Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

​Fore​x ​ឬ​ ​ការ​ជួញ​ដូរ​រូបិយប័ណ្ណ​បរទេស

២ ឆ្នាំមុន
1 នាទីក្នុងការអាន
54
ទស្សនា
FacebookTwitterLinkedinTelegramQR Code
​Fore​x ​ឬ​ ​ការ​ជួញ​ដូរ​រូបិយប័ណ្ណ​បរទេស
FacebookTwitterLinkedinTelegramQR Code

​ពីម្សិលមិញ​ ​យើង​បាន​លើកឡើង​ពី​តួនាទី​និង​អត្ថប្រយោជន៍​នៃ​ទី​ផ្សារ​ហិរញ្ញវត្ថុ​ ​ក៏ដូចជា​ប្រភេទ​នៃ​ទី​ផ្សារ​ហិរញ្ញវត្ថុ​មួយ​ចំនួន​ដែល​រួម​មាន​ផ្សារ​ហ៊ុន​ ​ផ្សា​រសញ្ញា​ប​ណ្ណ ​ផ្សារ​វត្ថុធាតុដើម​ ​និង​ផ្សារ​ហ៊ុន​បន្ទាប់បន្សំ​។​ ​ដោយឡែក​ក្នុង​អត្ថបទ​ថ្ងៃនេះ​ ​យើង​នឹង​និយាយ​ត្រួសៗ​ពី​ទី​ផ្សារ​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយទៀត​គឺ​ ​Fore​x ​ឬ​ ​ការ​ជួញ​ដូរ​រូបិយប័ណ្ណ​បរទេស​។​

អ្វី​ទៅជា​ ​FORE​X ?

​Fore​x ​ឬ​ ​ការ​ជួញ​ដូរ​រូបិយប័ណ្ណ​បរទេស

​FORE​X ​ឬ​ ​F​X ​ក្លាយមកពី​ពាក្យ​ ​Foreign Exchange​ ​ដែល​សំដៅ​ដល់​ការ​ប្ដូរ​រូបិយប័ណ្ណ​បរទេស​ ​ឬ​គេ​តែង​ហៅថា​ ​ការ​ជួញ​ដូរ​ ​fore​x ​នេះឯង​។​ ​ដូចនេះ​ ​អាច​និយាយ​បាន​ថា​ ​ការ​ជួញ​ដូរ​ ​fore​x ​គឺជា​ការ​ជួញ​ដូរ​រវាង​រូបិយប័ណ្ណ​ពីរ​។​

​នៅ​លើ​ផ្សារ​ ​fore​x ​គេ​ជួញ​ដូរលុយ​តាម​ហាង​ឆេង​ដែល​ជា​តម្លៃ​ធៀប​នៃ​រូបិយប័ណ្ណ​ពីរ​នៅ​លើ​ប្រព័ន្ធ​អេ​ឡិច​ត្រូនិ​ក​ ​ហើយ​អាច​ប្រតិបត្តិ​បាន​ពី​គ្រប់​ទីកន្លែង​នៅ​ជុំវិញ​ពិភពលោក​។​ ​ទី​ផ្សារ​នេះ​ខុស​ពី​ផ្សារ​មូលបត្រ​ឬ​ផ្សារ​ហ៊ុន​ត្រង់​វា​មិន​មាន​ទីតាំង​ជាក់លាក់​ទេ​ (​physical​ ​location​) ​ហើយ​អាច​ជួញ​ដូរ​បាន​ពេញ​ 24​ម៉ោង​ក្នុងមួយថ្ងៃ​ ​និង​ 5​ថ្ងៃ​ក្នុង​មួយ​ស​ប្តាហ៍ ​ផ្ទុយពី​ផ្សារ​មូលបត្រ​ទូទៅ​ដែល​មាន​ម៉ោង​កំណត់​កា​របើក​បិទ​ផ្សារ​ច្បាស់លាស់​។​ ​ដោយហេតុ​ផល​នេះ​ហើយ​ ​ទើប​ទី​ផ្សារ​ជួញ​ដូរ​រូបិយប័ណ្ណ​ឬ​ ​Fore​x ​Market​ ​នេះ​ ​ត្រូវ​បាន​គេ​ចាត់ទុកថា​ជាទី​ផ្សារ​ហិរញ្ញវត្ថុ​ដ៏​ធំ​និង​មាន​សន្ទនីយភាព​ជាងគេ​ក្នុងចំណោម​ទី​ផ្សារ​ហិរញ្ញវត្ថុ​ដទៃទៀត​។​ ​តែ​ការ​ជួញ​ដូរ​ ​fore​x ​ដូចគ្នា​ទៅ​នឹង​ការ​ជួញ​ដូរ​ភាគ​ហ៊ុន​ត្រង់ថា​ ​គេ​ទិញ​ពេល​តម្លៃ​ធូរ​ ​ហើយ​លក់​វិញ​នៅ​ពេល​ឡើងថ្លៃ​។​

​ដើម្បី​ងាយស្រួល​យល់​ ​យើង​សូម​លើកយក​ការ​ប្ដូរ​លុយ​រៀល​និង​លុយ​ដុល្លារ​ជាឧទាហរណ៍​។​
​ឧទាហរណ៍​ថា​ ​ហាង​ឆេង​អត្រា​ប្ដូរ​ប្រាក់ដុល្លារ​និង​រៀល​ប្រែប្រួល​ពី​ $1 ​ស្មើ​ ៛4,000 ​ទៅជា​ $1 ​ស្មើ​ ៛4100 ​។​ ​ក្នុង​ពេលនេះ​អ្នកមាន​ជម្រើស​ 3 ​ក្នុង​ការ​ជួញ​ដូរ​ ​គឺ​

  1. ​ប្តូរ​ពី​ប្រាក់​រៀល​ទៅ​ជាដុល្លារ​ ​យើង​ខាត​ ៛100 ​ព្រោះ​លុយ​ដុល្លារ​កំពុង​ឡើងថ្លៃ​ ​លុយ​រៀល​ធ្លាក់ចុះ​ ​ឬ​ត្រូវ​អស់​លុយ​រៀល​ច្រើនជាង​មុន​ ៛100 ​ទើប​ដូរ​បាន​ $1​។​
  2. ​បើ​ប្តូរ​ពី​ដុល្លារ​ ​ទៅជា​លុយ​ខ្មែរ​វិញ​ ​អ្នក​ចំណេញ​ ៛100 ​ពោល​គឺ​ $1 ​ដូរ​បាន​ច្រើនជាង​មុន​ ៛100​។​
  3. ទិញ​ប្រាក់​រៀល​ចូល​បន្ថែម​ស្រប​ពេល​កំពុង​ចុះថ្លៃ​ ​ហើយ​រង់ចាំ​ឲ្យ​ឡើងថ្លៃ​វិញ​ ​សឹម​លក់​យក​ចំណេញ​។​

​ជាក់ស្ដែង​ទៅ​ ​ក្នុង​ទី​ផ្សារ​ ​fore​x ​បច្ចុប្បន្ន​គេ​ច្រើន​ជួញ​ដូរ​រូបិយប័ណ្ណ​ធំ​ៗ​មួយ​ចំនួន​ដូចជា​ យ៉េ​ន​ ​និង​ដុល្លារ​អាមេរិក​ (J​P​Y​/​US​D​) អុឺរ៉ូ ​និង​ដុល្លារ​អាមេរិក​ (​E​UR/​US​D​) ​ដុល្លារ​កាណាដា​ ​និង​ដុល្លារ​អាមេរិក​ (​CAD​/​US​D​) ​ជាដើម​។​ ​ម្យ៉ាងទៀត​ ​អ្នក​វិនិយោគ​មិន​ចាំបាច់​ពិនិត្យមើល​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ណាមួយ​មុន​ពេល​ទិញ​ដូច​ការ​វិនិយោគ​លើ​ភាគ​ហ៊ុន​នោះ​ទេ​។​ ​តែ​អ្នក​ជួញ​ដូរ​ ​fore​x ​ត្រូវ​ឧ​ស្សាហ៍​តាមដាន​ព័ត៌មាន​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​ព័ត៌មាន​ពី​អត្រា​ប្តូរ​ប្រាក់​ក្នុង​ពេល​ជាក់ស្តែង​ (​real​-​time​ ​information​) ​និង​ចេះ​ព្យាករ​មើល​ពី​សក្ដានុពល​នៃ​រូបិយប័ណ្ណ​ ​ដើម្បី​ជា​ជំនួយ​ដល់​ការ​សម្រេច​ចិត្ត​មុន​ជួញ​ដូរ​ឬ​វិនិយោគ​។​

​ការ​ប្តូរ​រូបិយប័ណ្ណ​មិន​អាច​ជៀស​ផុត​ទេ​នៅ​ក្នុង​ពាណិជ្ជកម្ម​ ​ជាពិសេស​ពាណិជ្ជកម្ម​រវាងប្រទេស​មួយ​និង​ប្រទេស​មួយទៀត​ ​ដោយសារ​ប្រទេស​នីមួយៗ​មាន​​​រូបិយប័ណ្ណ​ជាតិ​ខុសៗគ្នា​។​ ​ដើម្បី​ជួញ​ដូរ​ឆ្លង​ប្រទេស​បាន​ ​តម្រូវ​ឲ្យ​ឈ្មួញ​ប្ដូរ​រូបិយប័ណ្ណ​ជាមុន​សិន​ ​ទើប​អាច​ធ្វើ​ប្រតិបត្តិការ​ក្នុង​ប្រទេស​មួយទៀត​បាន​ ​តួយ៉ាងដូចជា​ការ​ទិញ​-​លក់​រវាង​ប្រទេសខ្មែរ​ដែល​ប្រើប្រាស់​ប្រាក់​រៀល​ ​និង​ប្រទេស​ថៃ​ដែល​ប្រើប្រាស់​បាត​ជាដើម​។​

​នៅ​កម្ពុជា​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​និយ័ត​ករ​មូលបត្រ​កម្ពុជា​ (S​E​CC) ​អនុញ្ញាត​ឲ្យ​ធ្វើជា​ឈ្មួញកណ្តាល​សម្រាប់​ការ​ជួញ​ដូរ​ប្រភេទ​នេះ​រួម​មាន​ ​Cam​bo​d​i​a​ ​Derivative​s ​Exchange​, ​P​h​no​m​ ​P​e​n​h​ ​Derivative​ ​Exchange​, ​Gold​ ​Financial​ ​G​l​ob​a​l​ ​Investment​, ​និង​ ​G​l​ob​a​l​ ​Liquidity​ ​Exchange​ ​ដែល​ក្នុង​នោះ​មាន​ក្រុមហ៊ុន​ផ្សេងៗ​ជាច្រើន​ទៀត​ឈ្មួញ​ជើងសារ​ស្ថិត​ក្រោម​ចំណុះ​ក្រុមហ៊ុន​ទាំង​ ​៤​ខាងលើ​នេះ​។​

​ទោះជាយ៉ាងណា​ ​មុន​ពេល​សម្រេច​ចិត្ត​វិនិយោគ​ ​អ្នក​គួរតែ​សិក្សា​ស្វែងយល់​ឲ្យបាន​ច្បាស់លាស់​ ​អំពី​ការ​ជួញ​ដូរ​ ​ប្រភេទ​នេះ​ឲ្យ​កាន់តែ​ច្រើន​ ​កាន់តែ​ប្រសើរ​ ​ឬ​អាច​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ឈ្មួញកណ្តាល​តែម្ដង​ ​ដើម្បី​ព្យាយាម​កាត់បន្ថយ​ហា​និ​ភ័យ​ពាក់ព័ន្ធ​មួយ​ចំនួន​៕​


​ប្រភព​សិក្សាស្រាវជ្រាវ​៖​

  • ​What​ ​i​s ​Fore​x | ​G​K​F​X ​Cam​bo​d​i​a​
  • What​ ​I​s ​Currency​ ​Trading​? | ​T​h​e​ ​Balance​
  • ​What​ ​I​s ​Fore​x ​Trading​? ​Guide​ ​to​ ​Foreign Exchange​s | ​Invest​o​p​e​d​i​a​
  • What​ ​i​s ​Fore​x? ​fore​x.​co​m​
  • ​What​ ​i​s ​Fore​x ​Trading​ ​and​ ​How​ ​Does​ ​It​ ​Work​? | ​finance​.​y​a​h​oo.​co​m​
  • List​ o​f​ ​Derivative​ ​Broker​, ​Agent​s o​f​ ​t​h​e​ ​Company​’s ​Central​ ​Counterpart​y​ ​and​ ​Approve​d​ ​Derivative​s | ​និយ័ត​ករ​មូលបត្រ​កម្ពុជា​

ចុចទីនេះដើម្បីស្វែងយល់បន្ថែមពី: ​Fore​x ​និង​Binaryជាល្បែងស៊ីសង ឬការ​វិនិយោគ​​?


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: Forex
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន
វិនិយោគ
៦ ខែមុន

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន

ការពង្រីក​ការងារ​
វិនិយោគ
៦ ខែមុន

ការពង្រីក​ការងារ​

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?
វិនិយោគ
៦ ខែមុន

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?
វិនិយោគ
៧ ខែមុន

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?

២០ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?
វិនិយោគ
៧ ខែមុន

២៥ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់
វិនិយោគ ហិរញ្ញវត្ថុ
៧ ខែមុន

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា
វិនិយោគ
៧ ខែមុន

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា

វិនិយោគ
៧ ខែមុន

តួនាទីក្នុងនាមជាអ្នកគ្រប់គ្រង

អត្ថបទបន្ទាប់
អ្នកលេង​ហ្គេ​ម​ ​Hay​ ​Day ​រៀន​បាន​អ្វីខ្លះ?

អ្នកលេង​ហ្គេ​ម​ ​Hay​ ​Day ​រៀន​បាន​អ្វីខ្លះ?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist