Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ

សួរម្តងទៀត ម៉េចបានពូកែចាយលុយម៉េស?

២ ឆ្នាំមុន
1 នាទីក្នុងការអាន
98
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ពូកែចាយលុយ
FacebookTwitterLinkedinTelegramQR Code

​យោង​តាម​បទពិសោធន៍​ជាក់ស្ដែង​ ​ដូចជា​មិន​មាន​ផ្លូវកាត់​ណា​ដែល​អាច​សម្រេច​បាន​សេរីភាព​ហិរញ្ញវត្ថុ​ក្នុង​ពេល​ដ៏​ខ្លី​នោះ​ទេ​។​ ​លើកលែងតែ​អ្នក​ត្រូវឆ្នោត​បាន​១​លាន​ដុល្លារ​ (​តែ​បើ​មិន​ចេះ​គ្រប់គ្រង​លុយ​ដ៏​ច្រើន​នេះ​ទេ​ ​អ្នក​អា​ចចាយ​វា​អស់​ក្នុង​ពេល​តែ​ប៉ុន្មាន​ស​ប្ដាហ៍​ប៉ុណ្ណោះ​)​។​
​គោលការណ៍​ចម្បង​ដែល​យើង​តែង​ឮ​ញឹកញាប់​នោះ​គឺ​ ​កុំ​ចាយ​លើស​ចំណូល​ ​ឬ​ “​Live​ ​below​ ​your​ ​means​”​។​ ​ប៉ុន្តែ​ឆ្ងល់​ណាស់​ ​ទោះ​ខំ​ទប់​យ៉ាងណា​ ​ក៏​ទប់​មិន​ជាប់​។​ ​ពីមុន​ថា​ ឱ្យ​តែ​ចេញក្រៅ​ផ្ទះ​ ​ដឹង​តែ​លុយ​ហូរចេញ​ដូច​ទឹក​។​ ​តែ​ឥឡូវ​ទោះ​អត់​ចេញក្រៅ​ ​ក៏​នៅតែ​ហូរចេញ​ដូច​ទឹក​ដែរ​ (​ដូច​ចង់​ហូរ​លឿន​ជាង​មុន​ផង​ )​។​ ​ម៉េច​បាន​អ៊ីចឹង​?

ពូកែចាយលុយ

1. មិន​មាន​ផែនការ​ថវិកា​សម្រាប់​អនាគត​

​អ្នកធ្វើ​ផែនការ​ថវិកា​ដើម្បី​ធានា​ថា​ ​ក្រៅពី​ចំណាយ​ចាំបាច់​ប្រចាំថ្ងៃ​ ​អ្នក​បាន​ដកប្រាក់​ខ្លះ​សន្សំ​សម្រាប់​ទុក​ប្រើ​ពេល​ចូលនិវត្តន៍​ ​ពេល​មាន​បញ្ហា​បន្ទាន់​ផ្សេងៗ​ ​ទុក​ដោះ​បំណុល​ ​ឬ​ដើម្បី​សម្រេច​គោលដៅ​ហិរញ្ញវត្ថុ​ណា​មួយផ្សេងទៀត​។​ ​បើ​គ្មាន​ផែនការ​ទេ​ ​នោះ​អ្នក​ចាយវាយ​ដោយ​មិន​បារម្ភ​ពី​តម្រូវ​ការ​នា​ពេល​អនាគត​ឡើយ​។​ ​ឧបមា​ថា​ ​អ្នកមាន​ផែនការ​ដែល​កំណត់​ថា​ខ្លួន​មានលទ្ធភាព​អា​ចចាយ​ប៉ុន្មាន​លើ​ការកំសាន្ត​ក្នុង​មួយ​ខែ​។​ ​ដូចនេះ​ ​ពេល​មិត្ត​ភក្ដិ​ហៅ​ញ៊ាំ​អី​ម្ដងៗ​ ​អ្នកដឹង​ពេលណា​ត្រូវ​ឆ្លើយ​ថា​អូខេ​ ​និង​ពេលណា​ត្រូវ​ឆ្លើយ​ ​NO​ !


2. ​បច្ចេកវិទ្យា​លក់​-​ទិញ​ ​និង​ទូទាត់​ចំណាយ​លឿន​រហ័ស

បច្ចេកវិទ្យា​លក់​-​ទិញ​ ​និង​ទូទាត់​ចំណាយ​លឿន​រហ័ស

​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ដូចជា​លទ្ធភាព​ក្នុង​ការ​បញ្ជាទិញ​អីវ៉ាន់​អន​ឡា​ញ​ ​និង​មធ្យោបាយ​ទូទាត់​ចំណាយ​ដ៏​សម្បូរ​បែប​ដោយ​គ្រាន់តែ​ប្រើ​កម្មវិធី​ក្នុង​ទូរស័ព្ទ​ដៃ​ ​និង​ ​mobile​ ​banking​ ​ធ្វើ​ឱ្យ​ការចាយវាយ​របស់​អ្នក​កាន់តែ​ងាយស្រួល​ជាង​មុន​។​ ឱ្យ​តែ​ឃើញ​ទំនិញ​ដែល​ខ្លួន​ចង់បាន​ ​គ្រាន់តែ​ប៉ុន្មាន​ ​click​s ​ប៉ុណ្ណោះ​ ​ទំនិញ​នោះ​ចេញ​តាមផ្លូវ​មក​ស្រេច​។​ ​

តែ​ដល់ពេល​មើល​សមតុល្យ​ទឹកប្រាក់​ក្នុង​គណនី​នៅ​ចុងខែ​ទើប​ចាប់ផ្ដើម​បន្ទោស​ខ្លួនឯង​ ​ហើយ​កុំភ្លេចណា៎​! ​ចង់បាន​ ​តែ​មិន​ប្រាកដ​ត្រូវការ​នោះ​ទេ​។​ ​បន្ថែម​លើ​នេះ​ ​ការប្រើប្រាស់​ ​credit card​ ​ដែលគេ​ច្រើន​និយាយ​ថា​ “​ចាយ​លុយ​ដែល​អ្នក​គ្មាន​” ​ឬ​ “​ចាយ​លុយ​មិនមែន​របស់​ខ្លួន​” ​ក៏​អាច​ធ្វើ​ឱ្យ​អ្នក​ចាយ​លុយ​ភ្លេចខ្លួន​ដែរ​ ​រួម​ទាំង​អាច​នឹង​មិនបាន​គិត​ពី​លទ្ធភាព​សង​ត្រឡប់​វិញ​ផង​។​


3. ​យល់ថា​ការ​ទិញ​ទំនិញ​ជួយ​ឱ្យ​សប្បាយចិត្ត​

យល់ថា​ការ​ទិញ​ទំនិញ​ជួយ​ឱ្យ​សប្បាយចិត្ត​

ការ​ទិញ​ទំនិញ​ ​ឬ​ ​shopping​ ​shopping​~ ​បាន​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ជីវិត​យើង​រាល់គ្នា​។​ ​គ្នាយើង​ច្រើន​ណាស់​ដែល​មាន​ទ​ស្សនៈ​ថា​ “​លុយ​គឺ​រកម​ក​សម្រាប់​ចាយ​”​។​ ​ពេលខ្លះ​ក៏​ទិញ​របស់របរ​ជា​រង្វាន់​លើកទឹកចិត្ត​ឱ្យ​ខ្លួនឯង​ពេល​សម្រេច​បាន​សមិទ្ធផល​អ្វីមួយ​ ​ដូចជា​ប្រលង​ជាប់​ ​ទើបបាន​ការងារ​ថ្មី​ ​ឬ​ឡើង​តំណែង​ -​ល​- ​ឬ​គ្រាន់តែ​ដើម្បី​លួង​ខ្លួនឯង​ពេល​មិន​សប្បាយចិត្ត​ក៏មាន​។​ ​ឯ​ពេលខ្លះ​ទៀត​ ​គ្រាន់តែ​បាន​ដើរ​ផ្សារ​មើល​អីវ៉ាន់​លេង​ៗ​ក៏​សប្បាយចិត្ត​ទៅ​ហើយ​។​ ​តែ​ដល់​ជាក់ស្ដែង​ ​ពេល​ដើរមើល​លេង​ៗ​ច្រើនតែ​ទិញ​បាន​ច្រើនជាង​ពេល​ចង់​ទៅ​ទិញ​មែនទែន​។​


4. ​ចាយ​ដើម្បី​មុខមាត់​ ​ឬ​ ​តាម​គេ​ ​តាម​ឯង​

​ចាយ​ដើម្បី​មុខមាត់​ ​ឬ​ ​តាម​គេ​ ​តាម​ឯង​

“​កុំ​ឱ្យ​គេ​មើលងាយ​” ​ឬ​ “​ខ្លាច​គេ​មើលងាយ​” ​ហេតុនេះ​ហើយ​ទើប​មាន​មនុស្សជា​ច្រើន​ ​ព្យាយាម​ចំណាយ​ទៅលើ​ទ្រព្យ​និង​សម្ភារ​ក្រៅ​ខ្លួន​ដើម្បី​ឱ្យ​មើលទៅ​ទាន់​គេ​ទាន់​ឯង​ ​ប្រហាក់ប្រហែល​នឹង​អ្នកជិតខាង​ ​មិត្ត​ភក្ដិ​ ​ឬ​មិត្ត​រួមការ​ងារ​នៅ​កន្លែងធ្វើការ​ ​កុំ​ឱ្យ​មើលទៅ​ខ្លួនឯង​ដូចជា​អន់​ជាងគេ​ពេក​។​ ​ឃើញ​គេ​ថា​មាន​ឡាន​ថ្មី​ ​ជប់លៀង​ស្ទើរ​រាល់ថ្ងៃ​ ​ឬ​ឃើញ​មិត្ត​ភក្ដិ​ពាក់​ស្បែកជើង​ម៉ាក​ល្បី​ ​ដូរ​ទូរស័ព្ទ​ស៊េ​រី​ថ្មីៗ​ ​មិនបាន​មានន័យ​ថា​អ្នក​ក៏​ត្រូវតែ​ទិញ​ឱ្យ​ដូច​គេ​ទេ​។​ ​មនុស្សម្នាក់​ៗ​សុទ្ធតែ​មានលទ្ធភាព​ហិរញ្ញវត្ថុ​ខុសគ្នា​រៀងៗខ្លួន​។​ ​អ្នក​ប្រឹងប្រែង​រាល់ថ្ងៃ​ដោយសារ​អ្នក​មានគ្រួសារ​និង​ទំនួល​ខុសត្រូវ​ដែល​ត្រូវ​ទំនុក​បម្រុង​ ​មិនមែន​ដើម្បី​តែ​ល្អ​ក្នុង​ភ្នែក​អ្នកដទៃ​ឱ្យ​គេ​សរសើរ​នោះ​ទេ​។​

​នៅ​មាន​មូលហេតុ​ជាច្រើន​ទៀត​ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ចាយវាយ​គ្មាន​ការប្រុងប្រយ័ត្ន​។​ ​មិនទាន់​យឺត​ ​ពេល​ទេ​ ​អ្នក​អាច​ចាប់ផ្ដើម​ពេលនេះ​ដើម្បី​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​របស់​អ្នក​ឱ្យ​ប្រសើរ​ជាង​មុន​ ​ដោយ​ស្វែងរក​មូលហេតុ​ ​រក​វិធី​ទប់ទល់​ ​និង​ដោះស្រាយ​។​ ​តែ​បើ​ថា​ពូកែ​ចាយ​ហើយ​ ឱ្យ​ច្បាស់​ថា​ខ្លួន​ពូកែ​រក​ផង​ណា៎​!


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: ពូកែចាយលុយ
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

Amret remains a leading financial institution in promoting and supporting women in Cambodian business
ចំណូលចំណាយ
២ សប្តាហ៍មុន

អម្រឹតនៅតែជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មកម្ពុជា

ប្រទេសកាតាចំណាយលើព្រឹតិ្តការណ៍FIFA World Cup ប៉ុន្មាន?
ចំណូលចំណាយ
៤ ខែមុន

ប្រទេសកាតាចំណាយលើព្រឹតិ្តការណ៍FIFA World Cup ប៉ុន្មាន?

កំពូលអ្នកចាយលុយប្រចាំឆ្នាំ២០២២
ចំណូលចំណាយ
៥ ខែមុន

កំពូលអ្នកចាយលុយប្រចាំឆ្នាំ២០២២

ពេល​បច្ចុប្បន្នគួរ​ពង្រីកចំណូលឲ្យបានច្រើនទេ?
ចំណូលចំណាយ
៥ ខែមុន

ពេល​បច្ចុប្បន្នគួរ​ពង្រីកចំណូលឲ្យបានច្រើនទេ?

ចំណូលចំណាយ ហិរញ្ញវត្ថុ
៥ ខែមុន

អ្នករកសុីគួរចាត់ចែង​ហិរញ្ញវត្ថុអាជីវកម្មរបៀបណា?

ចំណូលចំណាយ
៦ ខែមុន

អាជីវកម្មអនឡាញ និងអាជីរកម្មហាងផ្ទាល់

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook
ចំណូលចំណាយ
៦ ខែមុន

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook

៣_ _ល្បិច_ដើម្បី_សល់_លុយ_ចុងខែ_
ចំណូលចំណាយ សន្សំ
៧ ខែមុន

៣​ ​ល្បិច​ដើម្បី​សល់​លុយ​ចុងខែ​

អត្ថបទបន្ទាប់
​ផ្សារ​ភាគ​ហ៊ុន​ធំ​ៗ​ទាំង​ 10 ​នៅ​ជុំវិញ​ពិភពលោក​

​ផ្សារ​ភាគ​ហ៊ុន​ធំ​ៗ​ទាំង​ 10 ​នៅ​ជុំវិញ​ពិភពលោក​

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist