Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

​ភាព​មិន​ស្មោះត្រង់​និង​ការ​រំលោភបំពានផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍

២ ឆ្នាំមុន
1 នាទីក្នុងការអាន
375
ទស្សនា
FacebookTwitterLinkedinTelegramQR Code
​ភាព​មិន​ស្មោះត្រង់​និង​ការ​រំលោភបំពានផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍
FacebookTwitterLinkedinTelegramQR Code

​នៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ ​ហិរញ្ញវត្ថុ​ជា​មធ្យោបាយ​ចំបង​មួយ​សម្រាប់​ផ្គត់ផ្គង់​តម្រូវ​ការ​ផ្សេងៗ​ក្នុង​គ្រួសារ​។​ ​ប្រើប្រាស់​បាន​ត្រឹមត្រូវ​ ​មាន​ទំនាក់ទំនង​ល្អ​ ​និង​មាន​ភាព​ស្មោះត្រង់​រវាងគ្នានឹងគ្នា​ ​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​នឹង​ជួយ​ឱ្យ​គ្រួសារ​មួយ​រីក​ចម្រើន​ ​និង​មាន​សុភមង្គល​។​ ​ផ្ទុយទៅវិញ​ ​ប្រសិនបើ​គ្មាន​ភាព​ស្មោះត្រង់​ទេ​នោះ​ ​វា​អាច​ឱ្យ​គ្រួសារ​មួយ​មាន​ទំនាស់​ ​ឬ​អាច​ឈាន​ដល់​ការ​បែកបាក់​គ្នា​ទៀត​ផង​។​
​បញ្ហា​ហិរញ្ញវត្ថុ​គ្រួសារ​ពីរ​​​ដែល​យើង​នឹង​លើកយក​មក​ស្វែងយល់​ ​គឺ​ភាព​មិន​ស្មោះត្រង់​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ការ​រំលោភបំពាន​ហិរញ្ញវត្ថុ​។​
​financial​ ​infidelity in married life

​ភាព​មិន​ស្មោះត្រង់​ផ្នែក​ហិរញ្ញវត្ថុ​ ​ឬ​ ​Financial​ ​Infidelity​

​គឺ​នៅពេលដែល​ដៃគូ​លាក់លៀម​ ​ឬ​មិន​បង្ហាញ​ដោយ​ស្មោះត្រង់​អំពី​លុយកាក់​ ​ទ្រព្យសម្បត្តិ​ ​និង​បំណុល​ដែល​ពួកគេ​មាន​ជាដើម​។​ ​ឧទាហរណ៍​មួយ​ចំនួន​មាន​ដូចជា​៖​
• ​លាក់បាំង​ពី​តម្លៃ​ពិតប្រាកដ​នៃ​ទំនិញ​ដែល​ខ្លួន​បាន​ទិញ​ជាមួយ​ដៃគូ​
• ​លួច​ប្រើប្រាស់​ក្រេ​ឌីត​កាត​
• ​លួច​លក់ដូរ​ទ្រព្យសម្បត្តិ​រួម​
• ​បង្កើត​គណនី​សម្ងាត់​មិន​ឱ្យ​ដៃគូ​ដឹង​
• ​ផ្ដល់​ក​ម្ចី​ដល់​មិត្តភក្តិ​ ​ឬ​គ្រួសារ​ ​ដោយ​មិនបាន​ប្រាប់​ដល់ដៃ​គូ​
• ​លាក់បាំង​ក​ម្ចី​ឥណទាន​ (​មុន​ ​ឬ​ក្រោយ​) ​អាពាហ៍ពិពាហ៍​
• ​ចាប់ផ្ដើម​ចំណាយ​លុយកាក់​លើ​ការ​វិនិយោគ​ដោយ​មិន​ឆ្លងកាត់​ការពិភាក្សា​
• ​លួច​លេងល្បែងស៊ីសង​ផ្សេងៗ​

​ក្រៅពី​នេះ​ ​ការ​លួច​មាន​អ្នក​ទី​៣​លួចលាក់​ ​ដែល​ផ្គត់ផ្គង់​លុយកាក់​ក៏​រាប់ថាជា​ ​ភាព​មិន​ស្មោះត្រង់​នៃ​ហិរញ្ញវត្ថុ​ដែរ​។​

​ភាព​មិន​ស្មោះត្រង់​ផ្នែក​ហិរញ្ញវត្ថុ​អាច​បណ្ដាលមកពី​មូលហេតុ​ផ្សេងៗ​ជាច្រើន​ដូចជា​៖​

• ​ទម្លាប់​ចាយវាយ​ខ្ជះខ្ជាយ​
• ​កង្វះ​ការ​ពិភាក្សាគ្នា​ឱ្យ​បាន​ច្បាស់លាស់​អំពី​ផែនការ​ហិរញ្ញវត្ថុ​
• ​ចំណាយ​របស់​គ្រួសារ​ដោយសារ​មានទំនុក​ចិត្ត​តាំងពី​ពេល​ស្រឡាញ់​គ្នា​ដំបូង​
• ​ការ​ព្រួយបារម្ភ​ខ្លាចក្រែង​ដៃគូ​មិន​សប្បាយចិត្ត​ ​ឬ​ស្ដីបន្ទោស​
• ​ភាព​មិន​ទុកចិត្ត​គ្នា​ពាក់ព័ន្ធ​ ​នឹង​ហិរញ្ញវត្ថុ​ដែល​កើតមាន​តាំងពី​មុន​ពេល​ចាប់ដៃ​គ្នា​
• ​និង​ការចាយវាយ​ដើម្បី​ផ្គើន​ ​ឬ​សងសឹក​ដៃគូ​ខ្លួន​ដែល​មិន​យកចិត្តទុកដាក់​ចំពោះខ្លួន​ជាដើម​។​ល​។​

​ដំណោះស្រាយ​ល្អ​បំផុត​ពេល​មាន​ដូចជា​៖​

• ​ប្រឈម​មុខជា​មួយ​ដៃគូ​របស់​អ្នក​
• ​និយាយ​គ្នា​ដោយ​បើកចំហ​រ​អំពី​បញ្ហា​នេះ​ ​មិនមែន​ក្នុង​គោលបំណង​ស្ដីបន្ទោស​ ​ប៉ុន្តែ​ដើម្បី​ដោះស្រាយបញ្ហា​ ​និង​ចៀសវាង​កុំ​ឱ្យ​កើតមាន​ម្ដងទៀត​នៅ​ពេលក្រោយ​។​ ​បើ​អ្នក​ស្ដីបន្ទោស​តាម​កំហឹង​ ​និង​ការ​អាក់​អន់​ ​ចិត្ត​ ​ដៃគូ​របស់​អ្នក​ដាច់ខាត​នឹង​ប្រើ​គ្រប់​វិធី​ដើម្បី​បន្ត​កុហក​ ​លាក់លៀម​បន្ត​ទៀត​។​


ការ​រំលោភបំពាន​ហិរញ្ញវត្ថុ​ ​ឬ​ ​Financial​ ​Abuse​

ការ​រំលោភបំពាន​ហិរញ្ញវត្ថុ​ ​ឬ​ ​Financial​ ​Abuse​

​ជា​ទម្រង់​មួយ​នៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ​ដែល​រួម​មាន​ការគាបសង្កត់​មិន​ផ្ដល់​លុយកាក់​សម្រាប់​ចាយវាយ​ ​ការ​គ្រប់គ្រង​ចំណាយ​ទាំងអស់​នៅក្នុងផ្ទះ​ដោយ​មិន​ផ្ដល់​សិទ្ធិ​ឱ្យ​ដៃគូ​ចូលរួម​សម្រេច​ចិត្ត​ពាក់ព័ន្ធ​នឹង​ ​ហិរញ្ញវត្ថុ​ជាដើម​។​

​ការ​រំលោភបំពាន​ហិរញ្ញវត្ថុ​អាច​កើតមាន​ចំពោះ​មនុស្ស​គ្រប់រូប​ ​រវាង​ដៃគូ​ ​រវាង​ឪពុក​ម្ដាយ​ ​និង​កូន​ ​ឬ​រវាង​អាណាព្យាបាល​ ​និង​កុមារ​ដែល​គាត់​មើល​ថែ​។​ល​។​ ​ការ​រំលោភបំពាន​ហិរញ្ញវត្ថុ​អាច​កើតមាន​ក្នុង​រូបភាព​ផ្សេងៗ​ដូចជា​៖​
• ​ការត្រួតត្រា​ចំណាយ​ក្នុង​គ្រួសារ​ជ្រុល​ហួសហេតុ​
• ​ក្លែង​បន្លំ​ហត្ថលេខា​ ​ឬ​ឯកសារ​ហិរញ្ញវត្ថុ​ផ្សេង​
• ​បង្ខិតបង្ខំ​ដៃគូ​ឱ្យ​យល់ព្រម​ខ្ចី​បំណុល​ ​ឬ​ធានា​សង​
• ​បង្ខំ​ឱ្យ​សមាជិក​គ្រួសារ​កែ​បណ្ដាំ​មរតក​
• ​ហាមឃាត់​សមាជិក​គ្រួសារ​ពី​សកម្មភាព​ធ្វើការងារ​រក​ប្រាក់ចំណូល​
• ​ហាមឃាត់​សមាជិក​គ្រួសារ​មិន​ឱ្យ​បង្កើត​ ​ឬ​ប្រើប្រាស់​គណនី​ធនាគារ​
• ​មិនទៅ​ធ្វើការ​រក​ប្រាក់ចំណូល​ដើម្បី​ជួយ​ផ្គត់ផ្គង់​គ្រួសារ​
• ​លក់​ទ្រព្យសម្បត្តិ​រួម​ដើម្បី​ប្រយោជន៍ផ្ទាល់ខ្លួន​

​យើង​ច្រើន​យល់ថា​ ​ការ​ផ្ដល់​សិទ្ធិ​ឱ្យ​ដៃគូ​គ្រប់គ្រង​ ​និង​ចាត់ចែង​ចំណូល​ចំណាយ​របស់​គ្រួសារ​១​០​០​% ​ជា​ការ​ ​បង្ហាញ​ក្ដី​ស្រឡាញ់​ ​និង​ការ​ទុកចិត្ត​គ្នា​។​ ​ផ្ទុយទៅវិញ​ ​គឺ​ការសន្ទនា​គ្នា​ដោយ​បើកចំហ​រៀបចំផែនការ​ ​ចំណូល​ចំណាយ​រួមគ្នា​ ​និង​សម្រេច​ចិត្ត​រួមគ្នា​ទៅវិញ​ទេ​ ​ដែល​អាច​ជួយ​ឱ្យ​ជីវិត​អាពាហ៍ពិពាហ៍​ជៀសវាង​នូវ​បញ្ហា​ពាក់ព័ន្ធ​នឹង​ហិរញ្ញវត្ថុ​គ្រួសារ​។​

​ក្រៅពី​នេះ​នៅ​មាន​បទដ្ឋាន​សង្គម​មួយ​ចំនួន​ទៀត​ ​ក៏​អាច​ជះ​ឥទ្ធិពល​ដល់​របៀបគ្រប់គ្រង​ហិរញ្ញវត្ថុ​ក្នុង​ ​គ្រួសារ​ដែរ​។​ ​ជាក់ស្ដែង​ ​មិនថា​គាត់​ជា​ស្ត្រី​ឬ​បុរស​មាន​ពិការភាព​ ​ឬ​យល់ថា​ខ្លួន​មិនសូវ​ពូកែ​គ្រប់គ្រង​លុយកាក់​ ​ទោះ​គាត់​មិន​មាន​ប្រាក់ចំណូល​ ​ឬ​មាន​ចំណូល​តិច​ជាង​អ្នកក្ដី​ ​គាត់​នៅតែ​ជា​ដៃគូ​របស់​អ្នក​ ​ហើយ​គាត់​មាន​សិទ្ធិ​ដឹងឮ​ ​ចូលរួម​គ្រប់គ្រង​ ​និង​សម្រេច​ចិត្ត​លើ​ការប្រើប្រាស់​ហិរញ្ញវត្ថុ​របស់​គ្រួសារ​៕​

ពាក្យទាក់ទង: ​ភាព​មិន​ស្មោះត្រង់​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ហិរញ្ញវត្ថុ
៦ ខែមុន

ភាពខុសគ្នារវាង អ្នកមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងអ្នកមិនមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ហិរញ្ញវត្ថុ
៦ ខែមុន

ធ្វើម៉េចទើបដឹងថាបានត្រៀមខ្លួនរួចរាល់ក្នុងការក្លាយជាមេគ្រួសារ?

ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ
៦ ខែមុន

ក្រៅពីផ្ដល់ប្រាក់កម្ចីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានផ្តល់សេវាអ្វីទៀត?

អាយុច្រើនហើយ ទើបមានផែនការហិរញ្ញវត្ថុ យឺតពេលទេ
ហិរញ្ញវត្ថុ
៦ ខែមុន

អាយុច្រើនហើយ ទើបមានផែនការហិរញ្ញវត្ថុ យឺតពេលទេ?

គួរធ្វើម៉េច បើមិនចង់ឲ្យអាជីវកម្មស្ទះលុយ
ចំណូលចំណាយ ហិរញ្ញវត្ថុ
៦ ខែមុន

គួរធ្វើម៉េច បើមិនចង់ឲ្យអាជីវកម្មស្ទះលុយ

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត
ហិរញ្ញវត្ថុ
៦ ខែមុន

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ
ហិរញ្ញវត្ថុ
៦ ខែមុន

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ

ហិរញ្ញវត្ថុ
៧ ខែមុន

ប្រភេទក្រដាស់ប្រាក់រៀលដែលកំពុងដាក់ចរាចរ

អត្ថបទបន្ទាប់
​ការ​ទិញ​ផ្ទះ​ ​ជា​ការ​វិនិយោគ​?

​ការ​ទិញ​ផ្ទះ​ ​ជា​ការ​វិនិយោគ​?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist