Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

​ឯករាជ្យ​ភាព​ហិរញ្ញវត្ថុ​ ឬ​ ​Financial​ ​Independence​

១ year
2 នាទីក្នុងការអាន
41
ទស្សនា
FacebookTwitterLinkedinTelegramQR Code
​ឯករាជ្យ​ភាព​ហិរញ្ញវត្ថុ​ ឬ​ ​Financial​ ​Independence​
FacebookTwitterLinkedinTelegramQR Code

​​ប្រិយ​មិត្ត​កាក់​សេន​យើង​ធ្លាប់​ឮ​ពាក្យ​ ​«​ឯករាជ្យ​ភាព​ហិរញ្ញវត្ថុ​ ​ឬ​ ​Financial​ ​Independence​»​ ​ឬ​អត់​? អេ​ដ​មីន​ជឿ​ថា​ ​ប្រិយ​មិត្ត​ដែល​ឧ​ស្សាហ៍​អាន​មាតិកា​របស់យើង​ប្រាកដជា​ធ្លាប់​ឃើញ​ពាក្យ​មួយ​នេះ​ហើយ​!

​Financial​ ​Independence​ ​នេះ​ ​ក៏មាន​ច្រើន​ដំណាក់កាល​ដែរ​ ​ដោយ​ដំណាក់កាល​នីមួយៗ​មាន​លក្ខណៈ​ផ្សេងៗ​ពី​គ្នា​។​ ​ចុះ​អ្នក​វិញ​ ​កំពុង​ស្ថិតនៅ​ដំណាក់កាល​មួយ​ណា​?
​ចែករំលែក​គំនិត​ ​និង​ផែនការ​ដើម្បី​ទទួល​បាន​ឯករាជ្យ​ភាព​ហិរញ្ញវត្ថុ​ជាមួយ​ប្រិយ​មិត្ត​អ្នកអាន​យើង​ដទៃទៀត​ម្នាក់​បន្តិច​មើ​ល៎!

​«​ឯករាជ្យ​ភាព​ហិរញ្ញវត្ថុ​»​

ឯករាជ្យ​ភាព​ហិរញ្ញវត្ថុជាទូទៅ​សំដៅ​ដល់​ ​ភាព​ដែល​អ្នកមាន​ចំណូល​ហួស​ចំណាយ​ ​និង​គ្រប់គ្រាន់​សម្រាប់​ចិញ្ចឹម​អ្នក​ពេញ​មួយ​ជីវិត​។​

ចាប់ពី​អាយុ​១​៨​ឆ្នាំទៅ

ចាប់ពី​អាយុ​១​៨​ឆ្នាំទៅ

​នក​គួរ​ផ្តើម​ដំណើរ​ឆ្ពោះទៅ​កាន់​ឯករាជ្យ​ភាព​ហិរញ្ញវត្ថុ​ចាប់ពី​អាយុ​១​៨​ឆ្នាំទៅ​ ​ដោយសារ​វា​ជា​កំឡុង​ពេល​ដែល​អ្នក​ចាប់ផ្ដើម​ចេញ​ធ្វើការ​ ​អាច​​​រក​ប្រាក់ចំណូល​ ​អាច​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ ​និង​អាច​ប្រើប្រាស់​សេវា​ធនាគារ​ផ្សេងៗ​បាន​ដោយខ្លួនឯង​ ​ដូចជា​ការ​បង្កើត​គណនី​សន្សំ​នៅ​ធនាគារ​ជាដើម​។​

Click here to read more about: ហេតុ​អ្វីរកលុយ​ទាន់​ខ្លួន​នៅក្មេង​?

7 ដំណាក់កាល

ដំណាក់កាល​ ​Financial​ ​Dependency​

ដំណាក់កាល​ ​Financial​ ​Dependency​

​ក្នុង​ដំណាក់កាល​ ​Financial​ ​Dependency​ ​អ្នក​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​នរណា​ម្នាក់​ចំពោះ​ការចាយវាយ​ ​និង​ការរស់នៅ​ប្រចាំថ្ងៃ​។​ ​អ្នក​មិន​មាន​ប្រាក់ចំណូល​ដែល​រក​បាន​ដោយខ្លួនឯង​នោះ​ទេ​ ​ហើយក៏​មិន​មាន​សេរីភាព​ក្នុង​ការ​ចាយ​លុយ​តាមចិត្ត​ដែរ​។

​ដំណាក់កាល​បន្ទាប់​ហៅថា​ ​Financial​ ​Solve​nc​y​

​ដំណាក់កាល​បន្ទាប់​ហៅថា​ ​Financial​ ​Solve​nc​y​

​ដំណាក់កាល​បន្ទាប់​ហៅថា​ ​Financial​ ​Solve​nc​y​ ​ជា​ដំណាក់កាល​ដែល​អ្នកមាន​ប្រាក់ចំណូល​គ្រប់គ្រាន់​ដើម្បី​ផ្គត់ផ្គង់​ការរស់នៅ​និង​ចំណាយ​ចាំបាច់​ ​ដូចជា​បង់ថ្លៃ​ទឹក​ ​ថ្លៃ​ភ្លើង​ ​ថ្លៃ​ម្ហូប​ ​ឬ​ ​ថ្លៃ​ស្នាក់​នៅ​ជាដើម​។​ ​អ្នក​អាច​នៅសល់​ប្រាក់សន្សំ​តិចតួច​ ​ក៏ប៉ុន្តែ​ភាគច្រើន​ ​វា​ជា​ប្រាក់​បាន​ត្រឹមតែ​ទុក​សម្រាប់​គ្រាអាសន្ន​ប៉ុណ្ណោះ​។

​ដំណាក់កាល Financial​ ​Stability​ ​

​ដំណាក់កាល Financial​ ​Stability​ ​

​Financial​ ​Stability​ ​ដែល​មានន័យ​ថា​អ្នក​លែង​មានការ​ព្រួយបារម្ភ​លើ​ថ្លៃ​រស់នៅ​ចាំបាច់​ហើយ​ ​ព្រោះ​ចំណូល​អ្នកមាន​ស្ថិរភាព​ ​និង​ច្រើនជាង​តម្រូវ​ការ​ចំណាយ​ប្រចាំថ្ងៃ​។​ ​អ្នក​មិន​ត្រឹមតែ​នៅសល់​ប្រាក់​ ​ហើយ​អាច​សន្សំ​សម្រាប់​គ្រាអាសន្ន​ប៉ុណ្ណោះ​នោះ​ទេ​ ​តែ​ថែមទាំង​អាច​សន្សំ​សម្រាប់​ការ​ចូលនិវត្តន៍​ ​និង​ការចាយវាយ​ផ្សេងៗ​ទៀត​។

ដំណាក់កាល​ ​Debt​ ​Freedom​

ដំណាក់កាល​ ​Debt​ ​Freedom​

​បើ​សិន​អ្នក​ធ្លាប់​មាន​បំណុល​ ​ដំណាក់កាល​ ​Debt​ ​Freedom​ ​សំដៅ​ដល់​ស្ថានភាព​មួយ​ដែល​អ្នកមាន​ទាំង​ប្រាក់ចំណាយ​គ្រប់គ្រាន់​ ​ហើយ​ព្រមទាំង​មាន​ប្រាក់​ដោះ​បំណុល​ទាំងអស់​ទៀត​ផង​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​អ្នក​នឹង​មិន​ត្រូវការ​ខ្ចី​បំណុល​គេ​នៅ​ថ្ងៃមុខ​នោះ​ទេ​ ​ព្រោះ​អ្នកមាន​ប្រាក់សន្សំ​គ្រប់គ្រាន់​ហើយ​។​

​ដំណាក់កាល​ Financial​ ​Security

​ដំណាក់កាល​ Financial​ ​Security

​ចំណែក​ឯ​ ​Financial​ ​Security​ ​គឺ​សំដៅ​ដល់ពេល​អ្នកមាន​លុយ​សន្សំ​សម្រាប់​គ្រាអាសន្ន​ ​និង​សម្រាប់​ចូលនិវត្តន៍​ ​ហើយ​នៅ​មាន​ប្រាក់​ដើម្បី​វិនិយោគ​លើ​អចល​ន​ទ្រព្យ​ ​ឬ​ចលន​ទ្រព្យ​ផង​ដែរ​។​ ​បន្ថែម​ពីលើ​នេះ​ ​អ្នក​អាច​ប្រើប្រាស់​ប្រាក់ចំណេញ​ពី​ការ​វិនិយោគ​នោះ​ ​ដើម្បី​យកទៅ​វិនិយោគ​បន្ត​ ​ឬ​សម្រាប់​ផ្គត់ផ្គង់​តម្រូវ​ការ​ផ្សេងៗ​បន្ថែម​ពីលើ​ចំណូល​ដទៃទៀត​។

​ដំណាក់កាល​ ​Financial​ ​Independence​

​ដំណាក់កាល​ ​Financial​ ​Independence​

​ដំណាក់កាល​ ​Financial​ ​Independence​ ​ជា​ដំណាក់កាល​មួយ​ដែល​ ​អ្នកមាន​ប្រាក់សន្សំ​គ្រប់គ្រាន់​ក្នុង​ការ​ចិញ្ចឹមខ្លួន​ឯង​ពេញ​មួយ​ជីវិត​ ​ដោយ​នៅសល់​ប្រាក់ចំណូល​សម្រាប់​ចាយវាយ​លើ​អ្វី​ផ្សេងៗ​ទៀត​។​ ​អ្នក​អាច​ចូលនិវត្តន៍​ ​ឬ​លាឈប់​ពី​ការងារ​ទៅ​តាមចិត្ត​អ្នក​បាន​ ​ដោយសារ​អ្នកមានទ្រព្យ​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ខ្លួនឯង​ពេញ​មួយ​ជីវិត​ហើយ​។

ដំណាក់កាល Financial​ ​Freedom

ដំណាក់កាល Financial​ ​Freedom

Financial​ ​Freedom​ ​គឺជា​ពេល​មួយ​ដែល​អ្នកមាន​ទ្រព្យសម្បត្តិ​ហូរហៀរ​ដែល​អាចឲ្យ​អ្នក​ផ្លាស់ប្តូរ​របៀបរស់នៅ​តាម​តម្រូវ​ការ​ ​និង​បំណង​ប្រាថ្នា​ខ្លួន​។​ ​អ្នក​នឹង​មិន​មានវិបត្តិ​ហិរញ្ញវត្ថុ​ ​ឬ​ ​បំណុល​ទៀត​ឡើយ​ ​ហើយ​អាច​រស់នៅ​ដោយ​សំបូរ​សប្បាយ​ ​មិនថា​អ្នក​ត្រូវ​ចិញ្ចឹម​អ្នកដទៃ​ ​ឬ​ផ្គត់ផ្គង់​គ្រួសារ​ក៏ដោយ​។

ដំណាក់កាល​ចុងក្រោយ Financial​ ​Abundance

ដំណាក់កាល​ចុងក្រោយ Financial​ ​Abundance

​ដំណាក់កាល​ចុងក្រោយ​ ​គឺ​ ​Financial​ ​Abundance​ ​មានន័យ​ថា​អ្នកមាន​ប្រាក់​លើសលប់​ជាង​អ្វី​ដែល​អ្នក​ត្រូវការ​។​ ​អ្នក​ដែល​ស្ថិត​ក្នុង​ដំណាក់កាល​នេះ​ ​ពេលខ្លះ​ចូលចិត្ត​ធ្វើ​សប្បុរស​ធម៌​ ​និង​បរិច្ចាគ​ដល់​អ្នក​ខ្វះខាត​ជា​ទ្រង់ទ្រាយ​ធំ​ ​ហើយ​ចាប់អារម្មណ៍​លើ​ការ​ជួយ​ដោះស្រាយបញ្ហា​ពិភពលោក​ជាដើម​។

​គន្លឹះ​

គន្លឹះ

​គន្លឹះ​មួយ​ចំនួន​ដើម្បីឲ្យ​អ្នក​ឈាន​ទៅ​រក​ឯករាជ្យ​ភាព​ហិរញ្ញវត្ថុ​មាន​ដូចជា​៖​

  • ​កំណត់​និយមន័យ​ឯករាជ្យ​ភាព​ហិរញ្ញវត្ថុ​របស់​អ្នក​ ​ដោយ​មើលទៅ​លើ​ស្ថានភាព​បច្ចុប្បន្ន​របស់​ខ្លួនឯង​ជាក់ស្តែង​ ​ហើយ​ដាក់​គោលដៅ​ ​ឬ​បង្កើត​គម្រោង​ដូចជា​ ​គម្រោង​សន្សំ​ ​ឬ​ ​គម្រោង​វិនិយោគ​ក្នុង​រយ​:​ពេលវែង​ជាដើម​ ​ព្រមទាំង​ស្វែងរក​វិធី​ដើម្បី​សម្រេច​វា​ទៅ​ថ្ងៃមុខ​
  • កាត់​ការ​ចំណាយ​មិន​ចាំបាច់​តាម​សមត្ថភាព​ដែល​អាច​ធ្វើ​បាន​ ​តែ​ចាំ​ថា​ ​អ្នក​មិន​ចាំបាច់​ផ្លាស់ប្តូរ​របៀបរស់នៅ​ដែល​ធ្វើឲ្យ​អ្នក​លះបង់​ក្តី​សុខ​ ​និង​សុវត្ថិភាព​របស់​ខ្លួន​នោះ​ទេ​
  • ​ស្វែងរក​វិធី​រកលុយ​បន្ថែម​ ​ដើម្បី​សន្សំ​សម្រាប់​ការ​ចូលនិវត្តន៍​ ​និង​គ្រាអាសន្ន​ ​ជាពិសេស​រកចំណូល​ពី​ការងារ​អកម្ម​បន្ថែម​ ​ពីព្រោះ​វា​ផ្តល់​ពេលវេលា​ ​និង​សេរីភាព​ឲ្យ​អ្នកធ្វើការ​ងារ​សកម្ម​ផ្សេងៗ​ទៅ​តាមចិត្ត​ ​ហើយ​ជួយ​ឲ្យ​អ្នក​ជៀស​ផុត​ពី​ការ​ត្រូវ​ខ្ចី​បំណុល​គេ​
  • ​អ្នក​គួរតែ​វិនិយោគ​លើ​ខ្លួនឯង​ដូចជា​ ​ការសិក្សា​រៀនសូត្រ​យក​មុខជំនាញ​បន្ថែម​ ​ឬ​ហ្វឹកហាត់​លើ​ជំនាញ​ដែល​មានស្រាប់​។​ ​ដូច្នេះ​អ្នក​នឹង​មាន​ជម្រើស​ការងារ​ច្រើន​ ​ហើយ​កាន់តែ​ប្រសើរ​ ​អ្នក​នឹង​មានគំនិត​រក​សុី​ច្រើន​ទៀត​៕​

© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: ឯករាជ្យភាពហិរញ្ញវត្ថុ
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ហិរញ្ញវត្ថុ
៥ ខែមុន

៣ សំណួរ​អំពីរលុយ

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន
សន្សំ ហិរញ្ញវត្ថុ
៥ ខែមុន

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន

​អត្រា​អតិផរណា​ធ្លាក់​ក្រោមសូន្យ​ភាគរយ
ហិរញ្ញវត្ថុ
៥ ខែមុន

​អត្រា​អតិផរណា​ធ្លាក់​ក្រោមសូន្យ​ភាគរយ

ចំណូលចំណាយ ហិរញ្ញវត្ថុ
៥ ខែមុន

អ្នករកសុីគួរចាត់ចែង​ហិរញ្ញវត្ថុអាជីវកម្មរបៀបណា?

​កាក់​អាមេរិក​ដែល​មាន​​​រូប​លោកស្រី​ ​Anna May Wong
ហិរញ្ញវត្ថុ
៥ ខែមុន

​កាក់​អាមេរិក​ដែល​មាន​​​រូប​លោកស្រី​ ​Anna May Wong

សង្គម​លែង​ប្រើ​សាច់​ប្រាក់ទៅជាយ៉ាងណា?
ហិរញ្ញវត្ថុ
៥ ខែមុន

សង្គម​លែង​ប្រើ​សាច់​ប្រាក់ទៅជាយ៉ាងណា?

ហិរញ្ញវត្ថុ
៥ ខែមុន

ព្រឹត្តិការណ៍​វិបត្តិហិរញ្ញវត្ថុចំនួន ៤ ក្នុងប្រវត្តិសាស្ត្រ

​តើកា​រ​សន្ទនីយភាព​ជា​អ្វី​?
ហិរញ្ញវត្ថុ
៥ ខែមុន

​តើកា​រ​សន្ទនីយភាព​ជា​អ្វី​?

អត្ថបទបន្ទាប់
ខ្ចីលុយ​ពី​ធនាគារ​មក​រកស៊ី​

ខ្ចីលុយ​ពី​ធនាគារ​មក​រកស៊ី​ល្អឬទេ?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist