Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

ហេតុអ្វីបានជា​អ្នក​ត្រូវរក្សា​ពិន្ទុ​ឥណទាន​អេា​យ​បាន​ល្អ​?

Men Chanmonypanha ដោយ Men Chanmonypanha
6 months មុន
ប្រភេទ វិនិយោគ, ហិរញ្ញវត្ថុ
ហេតុអ្វីបានជា​អ្នក​ត្រូវរក្សា​ពិន្ទុ​ឥណទាន​អេា​យ​បាន​ល្អ​?
41
ទស្សនា

​គេច្រេី​ន​និយាយ​ថា​ ​អ្នក​គួរតែ​រក្សា​ពិន្ទុ​ឥណទាន​អេា​យ​បាន​ល្អ​ ​ប៉ុន្តែ​អ្នក​អត់​ដឹង​ថា​ ​ហេតុអ្វីបានជា​អ្នក​ត្រូវការ​វា​? ​ពិន្ទុ​ឥណទាន​គឺជា​រង្វាស់​ពិន្ទុ​ដែល​ទាក់ទង​ទៅ​នឹង​ប្រវត្តិ​ឥណទាន​ចាស់​របស់​អ្នក​ ​ចំនួន​បំណុល​សរុប​ ​ប្រវត្តិ​នៃ​ការ​ទូទាត់​បំណុល​ ​និង​សកម្មភាព​ផ្សេងៗ​ទៀត​។​ ​រង្វាស់​របស់​ពិន្ទុ​ឥណទាន​ត្រូវ​បាន​បែងចែក​ជា​ 5 ​ក​ម្រិ​ត​ ដេា​យ​មាន​ពិន្ទុ​ជា​ធម្មតា​ចន្លោះ​ពី​ 300 ​ទៅ​ 850​។​

ហេតុអ្វីបានជា​អ្នក​ត្រូវរក្សា​ពិន្ទុ​ឥណទាន​អេា​យ​បាន​ល្

​សម្រាប់​ ​F​i​co​ ​score​ ​មាន​ 5 ​ក​ម្រិ​ត​៖​

  • ​ល្អ​ប្រសើរ​: 800 ទ្បេី​ង​
  • ល្អណាស់​: 740 ​to​ 799
  • ល្អ​: 670 ​to​ 739
  • មធ្យម​: 580 ​to​ 669
  • ខ្សោយ​: ​តិច​ជាង​ 580

​ចំណែក​ ​VANTAGE​ ​Score​ ​ក៏​បែងចែក​ជា​ 5 ​ប្រភេទ​ដូចគ្នា​៖​

  • ​ល្អ​ប្រសើរ​: 781 ​to​ 850
  • ល្អណាស់​: 661 ​to​ 780
  • ​ល្អ​: 601 ​to​ 660
  • មធ្យម​: 500 ​to​ 600
  • ខ្សោយ​: 300 ​to​ 499

​១​.​ងាយស្រួល​ស្នេី​សុំ​ក​ម្ចី

​នៅពេលដែល​អ្នក​ចង់​ទិញ​ផ្ទះ​ ​ឫ​ខុន​ដូ-​ល​-​អ្នក​អាច​ស្នេី​សុំ​ក​ម្ចី​ផ្ទះ​បាន​បេី​សិន​ជា​ពិន្ទុ​ឥណទាន​របស់​ ​អ្នក​ល្អ​។​វា​មិន​ត្រឹមតែ​ជួយ​អ្នក​ឱ្យ​ទទួល​បាន​ក​ម្ចី​ទិញ​ផ្ទះ​ឆាប់រហ័ស​នោះ​ទេ​។​ ​វា​ព្រមទាំង​ទទួល​បាន​ ​អត្រា​ការប្រាក់​ទាប​ទៀត​ផង​។​ ​ក្រៅពី​ក​ម្ចី​ទិញ​ផ្ទះ​ក៏មាន​ក​ម្ចី​ផ្សេងទៀត​ដូចជា​ក​ម្ចី​សម្រាប់​អាជីវកម្ម​ ​ជាដើម​ ​ដែល​ត្រូវ​ត្រួតពិនិត្យមើល​លើ​ពិន្ទុ​ឥណទាន​ថា​ល្អ​ ​ឬ​មិន​ល្អ​ព្រោះ​ខាង​ធនាគារ​ចង់​ដឹង​ឲ្យ​ច្បាស់​ ​ថា​អ្នកមាន​ប្រវត្តិ​ឥណទាន​ល្អ​ឬទេ​មាន​ជំពាក់​បំណុល​ច្រើន​ ​ឬ​តិច​ ​និង​អាច​សង​ឲ្យ​ទាន់ពេល​វេលា​ ​កំណត់​ឬ​យ៉ាងណា​។​ ​នៅ​ពេល​គេ​ពិនិត្យ​រួចហើយ​ទើប​ខាង​ធនាគារ​ពិចារណា​បន្ត​ទៀត​ថា​ ​គួរ​ផ្ដល់​ក​ម្ចី​ទៅតាម​សំ​ណី​អ្នក​ឬទេ​។​

​២​.​អាច​ចរចា​លើក​ម្ចី

​នៅ​ពេល​អ្នកមាន​ពិន្ទុ​ឥណទាន​ល្អ​ ​អ្នកប្រើ​វា​ជា​គន្លឹះ​សម្រាប់​ចរចា​រ​ពេល​ស្នើសុំ​ក​ម្ចី​។​ ​ដើម្បី​ធ្វើ​បែប​នេះ​បាន​ ​អ្នក​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ជាមុន​ ​និង​ពិនិត្យមើល​អត្រា​ឥណទាន​របស់​អ្នកជា​មួយ​គ្រឹះស្ថាន​ក​ម្ចី​ផ្សេងៗ​ដើម្បី​បៀ​ប​ធៀបគ្នា​។​ ​បន្ទាប់មក​អ្នក​អាច​មេី​ល​លក្ខខណ្ឌ​គ្រឹះស្ថាន​មួយ​ណា​ដែល​ផ្តល់​ក​ម្ចី​ល្អ​សម្រាប់​អ្នក​ដូចជា​ ​ការ​បញ្ចុះ​អត្រា​ការប្រាក់​។​

​៣​.​ងាយស្រួល​ក្នុង​ការ​ទិញ​ធានា​រ៉ាប់រង​

ងាយស្រួល​ក្នុង​ការ​ទិញ​ធានា​រ៉ាប់រង​

​រឿង​ពិន្ទុ​ឥណទាន​សោះ​ម៉េច​ទាក់ទង​អី​ ​នឹង​ធានា​រ៉ាប់រង​? ​តាមពិត​ទៅ​ពិន្ទុ​ឥណទាន​ខ្ពស់​គឺ​មាន​សា​រៈ ​សំខាន់​ពេល​អ្នក​ចង់​ទៅ​រក​ទិញ​ធានា​រ៉ាប់រង​ ​ព្រោះ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាច​សួររក​ព័ត៌មាន​ទាក់ទង​ ​ប្រវត្តិ​នៃ​ការ​បង់​ប្រាក់​។​ ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​សិក្សា​អំពី​ឥណទាន​របស់​អ្នក​អាច​ជួយ​ពួកគេ​កំណត់​ថា​ ​តើ​អ្នក​នឹង​បង់ថ្លៃ​ធានា​ ​រ៉ាប់រង​ត្រឡប់ទៅវិញ​ទៀងទាត់​ដែរ​ឬ​អត់​។​ ​ឧទាហរណ៍​ ​ពេល​ដែល​អ្នក​ចង់​ទិញ​ការធានា​រ៉ាប់រង​សម្រាប់​ ​រថយន្ត​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ពិនិត្យមើល​ទៅលើ​របា​ការណ៍​ឥណទាន​របស់​អ្នក​ ​មុននឹង​សម្រេច​ចិត្ត​ផ្ដល់​ធានា​រ៉ាប់រង​រថយន្ត​។​

​ជា​រួម​ ​ការ​រក្សា​ពិន្ទុ​ឥណទាន​ឲ្យបាន​ខ្ពស់​ផ្តល់​នូវ​គុណប្រយោជន៍​ជា​ច្រេី​ន​ ​ដើម្បី​រក្សា​ពិន្ទុ​ឥណទាន​របស់​អ្នក​អេា​យ​បាន​ល្អ​ ​អ្នក​ត្រូវ​ទូរ​ទាត់​ការ​សង​ប្រាក់​ទៅ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ​ឬ​ធនាគារ​ឲ្យបាន​ទាត់​ពេលវេលា​កំណត់​ ​ជៀសវាង​កាត់​ពិន្ទុ​ឥណទាន​របស់​អ្នក​៕​


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: រក្សា​ពិន្ទុ​ឥណទាន​

អត្ថបទទាក់ទង

វិធីដែលជួយអ្នកឲ្យជៀសផុតពីការជាប់បំណុលវ័ណ្ឌក
ហិរញ្ញវត្ថុ

វិធីដែលជួយអ្នកឲ្យជៀសផុតពីការជាប់បំណុលវ័ណ្ឌក

May 20, 2022
​អាជីវកម្ម​ ​Franchise​ តើចំណេញយ៉ាងម៉េចខ្លះ?
វិនិយោគ

​អាជីវកម្ម​ ​Franchise​ តើចំណេញយ៉ាងម៉េចខ្លះ?

May 20, 2022
បើក​គណនី​ធនាគារ​ដល់ទៅ​ ​៥​ ដើម្បីអ្វី?
ហិរញ្ញវត្ថុ

បើក​គណនី​ធនាគារ​ដល់ទៅ​ ​៥​ ដើម្បីអ្វី?

May 19, 2022
អត្ថបទបន្ទាប់
ស្វែងយល់​ពី​ Microtransaction

ស្វែងយល់​ពី​ Microtransaction

អត្ថបទពេញនិយម

តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

ដោយ Putheary Buth
July 19, 2021

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ Pheanuma Ron
May 24, 2021

ហេតុអ្វីត្រូវសិក្សាពីទីផ្សារជាមុនពេលចង់បើកអាជីវកម្ម?

ហេតុអ្វីត្រូវសិក្សាពីទីផ្សារជាមុនពេលចង់បើកអាជីវកម្ម?

ដោយ Chhorika Lim
July 4, 2021

វដ្តអាជីវកម្ម (Business Cycle)

វដ្តអាជីវកម្ម (Business Cycle)

ដោយ Pheanuma Ron
June 1, 2021

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ Sovannary Hong
April 27, 2021

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។