Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ, ហិរញ្ញវត្ថុ

សម្រាប់​អាជីវកម្ម​ខ្នាតតូច​ 

២ ឆ្នាំមុន
1 នាទីក្នុងការអាន
1k
ទស្សនា
FacebookTwitterLinkedinTelegramQR Code
សម្រាប់អាជីវកម្មខ្នាតតូច​ តើគួរគ្រប់គ្រងលុយកាក់ដោយប្រៀបណា?
FacebookTwitterLinkedinTelegramQR Code

​អាជីវកម្ម​នីមួយៗ​វា​អាច​មាន​ភាព​ខុសៗគ្នា​ទៅតាម​ប្រភេទ​អាជីវកម្ម​ ​ទំហំ​ ​ក៏ដូចជា​គោលដៅ​របស់​អាជីវកម្ម​នោះ​។​ ​ប៉ុន្តែ​ការ​គ្រប់គ្រង​លុយកាក់​របស់​អាជីវកម្ម​ ​គឺ​មិន​អាច​ខុសគ្នា​ឆ្ងាយ​នោះ​ទេ​។

តើគួរគ្រប់គ្រងលុយកាក់ដោយប្រៀបណា?
​ការ​គ្រប់គ្រង​លំ​ហូរ​សាច់ប្រាក់​ ​ក៏​ប្រៀប​បាន​ដូចជា​បេះដូង​នៃ​អាជីវកម្ម​ដូច្នោះ​ដែរ​ ​ប្រសិនបើ​យើង​មិន​អាច​គ្រប់គ្រង​ ​ឬ​គ្រប់គ្រង​មិនបាន​ល្អ​ ​អាជីវកម្ម​ងាយ​នឹង​បរាជ័យ​បំផុត​។​ ​អញ្ចឹង​! ​តើ​គួរ​រៀបចំ​ ​និង​គ្រប់គ្រង​រឿង​លុយកាក់​នេះ​ដោយ​របៀបណា​?

១. ប៉ាន់ប្រមាណប្រាក់ចំណូល

ប៉ាន់ប្រមាណប្រាក់ចំណូល

​រឿង​ដំបូង​ដែល​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​ត្រូវ​ដឹងមុន​គេ​ ​មុននឹង​ចាប់ផ្ដើម​ដំណើរការ​អាជីវកម្ម​គឺ​ ​ប៉ាន់ប្រមាណ​ប្រភព​ប្រាក់ចំណូល​ដែល​ខ្លួន​អាច​នឹង​រក​បាន​។​

​ឧទាហរណ៍​ថា​ ​ប្រសិនបើ​អ្នក​បើក​អាជីវកម្ម​លក់​ម្ហូបអាហារ​ ​អ្នក​អាច​នឹង​រក​មាន​ប្រភព​ចំណូល​៖​
– ​ពេលព្រឹក​និង​ថ្ងៃ​ ​អ្នក​បើក​អាហារដ្ឋាន​
– ​ពេលល្ងាច​ឬ​យប់​ ​អ្នក​អាច​បើក​ជា​ភោជនីយដ្ឋាន​ ​ឬ​ ​Pub​ ​ជាដើម​។​

​ដូចនេះ​ ​អ្នក​អាច​កំណត់​ប្រភព​ចំណូល​ច្បាស់លាស់​បាន​រួចហើយ​។


២. កំណត់ការចំណាយថេរ

​ការ​ចំណាយ​ថេរ​ ​សំដៅ​លើ​ចំណាយ​ណាមួយ​ដែល​មិន​ប្រែប្រួល​ជាប្រចាំ​ខែ​ ​ចំណាយ​នោះ​អាច​មាន​រួម​ដូចជា​អ៊ី​ន​ធឺ​ណេ​ត​ ​ឬ​ទូរសព្ទ​ ​ថ្លៃ​អគារ​/​កន្លែង​ ​និង​ថ្លៃឈ្នួល​បើកប្រាក់ខែ​។​ ​ការ​ចំណាយ​ថេរ​ ​គឺជា​ចំណាយ​ចាំបាច់​ដែល​អ្នក​ត្រូវតែ​ចំណាយ​ ​ទោះបីជា​អ្នកទទួល​បាន​ប្រាក់ចំណេញ​ ​ឬ​ខាត​ក្ដី​។​


៣. កំណត់ការចំណាយអថេរ

​ការ​ចំណាយ​អ​ថេរ​ ​សំដៅ​លើ​ការ​ចំណាយ​ដែល​តួលេខ​អាច​ប្រែប្រួល​ជាប្រចាំ​ខែ​ ​អាស្រ័យ​លើ​ម្ចាស់​អាជីវកម្ម​។​
​ការ​ចំណាយ​អ​ថេរ​អាច​រួម​មាន​ដូចជា​ ​គ្រឿងទេស​ ​សម្ភារ​ការិយាល័យ​ខូចខាត​ ​និង​ថ្លៃ​ទឹក​ភ្លើង​ជាដើម​។


៤. កំណត់ការចំណាយម្ដងរួចចប់

កំណត់ការចំណាយម្ដងរួចចប់

​ក្រៅពី​ចំណាយ​ថេរ​ ​និង​អ​ថេរ​មក​ ​ចំណាយ​ម្ដង​ចប់​ ​គឺជា​ចំណាយ​ដែល​អ្នក​ប្រ​មើ​រ​មើល​បាន​ថា​ ​អាច​នឹង​ចំណាយ​ក្នុង​ខែ​ណាមួយ​ដូចជា​ ​អ្នក​ត្រូវការ​ទិញ​កុំព្យូទ័រ​ថ្មី​បន្ថែម​សម្រាប់​អាជីវកម្ម​របស់​អ្នកជា​ដើម​។​

​គន្លឹះ​៖​ ​គួរ​បង្កើត​តារាងចំណូល​ចំណាយ​ ​ដើម្បី​ងាយស្រួល​តាមដាន​ទិន្នន័យ​ពេញ​មួយ​ខែ​តែម្ដង​។


៥. ទូទាត់ប្រាក់ចំណូល និងប្រាក់ចំណាយ ដើម្បីរកប្រាក់ចំណេញ

ទូទាត់ប្រាក់ចំណូល និងប្រាក់ចំណាយ ដើម្បីរកប្រាក់ចំណេញ

​បន្ទាប់ពី​បាន​ដឹង​ ​និង​ប៉ាន់ប្រមាណ​ប្រាក់ចំណូល​ចំណាយ​រួចមក​ ​អ្នក​អាច​ប្រៀបធៀប​លំ​ហូរ​សាច់ប្រាក់​ចូល​ (​ចំណូល​) ​ទៅ​នឹង​លំ​ហូរ​សាច់ប្រាក់​ចេញ​ (​ចំណាយ​) ​ដើម្បី​កំណត់​ប្រាក់ចំណេញ​រួម​របស់​អ្នក​។​

​ឧទាហរណ៍​ថា​ ​អ្នក​ប៉ាន់ប្រមាណ​ប្រាក់ចំណូល​ប្រចាំខែ​អ្នកទទួល​បាន​ ​១​លាន​រៀល​ក្នុង​ខែ​ ​និង​ប្រាក់ចំណាយ​សរុប​ទាំងអស់​ ​៩​០​ម៉ឺន​រៀល​។​ ​ដូចនេះ​ ​អ្នក​អាច​​​រក​ឃើញ​លទ្ធភាព​ផល​ចំណេញ​ ​១​០​ម៉ឺន​រៀល​ជាប្រចាំ​ខែ​ហើយ​។​

​ឬ​ម្យ៉ាង​វិញទៀត​ ​អ្នក​អាច​​​យក​ថ្លៃ​ចំណាយ​សរុប​មក​ចែក​នឹង​ 30​ថ្ងៃ​ ​នោះ​អ្នក​នឹង​ដឹង​ថា​ ​ក្នុងមួយថ្ងៃ​អ្នក​ត្រូវការ​ចំណាយ​ប៉ុន្មាន​ ​បើ​ទោះបីជា​អ្នក​មិន​ទទួល​បាន​ប្រាក់ចំណូល​ក្ដី​។​ ​ការ​ធ្វើ​ដូចនេះ​ ​ល្អ​សម្រាប់​ម្ចាស់​អាជីវកម្ម​ដែល​ទូទាត់ប្រាក់​ជា​ប្រចាំថ្ងៃ​ ​ដ្បិត​ថា​ ​ម្ចាស់​អាជីវកម្ម​អាច​ដឹង​ថា​ ​ខ្លួន​ត្រូវ​រកចំណូល​ ​ឬ​ប្រាក់ចំណេញ​ឱ្យ​បាន​ប៉ុន្មាន​ក្នុងមួយថ្ងៃ​ ​ដើម្បី​ទប់ទល់​​​នឹង​ការ​ចំណាយ​។​

​ដូចនេះ​ ​សម្រាប់​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​ ​ឬ​អ្នកមាន​បំណង​ចង់បើ​ក​អាជីវកម្ម​ខ្នាត​តូច​នោះ​ ​អ្នក​អាច​ពិចារណា​លើ​វិធីសាស្ត្រ​ខាងលើ​បាន​។​ ​យ៉ាងណាមិញ​ ​គួរ​សាកសួរ​ ​និង​ស្វែងយល់​បន្ថែម​ឱ្យ​បាន​ច្រើន​ពី​អ្នកមាន​បទពិសោធន៍​ផ្ទាល់​ ​ចៀសវាង​នូវ​ហា​និ​ភ័យ​ណាមួយ​ដែល​អាច​កើតឡើង​បាន​៕

ពាក្យទាក់ទង: គ្រប់គ្រងលុយកាក់អាជីវកម្មខ្នាតតូច​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ហិរញ្ញវត្ថុ
៥ ខែមុន

៣ សំណួរ​អំពីរលុយ

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន
សន្សំ ហិរញ្ញវត្ថុ
៥ ខែមុន

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន

​អត្រា​អតិផរណា​ធ្លាក់​ក្រោមសូន្យ​ភាគរយ
ហិរញ្ញវត្ថុ
៥ ខែមុន

​អត្រា​អតិផរណា​ធ្លាក់​ក្រោមសូន្យ​ភាគរយ

ចំណូលចំណាយ ហិរញ្ញវត្ថុ
៥ ខែមុន

អ្នករកសុីគួរចាត់ចែង​ហិរញ្ញវត្ថុអាជីវកម្មរបៀបណា?

​កាក់​អាមេរិក​ដែល​មាន​​​រូប​លោកស្រី​ ​Anna May Wong
ហិរញ្ញវត្ថុ
៥ ខែមុន

​កាក់​អាមេរិក​ដែល​មាន​​​រូប​លោកស្រី​ ​Anna May Wong

សង្គម​លែង​ប្រើ​សាច់​ប្រាក់ទៅជាយ៉ាងណា?
ហិរញ្ញវត្ថុ
៥ ខែមុន

សង្គម​លែង​ប្រើ​សាច់​ប្រាក់ទៅជាយ៉ាងណា?

ហិរញ្ញវត្ថុ
៥ ខែមុន

ព្រឹត្តិការណ៍​វិបត្តិហិរញ្ញវត្ថុចំនួន ៤ ក្នុងប្រវត្តិសាស្ត្រ

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក
វិនិយោគ
៥ ខែមុន

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក

អត្ថបទបន្ទាប់
ការងារ​សម្រាប់​អ្នករៀន​ចប់​ជំនាញ​គណនេយ្យ​និងហិរញ្ញវត្ថុ

ការងារ​សម្រាប់​អ្នករៀន​ចប់​ជំនាញ​គណនេយ្យ​និងហិរញ្ញវត្ថុ

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist