Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

ភាពខុសគ្នា​រវាង​ពេល​​រៀន​វិទ្យាល័យ​និង​ពេលរៀន​សកល

១ year
1 នាទីក្នុងការអាន
85
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ពេល​​រៀន​វិទ្យាល័យ​និង​ពេលរៀន​សកល
FacebookTwitterLinkedinTelegramQR Code

​កាល​នៅ​វិទ្យាល័យ​បន់​ឱ្យ​តែ​ចប់​ទី​១​២​ ​នឹងអាល​បាន​ដើរលេង​ជុំ​មិត្ត​ភក្ដិ​ ​ស្រឡះ​ខួរក្បាល​
​និង​អាច​ធ្វើអ្វី​ដែល​ខ្លួន​ចង់​ធ្វើ​ឱ្យ​បាន​ច្រើន​ ​ព្រោះ​ពេល​នៅ​រៀន​វិទ្យាល័យ​ ​គឺ​ចំណាយ​ពេលរៀន​មិន​ឈប់​ ​អស់ពី​រៀន​ក្នុង​សាលា​មក​រៀន​គួរ​បន្ថែម​នៅផ្ទះ​ ​ជួនកាល​រៀន​ដាច់​យប់​ទៀត​ ​ហើយ​រំពឹង​ថា​ពេល​ឈានជើង​ចូល​សាកល​នឹង​មិន​រវល់​ច្រើន​ហើយ​មាន​ពេល​សម្រាក​ផង​។​
​ប៉ុន្តែ​ដល់តែ​បាន​ឆ្លងកាត់​ ​បាន​ស្គាល់​រសជាតិ​ ​ទើប​ដឹង​ថា​ការពិត​គឺ​ខុសស្រឡះ​ពី​អ្វី​ដែល​បាន​គិត​។​ ​ទម្លាប់​នៃ​ការរស់នៅ​ត្រូវ​បាន​ផ្លាស់ប្ដូរ​ ​ទាំង​ភាព​ជូរចត់​ ​ទាំង​ភាព​សប្បាយរីករាយ​ ​មាន​លាយឡំ​គ្នា​។​ ​បើ​និយាយ​ឱ្យ​ចំ​ ​កាល​នៅ​វិទ្យាល័យ​ធ្លាប់តែ​ចង់បាន​ពិន្ទុ​ខ្ពស់​ ​តែ​ឥលូវ​បាន​ចូល​សកល​ ​សុំ​ត្រឹមតែ​មួយ​ជាប់​ទេ​។​ ​តើ​មាន​អ្វីខ្លះទៀត​ដែល​ខុសគ្នា​រវាង​ពេល​យើង​នៅ​រៀន​វិទ្យាល័យ​និង​ពេលចូលរៀន​សកល​?

ភាពខុសគ្នា​រវាង​ពេល​​រៀន​វិទ្យាល័យ​និង​ពេលរៀន​សកល

 ពេលវេលា​

​ដើមឡើយ​គិតថា​ពេល​ចូល​សាកល​នឹង​មាន​ពេលទំនេរ​ច្រើន​ព្រោះ​មិន​មាន​ត្រូវ​រៀន​គួរ​បន្ថែម​ដូច​កាល​នៅ​វិទ្យាល័យ​ទេ​។​ ​តែ​តាមពិត​ទៅ​គឺ​កាន់តែ​រវល់​ដកខ្លួន​មិន​រួច​ ​គ្មាន​ទាំង​ពេលដេក​ផង​ ​ទោះ​នៅ​សាកលវិទ្យាល័យ​រៀន​តែមួយ​ព្រឹក​ ​ប៉ុន្តែ​ក៏​នៅ​មាន​កិច្ចការ​ផ្ទះ​ ​ឬ​ ​assignment​s ​មួយគំនរ​ ​ថែមទាំង​មាន​ ​surprise​ ​quiz​ ​ផង​ ​និង​ត្រូវការ​ពេល​ច្រើន​ដើម្បី​ស្វ័យ​សិក្សាស្រាវជ្រាវ​ប​ន្ថែុ​ម​ដោយខ្លួនឯង​ទៀត​។​ ​មិនតែប៉ុណ្ណោះ​ ​យើង​រឹត​តែ​មិន​មាន​ពេលចន្លោះ​ទំនេរ​ ​នៅ​ពេល​ចូលរួម​ការងារ​ស្ម័គ្រចិត្ត​ ​ឬ​ពេល​រក​បានការ​ងារ​ក្រៅ​ម៉ោង​ឬ​ពេញ​ម៉ោង​ធ្វើ​ ​ដើម្បី​ទទួល​បាន​បទពិសោធន៍​បន្ថែម​ ​ក៏ដូចជា​ទទួល​បាន​ក​ម្រៃ​ខ្លះ​ ​គ្រាន់នឹង​ផ្គង់​ផ្គង់​ចំណាយ​ផ្សេងៗ​។​

ស្ថានភាព​ហិរញ្ញវត្ថុ​

ស្ថានភាព​ហិរញ្ញវត្ថុ​

​ធ្លាប់តែ​រអ៊ូ​ថា​បង់លុយ​ថ្លៃ​សា​លាហើយ​នៅ​ត្រូវ​មក​បង់លុយ​រៀន​គួរ​ច្រើន​មុខវិជ្ជា​ទៀត​។​ ​នេះ​នៅ​មិនទាន់​គិតថ្លៃ​សាំង​ម៉ូតូ​ជិះ​មក​សាលា​ ​ជិះ​ទៅ​រៀន​គួរ​ ​នៅ​ថ្លៃ​ទិញ​សៀវភៅ​ពុម្ព​ផង​ ​នៅ​ថ្លៃ​ទិញ​សៀវភៅ​ធ្វើ​លំហាត់​ផង​ ​តែ​ពេល​មក​ចូល​សកលវិទ្យាល័យ​ទើប​ដឹង​ថាត្រូវ​ចំណាយ​ច្រើនជាង​កាល​នៅ​រៀន​វិទ្យាល័យ​ទ្វេ​ដង​។​ ​ពិសេស​គឺ​ចំពោះ​និស្សិត​មកពី​បណ្ដា​ខេត្ត​ដែល​មក​បន្ត​ការសិក្សា​ ​នៅ​ទីក្រុង​ ​ក្រៅពី​ចាយវាយ​លើ​ថ្លៃ​សិក្សា​ ​ថ្លៃ​ស​ម្ភារៈ​សិក្សា​ ​និង​ថ្លៃ​ធ្វើដំណើរ​ ​នៅ​ត្រូវ​រ៉ាប់រង​ថ្លៃ​បន្ទប់​ជួល​ថ្លៃ​ទឹក​ភ្លើង​ផង​ហូបចុក​ផង​ ​និង​តម្រូវ​ការ​ចំ​បាច់​ ​ផ្សេងៗ​។​ ​បែប​នេះ​ ហេី​យ​ទេី​ប​និស្សិត​មួយ​ចំនួន​ចាប់ផ្ដើម​ធ្វេី​ការងារ​តាំង​ពេល​នៅ​ ​រៀន​ដេីម្បី​ជំនួយ​ដល់​ជីវភាព​ប្រចាំថ្ងៃ​។​

Click here to read more about: រកលុយឲ្យបាន២០០ដុល្លារពេលនៅ​រៀន​

ទំនួល​ខុសត្រូវ​

​កាល​នៅ​វិទ្យាល័យ​មិនសូវ​គិត​ច្រេី​ន​ទេ​ ​តែ​ឥលូវ​ចេះ​គិត​ច្រេី​ន​ពី​ខ្លួនឯង​ទាំង​បច្ចុប្បន្ន​និង​អនាគត​។​ ​ពេលនេះ​មាន​ទំនួល​ខុសត្រូវ​ខុស​ពីមុន​ ​ជាពិសេស​គឺ​លើ​ផ្លូវ​ដែល​ខ្លួន​ជ្រើស​ដើរ​ ​រាប់​ចាប់ពី​ជម្រើស​ជំនាញ​សិក្សា​ ​អាជីព​ការងារ​ ​និង​ការ​សម្រេច​ចិត្ត​ផ្សេងៗ​ដែល​សុទ្ធ​សឹង​ជាលើកដំបូង​ក្នុង​ឆាក​ជីវិត​។​ ​ពីមុន​នៅ​ជា​បន្ទុក​ក្នុង​គ្រួសារ​ ​តែ​ពេលនេះ​ត្រូវ​រៀន​ទទួលខុសត្រូវ​លើ​ការ​សម្រេច​ចិត្ត​ ​និង​ជម្រើស​របស់​ខ្លួន​ ​មិនថា​ខុស​ឬ​ត្រូវ​យ៉ាងណា​ ​ត្រូវតែ​ទទួល​ដោយខ្លួនឯង​។​

មិត្តភាព​

មិត្តភាព

​ធ្លាប់តែ​មាន​មិត្ត​ភ​កិ្តច្រេី​ន​ជួបជុំគ្នា​រៀងរាល់ថ្ងៃ​ពេល​នៅ​រៀន​វិទ្យាល័យ​ ​តែ​ឥឡូវ​មាន​អារម្មណ៍​ឯកា​ម្ដងម្កាល​ ​ព្រោះ​ពេលចូលរៀន​សាកល​ ​ម្នាក់ៗ​មានការងារ​រវល់​រៀងខ្លួន​ៗ​។​ ​ដល់ម៉ោង​ចេញ​ទៅផ្ទះ​ក៏​បំ​បែកផ្លូវគ្នា​ទៅផ្ទះ​ ​ឬ​ទៅ​កន្លែងធ្វើការ​រៀងៗខ្លួន​។​ ​ជួនកាល​ចង់​ណាត់​ជួបគ្នា​ទៅ​ញ៊ាំ​ប្រហិត​ក្បែរ​សាលា​ ​ដូច​កាល​នៅ​រៀន​វិទ្យាល័យ​ក៏​ពេលវេលា​មិន​ត្រូវគ្នា​។​ ​ម្យ៉ាងទៀត​នៅ​ពេល​ ​រៀន​សាកល​ក៏មាន​សម្ពាធ​ពី​មិត្ត​ភិ​ក្ត​ ​ឬ​មិត្ត​រួម​ថ្នាក់​ (​peer​ ​pressure​) ​ភាគ​ច្រេី​ន​គឺ​ប្រៀបធៀប​ខ្លួនឯង​ជាមួយ​អ្នកដទៃ​។​ ឃេី​ញ​គេ​មានការងារ​ធ្វេី​មាន​អារម្មណ៍​ថា​ខ្លួនឯង​អត់ប្រយោជន៍​ខ្លាំង​ ​រៀន​ដល់​ថ្នាក់​ប៉ុន​នេះ​ដែរ​រក​ការងារ​មិនបាន​ធ្វេី​នឹងគេ​។​

​ពេល​ឈានជើង​ចូល​សកលវិទ្យាល័យ​រមែង​ជួប​នូវ​ឧបសគ្គ​ខ្លះ​ហើយ​។​ ​ការ​លើកឡើង​ខាងលើ​នេះ​គ្រាន់តែ​ជា​បទពិសោធន៍​មួយ​ចំនួន​ដែល​អេ​ដ​មីន​ធ្លាប់​ឆ្លងកាត់​ផ្ទាល់​ប៉ុណ្ណោះ​។​ ​តែ​អេ​ដ​មីន​ជឿ​ថា​នៅ​មានរឿង​ជាច្រើន​ទៀត​ដែល​មិត្ត​ៗ​ ​និស្សិត​ដទៃ​បាន​និង​កំពុង​ឆ្លងកាត់​ ​ដ្បិត​ថា​ដំណើរ​ជីវិត​របស់យើង​ម្នាក់ៗ​ខុសគ្នា​។​ ​ទោះបី​វា​ខុស​ពី​ការ​រំពឹង​ទុក​ក៏​ពិតមែន​ ​តែ​ក៏​មិនមែន​មានន័យ​ថា​ជីវិត​យើង​ជួប​ ​តែ​ភាព​លំបាក​ពេញ​មួយ​ជីវិត​ដែរ​។​ ​ថ្វីបើ​ថ្ងៃនេះ​អ្នកទទួល​រង​សម្ពាធ​ខ្លាំង​ប៉ុណ្ណា​ ​ថ្ងៃក្រោយ​អ្នក​ជួប​បញ្ហា​អ្វី​ទៀត​ក៏ដោយ​ ​ត្រូវ​ចាំ​ថា​«​នឿយ​មុន​ ​ស្រ​នុ​ក​ក្រោយ​»​។​ ​នៅទីបំផុត​ ​អ្នក​គង់តែ​ទៅដល់​ផ្លូវ​ដែល​អ្នក​ចង់​ទៅ​ឱ្យ​តែ​អ្នកមាន​ការ​តាំងចិត្ត​ខ្ពស់​ ​និង​ស៊ូទ្រាំ​នឹង​វា​៕​


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: ពេល​​រៀន​វិទ្យាល័យ​​ពេលរៀន​សកល
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ហិរញ្ញវត្ថុ
៥ ខែមុន

៣ សំណួរ​អំពីរលុយ

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន
សន្សំ ហិរញ្ញវត្ថុ
៥ ខែមុន

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន

​អត្រា​អតិផរណា​ធ្លាក់​ក្រោមសូន្យ​ភាគរយ
ហិរញ្ញវត្ថុ
៥ ខែមុន

​អត្រា​អតិផរណា​ធ្លាក់​ក្រោមសូន្យ​ភាគរយ

ចំណូលចំណាយ ហិរញ្ញវត្ថុ
៥ ខែមុន

អ្នករកសុីគួរចាត់ចែង​ហិរញ្ញវត្ថុអាជីវកម្មរបៀបណា?

​កាក់​អាមេរិក​ដែល​មាន​​​រូប​លោកស្រី​ ​Anna May Wong
ហិរញ្ញវត្ថុ
៥ ខែមុន

​កាក់​អាមេរិក​ដែល​មាន​​​រូប​លោកស្រី​ ​Anna May Wong

សង្គម​លែង​ប្រើ​សាច់​ប្រាក់ទៅជាយ៉ាងណា?
ហិរញ្ញវត្ថុ
៥ ខែមុន

សង្គម​លែង​ប្រើ​សាច់​ប្រាក់ទៅជាយ៉ាងណា?

ហិរញ្ញវត្ថុ
៥ ខែមុន

ព្រឹត្តិការណ៍​វិបត្តិហិរញ្ញវត្ថុចំនួន ៤ ក្នុងប្រវត្តិសាស្ត្រ

​តើកា​រ​សន្ទនីយភាព​ជា​អ្វី​?
ហិរញ្ញវត្ថុ
៥ ខែមុន

​តើកា​រ​សន្ទនីយភាព​ជា​អ្វី​?

អត្ថបទបន្ទាប់
ហេតុផលហាមសួរ​សំណួរទាំងនេះ

ហេតុផលហាមសួរ​សំណួរទាំងនេះ

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist