Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

ទាល់តែ​ជូនលុយ​​​ ​ទើប​ចាត់ទុកជា​ការតបស្នងគុណអ្នកមានគុណមែនទេ?

៦ ខែមុន
1 នាទីក្នុងការអាន
124
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ទាល់តែ​ជូនលុយ​​​ ​ទើប​ចាត់ទុកជា​ការតបស្នងគុណអ្នកមានគុណមែនទេ?
FacebookTwitterLinkedinTelegramQR Code

​ពាក្យចាស់​ពោលថា​ “​ធ្វើបុណ្យ​ទាន់​ខែភ្លឺ​”​។​

​ពីតូច​ដល់​ធំ​ ​មាន​ប៉ុន្មាន​ដង​ ​ដែល​អ្នក​ធ្លាប់​និយាយ​ពាក្យ​ថា​ “​អរគុណ​ម៉ែ​ ​និង​ពុក​ដែល​តែងតែ​ស្រលាញ់​ ​និង​លះបង់​ដើម្បី​កូន​ៗ​” ​ឬក៏​ធ្វើអ្វី​ផ្សេងទៀត​ដើម្បី​តបស្នង​ដល់​អ្នកមានគុណ​របស់​ខ្លួន​?  ​យើង​ច្រើន​គិតថា​ ​ពេល​ខ្លួន​មានការងារ​ធ្វើ​ ​មាន​ប្រាក់ចំណូល​ផ្ទាល់ខ្លួន​ហើយ​ ​គ្រាន់តែ​ជូន​លុយ​ឲ្យ​អ្នកមានគុណ​គឺ​រួចរាល់​។​ ​ការពិត​ទៅ​ ​មិន​ចាំ​ទាល់តែ​មាន​លុយ​ជូន​អ្នកមានគុណ​ ​ទើប​ចាត់ទុកជា​កូន​កតញ្ញូ​នោះ​ទេ​។​ ​ដើម្បី​បាន​ឈ្មោះ​ជា​កូន​ ​ដែល​មាន​កតញ្ញូ​កតវេទិតា​ធម៌​ ​នោះ​ ​ខាងក្រោម​នេះ​ជា​ទង្វើ​ដែល​គួរ​ប្រណិប័តន៍​៖​

ទាល់តែ​ជូនលុយ​​​ ​ទើប​ចាត់ទុកជា​ការតបស្នងគុណអ្នកមានគុណមែនទេ?

​១​. ​គោរព​ ​និង​ឲ្យ​តម្លៃ​ពួកគាត់​

​ឪពុក​ម្ដាយ​ណា​ក៏​ចង់ឲ្យ​កូន​ៗ​ល្អ​ ​ទើប​ពួកគាត់​ប្រៀនប្រដៅ​កូនចៅ​ប្រព្រឹត្ដ​តែ​អំពើល្អ​ ​ប្រកាន់ខ្ជាប់​នូវ​អត្តចរិត​ ​និង​អាកប្បកិរិយា​ប្រពៃ​។​ ​ដូចនេះ​ ​ក្នុងនាម​ជា​កូន​ ​យើង​គួរ​ប្រតិបត្តិ​នូវ​ឱវាទ​អប់រំ​របស់​ឪពុក​ម្ដាយ​ ​ដោយ​ការគោរព​ ​មិន​ក្រអឺតក្រទម​ ​ច្រឡើសបើស​ ​ឬ​សម្តី​តូច​ធំ​ដាក់​ពួកគាត់​។​ ​ទោះ​បរិ​បទ​សព្វថ្ងៃ​អាច​ខុសគ្នា​ពី​ជំនាន់​ពួកគាត់​ ​យើង​គួរតែ​គោរព​ឲ្យ​តម្លៃ​លើ​គំនិត​ពួកគាត់​ ​ព្យាយាម​យល់​ពី​ពួកគាត់​ ​ជាជាង​តមាត់​ចចេសរឹងរូស​។​

​២​. ​ចំណាយ​ពេលវេលា​ឲ្យបាន​ច្រើន​ជាមួយ​ពួកគាត់​

​នៅ​ពេល​ធំដឹងក្ដី​ ​ចម្រើន​វ័យ​ ​យើង​តែងតែ​រវល់​នឹង​ការងារ​ ​មិត្តភក្តិ​ ​ឬ​ជាមួយ​គ្រួសារ​របស់​ខ្លួន​ជាដើម​ ​រហូតដល់​ ​ពេលខ្លះ​មិនទាំង​មាន​ពេលវេលា​ជាមួយ​ឳពុក​ម្តាយ​ ​លោកតា​លោកយាយ​ ​ពូ​មីង​ផង​។​ ​យើង​ក៏​ប្រហែលជា​ភ្លេច​ថា​ពួកគាត់​ក៏​កាន់តែ​ចាស់​ទៅ​ៗ​។​ ​រវល់​យ៉ាងណា​ ​ក៏​ពុំគួរ​ភ្លេច​ចំណាយ​ពេលវេលា​ជាមួយ​ពួកគាត់​ដែរ​ ​ដូចជា​ការ​ឆ្លៀត​ពេលចុងសប្ដាហ៍​ ​ឬ​សម្រាក​ពី​ការងារ​ ​ជូន​គាត់​ទៅ​ពិសា​អាហារ​ឆ្ងាញ់​ៗ​ ​ដើរ​លំហែ​ក​ម្សាន្ត​ក្នុង​ ​ឬ​ក្រៅ​ប្រទេស​ជាដើម​។​

​៣​. ​ផ្តល់​សេចក្តី​សុខ​ផ្លូវ​កាយ​ ​និង​ផ្លូវចិត្ត​

​សេចក្តី​សុខ​ផ្លូវ​កាយ​ ​និង​ផ្លូវចិត្ត​នឹង​នាំឲ្យ​យើង​ម្នាក់ៗ​រឹង​មាំ​ ​និង​មាន​សុខភាព​ល្អ​។​ ​ចំពោះ​សុខភាព​ផ្លូវ​កាយ​ ​ព្រះ​រស់​ ​ជីដូនជីតា​គួរតែ​បរិបូរណ៍​ដោយ​គ្រឿងឧបភោគបរិភោគ​ ​ស​ម្លៀ​ក​បំពាក់​ ​ទីលំនៅ​សមរម្យ​ ​និង​ថ្នាំសង្កូវ​ផ្សេងៗ​ ​ដែល​បុត្រា​បុត្រី​ត្រូវ​ផ្គត់ផ្គង់​ឱ្យ​បាន​សព្វ​គ្រប់ជ្រុងជ្រោយ​ ​ជាពិសេស​ត្រូវ​ជូន​ពួកគាត់​ទៅ​ពិនិត្យ​សុខភាព​ទៀងទាត់​ផង​ដែរ​។​ ​ចំណែក​សុខភាព​ផ្លូវចិត្ត​គឺ​ធ្វើឲ្យ​គាត់​សប្បាយចិត្ត​ ​ដោយ​លើកទឹកចិត្ត​ពួកគាត់​ ​ខិតខំ​សិក្សា​រៀនសូត្រ​ ​ប្រកបការងារ​សុចរិត​ ​ដើរ​ក្នុង​គន្លងធម៌​ ​លើក​កិត្តិយស​គ្រួសារ​ដោយធ្វើ​ជា​ពលរដ្ឋ​ល្អ​ត្រឹមត្រូវ​ ​និង​ជៀស​ឆ្ងាយ​ពី​អំពើ​អបាយមុខ​ផង​ទាំងពួង​។​ល​។​

​ក្រៅតែ​ពី​ការ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ពី​កូ ​ឪពុក​ម្តាយ​ពិតជា​ចង់​ទទួល​បាន​នូវ​ការគោរព​ស្រលាញ់​ ​និង​យកចិត្តទុកដាក់​ពី​កូន​រាល់គ្នា​ ​ដូច​អ្វី​ដែល​គាត់​បាន​លះបង់​កម្លាំង​ញើស​ឈាម​កន្លងមក​។​ ​ពេលវេលា​មិន​រង់ចាំ​យើង​ទេ​ ​ទាន់​នៅ​មានឱកាស​បាន​តបស្នង​គុណ​ត្រឡប់ទៅ​ពួកគាត់​ ​កុំ​ចាំ​ថ្ងៃនេះ​ ​ថ្ងៃ​នោះ​ ​ជៀសវាង​មាន​វិប្បដិសារី​នៅ​ពេលក្រោយ​ណ៎ា ​ជាក់ស្តែង​ដូច​ក្នុង​ពិធី​បុណ្យភ្ជុំបិណ្ឌ​នេះឯង​ ​ព្រោះ​ពួកគាត់​នឹង​កាន់តែ​រីករាយ​ ​នៅពេលដែល​ឃើញ​កូនចៅ​មក​ជួបជុំគ្នា​ ​និង​ជូន​គាត់​ទៅ​ធ្វើបុណ្យ​ដាក់ទាន​ជាដើម​។​


© 2022 – 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​

ពាក្យទាក់ទង: តបស្នងអ្នកមានគុណ
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត
ហិរញ្ញវត្ថុ
៤ ខែមុន

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ
ហិរញ្ញវត្ថុ
៤ ខែមុន

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ

ហិរញ្ញវត្ថុ
៤ ខែមុន

ប្រភេទក្រដាស់ប្រាក់រៀលដែលកំពុងដាក់ចរាចរ

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ
ហិរញ្ញវត្ថុ
៥ ខែមុន

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ

សេរីភាពហិរញ្ញវត្ថុ
ហិរញ្ញវត្ថុ
៥ ខែមុន

សេរីភាពហិរញ្ញវត្ថុ

TED Talks 5 និយាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន
ហិរញ្ញវត្ថុ
៥ ខែមុន

TED Talks 5 និយាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន

ផែនការ_ហិរញ្ញវត្ថុ_សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

ផែនការ​ហិរញ្ញវត្ថុ​សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច

ហេតុអ្វីបានជាធនាគារបិទលឿនជាងអាជីវកម្មផ្សេងៗ
ហិរញ្ញវត្ថុ
៥ ខែមុន

ហេតុអ្វីបានជាធនាគារបិទលឿនជាងអាជីវកម្មផ្សេងៗ?

អត្ថបទបន្ទាប់
ការពង្រីក​ការងារ​

ការពង្រីក​ការងារ​

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist