Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

តើការងារក្រៅ​ម៉ោង​ជួយ​ផ្នែក​ហិរញ្ញវត្ថុ​របស់​និសិ្សត​ដូច​ម្តេច​ខ្លះ?

Nou Virak ដោយ Nou Virak
2 years មុន
ប្រភេទ ហិរញ្ញវត្ថុ
តើការងារក្រៅ​ម៉ោង​ជួយ​ផ្នែក​ហិរញ្ញវត្ថុ​របស់​និសិ្សត​ដូច​ម្តេច​ខ្លះ?
237
ទស្សនា

Howdy, Deveth Lim

​ចំពោះ​និស្សិត​ ​មធ្យោបាយ​ដែល​ងាយស្រួល​ក្នុង​ការ​បង្កើត​ប្រភព​ប្រាក់ចំណូល​និង​រកលុយ​បន្ថែម​នោះ​ ​គឺ​ការងារ​ក្រៅ​ម៉ោង​។​ ​ទោះបីជា​ធ្វើការ​ពីរ​ ​ឬ​បី​ម៉ោង​ក្នុងមួយថ្ងៃ​ ​ឬ​ក្នុង​មួយ​ស​ប្តាហ៍​ក៏ដោយ​ ​សិស្ស​និស្សិត​នឹង​អាច​​​រកលុយ​បន្ថែម​ យ់ា​ង​ហោចណាស់ក៏​បាន​តិចតួច​ ​ដើម្បី​ជួយ​ផ្គត់ផ្គង់​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ការសិក្សា​និង​តម្រូវ​ការ​របស់​ពួកគេ​។​
​ការងារ​ក្រៅ​ម៉ោង​អាច​ជួយ​ដល់​ផ្នែក​ហិរញ្ញវត្ថុ​របស់​និសិ្ស​ត​ដូចជា​៖
តើការងារក្រៅម៉ោងជួយផ្នែកហិរញ្ញវត្ថុរបស់និសិ្សតដូចម្តេចខ្លះ?

១. រកបាន​ចំណូល​បន្ថែម

​ក្នុងនាម​ជា​និស្សិត​ ​ពិសេស​គឺ​និស្សិត​ដែល​ឡើង​មក​សិក្សា​នៅ​ភ្នំពេញ​តែម្ដង​ ​ត្រូវ​រងបន្ទុក​ចំណាយ​ជាច្រើន​ប្រចាំថ្ងៃ​ ​ប្រចាំខែ​ ​ប្រចាំ​ឆ្នាំ​ ​ដូចជា​ការ​ហូបចុក​ ​បង់ថ្លៃ​សាលា​ ​ទិញ​សម្ភារ​សិក្សា​ ​បង់​ថ្លៃឈ្នួល​ផ្ទះ​ជាដើម​។​ ​ទោះបី​និសិ្ស​ត​មួយ​ចំនួន​ស្ថិត​នៅក្នុងបន្ទុក​ចំណាយ​របស់​ឪពុក​ម្តាយ​ឬ​អាណាព្យាបាល​នៅឡើយ​ ​ក៏ប៉ុន្តែ​ ​បើសិនជា​យើង​ឆ្លៀតពេល​ពី​ការសិក្សា​ទៅ​ធ្វើការ​ក្រៅ​ម៉ោង​ ​នោះ​យើង​នឹង​អាច​ទទួល​បាន​ប្រាក់ចំណូល​បន្ថែម​ ​អាច​ផ្គត់ផ្គង់​ការសិក្សា​ ​និង​ការចាយវាយ​ប្រចាំថ្ងៃ​របស់យើង​ ​ហើយ​ថែមទាំង​ជួយ​សម្រាល​ដល់​បន្ទុក​ឪពុក​ម្តាយ​មួយផ្នែកទៀត​ផង​។


២. កាត់បន្ថយ​បំណុល

កាត់បន្ថយបំណុល

ដោយ​និស្សិត​មួយ​ចំនួន​មិន​មានលទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ផ្គង់​ផ្គង់​ការសិក្សា​របស់​ខ្លួន​ ​ហើយ​គាត់​បាន​ប្រើប្រាស់​នូវ​សេវា​ឥណទាន​សម្រាប់​ការសិក្សា​អប់រំ​ ​ពី​ធានា​គា​រ​ ​ឬ​ ​មីក្រូ​ហិរញ្ញវត្ថុ​ ​ដើម្បី​បន្ត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​។​ ​ដូច្នេះ​ ​នៅពេលដែល​យើង​រៀន​បណ្តើរ​ ​ហើយ​បាន​ធ្វើការ​ក្រៅ​ម៉ោង​បណ្តើរ​ ​យើង​នឹង​អាច​ដោះ​បំណុល​បណ្តើរ​ ​ដើម្បី​ចៀសវាង​បំណុល​នោះ​ក្លាយ​ជា​បន្ទុក​ធ្ងន់ធ្ងរ​នៅ​ពេល​ ​ដែល​យើង​បញ្ចប់​ការសិក្សា​។


៣. យល់ពីការគ្រប់​គ្រង​ចរន្តសាច់​ប្រាក់

យល់ពីការគ្រប់គ្រងចរន្តសាច់ប្រាក់

នៅពេលដែល​យើង​រៀន​ផង​ ​ធ្វើការ​ក្រៅ​ម៉ោង​ផង​ ​ក៏​អាច​ជួយ​ឱ្យ​យើង​មានចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ផង​ដែរ​។​ ​ក្នុង​អំឡុង​ពេលនេះ​ ​យើង​នឹង​ចេះ​រៀបចំ​ថវិកា​និង​ទុកដាក់​លុយកាក់​ផ្ទាល់ខ្លួន​ឱ្យ​បាន​ល្អ​ប្រសើរ​។


៤. អ្វីដែលគួរ​ចាយ អ្វី​ដែល​មិន​គួរ​ចាយ

​ចាស់ៗ​ ​ច្រើន​និយាយ​ថា​ ​«​ចាយ​លុយ​ម៉ែ​ឪ​ស្រួល​ ​ប៉ុន្តែ​ ​ធ្វើការ​ខ្លួនឯង​បាន​ដឹង​ពិបាក​»​។​ ​នៅ​ពេល​យើង​ចាប់ផ្តើម​រកលុយ​ដោយខ្លួនឯង​ ​យើង​នឹង​ចេះ​ប្រុងប្រយ័ត្ន​ជាង​មុន​រាល់​ការ​ចំណាយ​លុយ​ដែល​យើង​ខំ​រក​បាន​យ៉ាង​ពិបាក​។​ ​ដូច្នេះ​ ​យើង​នឹង​មាន​ទម្លាប់​ចាប់ផ្តើម​សន្សំ​ ​និង​ចេះ​គិត​អ្វី​ដែល​គួរ​ចាយ​ ​និង​អ្វី​មិនគួរ​ចាយ​។​


៥. មិនសូវភ័យរឿង​ដាច់យ៉ៃ

មិនសូវភ័យរឿងដាច់យ៉ៃ

​នៅក្មេង​ៗ​អញ្ចឹង​ ​ពេលខ្លះ​មាន​លុយ​ ​ពេលខ្លះ​ដាច់​លុយ​។​ ​ពេល​ដាច់​លុយ​ម្តងៗ​ ​ច្បាស់​ណាស់​ ​យើង​ច្រើនតែ​មិន​ហ៊ាន​សុំ​លុយ​ពី​ម៉ាក់ប៉ា​នោះ​ទេ​ ​ក្រោម​ហេតុផល​ម្យ៉ាង​គឺ​ខ្លាច​គាត់​ស្តីបន្ទោស​។​ ​សាក​ស្រមៃ​មើល​! ​ប្រសិនជា​យើង​ធ្វើការងារ​ក្រៅ​ម៉ោង​ ​មាន​ចំណូល​បន្ថែម​ ​យើង​នឹង​មិនសូវ​ព្រួយបារម្ភ​រឿង​ដាច់យ៉ៃ​នោះ​ទេ​ ​ហើយ​មិនសូវ​បារម្ភ​ខ្លាច​ម៉ាក់​ស្ដី​អោយ​ផង​។​


៦. ចង់បានអ្វី​មួយ​ដែល​ខ្លួន​ចង់បាន

ចង់បានអ្វីមួយដែលខ្លួនចង់បាន

​ជា​ការពិត​ណាស់​ ​មនុស្សម្នាក់​ៗ​តែងតែ​មាន​នូវ​ក្តី​ស្រមៃ​ចង់​បានអ្វី​មួយ​។​ ​បើ​យើង​មាន​ចំណូល​បន្ថែម​ពី​ការងារ​ក្រៅ​ម៉ោង​ ​យើង​នឹង​អាច​សន្សំ​ ​ដើម្បី​ទិញ​វត្ថុ​ដែល​យើង​ប្រាថ្នា​ចង់បាន​ដោយខ្លួនឯង​។​ ​នៅពេលដែល​យើង​បាន​វា​មក​ដោយ​កម្លាំង​ញើស​ឈាម​របស់យើង​ ​ប្រាកដ​ណាស់​ថា​ ​យើង​នឹង​ឲ្យ​តម្លៃ​ទៅ​វា​ ​ប្រើប្រាស់​ដោយ​សប្បាយចិត្ត​និង​មាន​មោទនភាព​។​

​លើស​ពី​នេះ​ ​ការងារ​ក្រៅ​ម៉ោង​មិន​ត្រឹមតែ​អាច​​​រកចំណូល​បន្ថែម​ប៉ុណ្ណោះ​ទេ​ ​និស្សិត​ក៏​អាច​ទទួល​បាន​នូវ​ចំណេះ​និង​ជំនាញ​បន្ថែម​ ​រួម​ទាំង​បទពិសោធន៍​ការងារ​ទៀត​ផង​៕

ពាក្យទាក់ទង: ការងារក្រៅម៉ោងជួយផ្នែកហិរញ្ញវត្ថុនិសិ្សត

អត្ថបទទាក់ទង

​កំហុស​ហិរញ្ញវត្ថុ​ទៅតាមវ័យ
ហិរញ្ញវត្ថុ

​កំហុស​ហិរញ្ញវត្ថុ​ទៅតាមវ័យ

July 22, 2022
ចំណុច​៣​យ៉ាង​ដែល​គួរ​ត្រៀម​ ​មុន​ដាក់ពាក្យ​សុំ​ការងារ​ ​ដើម្បី​ជាប់​ជា​បេក្ខជន​សម្ភាសន៍​
វិនិយោគ

ចំណុច​៣​យ៉ាង​ដែល​គួរ​ត្រៀម​ ​មុន​ដាក់ពាក្យ​សុំ​ការងារ​ ​ដើម្បី​ជាប់​ជា​បេក្ខជន​សម្ភាសន៍​

July 22, 2022
លុយរៀលជារូបិយប័ណ្ណជាតិ
ហិរញ្ញវត្ថុ

លុយរៀលជារូបិយប័ណ្ណជាតិ

July 8, 2022
អត្ថបទបន្ទាប់
បេឡាជាតិរបបសន្តិសុខសង្គម

បេឡាជាតិ​របប​សន្តិ​សុខ​សង្គម

អត្ថបទពេញនិយម

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ Nou Virak
July 22, 2022

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ Nou Virak
July 22, 2022

តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

ដោយ Nou Virak
July 25, 2022

VAT អាករលើ​តម្លៃ​បន្ថែម

VAT អាករលើ​តម្លៃ​បន្ថែម

ដោយ Nou Virak
July 12, 2021

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ Nou Virak
July 22, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។