Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

​Fore​x ​និង​Binaryជាល្បែងស៊ីសង ឬការ​វិនិយោគ​​?

១ year
1 នាទីក្នុងការអាន
50
ទស្សនា
FacebookTwitterLinkedinTelegramQR Code
​Fore​x ​និង​Binaryជាល្បែងស៊ីសង ឬការ​វិនិយោគ​​?
FacebookTwitterLinkedinTelegramQR Code

​Fore​x ​និង​Binary​ជា​គំនិត​នៃ​ការ​វិនិយោគ​ថ្មី​មួយ​ដែល​មាន​ការចាប់អារម្មណ៍​ច្រើន​ក្នុង​វិ​ស័​យ​ហិរញ្ញវត្ថុ​ ​កម្ពុជា​។​ ​ការពិត​Fore​x ​និង​Binary​ ​មិនមែន​ជា​រឿង​ថ្មី​សម្រាប់​អ្នក​វិនិយោគ​ក្នុង​វិ​ស័​យ​ហិរញ្ញវត្ថុ​នោះ​ទេ​ ​ព្រោះ​មាន​អ្នក​វិនិយោគ​មួយ​ចំនួន​ធ្លាប់​ទទួល​បាន​ប្រាក់ចំណេញ​ ​និង​មួយ​ចំនួន​ទៀត​ក៏បាន​ធ្លាក់ខ្លួន​ជំពាក់​បំណុល​ស្ទើរតែ​ងើប​ខ្លួន​មិន​រួច​។​ ​ដោយសារតែ​ពួកគេ​មានចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ពិតប្រាកដ​ ​ឬ​ដោយសារតែ​សំណាង​ ​របស់​ពួកគេ​ម្នាក់ៗ​? ​ពាក្យ​ថា​ “​ចំណេះ​ដឹង​” ​ប្រហែលជា​មាន​ទំនាក់ទំនង​ច្រើន​ជាមួយនឹង​ការ​វិនិយោគ​ ​ចំណែក​ពាក្យ​ “​សំណាង​” ​ក៏​ប្រហែលជា​ត្រូវ​បាន​គេ​ប្រើ​ក្នុង​ន័យ​ជា​ការ​លេង​ភ្នាល់​ ​ឬ​ការ​លេងល្បែងស៊ីសង​។​ ​ដូចនេះ​ ​តើ​Fore​x ​និង​Binary​ជា​ប្រភេទ​មួយ​នៃ​ល្បែងស៊ីសង​ ​ឬ​ជា​ការ​វិនិយោគ​ដែល​ទាមទារ​ចំ​ណេ​ដឹង​ហិរញ្ញវត្ថុ​ដ៏​ពិតប្រាកដ​?

​Fore​x ​និង​Binaryជាល្បែងស៊ីសង ឬការ​វិនិយោគ​​?

​Fore​x ​ពាក្យ​ពេញ​ថា​ ​Foreign Exchange​ ​ការ​ជួញ​ដូរ​រូបិយ​ប​ណ្ណ​គឺ​សំដៅ​ដល់​ប្រតិបត្តិការ​ជួញ​ ​ដូរ​រូបិយប័ណ្ណ​មួយ​ទៅ​នឹង​រូបិយ​ប​ណ្ណ​មួយ​ផ្សេង​។​ ​ឧទាហរណ៍​របស់​Fore​x ​គឺ​ការ​ប្តូរ​ឬ​ទិញ​ប្រាក់ដុល្លារ​ ​អា​មេ​រិ​ចម​ក​ជា​ប្រាក់​បាត​ថៃ​។​ ​ជាទូទៅ​ការ​ប្តូរ​ ​ឬ​ជួញ​ដូរ​រូបិយ​ប​ណ្ណ​លក្ខណៈ​ជា​ការស្វែងរក​ ​ប្រាក់ចំណេញ​ ​ត្រូវ​បាន​គេ​ធ្វើ​ក្នុង​ទី​ផ្សារ​មួយ​មានឈ្មោះ​ថា​ “​ទី​ផ្សារ​ជួញ​ដូរ​រូបិយប័ណ្ណ​អន្តរជាតិ​”​។​ ​ចំណែក​ ​Binary​ ​ឬ​Binary​ ​Option​ ​គឺជា​ការ​ជួញ​ដូរ​ប្រភេទ​ ហិញ្ញ​វត្ថុ​ (​កិច្ចសន្យា​ ​ទ្រព្យ​សកម្ម​ ​ភាគ​ហ៊ុន​) ​ដែល​អ្នក​វិនិយោគ​គ្រាន់តែ​ទាយ​ថា​ ​តើ​ឧបករណ៍​ហិញ្ញ​វត្ថុ​ដែលគេ​វិនិយោគ​មាន​តម្លៃ​កើន​ ​ឡើង​ ​ឬ​ចុះ​ក្នុងរយៈពេល​កំណត់​។​ ​បើ​អ្នក​វិនិយោគ​គិត​ត្រូវ​ពួកគេ​នឹង​ទទួល​បាន​ប្រាក់ចំណេញ​ ​តែ​ផ្ទុយ​មកវិញ​បើ​គិតខុស​ ​នោះ​ពួកគេ​មិន​ទទួល​បានអ្វី​ទាំងអស់​។​ ​ឧទាហរណ៍​ ​Binary​ ​Option​ ​មួយ​កំពុងតែ​មាន​តម្លៃ​៦​៥​ដុល្លារ​អាមេរិក​ក្នុង​ទី​ផ្សារ​ដោយមាន​សុពលភាព​វិនិយោគ​ ​ត្រឹម​ម៉ោង​១​២​ថ្ងៃត្រង់​ ​ហើយ​អ្នក​វិនិយោគ​អាច​ទិញ​វា​ក្នុង​តម្លៃ​៤​០​ដុល្លារ​អាមេរិក​។​ ​លក្ខខណ្ឌ​សម្រាប់​ ​ការ​វិនិយោគ​គឺ​ប្រសិន​ម៉ោង​១​២​ថ្ងៃត្រង់​កន្លង​ផុត​វា​ស្រាប់តែ​មាន​តម្លៃ​លើ​ពី​៦​៥​ដុល្លារ​ ​នោះ​អ្នក​ ​វិនិយោគ​នឹង​ទទួល​បាន​១​០​០​ដុល្លារ​ត្រលប់​មកវិញ​។​ ​ផ្ទុយ​មកវិញ​ បេី​ដល់​ពេលវេលា​កំណត់​តម្លៃ​របស់​ ​វា​បែរជា​ស្ថិតនៅ​ក្រោម​ ​៦​៥​ដុល្លារ​ ​នោះ​អ្នក​វិនិយោគ​នឹង​ត្រូវ​ខាតបង់​ប្រាក់​ចំនួន​៤​០​ដុល្លារ​ដែល​បាន​ ​វិនិយោគ​។​

​ជាទូទៅ​ការ​វិនិយោគ​គឺ​ចាំបាច់​ត្រូវ​ការសិក្សា​ឈ្វេងយល់​បន្ថែម​មុននឹង​វិនិយេា​គ​។​ ​ប្រសិនបើ​យើង​ ​ចំណាយ​ពេល​ ​ដើម្បី​ប្រមូល​ព័ត៌មាន​ ​ពិសេស​ព័ត៌មាន​ដែល​មាន​ឥទ្ធិពល​ដល់​ការ​ប្រែប្រួល​របស់​ ​Fore​x ​និង​Binary​ ​មុន​សម្រេច​ចិត្ត​ប្រហែលជា​យើង​អាច​កាត់បន្ថយ​ហា​និ​ភ័យ​ក្នុង​ការ​វិនិយោគ​។​ ​ករណី​នេះ​Forex ​និង​Binary​ ​គួរ​ចាត់ទុកជា​ការ​វិនិយោគ​ព្រោះ​យើង​បាន​ប្រើប្រាស់​ធនធាន​ដែល​យើង​ ​មាន​ទាំងអស់​រួម​មាន​ ​ព័ត៌មាន​ ​និង​ចំណេះ​ដឹង​ ​មុននឹង​សម្រេច​ចិត្ត​វិនិយោគ​ដើម្បី​ទទួល​បាន​ប្រាក់​ ​ចំណេញ​ ​ជាជាង​ការប្រើប្រាស់​សំណាង​របស់​ខ្លួន​។​

​ផ្ទុយ​មកវិញ​ ​ប្រសិនបើ​យើង​គ្រាន់តែ​សម្រេច​ចិត្ត​ក្នុងរយៈពេល​ ​២​ ​ទៅ​ ​៥​ ​នាទី​ ​តាម​អារម្មណ៍​ ​ឬ​តាម​សំណាង​របស់​ខ្លួន​ ​ដូចនេះ​ ​Fore​x ​និង​ ​Binary​ ​គឺ​ច្បាស់​ណាស់​មិន​ខុស​ពី​ការភ្នាល់​នោះ​ទេ​។​ ​ជាទូទៅ​ ​Binary​ ​Option​ទាមទារ​ឲ្យ​មានការ​សម្រេច​ចិត្ត​ភ្លាម​ៗ​ពី​អ្នក​វិនិយោគ​។​ ​អ្នក​វិនិយោគ​ ​គ្មាន​ឱកាស​គ្រប់គ្រាន់​ស្វែងរក​ព័ត៌មាន​ជា​ជំនួយ​ក្នុង​ការ​សម្រេច​ចិត្ត​ ​នេះ​បង្ហាញ​ថា​មាន​ហា​និ​ភ័យ​ខ្ពស់​ ​សម្រាប់​ការ​វិនិយោគ​។​

​គោលបំណង​សំខាន់​ក្នុង​ការ​បង្កើត​Fore​x​និង​Binary​ ​គឺ​សុទ្ធតែ​មានបំណង​ជា​ការ​វិនិយោគ​ដើម្បី​ស្វែង​ប្រាក់ចំណេញ​ ​ប៉ុន្តែ​ដោយសារ​មាន​កង្វះខាត​បទ​ប​ញ្ញតិ្ត​ក្នុង​ការ​គ្រប់គ្រង​ ​និង​ត្រួតពិនិត្យ​លើ​ដំណើរការ​របស់​Fore​x ​និង​Binary​ ​បាន​ធ្វើឲ្យ​នេះ​ក្លាយទៅជា​ឱកាស​ដ៏​ល្អ​សម្រាប់​ជន​ខិលខូច​ជន​ឆបោក​មួយ​ចំនួន​ដែល​បាន​ប្រើប្រាស់​លក្ខណៈ​សម្បត្តិ​របស់​Fore​x ​និង​Binary​ជា​ល្បែងភ្នាល់​បោកប្រាស់​អ្នក​វិនិយោគ​។​ ​ដូចនេះ​មុននឹង​សម្រេច​ចិត្ត​ថា​ ​វិនិយោគ​ក្នុង​ ​Fore​x ​និង​Binary​ ​ចាំបាច់​ត្រូវ​ប្រមូល​ព័ត៌មាន​ ​និង​សិក្សា​ឲ្យបាន​គ្រប់ជ្រុងជ្រោយ​ជាមុន​សិន​៕​


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: ​Fore​x ​& ​Binary​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

អាចទុកវិនិយោគលើអចលនទ្រព្យ
វិនិយោគ
៤ ខែមុន

ហេតុផលដែលគួរវិនិយោគអចលនទ្រព្យនៅភាគខាងត្បូងរាជធានីភ្នំពេញ

វិនិយោគ
៤ ខែមុន

ភាគហ៊ុន៤ប្រភេទដែលអ្នកគួរដឹង

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច
វិនិយោគ
៥ ខែមុន

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច

វិនិយោគ
៥ ខែមុន

រៀនត្រឹមកម្រិតបរិញ្ញាបត្រ គ្រប់គ្រាន់ទេ?

ធ្វើម៉េចទើបដឹងថាផលិតផលដែលយើងបម្រុងលក់មានតម្រូវការ?
វិនិយោគ
៥ ខែមុន

ធ្វើម៉េចទើបដឹងថាផលិតផលដែលយើងបម្រុងលក់មានតម្រូវការ?

ផែនការ_ហិរញ្ញវត្ថុ_សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

ផែនការ​ហិរញ្ញវត្ថុ​សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក
វិនិយោគ
៥ ខែមុន

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?
វិនិយោគ
៦ ខែមុន

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?

អត្ថបទបន្ទាប់
អ្នកមាន​គេ​​គ្រប់គ្រង​លុយបែបណា?

អ្នកមាន​គេ​​គ្រប់គ្រង​លុយបែបណា?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist