បើ​និយាយ​ឱ្យ​ងាយ​យល់​ ​សេរីភាព​គឺ​ការ​មាន​សិទ្ធិ​ធ្វើអ្វី​ដែល​ខ្លួន​ស្រឡាញ់​ ​ដូចជា​សេរីភាព​នៃ​ការ​ដើរហើរ​ ​បញ្ចេញមតិ​យោបល់​ ​ការ​សម្រេច​ចិត្ត​ ​និង​រៀបចំ​អនាគត​ជីវិត​ជាដើម​។​

​ក្នុង​ន័យ​ហិរញ្ញវត្ថុ​ ​យើង​អាច​និយាយ​បាន​ថា​ ​សេរីភាព​ហិរញ្ញវត្ថុ​ ​សំដៅ​ដល់​ស្ថានភាព​ហិរញ្ញវត្ថុ​មួយ​របស់​បុគ្គល​ ​ដែល​គាត់​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការចាយវាយ​បាន​តាម​សប្បាយ​ ​តាមតែ​ចិត្ត​ចង់​ ឱ្យ​តែ​មាន​សេចក្ដី​សុខ​។​ ​នៅ​ដំណាក់កាល​នេះ​ ​អ្នក​គួរតែ​មាន​ប្រាក់សន្សំ​គ្រប់គ្រាន់​ ​មានលទ្ធភាព​ចាយវាយ​លើស​ពី​តម្រូវ​ការចាំបាច់​ប្រចាំថ្ងៃ​ ​និង​ចំណាយ​ទៅលើ​សេចក្ដី​សុខ​ផ្ទាល់ខ្លួន​ ​ឬ​អាច​ចូលនិវត្តន៍​មុន​ការ​រំពឹង​ទុក​ ​ដោយ​មិនបាច់​ដេក​ស្រ្តេ​ស​ពី​រឿង​ប្រាក់ចំណូល​។​ ​ជាទូទៅ​ ​ដើម្បី​សម្រេច​បាន​សេរីភាព​ហិរញ្ញវត្ថុ​ ​អ្នក​គួរតែ​មាន​ប្រភព​ចំណូល​លើស​ពី​១​ ​ដែល​រួម​មាន​ទាំង​ចំណូល​សកម្ម​ ​និង​អកម្ម​។​

​បើ​ប្រៀបធៀប​ស្ថានភាព​ហិរញ្ញវត្ថុ​ទាំងពីរ​ ​សេរីភាព​ហិរញ្ញវត្ថុ​ ​ខុសគ្នា​ពី​ឯករាជ្យ​ហិរញ្ញវត្ថុ​បន្តិច​ត្រង់ថា​ ​អ្នកមាន​សេរីភាព​ហិរញ្ញវត្ថុ​មានលទ្ធភាព​អាច​ផ្គត់ផ្គង់​ខ្លួនឯង​លើស​ពី​តម្រូវ​ការចាំបាច់​និង​ចំណាយ​បន្តិចបន្តួច​សម្រាប់​ក្ដី​សុខ​ផ្ទាល់ខ្លួន​ ​ហើយ​នៅ​មានលទ្ធភាព​បំពេញ​បំណង​ប្រាថ្នា​ដទៃទៀត​ផង​។​ ​បំណង​ប្រាថ្នា​ទាំងនេះ​ ​សំដៅ​លើ​សេចក្ដី​សុខ​ធំ​ៗ​ជាង​មុន​ ដែ​លលើក​នេះ​វា​អាច​ជា​ដំណើរ​កំសាន្ត​ក្រៅ​ប្រទេស​ ​ទៅ​ញ៉ាំ ​dinner​ ​ដដែល​តែ​អាច​ ​fancy​ ​ជាង​មុន​ ​ឬ​ញឹកញាប់​ជាង​មុន​អ៊ីចឹង​ទៅ​។​

​តែ​កុំ​ច្រឡំ​ថា​ ​ទាល់តែ​មាន​លុយ​រាប់​លាន​ទើប​អាច​សម្រេច​បាន​ស្ថានភាព​ហិរញ្ញវត្ថុ​ណាមួយ​ខាងលើ​នោះ​ទេ​ណា៎​! ​ដ្បិត​ថា​ ​គោលដៅ​ហិរញ្ញវត្ថុ​និង​តម្រូវ​ការ​ចំណាយ​របស់​មនុស្ស​ខុសគ្នា​ពី​ម្នាក់​ទៅ​ម្នាក់​ ​នោះ​អត្ថន័យ​នៃ​ពាក្យ​ទាំង​ពី​​​រក៏​ខុសគ្នា​ទៅតាម​មនុស្សម្នាក់​ៗ​ដែរ​ ​ព្រោះ​វា​ទាមទារ​ធនធាន​តិច​ឬ​ច្រើន​ដើម្បី​សម្រេច​បាន​គោលដៅ​និង​តម្រូវ​ការ​តូច​ធំ​ទាំងនោះ​។​

​ចុះ​សម្រាប់​អ្នក​វិញ​ ​តើ​អ្នក​ឱ្យ​អត្ថន័យ​នៃ​ពាក្យ​ឯករាជ្យ​ភាព​ហិរញ្ញវត្ថុ​ ​ឬ​សេរីភាព​ហិរញ្ញវត្ថុ​យ៉ាងណា​ដែរ​? ​ហើយ​អ្នក​កំពុង​ស្ថិតនៅ​ក្នុង​ស្ថានភាព​ហិរញ្ញវត្ថុ​មួយ​ណា​?

ពាក្យទាក់ទង: សេរីភាពហិរញ្ញវត្ថុឯករាជ្យភាពហិរញ្ញវត្ថុ
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត
ហិរញ្ញវត្ថុ
៤ ខែមុន

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ
ហិរញ្ញវត្ថុ
៤ ខែមុន

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ

ហិរញ្ញវត្ថុ
៤ ខែមុន

ប្រភេទក្រដាស់ប្រាក់រៀលដែលកំពុងដាក់ចរាចរ

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ
ហិរញ្ញវត្ថុ
៥ ខែមុន

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ

សេរីភាពហិរញ្ញវត្ថុ
ហិរញ្ញវត្ថុ
៥ ខែមុន

សេរីភាពហិរញ្ញវត្ថុ

TED Talks 5 និយាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន
ហិរញ្ញវត្ថុ
៥ ខែមុន

TED Talks 5 និយាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន

ផែនការ_ហិរញ្ញវត្ថុ_សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

ផែនការ​ហិរញ្ញវត្ថុ​សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច

ហេតុអ្វីបានជាធនាគារបិទលឿនជាងអាជីវកម្មផ្សេងៗ
ហិរញ្ញវត្ថុ
៥ ខែមុន

ហេតុអ្វីបានជាធនាគារបិទលឿនជាងអាជីវកម្មផ្សេងៗ?

អត្ថបទបន្ទាប់
ពន្ធប៉ាតង់

ពន្ធ​ប៉ាតង់

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist