Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

បង់រម្លស់ ឬបង់ផ្តាច់?

Sovannara Chhun ដោយ Sovannara Chhun
1 year មុន
ប្រភេទ ចំណូលចំណាយ, ហិរញ្ញវត្ថុ
បង់រម្លស់ ឬបង់ផ្តាច់?
400
ទស្សនា

​មនុស្សម្នាក់​ៗ​តែងតែ​មាន​តម្រូវ​ការ​ ​និង​ចំណង់​ខុសៗគ្នា​ ​ទៅតាម​ស្ថានភាព​ជីវភាពរស់នៅ​ជាក់ស្ដែង​។​ ​តែ​មិន​ប្រាកដ​ថា​ ​ពួកគេ​អាច​ធ្វើឲ្យ​តម្រូវ​ការ​ ​និង​ចំណង់​ទាំងអស់​នោះ​ ​អាច​សម្រេច​បាន​ដូច​បំណង​ភ្លាម​ៗ​ទេ​ ​ដោយសារ​កត្តា​រាំង​ស្ទះ​ផ្នែក​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ ​ដែល​ជំរុញ​ឲ្យ​ពួកគេ​សម្រេច​ថា​គួរតែ​បង់​រម្លស់​ ​ឬ​ប្រើ​លុយ​សន្សំ​ទាំងអស់​ដែល​មាន​។​ ​តាមពិត​ទៅ​ ​វិធី​ទាំង​២​យ៉ាងនេះ​មាន​គុណសម្បត្តិ​ ​និង​គុណវិបត្តិ​រៀងៗខ្លួន​ ​ហើយ​មានតែ​យើង​ខ្លួនឯង​ទេ​ដែល​អាច​សម្រេច​ថា​មួយ​ណា​ល្អ​​​ជាង​មួយ​ណា​៖​

​១​. ​ចំណង់​ ​ឬ​តម្រូវ​ការ​

ចំណង់​ ​ឬ​តម្រូវ​ការ​

​ចំណុច​ដំបូងបង្អស់​ដែល​គួរ​ពិចារណា​នោះ​គឺ​ ​តើ​លោកអ្នក​ត្រូវការ​របស់​នោះ​ជាបន្ទាន់​ដែរ​ឬទេ​? ​ឬមួយ​គ្រាន់តែ​ជា​ចំណង់​មួយ​ឆាវ​ទេ​? ​បើសិនជា​អ្នក​ពិតជា​ត្រូវការ​វា​មែន​ ​ដើម្បី​បម្រើ​ប្រយោជន៍​ក្នុង​ជីវភាព​ ​រស់នៅ​ ​ហើយ​ប្រាក់សន្សំ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ ​អ្នក​អាច​ជ្រើសរើស​ការ​បង់​រម្លស់​បាន​ ​តែ​បើ​អ្នក​គិតថា​ ​អ្នក​មិនទាន់​ត្រូវការ​វា​ភ្លាម​ៗ​ទេ​ ​ហើយ​មិន​ចង់​ខាតបង់​លើ​ការប្រាក់​ច្រើន​ ​ការ​សន្សំ​ឲ្យ​គ្រប់​ចំនួន​ ​ជា​ជម្រើស​ប្រសើរ​បំផុត​។​


​២​. ​ផែនការ​ចំណូល​ចំណាយ​

ផែនការ​ចំណូល​ចំណាយ​

​អត្ថប្រយោជន៍​ធំបំផុត​របស់​សេវាកម្ម​បង់​រម្លស់​គឺ​អ្នក​ពុំ​ចាំបាច់​ចំណាយ​លុយ​ទាំងដុល​ទៅ​ទិញ​របស់​ដែល​អ្នក​ស្រឡាញ់​ ​ដោយ​ចំណាយ​បន្តិចៗ​ម្ដង​ជា​រៀងរាល់​ខែ​ ​ជាជាង​បង់​ទាំងដុល​ដែល​អាច​ប៉ះពាល់​ដល់​ផែនការ​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត​។​ ​ប៉ុន្តែ​បើ​អ្នកមាន​លុយ​សន្សំ​គ្រប់​ហើយ​ ​ស្រាប់តែ​អ្នក​បែរជា​គ្មាន​ប្រាក់​សម្រាប់​គ្រា​មានអាសន្ន​ ​ប្រាក់​សម្រាប់​ចំណាយ​លើ​ការចាយវាយ​ហា​និ​ភ័យ​ណាមួយ​នោះ​ ​ច្បាស់​ណាស់​អ្នក​គួរ​រៀបចំ​រៀប​ផែនការ​ចំណូល​ចំណាយ​សា​ឡើងវិញ​។​


​៣​. ​អត្រា​ការប្រាក់​ ​និង​តម្រូវ​ការ​ឯកសារ​

អត្រា​ការប្រាក់​ ​និង​តម្រូវ​ការ​ឯកសារ​

​ជា​ធម្មតា​ទៅ​ហើយដែល​សេវាកម្ម​បង់​រម្លស់​តម្រូវ​ឱ្យ​អ្នក​បង់​អត្រា​ការប្រាក់​ប្រចាំខែ​ដែល​ ​អត្រា​ការ​ការប្រាក់​នៃ​សេវាកម្ម​បង់​រម្លស់​វា​អាស្រ័យ​លើ​របស់​អ្នក​ចង់បាន​ដូចជា​ ​ផ្ទះ​ ​ឡាន​ ​ម៉ូតូ​ឬ​ ​ឬ​ទូរសព្ទ​។​ ​សេវាកម្ម​បង់​រម្លស់​ទាមទារ​ឯកសារ​ច្រើន​ដើម្បី​បញ្ជាក់​ថា​ ​អ្នក​ពិតជា​មាន​ចំណូល​ចំណាយ​ប្រចាំខែ​ ​និង​មានលទ្ធភាព​អាចប​ង់​រម្លស់​បាន​ក​ម្រិ​ត​ណា​ ​ខណៈ​ពេល​ដែល​ការប្រើប្រាស់​លុយ​សន្សំ​ទៅ​ទិញ​ ​មិនសូវ​ឈឺក្បាល​នឹង​អត្រា​ការប្រាក់​ ​ក៏ដូចជា​ឯកសារ​សាំញ៉ាំ​ទម្រាំ​មាន​របស់​មក​ប្រើ​។​ ​ជួនកាល​ទៀត​ ​បូក​ដក​ថ្លៃ​ការប្រាក់​ចុះឡើង​ៗ​ ​ចង់​ប្រហាក់ប្រហែល​លុយ​ដែល​សន្សំ​ក៏​ថា​បាន​! ​បើ​អ៊ីចឹង​មែន​នោះ​ ​ម្ដេច​មិន​ទិញ​ផ្ដាច់​ដោយ​ប្រើ​លុយ​សន្សំ​ទាំងអស់​ដែល​មាន​តែម្ដង​ទៅ​ ​ហើយ​អ្នក​ក៏​មិន​ខាត​ការប្រាក់​ផង​។​

​ឧទាហរណ៍​ថា​ ​ទូរសព្ទ​ដែល​អ្នក​ចង់​ទិញ​តម្លៃ​ $1,000 ​ដោយ​គេ​បញ្ជាក់​ប្រាប់​អ្នក​ថា​ ​បង់​រម្លស់​ត្រឹមតែ​ $105 ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ​ ​ជា​មួយរយៈពេល​ ​១​ឆ្នាំ​។​ ​អញ្ចឹង​យើង​អាច​ឃើញ​ថា​ ​ដើម្បី​បាន​ទូរសព្ទ​មួយ​គ្រឿង​តម្លៃ​ $1000 ​អ្នក​ត្រូវ​ខាត​ការប្រាក់​ $260 ​បន្ថែម​ទៀត​។​ ចឹ​ង​បើ​សិន​លោកអ្នក​គិតថា​ ​អាច​នៅ​ប្រើ​ទូរសព្ទ​ចាស់​ជា​បណ្ដោះអាសន្ន​សិន​បាន​ ​ក៏​គួរ​ប្រើ​សិន​ទៅ​ ​ហើយ​តម្លៃ​ ​i​PHONE​ 12 ​ក៏​អាច​ធ្លាក់​ថ្លៃ​ខ្លះ​ៗ​ដែរ​ ​ទម្រាំ​អ្នក​អាច​សន្សំ​លុយ​គ្រប់​ចំនួន​ ​ប្រសិនបើ​អ្នក​មិន​ចង់​ខា​តថ្លៃ​ការប្រាក់​។​


​យើង​ឃើញ​ថា​ ​មធ្យោបាយ​ទាំង​ទ្វេ​នេះ​ ​យើង​ពុំអាច​សន្និដ្ឋាន​មួយ​ណា​ល្អ​​​ជាង​មួយ​ណា​ឡើយ​ ​ដ្បិត​ថា​វា​អាស្រ័យ​លើ​ស្ថានភាព​ហិរញ្ញវត្ថុ​ ​និង​រូបភាព​ផ្សេងៗ​គ្នា​នៃ​តម្រូវ​ការ​របស់​មនុស្សម្នាក់​ៗ​។​ ​បើសិនជា​ត្រូវការ​វា​បន្ទាន់​ ​ហើយ​លោកអ្នក​មិន​ចង់​ដក​លុយ​សន្សំ​មក​ចាយ​ឲ្យ​អស់ពីខ្លួន​ ​ដើម្បី​សល់​ប្រាក់​ខ្លះ​ទប់ទល់​​​នឹង​ចំណាយ​ផ្សេងៗ​ ​អ្នក​អាច​ជ្រើសរើស​ការ​បង់​រម្លស់​បាន​ ​តែ​បើ​អ្នក​មិន​ចង់​ខាត​ការប្រាក់​ច្រើន​ ​ហើយ​មិនទាន់​ត្រូវការ​វា​ភ្លាម​ៗ​នោះ​ ​ការ​សន្សំ​បែប​តក់ៗ​ពេញ​បំពង់​ជា​ជម្រើស​ប្រសើរ​បំផុត​៕​ ​

ពាក្យទាក់ទង: បង់ផ្តាច់បង់រម្លស់

អត្ថបទទាក់ទង

ធនាគារ អ៊ូរី ត្រូវបានបិទវគ្គបញ្ចប់ដោយជោគជ័យ កម្មវិធី “ការបណ្តុះបណ្តាលពន្លកថ្មី ជំនាន់ទី១”
ចំណូលចំណាយ

ធនាគារ អ៊ូរី ត្រូវបានបិទវគ្គបញ្ចប់ដោយជោគជ័យ កម្មវិធី “ការបណ្តុះបណ្តាលពន្លកថ្មី ជំនាន់ទី១”

August 12, 2022
Woori Bank Completed Talent Incubation Program Generation 1
ចំណូលចំណាយ

Woori Bank Completed Talent Incubation Program Generation 1

August 12, 2022
៣០០ដុល្លារទៅដេីរលេងនៅកោះត្រល់
ចំណូលចំណាយ

៣០០ដុល្លារទៅដេីរលេងនៅកោះត្រល់

August 12, 2022
អត្ថបទបន្ទាប់
Investment 101: Risk and Return

Investment 101: Risk and Return

អត្ថបទពេញនិយម

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ Kimlong Ro
July 22, 2022

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ Sovannary Hong
July 22, 2022

តើភាគហ៊ុនគឺជាអ្វី?

តើភាគហ៊ុន​គឺជា​អ្វី?

ដោយ Sovannary Hong
July 23, 2022

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ Pheanuma Ron
July 22, 2022

VAT អាករលើ​តម្លៃ​បន្ថែម

VAT អាករលើ​តម្លៃ​បន្ថែម

ដោយ Sopheavy Ngoun
August 8, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។