Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ

រៀនផង ធ្វើ​ការ​ផង​គួរ​ធ្វើ​ម៉េចបាន​សល់លុយ​ចាយ​ចុងខែ?

៣ ឆ្នាំមុន
2 នាទីក្នុងការអាន
364
ទស្សនា
FacebookTwitterLinkedinTelegramQR Code
រៀនផង ធ្វើការផងគួរធ្វើម៉េចបានសល់លុយចាយចុងខែ?
FacebookTwitterLinkedinTelegramQR Code

​សម្រាប់​សិស្ស​និស្សិត​កំពុង​រៀន​ផង​ ​ធ្វើការ​ផង​ ​គួរ​មាន​គោលការណ៍​ចាយវាយ​ឱ្យ​បាន​ច្បាស់លាស់​ ចៀ​ង​វាង​ចាយ​ខ្ជះខ្ជាយ​ ​ព្រោះ​អាច​នឹង​ដាច់​លុយ​ចុងខែ​មិនខាន​។​ ​ជាពិសេស​ ​បើ​យើង​គ្មាន​ទម្លាប់​ល្អ​ក្នុង​ការចាយវាយ​ទេ​ ​វា​អាច​ក្លាយទៅជា​ទម្លាប់​អាក្រក់​មួយ​ទៅ​ថ្ងៃក្រោយ​ដែល​ពិបាក​នឹង​កែ​ ​ទោះបីជា​យើង​ដឹង​ថា​លុយ​ពិបាក​រក​ក៏ដោយ​។​

រៀនផង ធ្វើការផងគួរធ្វើម៉េចបានសល់លុយចាយចុងខែ?
ខាងក្រោមនេះគឺជាវិធីខ្លះៗដែលសិស្សនិស្សិត​អាច​យក​ទៅ​អនុវត្តបាន​ ក្រែង​សល់​លុយ​ខ្លះដល់​ចុងខែ

ក. ប្រើគណនីសន្សំ​ដើម្បី​គ្រប់​គ្រង​ចំណាយ

​ឱ្យ​តែ​មាន​គណនី​សន្សំ​ ​ដឹង​តែ​សល់​លុយ​ដល់​ចុងខែ​? ​ច្បាស់​ណាស់​គឺ​អត់ទេ​! ​ប៉ុន្តែ​បើ​មាន​គណនី​សន្សំ​ ​អ្នក​អាច​តាមដាន​លំ​ហូរ​នៃ​ចំណូល​ចំណាយ​ ​ដើម្បី​ដឹង​ថា​អាច​គ្រប់គ្រង​ខ្ទង់​ចំណាយ​របស់​អ្នក​បាន​ដោយ​របៀបណា​ខ្លះ​។​
​គន្លឹះ​៖​ ​អ្នក​អាច​អាច​ដក​លុយ​សម្រាប់​ចាយ​១​ ​ទៅ​ ​២​ ​អាទិត្យ​ ​និង​រក្សា​លុយ​ដែល​នៅសល់​ទុក​ក្នុង​កុង​ធនាគារ​នោះ​ដោយឡែក​ ​ហើយ​ព្យាយាម​កុំ​ដក​ចាយ​លើស​ពី​លុយ​ប្រចាំ​ស​ប្ដាហ៍ឱ្យ​សោះ​ ​និង​ព្យាយាម​ប្រើ​តែ​លុយ​សុទ្ធ​ជាប់​ខ្លួន​បានហើយ​ ​ដើម្បី​បង្ការ​ចំណាយ​លើស​ពី​អ្វី​ដែល​យើង​បាន​គ្រោងទុក​។


ខ. រៀបតារាង​ចំណាយ​ប្រចាំ​ ថ្ងៃ​ អាទិត្យ ​និងខែ ​

រៀបតារាងចំណាយប្រចាំ ថ្ងៃ អាទិត្យ និងខែ ​
​

​ធ្វើ​ដូចនេះ​ ​គឺ​ដើម្បី​កំណត់​ក​ម្រិ​ត​ចំណាយ​ ​និង​បង្ការ​ខ្លួនឯង​កុំ​ឱ្យ​ចាយ​លើស​កំណត់​។​ ​តារាងចំណាយ​ប្រចាំថ្ងៃ​គួរ​គិតគូរ​លើ​ចំណាយ​ដូចជា​ ​អាហារ​ ​ការធ្វើដំណើរ​ ​។​ល​។​ ​រីឯ​ចំណាយ​ប្រចាំខែ​មាន​ដូចជា​ ​ថ្លៃឈ្នួល​ផ្ទះ​ ​ទឹក​ ​ភ្លើង​ អ៉ី​ន​ធឺ​ណែ​ត​ ​ថ្លៃ​សម្ភារ​សិក្សា​ជាដើម​ ​ហើយនិង​ថ្លៃ​សាលា​ ​ដែល​អ្នក​ត្រូវ​បង់​ប្រចាំ​ឆ្នាំ​ ​ឬ​ប្រចាំ​ឆមាស​។​ ​អ្នក​គួរ​ត្រៀម​គម្រោង​ចំណាយ​នេះ​ទុកជាមុន​ ​ជៀសវាង​ចាយ​លុយ​អស់​មុន​ ​ហើយ​ខ្វះ​លុយ​បង់ថ្លៃ​ចំណាយ​ប្រចាំខែ​និង​ប្រចាំ​ឆ្នាំ​ទាំងនោះ​ជាដើម​។​


គ. រូបមន្ត​ ​៥០-៣០-២០
​

​រូបមន្ត​នេះ​បានន័យ​ថា​ ​៥​០​% ​នៃ​ចំណូល​របស់​អ្នក​គឺ​សម្រាប់​ចំណាយ​ចាំបាច់​ប្រចាំថ្ងៃ​ (​needs​) ​៣​០​%​ទៀត​សម្រាប់​ការ​ចង់បាន​ (​want​s) ​ដូចជា​ញ៊ាំ​អី​ជុំគ្នា​ជាមួយ​មិត្តភក្តិ​ ​ទិញ​ខោអាវ​ថ្មី​ ​សម្ភារ​ថ្មីៗ​ ​ឬ​សន្សំទុក​ដើរលេង​ជាដើម​។​ ​រីឯ​២​០​%​ទៀត​ ​គឺ​សន្សំទុក​សម្រាប់​គោលដៅ​ដទៃទៀត​ ​ឬ​អាច​សន្សំ​សម្រាប់​ ​emergency fund​ ​ក៏បាន​។​ ​តែ​អ្នក​ក៏​អាច​បែងចែក​រូបមន្ត​នេះ​ឱ្យ​បត់បែន​ទៅតាម​ស្ថានភាព​ផ្ទាល់ខ្លួន​ក៏បាន​ដែរ​ ​តួយ៉ាង​ ​អ្នក​អាច​ឆ្លាស់គ្នា​ ​ដោយ​ទុក​ ​២​០​% ​សម្រាប់​ការ​ចង់បាន​ ​និង​ ​៣​០​% ​សម្រាប់​សន្សំ​វិញ​ក៏បាន​ ​ដោយ​អាស្រ័យ​លើ​តម្រូវ​ការ​ជាក់ស្ដែង​របស់​អ្នក​។​


ឃ. រកចំណូលបន្ថែម ​ដោយ​ធ្វើ​ការងារ​ក្រៅ​ម៉ោង​ ឬ​ការងារ​ Freelance

រកចំណូលបន្ថែម ដោយធ្វើការងារក្រៅម៉ោង ឬការងារ Freelance

​ក្រៅពី​ផ្ដល់​ប្រាក់ចំណូល​ដល់​សិស្ស​និស្សិត​ ​ការងារ​បាន​ផ្ដល់​ឱកាស​ឱ្យ​និស្សិត​ស្វែងយល់​ពី​រសជាតិ​ជីវិត​ ​និង​មេរៀន​ដែល​ពុំ​មាន​ក្នុង​សៀវភៅ​។​ ​យ៉ាងណាមិញ​ ​កាក់​សេន​ក៏​ធ្លាប់​លើកឡើង​ពី​អត្ថប្រយោជន៍​ដែល​ការងារ​ ​ក្រៅ​ម៉ោង​អាច​ជួយ​ដល់​ផ្នែក​ហិរញ្ញវត្ថុ​របស់​សិស្ស​និស្សិត​ផង​ដែរ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​ពី​ឱកាស​ការងារ​ ​សិស្ស​និស្សិត​អាច​ស្វែងរក​តាមរយៈ​គេហទំព័រ​មួយ​ចំនួន​ដូច​ខាងក្រោម​៖

1. https://www.camhr.com/
2. http://www.topjobcambodia.com/
3. http://jobcambodia.com/
4. https://pelprek.com/
5. https://www.bongthom.com/

​ក្នុងនាម​ជា​សិស្ស​និស្សិត​ ​រៀន​ផង​ ​ធ្វើការ​ផង​ ​រីឯ​ចំណូល​ក៏​ទាប​ផង​នោះ​ ​គួរគប្បី​មាន​ទម្លាប់​ចាយវាយ​ត្រឹមត្រូវ​ ​ដើម្បី​ឱ្យ​ស្ថានភាព​និង​ជិវិ​ត​រស់នៅ​នា​ថ្ងៃ​អនាគត​មាន​ភាព​ល្អ​ប្រសើរ​ឡើង​៕

ពាក្យទាក់ទង: រៀនផង ធ្វើការផងគួរធ្វើម៉េចបានសល់លុយចាយចុងខែ?
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

៣ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

៣ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ចំណូលចំណាយ
២ សប្តាហ៍មុន

តួនាទី និងប្រភេទនៃឈ្មួញកណ្តាលអចលនទ្រព្យ និងភ្នាក់ងារអចលនទ្រព្យ

ចំណូលចំណាយ ហិរញ្ញវត្ថុ
១ month

ការរីកចម្រើននៃការទូទាត់ប្រាក់តាម QR មានភាពងាយស្រួលហើយ ថែមទាំងលើកកម្ពស់សេដ្ឋកិច្ចថែមទៀត

ចំណូលចំណាយ វិនិយោគ ហិរញ្ញវត្ថុ
១ month

លោក Warren Buffett ពីឈ្មួញកណ្តាលម្នាក់ក្លាយជាអ្នកវិនិយោគដ៏ជោគជ័យ និងមានក្រុមហ៊ុនតម្លៃវាល់លាន

ចំណូលចំណាយ សន្សំ
២ ខែមុន

អ្វីដែលគួរដឹងអំពី Payday Loan

ចំណូលចំណាយ ធានារ៉ាប់រង
៣ ខែមុន

រដ្ឋផ្តល់ប័ណ្ណ ប.ស.ស. ដល់និយោជិតជាង៦ម៉ឺននាក់ក្នុងឆមាសទី១ ឆ្នាំ២០២៣

Acleda Cambodia SMEs loan
ចំណូលចំណាយ
៣ ខែមុន

ធនាគារ អេស៊ីលីដា (ACLEDA) គ្រោងផ្តល់ប្រាក់កម្ចី១០០លានដុល្លារដល់អាជីវកម្មធុនតូច និងមធ្យម

Amret remains a leading financial institution in promoting and supporting women in Cambodian business
ចំណូលចំណាយ
៦ ខែមុន

អម្រឹតនៅតែជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មកម្ពុជា

សូម្បីតែគេងក៏អាចរកចំណូល
ចំណូលចំណាយ
៩ ខែមុន

សូម្បីតែគេងក៏អាចរកចំណូលបាន

អត្ថបទបន្ទាប់
គួរទិញទំនិញដោយផ្ទាល់ និង ទិញតាមអនឡាញ?

គួរ​ទិញ​ទំនិញ​ដោយ​ផ្ទាល់ និង ​ទិញ​តាម​អនឡាញ?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist