Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

អនាគត​ដ៏​ល្អ​ប្រសើរ​សម្រាប់​កូន

៩ ខែមុន
1 នាទីក្នុងការអាន
17
ទស្សនា
FacebookTwitterLinkedinTelegramQR Code
អនាគត_ដ៏_ល្អ_ប្រសើរ_សម្រាប់_កូន
FacebookTwitterLinkedinTelegramQR Code

​តួនាទី​ជា​ឪពុក​ម្ដាយ​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​។​ ​មាតាបិតា​គ្រប់រូប​តែង​ខ្វាយខ្វល់​ចង់​ឱ្យ​បុត្រ​ ​ធីតា​របស់​ខ្លួន​ធំ​លូតលាស់​បាន​ល្អ​ ​មាន​សុខភាព​រឹង​មាំ​ ​រៀនសូត្រ​បាន​ខ្ពង់ខ្ពស់​ ​និង​ជា​ក្ដី​បំណង​របស់​ប៉ា​ម៉ាក់​ដែល​ពុំអាច​ខ្វះ​បាន​នោះ​គឺ​ ​ចង់​ឱ្យ​កូន​ៗ​មាន​អនាគត​ល្អ​ប្រសើរ​។​ ​ដើម្បី​សម្រេច​បំណង​ប្រាថ្នា​ទាំងនេះ​ ​តើ​ឪពុក​ម្ដាយ​គួរ​ធ្វើអ្វី​ខ្លះ​ ​ដើម្បី​កសាង​អនាគត​ដ៏​ល្អ​ប្រសើរ​សម្រាប់​កូន​?
​បើ​ចង់​ដឹង​ ​ចុច​អាន​ទាំងអស់គ្នា​ណ៎ា!!

ធ្វើជាគំរូល្អ

ធ្វើជាគំរូល្អ

​គេ​ថា​ក្មេងៗ​ប្រៀប​ដូចជា​ក្រដាស​ស​មួយ​ ​និង​បុគ្គល​ដំបូង​ដែល​ពួកគេ​ឃើញ​ ​ហើយ​យកតម្រាប់តាម​គឺជា​លោក​អ្នកមានគុណ​។​ ​ក្នុង​ដំណាក់កាល​លូតលាស់​របស់​កុមារ​ ​កូន​ៗ​រមែង​សង្កេតមើល​ ​ចងចាំ​ ​និង​ធ្វើត្រាប់​តាម​សកម្មភាព​របស់​ឪពុក​ម្ដាយ​ ​ទាំង​របៀប​សន្ទនា​ ​ឥរិយាបថ​ដេក​ ​ដើរ​ ​ឈរ​ ​អង្គុយ​ ​មុខ​ញ​ញឺ​ម​ ​ឬ​ក្រ​ញ៉ូ​វ​ជាដើម​។​ ​ហេតុនេះ​ឪពុក​ម្តាយ​គួរ​ផ្ដល់​ការ​ចង់​ចាំ​ ​តាមរយៈ​គំរូ​ដ៏​ល្អ​មួយ​ដល់​ពួកគេ​ ​ទាំង​សុជីវធម៌​និយាយ​ស្ដី​ ​និង​សីលធម៌​រស់នៅ​។​ ​ម៉្យាងទៀត​ ​ជាជាង​ការ​ប្រើ​ពាក្យពេចន៍​បង្គាប់​បញ្ញា​ឲ្យ​ធ្វើតាម​ ​អ្នក​គួរ​ធ្វើ​បង្ហាញ​គេ​ជាមុន​សិន​ ​ព្រោះ​ទង្វើ​ទាំងនេះ​នឹង​មាន​ឥទ្ធិពល​ដល់​ពួកគេ​ពេល​ធំ​ពេញវ័យ​សម្រាប់​ប្រណិប័តន៍​តាម​។​

ណែនាំឲ្យយល់ដឹងពីផែនការហិរញ្ញវត្ថុ

ណែនាំឲ្យយល់ដឹងពីផែនការហិរញ្ញវត្ថុ

​រឿង​លុយកាក់​មិន​ចាំបាច់​ទាល់តែ​កូន​ៗ​ ​ធំ​ៗ​ ​ពេញរូបពេញរាង​ ​ទើប​បង្រៀន​ឲ្យ​យល់​ដឹង​នោះ​ទេ​។​ ​តាម​ការ​សិក្សាស្រាវជ្រាវ​ជាច្រើន​បាន​លើកឡើង​ថា​ ​ក្មេងៗ​នៅ​អាយុ​ ​៧​ ​ឆាប់​ផ្ដើម​ចេះ​រាប់​លុយ​ ​ដឹង​ពី​តម្លៃ​លុយ​ ​ក៏ដូចជា​មាន​ចំណង់​ចង់​មាន​លុយ​ចាយ​បណ្ដើរៗ​ ​នេះ​ជា​ពេលវេលា​ដែល​អាណាព្យាបាល​គួរ​បង្រៀន​ពួកគេ​ពី​រឿង​លុយកាក់​។​ ​ដោយសារ​កូន​ៗ​ចាប់ផ្ដើម​សិក្សា​រៀនសូត្រ​តាំងពីតូច​ ​ឪពុក​ម្ដាយ​អាច​បង្រៀន​បែប​ក​ម្រិ​ត​ស្រាល​ៗ​ ​ដើម្បី​ឱ្យ​ពួកគេ​ងាយ​យល់​ ​ឆាប់​ចាប់បាន​ដូចជា​ ​ចាយវាយ​កុំ​ខ្ជះខ្ជាយ​ ​ឬ​ការ​សន្សំ​។​ ​ទម្លាប់​ឲ្យ​ពួកគេ​ដឹង​ពី​ការចាយវាយ​សន្សំសំចៃ​ពីតូច​ៗ​ទៅ​ ​ជួយ​ឲ្យ​ពួកគេ​ធំឡើង​ក្លាយ​ជា​មនុស្ស​ដែល​ចេះ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​មាន​ប្រសិទ្ធ​ភាព​។

ត្រៀមកញ្ចប់ហិរញ្ញវត្ថុ​សម្រាប់ការសិក្សារបស់ពូកគេ

ត្រៀមកញ្ចប់ហិរញ្ញវត្ថុ​សម្រាប់ការសិក្សារបស់ពូកគេ

​ទ្រព្យ​ដែល​ឪពុក​ម្ដាយ​បន្សំ​ទុកឲ្យ​កូន​ៗ​បាន​យូរអង្វែង​ ​ចោរលួច​មិនបាន​ ​ភ្លើងឆេះ​មិនដល់​គឺ​ ​តម្រិះ​ដែល​កើត​ចេញពី​ការសិក្សា​រៀនសូត្រ​ខ្ពង់ខ្ពស់​នេះឯង​។​ ​ក្ដី​បារម្ភ​របស់​ឪពុក​ម្ដាយ​ភាគច្រើន​គឺ​ ​ខ្លាចក្រែង​មិន​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ផ្គត់ផ្គង់​ដល់​ការសិក្សា​កូន​ៗ​ ​ជាពិសេស​នៅ​ក​ម្រិ​ត​ឧត្ដម​សិក្សា​ ​ព្រោះ​វ័យ​កាន់តែ​ចំណាស់​ ​កម្លាំង​រក​ប្រាក់ចំណូល​កាន់តែ​ថមថយ​។​

​គ្រប់​បញ្ហា​រមែង​មាន​ដំណោះស្រាយ​ ​មែនទេ​ប្រិយ​មិត្ត​? ​ឪពុក​ម្តាយ​អាច​ចាប់ផ្ដើម​សន្សំ​សម្រាប់​អនាគត​ការសិក្សា​របស់​ពួកគេ​ ​តាំងពី​ពេល​ដែល​ពួកគេ​នៅក្មេង​ៗ​។​ ​តែ​អ្វី​ដែល​សំខាន់​ត្រូវ​ជ្រើសរើស​កន្លែង​ទុកដាក់​ប្រាក់សន្សំ​ ​មាន​សុវត្ថិភាព​ ​និង​ទទួល​បាន​អត្ថប្រយោជន៍​ត្រលប់​មកវិញ​ ​ដូចជា​គណនី​ក្មេង​ឆ្លាត​ ​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​អម្រឹត​ ​ជា​ប្រភេទ​គណនី​សន្សំ​រួមគ្នា​របស់​ឪពុក​ម្ដាយ​ ​និង​បុត្រ​ធីតា​ ​ដោយ​ផ្តល់​ជូន​ភាព​បត់បែន​ខ្ពស់​សម្រាប់​មាតាបិតា​ក្នុង​ការកំណត់​គោលដៅ​សន្សំ​ ​និង​ចំនួន​ទឹកប្រាក់​ ​ត្រូវ​បង់​ប្រចាំខែ​ ​ស្របតាម​តម្រូវ​ការ​ផ្ទាល់ខ្លួន​និង​លទ្ធភាព​ជាក់ស្ដែង​ផ្នែក​ហិរញ្ញវត្ថុ​។​

​លក្ខណៈ​ពិសេស​របស់​គណនី​ក្មេង​ឆ្លាត​មាន​ដូចជា​៖​
🔹 ​សន្សំ​មាន​ភាព​បត់បែន​ ​ស្របតាម​លទ្ធភាព​របស់​អតិថិជន​៖​ ​សន្សំ​ចាប់ពី​១​១​ដុល្លារ​ក្នុង​មួយ​ខែ​ ​សម្រាប់​បន្ត​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ​
🔹 ​ទទួល​បាន​ដោយ​ឥត​គិតថ្លៃ​នូវ​កញ្ចប់​ធានា​រ៉ាប់រង​អាយុជីវិត​៖​ ​៤​,​០​០​០​ដុល្លារ​ដោយ​ឥត​គិតថ្លៃ​ក្នុង​ ​អំឡុង​ពេល​សន្សំប្រាក់​
🔹 ​ផ្ដល់​ជូន​ប្រាក់​លើកទឹកចិត្ត​បន្ថែម​៖​ ​រហូតដល់​ ​១​,​០​០​០​ដុល្លារ​ក្រោយ​បញ្ចប់​ការសិក្សា​ថ្នាក់ទី១​២​

​សម្រាប់​ព័ត៌មាន​លម្អិត​នៃ​គណនី​ក្មេង​ឆ្លាត​ ​សូម​ចូល​ទៅកាន់​ ​h​t​t​p​s://​w​w​w​.​am​r​e​t​.​co​m​.k​h​/k​h​/k​men​-c​h​h​lat​-​account​

*​មាតិកា​នេះ​នាំមក​ជូន​ប្រិយ​មិត្ត​ដោយ​ ​កាក់​សេន​ ​និង​សហការ​ដោយ​ ​Am​r​e​t​ ​M​F​I​


© 2022 - 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ផលិត​ដោយ​កាក់​សេន​

ពាក្យទាក់ទង: ​អនាគត
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

៣ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

៣ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ហិរញ្ញវត្ថុ
១ week

តួនាទីសំខាន់ៗទាំង ៣​ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ឬ International Monetary Fund មានអ្វីខ្លះ?

ហិរញ្ញវត្ថុ
១ week

គោលការណ៍ជោគជ័យទាំង ១០ ពីម្ចាស់ក្រុមហ៊ុន តេស្លា (Tesla) លោក Elon Musk

វិនិយោគ ហិរញ្ញវត្ថុ
២ សប្តាហ៍មុន

មកដឹងពីមូលហេតុថា ហេតុអ្វីបានជាតម្លៃភាគហ៊ុនឡើងចុះ?

ហិរញ្ញវត្ថុ
២ សប្តាហ៍មុន

មកដឹងពីមូលហេតុថា ហេតុអ្វីបានជាតម្លៃភាគហ៊ុនឡើងចុះ?

ចំណូលចំណាយ ហិរញ្ញវត្ថុ
៣ សប្តាហ៍មុន

ការរីកចម្រើននៃការទូទាត់ប្រាក់តាម QR មានភាពងាយស្រួលហើយ ថែមទាំងលើកកម្ពស់សេដ្ឋកិច្ចថែមទៀត

ចំណូលចំណាយ វិនិយោគ ហិរញ្ញវត្ថុ
១ month

លោក Warren Buffett ពីឈ្មួញកណ្តាលម្នាក់ក្លាយជាអ្នកវិនិយោគដ៏ជោគជ័យ និងមានក្រុមហ៊ុនតម្លៃវាល់លាន

ពន្ធនិងច្បាប់ វិនិយោគ ហិរញ្ញវត្ថុ
១ month

អ្នកដែលប្រុងនឹងទិញដីគួរតែប្រុងប្រយ័ត្នចំពោះករណី “ដីឡូតិ៍ខ្យល់”

ហិរញ្ញវត្ថុ
២ ខែមុន

អ្នកដឹកនាំធនាគារជាតិជំនាន់ថ្មីជាស្ត្រីដំបូងគេបង្អស់

អត្ថបទបន្ទាប់
ហេតុអ្វីគួរបើ​ក​ហាង​កាហ្វេ​?

ហេតុអ្វីគួរបើ​ក​ហាង​កាហ្វេ​?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist