Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ, ហិរញ្ញវត្ថុ

កត្តា​ធ្វើ​អោយ​មាស​ឡើង​ថ្លៃ

២ ឆ្នាំមុន
1 នាទីក្នុងការអាន
640
ទស្សនា
FacebookTwitterLinkedinTelegramQR Code
កត្តា​ធ្វើ​អោយ​មាស​ឡើង​ថ្លៃ
FacebookTwitterLinkedinTelegramQR Code

មាស​ ​ត្រូវ​បាន​ចាត់ទុកជា​ទ្រព្យ​ដែល​ងាយស្រួល​រក្សាទុក​ដាក់​ ​អាច​​​យកមក​ធ្វើជា​គ្រឿងអលង្ការ​ ​មាន​ទី​ផ្សារ​មូល​ប័ត្រ​ ​និង​ជាពិសេស​គឺ​អាច​ដោះ​ដូរ​ជា​ប្រាក់​បាន​អាស្រ័យ​ទៅ​ស្ថានការណ៍​ជាក់ស្ដែង​។​

​សម្រាប់​ទី​ផ្សារ​មាស​ក្នុង​ប្រទេស​កម្ពុជា​គិត​ត្រឹម​ថ្ងៃ​ទី​ ​៣​០​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​ទី​ផ្សារ​លក់​ចេញ​មាស​ក្នុង​មួយ​តំឡឹង​ $​២​,​២​៧​៨​ ​និង​ទិញ​ចូល​ $​២​,​២​៥​៨​ ​ក្នុង​មួយ​តំឡឹង​ទៅ​ហើយ​។​ ​យ៉ាងណាមិញ​ ​តម្លៃ​ទី​ផ្សារ​មាស​តែង​មានការ​ប្រែប្រួល​ ​ដោយ​អាស្រ័យ​ទៅតាម​កត្តា​ជាច្រើន​ ​ដែល​កត្តា​ដែល​អាច​ធ្វើ​ឱ្យ​មាស​ឡើងថ្លៃ​មាន​ដូច​ខាងក្រោម​៖​

​១​. ​តម្លៃ​ទី​ផ្សារ​ប្រាក់ដុល្លារ​ធ្លាក់ចុះ​

តម្លៃ​ទី​ផ្សារ​ប្រាក់ដុល្លារ​ធ្លាក់ចុះ​

​ទី​ផ្សារ​តម្លៃ​ប្រាក់ដុល្លារ​ ​និង​ទី​ផ្សារ​តម្លៃ​មាស​ ​គឺ​ប្រៀប​បាន​ដូចជា​ព្រះអាទិត្យ​ ​និង​ព្រះ​ច​័ន្ទ ​គឺ​គ្មាន​ថ្ងៃ​ត្រូវគ្នា​នោះ​ទេ​ ​ប្រសិនបើ​មាន​មួយ​ឡើង​ ​មួយទៀត​ត្រូវ​ចុះ​។​ ​បើ​លុយ​ដុល្លារ​ឡើងថ្លៃ​ ​នោះ​មាស​នឹង​ធ្លាក់ចុះ​ ​ហើយ​បើ​មាស​ឡើងថ្លៃ​ ​នោះ​លុយ​ដុល្លារ​ធ្លាក់ចុះ​។​ ​ជា​ធម្មតា​ ​មា​សត្រូវ​បាន​ទិញ​ចូ​លលក់​ចេញ​ជា​លុយ​ដុល្លារ​ ​ដែល​ប​ម្រែ​ប​ម្រួ​ល​នៃ​ថ្លៃ​លុយ​ដុល្លារ​មានការ​ប្រាស្រ័យ​ទាក់ទងគ្នា​ទៅ​នឹង​តម្លៃ​នៃ​រូបិយវត្ថុ​របស់​ប្រទេស​នីមួយៗ​។​ ​ដូចនេះ​យើង​មើលឃើញ​ថា​ ​ប្រសិនបើ​ប្រាក់ដុល្លារ​ធ្លាក់ចុះ​ ​វា​នាំ​ឱ្យ​ទី​ផ្សារ​តម្លៃ​មាស​នឹង​ឡើងថ្លៃ​មួយរំពេច​។​

​២​. ​ការ​សម្រេច​ចិត្ត​ពី​ធនាគារ​កណ្ដាល​

ការ​សម្រេច​ចិត្ត​ពី​ធនាគារ​កណ្ដាល​

​យោង​តាម​ក្រុមប្រឹក្សា​មាស​ពិភពលោក​ (​World​ ​Gold​ ​Council​) ​បាន​បង្ហាញ​ថា​ ​ធនាគារ​កណ្តាល​ដែល​ជា​ស្ថាប័ន​ធនាគារ​កណ្តាល​អាមេរិក​ ​រួម​មាន​អាល្លឺម៉ង់​ ​អ៊ីតាលី​ ​បារាំង​ ​ដែល​ជា​អ្នកគ្រប់គ្រង​ក្រដាសប្រាក់​ផង​ ​និង​ជា​កន្លែង​ស្តុក​ទុក​មាស​ ​ចាប់ផ្តើម​ទិញ​មាស​ទុក​ច្រើន​។​ ​ដូច្នេះ​ ​បើ​ធនាគារ​កណ្តាល​ចង់​បង្វិល​គោល​នយោបាយ​រូបិយប័ណ្ណ​របស់​ខ្លួន​ដូចជា​ចង់​ដំឡើង​អត្រា​ការប្រាក់​ ​នោះ​នឹង​ធ្វើឲ្យ​តម្លៃ​មាស​ចុះថោក​ ​ហើយ​បើ​អត្រា​ការប្រាក់​ចុះ​វិញ​ ​បានន័យ​ថា​មាស​នឹង​ឡើងថ្លៃ​។​ ​ដូចនេះ​អ្វីៗ​គឺ​ស្ថិត​លើ​ការ​សម្រេច​ចិត្ត​របស់​ធនាគារ​កណ្តាល​។​

​៣​. ​ការ​កើតឡើង​នូវ​អតិផរណា​

ការ​កើតឡើង​នូវ​អតិផរណា​

​អតិផរណា​កើតឡើង​នៅ​ពេល​ថ្លៃ​មធ្យម​នៃ​ទំនិញ​និង​សេវា​ទាំងអស់​អស់​កើន​ឡើង​ ​រីឯ​តម្លៃ​រូបិយវត្ថុ​ធ្លាក់ចុះ​ ​ឬ​ដើម្បី​ឱ្យ​កាន់តែ​ងាយស្រួល​យល់​នោះ​គឺ​ ​អតិផរណា​មានន័យ​ថា​ ​តម្លៃ​លុយ​ធ្លាក់ចុះ​ ​ទំនិញ​ឡើងថ្លៃ​។​ ​នៅ​ពេល​តម្លៃ​លុយ​ធ្លាក់ចុះ​ខ្លាំង​ ​មនុស្ស​មាន​ទំនោរ​ប្ដូរ​ពី​ការ​រក្សា​ប្រាក់​ ​មក​ជា​មាស​វិញ​។​ ​នោះ​បានន័យ​ថា​ ​អតិផរណា​ ​មាន​រយៈពេល​កាន់តែ​យូរ​ ​នាំ​ឱ្យ​តម្លៃ​កាន់តែ​ថ្លៃ​ឡើងៗ​។​ ​ប៉ុន្តែ​តម្លៃ​មាស​នឹង​ធ្លាក់ចុះ​មកវិញ​បន្តិចបន្តួច​ដែរ​ ​នៅ​ពេល​អតិផរណា​ត្រូវ​បាន​ដោះស្រាយ​។​

​៤​. ​តម្រូវ​ការ​ទី​ផ្សារ

​តម្រូវ​ការ​ទី​ផ្សារ​

​យោង​ទៅ​វេ​ប​សាយ​ ​Gold​Hub​ ​បាន​ឱ្យ​ដឹង​ថា​ទី​ផ្សារ​​​ដែល​មាន​តម្រូវ​ការ​ខ្ពស់​បច្ចុប្បន្ន​មាន​ប្រទេស​រុស្សី​ ​ចិន​ ​ឥណ្ឌា​ មិ​ក​សិ​ក​កូ ​និង​តួ​គី​ ​សុទ្ធតែ​មាន​តម្រូវ​មាស​ការ​ខ្ពស់​ ​ស្រប​ពេល​ដែល​ការ​ជីក​រក​មាស​កាន់តែ​មាន​ភាព​លំបាក​ឡើងៗ​ ​ជាមួយ​តម្លៃ​ពលកម្ម​កាន់តែ​មាន​ប​ម្រែ​ប​ម្រួ​ល​កើន​ឡើង​ដូចគ្នា​ ​នាំ​ឱ្យ​តម្លៃ​មាស​កាន់តែ​មាន​តម្លៃ​ថ្លៃ​ឡើងៗ​។​

​យ៉ាងណាមិញ​ ​បើ​យើង​ងាក​មក​មើល​ប្រទេស​កម្ពុជា​យើង​វិញ​ ​ក្នុង​កំឡុង​ឆ្នាំ​ 1975-1979 ​នៅពេលដែល​រូបិយវត្ថុ​ត្រូវ​បាន​លុបបំបាត់​ចោល​លែង​ឱ្យ​មាន​ចរាចរ​នោះ​ ​ទី​ផ្សារ​តម្លៃ​មាស​ក្លាយ​ជា​ជម្រើស​ទី​១​នៃ​កា​រដោះ​ដូរ​ទី​ផ្សារងងឹត​ ​ដូចជា​យក​មាស​ទៅ​ប្ដូរ​យក​អង្ករ​ ​ម្ហូបអាហារ​ជាដើម​។​ ​ទាំងនេះ​សុទ្ធតែ​សរ​បញ្ជាក់​ឱ្យ​ឃើញ​ថា​ ​ទី​ផ្សារ​តម្លៃ​មាស​ ​សុទ្ធតែ​អាស្រ័យ​លើ​តម្រូវ​ការ​ស្ថានការណ៍​ជាក់ស្ដែង​៕​

ចុចទីនេះដើម្បីស្វែងយល់បន្ថែមពី: ហេតុ​អ្វី​ចាស់ៗ​និយម​ទិញ​មាស?

ពាក្យទាក់ទង: កត្តា​​មាស​ឡើង​ថ្លៃ
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត
ហិរញ្ញវត្ថុ
៤ ខែមុន

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត

អាចទុកវិនិយោគលើអចលនទ្រព្យ
វិនិយោគ
៤ ខែមុន

ហេតុផលដែលគួរវិនិយោគអចលនទ្រព្យនៅភាគខាងត្បូងរាជធានីភ្នំពេញ

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ
ហិរញ្ញវត្ថុ
៤ ខែមុន

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ

វិនិយោគ
៤ ខែមុន

ភាគហ៊ុន៤ប្រភេទដែលអ្នកគួរដឹង

ហិរញ្ញវត្ថុ
៤ ខែមុន

ប្រភេទក្រដាស់ប្រាក់រៀលដែលកំពុងដាក់ចរាចរ

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច
វិនិយោគ
៥ ខែមុន

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ
ហិរញ្ញវត្ថុ
៥ ខែមុន

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ

វិនិយោគ
៥ ខែមុន

រៀនត្រឹមកម្រិតបរិញ្ញាបត្រ គ្រប់គ្រាន់ទេ?

អត្ថបទបន្ទាប់
បើ​ចង់​រកស៊ី​អចល​ន​ទ្រព្យ​ ​តើ​អ្នក​ត្រូវ​គិត​ពី​អ្វីខ្លះ​?

បើ​ចង់​រកស៊ី​អចល​ន​ទ្រព្យ​ ​តើ​អ្នក​ត្រូវ​គិត​ពី​អ្វីខ្លះ​?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist