Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

​បុគ្គល​៥នាក់ដែលតម្លៃ​ខ្លួន​ខ្ពស់​ជាងគេនៅលើពិភពលោក

Seangheng Pol ដោយ Seangheng Pol
6 months មុន
ប្រភេទ ហិរញ្ញវត្ថុ
បុគ្គល​៥នាក់ដែលតម្លៃ​ខ្លួន​ខ្ពស់​ជាងគេនៅលើពិភពលោក
15
ទស្សនា

​ឲ្យតែ​លឺ​គេ​និយាយ​ថា​ ​បុគ្គល​តម្លៃ​ខ្លួន​ខ្ពស់​ ​ប្រាកដជា​គិតក្នុងចិត្ត​ថា​ ​បុគ្គល​នោះ​ដឹង​តែ​មាន​លុយ​ច្រើន​។​ ​ពេលខ្លះ​ក៏​សួរ​ខ្លួនឯង​ថា​មាន​លុយ​ច្រើន​ប៉ុនណា​ទៅ​ ​បាន​មានសំណាង​គេ​ហៅថា​បុគ្គល​មាន​តម្លៃ​ ​ខ្លួន​ខ្ពស់​?

បុគ្គល​ដែល​មានត​ម្លែ​ខ្លួន​ខ្ពស់​ ​ត្រូវ​បាន​ហៅថា​ ​High​-​Net​-​Worth​ ​Individual​ (​H​N​W​I​) ​ដែល​ពាក្យ​ថា​តម្លៃ​ខ្លួន​ក្នុង​ន័យ​នេះ​សំដៅ​ដល់​ទ្រព្យ​សុទ្ធ​ ​ឬ​តម្លៃ​សុទ្ធ​នៃ​ទ្រព្យកម្ម​ (​net​ ​worth​) ​របស់​បុគ្គល​នោះ​។​ ​តម្លៃ​ទ្រព្យ​សុទ្ធ​នេះ​អាច​គណនា​បាន​ដោយ​យក​តម្លៃ​ទី​ផ្សារ​របស់ទ្រព្យ​សកម្ម​រូបី​ (​Tangible Asset​s) ​និង​ទ្រព្យ​អរូបី​ (​Intangible Assets​) ​របស់​បុគ្គល​ម្នាក់​បូក​បញ្ចូល​គ្នា​ ​រួច​ដក​នឹង​បំណុល​សរុប​របស់​គេ​ចេញ​។​ ​ពាក្យ​ថា​ ​High​-​Net​-​Worth​ ​Individual​ ​ត្រូវ​បាន​គេ​សំដៅ​ទៅដល់​បុគ្គល​ដែល​មានទ្រព្យ​សកម្ម​ដែល​មាន​ភាព​ងាយស្រួល​ក្នុង​ការផ្លាស់ប្តូរ​ទៅជា​សាច់ប្រាក់​ភ្លាម​ៗ​។​ ​សន្ទនីយភាព​ទ្រព្យកម្ម​មិន​ត្រូវ​បាន​គេ​រួមបញ្ចូល​នូវ​អចល​ន​ទ្រព្យ​ ​ដូចជា​ផ្ទះ​ ​ឬ​អគារ​នោះ​ទេ​ ​ព្រោះ​ទ្រព្យ​ទាំងនោះ​ពិបាក​ក្នុង​ការផ្លាស់ប្តូរ​ ​ឬ​លក់​ទៅជា​សាច់ប្រាក់​ភ្លាម​ៗ​។​

យេា​ង​តាម​ ​G​l​ob​a​l​ ​Wealth​ ​Migration​ ​Review​ ​គិត​ត្រឹម​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​០​ ​បុគ្គល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ ​មាន​ចំនួន​សរុប​ប្រមាណ​ជា​ ​១​៣​លាន​នាក់​ដែល​ ​ស្មើនឹង​០​.​១​៨​% ​នៃ​ចំនួន​ប្រជាជន​សរុប​នៅ​លើ​ពិភពលោក​ (​G​l​ob​a​l​ ​Wealth​ ​Migration​ ​Review​ 2020)​។​ ​មិនតែប៉ុណ្ណោះ​ដោយសារតែ​កំណើន​បុគ្គល​ដែល​មានទ្រព្យ​សុទ្ធ​ ​ឬ​តម្លៃ​ខ្លួន​ខ្ពស់​កប់​ពពក​ទាំងនេះ​មាន​ ​កាន់តែ​ច្រើន​នៅ​សហរដ្ឋអាមេរិក​ ​ដែល​មាន​ ​High​-​Net​-​Worth​ ​Individual​ ​ជាង​៦​.​៥​លាន​នាក់​ក្នុង​ឆ្នាំ​២​០​២​០​ ​គេ​ក៏បាន​កំណត់​ការបែងចែក​ជា​៣​ថ្នាក់​បន្ថែម​ទៀត​គឺ​៖​

  • ​High​ ​Net​-​worth​ ​Individual​ ​សម្រាប់​អ្នក​ដែល​មាន​តម្លៃ​ខ្លួន​ស្មើនឹង​១​លាន​ដុល្លារ​អាមេរិក​ ​ឬ​លើស​ពី​នេះ​។​
  • ​Very​-​high​-​net​-​worth​ ​individual​ ​សម្រាប់​អ្នក​ដែល​មាន​តម្លៃ​ខ្លួន​ធំ​ជាង​ ​ឬ​ស្មើនឹង​ ​៥​លាន​ដុល្លារ​អាមេរិក​។​
  • Ultra​-​high​-​net​-​worth​ ​individual​ ​សម្រាប់​អ្នក​ដែល​មាន​តម្លៃ​ខ្លួន​ធំ​ជាង​ ​ឬ​ស្មើនឹង​ ​៣​០​លាន​ដុល្លារ​អាមេរិក​។​

​ខាងក្រោម​នេះ​គឺជា​ ​បុគ្គល​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​ទាំង​ ​៥​ ​នៅ​លើ​ពិភពលោក​ ​ដោយ​ផ្អែក​តាម​ទស្សនាវដ្តី​ ​For​be​s ​គឺ​៖​

​បុគ្គល​៥នាក់ដែលតម្លៃ​ខ្លួន​ខ្ពស់​ជាងគេនៅលើពិភពលោក

​១​. ​E​l​on ​Musk​ ​មាន​តម្លៃ​ខ្លួន​ប្រមាណ​២​៩​៦​.​២​ ​ប៊ី​លាន​ដុល្លារ​អាមេរិក​។​
​២​. J​e​f​f​ ​Be​z​os ​មាន​តម្លៃ​ខ្លួន​ប្រមាណ​ ​២​១​០​.​៧​ប៊ី​លាន​ដុល្លារ​អាមេរិក​។​
​៣​. ​Be​rn​ar​d​ ​Ar​n​a​u​l​t​ ​មាន​តម្លៃ​ខ្លួន​ប្រមាណ​ ​២​០​១​ ​ប៊ី​លាន​ដុល្លារ​អាមេរិក​។​
​៤​. ​Bill​ ​Gate​s ​មាន​តម្លៃ​ខ្លួន​ប្រមាណ​ ​១​៣​៨​.​៨​ ​ប៊ី​លាន​ដុល្លារ​អាមេរិក​។​
​៥​. ​L​ar​r​y​ ​E​l​l​i​son​ ​មាន​តម្លៃ​ខ្លួន​ប្រមាណ​ ​១​២​៨​.​៩​ ​ប៊ី​លាន​ដុល្លារ​អាមេរិក​។​

​ចំណែក​ឯ​នៅ​អាស៊ី​អា​គេ្នយ៍​យើង​វិញ​ក៏មាន​បុគ្គល​ដែល​តម្លៃ​ខ្លួន​ខ្ពស់​ផង​ដែរ​ ​មាន​ដូចជា​៖​

​១​. ​Z​hang​ ​Yon​g​ ​មាន​តម្លៃ​ខ្លួន​ចំនួន​ ​២​៣​ ​ប៊ី​លាន​ដុល្លារ​អាមេរិក​។​
​២​. ​Go​h​ C​hen​g​ ​L​i​an​g​ ​មាន​តម្លៃ​ខ្លួន​ប្រមាណ​២​១​.​៧​ ​ប៊ី​លាន​ដុល្លារ​អាមេរិក​។​
​៣​. ​L​i​ X​i​tin​g​ ​មាន​តម្លៃ​ខ្លួន​ប្រមាណ​ ​២​១​.​៥​ ​ប៊ី​លាន​ដុល្លារ​អាមេរិក​។​
​៤​. ​Robe​r​t​ ​Bud​i​ ​Hart​o​no​ ​មាន​តម្លៃ​ខ្លួន​ប្រមាណ​២​០​.​៥​ ​ប៊ី​លាន​ដុល្លារ​អាមេរិក​ ​។​
​៥​. ​M​i​c​h​a​e​l​ ​Hart​o​no​ ​មាន​តម្លៃ​ខ្លួន​ប្រមាណ​១​៩​.​៧​ ​ប៊ី​លាន​ដុល្លារ​អាមេរិក​។​
​

ដូច​អ្នក​បាន​ដឹង​ហើយ​ថា​ ​វា​មិន​ងាយស្រួល​ទេ​ទម្រាំ​ក្លាយ​ខ្លួន​ជា​បុគ្គល​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ម្នាក់​ ​តែ​ក៏​មិនមែន​មានន័យ​ថា​ ​អ្នក​មិន​អាច​ក្លាយ​ជា​បុគ្គល​ម្នាក់​ ​ក្នុងចំណោម​ពួកគេ​ទាំងអស់​នោះ​បាន​ដែរ​។​ ​អ្វីៗ​ទាំងអស់​គឺ​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​បុគ្គល​ម្នាក់ៗ​ជាពិសេស​មាន​ផែនការ​ហិរញ្ញវត្ថុ​ច្បាស់លាស់​ក្នុង​ការ​វិនិយោគ​ ​ការ​ហ៊ាន​ចាប់​យក​ឱកាស​ ​និង​ការ​ទទួលយក​ហា​និ​ភ័យ​ផ្សេងៗ​ ​ជាមួយនឹង​ចំណេះ​ដឹង​ហិរញ្ញវត្ថុ​ដ៏​ពិតប្រាកដ​៕​


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

អត្ថបទទាក់ទង

វិធីដែលជួយអ្នកឲ្យជៀសផុតពីការជាប់បំណុលវ័ណ្ឌក
ហិរញ្ញវត្ថុ

វិធីដែលជួយអ្នកឲ្យជៀសផុតពីការជាប់បំណុលវ័ណ្ឌក

May 20, 2022
បើក​គណនី​ធនាគារ​ដល់ទៅ​ ​៥​ ដើម្បីអ្វី?
ហិរញ្ញវត្ថុ

បើក​គណនី​ធនាគារ​ដល់ទៅ​ ​៥​ ដើម្បីអ្វី?

May 19, 2022
៣​ជំហាន​​រក្សា​សុខភាព​ហិរញ្ញវត្ថុ​កាន់តែប្រសើរ
ហិរញ្ញវត្ថុ

៣​ជំហាន​​រក្សា​សុខភាព​ហិរញ្ញវត្ថុ​ អោយកាន់តែប្រសើរ

April 19, 2022
អត្ថបទបន្ទាប់
ធ្វើដូចម្តេច​ បើ​សិនឪពុក​ម្តាយមិនគាំទ្រ​ក្តី​សុបិន្ត​របស់​យើង?

ធ្វើដូចម្តេច​ បើ​សិនឪពុក​ម្តាយមិនគាំទ្រ​ក្តី​សុបិន្ត​របស់​យើង?

អត្ថបទពេញនិយម

តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

ដោយ Putheary Buth
July 19, 2021

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ Pheanuma Ron
May 24, 2021

ហេតុអ្វីត្រូវសិក្សាពីទីផ្សារជាមុនពេលចង់បើកអាជីវកម្ម?

ហេតុអ្វីត្រូវសិក្សាពីទីផ្សារជាមុនពេលចង់បើកអាជីវកម្ម?

ដោយ Chhorika Lim
July 4, 2021

វដ្តអាជីវកម្ម (Business Cycle)

វដ្តអាជីវកម្ម (Business Cycle)

ដោយ Pheanuma Ron
June 1, 2021

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ Sovannary Hong
April 27, 2021

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។