Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

​ទម្លាប់ដែល​គួរ​កែប្រែ​

២ ឆ្នាំមុន
1 នាទីក្នុងការអាន
188
ទស្សនា
FacebookTwitterLinkedinTelegramQR Code
​ទម្លាប់ដែល​គួរ​កែប្រែ​
FacebookTwitterLinkedinTelegramQR Code

​មនុស្សយើង​តែង​មាន​ទម្លាប់​អាក្រក់​មួយ​ចំនួន​តោងទាម​តាម​មក​ជានិច្ច​។​ ​មាន​ពេលខ្លះ​យើង​មិនទាំង​ដឹងខ្លួន​ផង​។​ ​ថ្វីបើ​ទម្លាប់​ទាំងនោះ​មើលទៅ​ហាក់ដូចជា​រឿង​តូចតាច​ធម្មតា​មួយ​អ៊ីចឹង​ ​តែ​ទោះជាយ៉ាងណា​ ​បើ​នៅតែ​បន្ត​រឿង​តូច​ៗ​ទាំងនោះ​ ​យូរ​ៗ​នឹង​តែ​ខាតបង់​ដល់​ជីវិត​រស់នៅ​របស់យើង​ទេ​ ​ជាពិសេស​គឺ​សុខភាព​ហិរញ្ញវត្ថុ​របស់យើង​តែម្ដង​។​

​តើ​មាន​ទម្លាប់​អ្វីខ្លះ​ដែល​គ្រប់គ្នា​តែងតែ​ធ្វើ​វា​ជាប្រចាំ​ ​ហើយ​គួរ​កែប្រែ​វា​យ៉ាងណា​?
​សូម​អាន​បន្ថែម​លើ​រូប​នីមួយៗ​ខាងក្រោម​

មិនកត់ត្រាចំណាយប្រចាំថ្ងៃទុក

មិនកត់ត្រាចំណាយប្រចាំថ្ងៃទុក

​ពេល​ដក​លុយ​ចាយ​ម្ដងៗ​ ​មិនដែល​បាន​កត់ចំណាំ​នោះ​ទេ​ ​ដល់ពេល​អស់​លុយ​រលីង​ទើប​អង្គុយ​រកនឹក​ថា​ ​«​យី​! ​លុយ​បាត់​ទៅណា​អស់​ ​នរណា​ចាយ​លុយ​ខ្ញុំ​?​»​ ​គ្មាន​នរណា​ទេ​ ​គឺ​យើង​ខ្លួនឯង​នេះ​ហើយ​!

​ទម្លាប់​ចាយវាយ​មិន​កត់ត្រា​នឹង​ធ្វើ​ឱ្យ​យើង​បាត់​លុយ​មិន​ដឹង​ទិស​តំបន់​ ​ចាយ​គ្មាន​ដែន​កំណត់​ ​អាច​ប៉ះពាល់​ដល់​ចំណាយ​ចាំបាច់​ផ្សេងៗ​ ​និង​អាច​ប៉ះពាល់​ដល់​គោលដៅ​ហិរញ្ញវត្ថុ​ទៀត​ផង​។​

ជា​គ​ន្លឺះ ​ដើម្បី​កែប្រែ​ទម្លាប់​នេះ​អ្នក​គួរ​៖​

  • ​បង្កើត​តារាងចំណូល​ចំណាយ​មួយ​សម្រាប់​ការចាយវាយ​ពេញ​មួយ​ខែ​ ​បន្ទាប់មក​ចែក​ជា​បួន​ស​ប្ដាហ៍ ​និង​កំណត់​ចំនួន​ចាយវាយ​មួយ​ច្បាស់លាស់​សម្រាប់​ស​ប្ដាហ៍​នីមួយៗ​។​
  • ​ ​រាល់​ពេល​ទិញ​អីវ៉ាន់​ ​ក​ម្ម៉ង់​បង​ដា​ ​ទម្លាក់​លេខ​ទីតាំង​យក​អីវ៉ាន់​ ​កត់ត្រា​ចំណាយ​ទាំងនោះ​ ​ចូល​ក្រដាស​ ​ឬ​ទូរសព្ទ​របស់​អ្នក​។​
  • ​ ​មុន​ពេល​គេង​ ​ឆ្លៀតពេល​ដកឃ្លា​ ​៥​នាទី​ ​មក​ផ្ទៀងផ្ទាត់​ចំណាយ​ ​និង​កត់ត្រា​ចំណាយ​ទាំងអស់​ក្នុង​តារាងចំណូល​ចំណាយ​របស់​អ្នក​។​
  •  ​បូកសរុប​ចំណាយ​ប្រចាំថ្ងៃ​ ​ប្រចាំ​ស​ប្ដាហ៍ ​និង​ប្រចាំខែ​ ​ថា​អ្នក​ចាយ​ត្រូវ​ខ្ទង់​ ​ឬ​ខុស​ខ្ទង់​? ​ចំណាយ​លើ​អ្វី​? ​គួរ​មាន​វិធី​ណា​កាត់បន្ថយ​ចំណាយ​នោះ​!​

អឹ​ម​អៀន​ ​មិន​ហ៊ាន​ទារ​លុយ

អឹ​ម​អៀន​ ​មិន​ហ៊ាន​ទារ​លុយ

​សូម​គិតថា​ ​«​នោះ​ជា​លុយ​ញើស​ឈាម​អ្នក​ ​អ្នក​ក៏​ត្រូវការ​លុយ​ដែរ​»​

​ទម្លាប់​អឹ​ម​អៀន​ ​មិន​ហ៊ាន​ទារ​លុយ​គេ​ជំពាក់​ ​មិន​ពិបាក​ដល់​នរណា​ទេ​ ​គឹ​ខ្លួនឯង​នេះ​ហើយ​ ​និង​ពេលខ្លះ​រារាំង​ដល់​គម្រោង​ការ​ហិរញ្ញវត្ថុ​ទៀត​។​ ​អ្នកខ្លះ​ ​សុខចិត្ត​អង្គុយ​ដេក​ឈឺចិត្ត​ ​ស្អិត​ទ្រូង​ ​តែ​បើ​ឱ្យ​ទៅ​ទារ​គេ​ ​មិន​ហ៊ាន​ទេ​ ​ខ្លាច​គេ​អន់ចិត្ត​ ​ឬ​ប៉ះពាល់​ដល់​មិត្តភាព​យិន​ស៊ិន​របស់​អ្នក​។​

បើ​អ្នក​ពូកែ​អឹ​ម​អៀន​អ៊ីចឹង​ ​អ្នក​គួរតែ​៖​

  • ​កំណត់​កិច្ចព្រមព្រៀង​សង​លុយ​និង​អាច​មាន​ជាលា​យ​ល័ក្ខ​ណ៍​អក្សរ​ច្បាស់លាស់​ ​ទុក​គ្រាន់​បាន​លើក​មក​ដាក់លើ​តុ​ពេល​ដល់​ថ្ងៃ​សង​។​
  • ​ជា​មិត្តភក្តិ​ជិតស្និទ្ធ​នឹងគ្នា​មិន​ចឹ​ង​ ​ទើប​ហ៊ាន​ឱ្យ​ខ្ចី​លុយកាក់​? ​បើក​ចិត្ត​និយាយត្រង់​ៗ​ ​ថា​អ្នក​ពិតជា​ត្រូវការ​លុយ​ពិតមែន​ ​ឬ​ពិភាក្សា​ពី​បញ្ហា​អ្នក​កំពុង​ត្រូវការ​លុយកាក់​ដែរ​។​
  • ​ចរចា​សង​បណ្ដាក់​តាម​លទ្ធភាព​ ​កុំ​ឱ្យ​គេ​យកលេស​ថា​អត់​លុយ​។​
  • ​ជាចុងក្រោយ​ ​បើ​មិន​ពូកែ​សម្ដី​ទេ​ ​សរសេរសំបុត្រ​ទៅកាន់​គាត់​ ​តាមរយៈ​ហេតុផល​ដែល​គាត់​គួរតែ​គិតគូរ​សង​លុយកាក់​ជាដើម​។

ធ្វើអីឪ្យរួចពីដៃ

ធ្វើអីឪ្យរួចពីដៃ

​«​ការ​មិនសូវ​សំខាន់​ ​រឿង​មិន​ចាំបាច់​ ​កុំ​គិត​ច្រើនពេក​ ​ធ្វើ​ឱ្យ​តែ​ហើយ​ៗ​ទៅ​!​»​

ដឹង​ឬ​អត់​ថា​ ​ទម្លាប់​នេះ​ ​បាន​បញ្ជាក់​ប្រាប់​ថា​ ​អ្នកជា​មនុស្ស​គ្មាន​ទំនួល​ខុសត្រូវ​លើ​ការងារ​ ​ខូចឈ្មោះ​ ​និង​ប៉ះពាល់​ដល់​អនាគត​របស់​អ្នក​ទៀត​ផង​។​ ​ជាពិសេស​បើ​អ្នកជា​រកស៊ី​ ​ទម្លាប់​ធ្វើ​ឱ្យ​រួច​តែ​ពី​ដៃ​នឹង​ធ្វើ​ឱ្យ​អតិថិជន​បាត់បង់​ទំនុក​ចិត្ត​ ​ខណៈ​ទី​ផ្សារ​ក៏មាន​ការប្រកួតប្រជែង​ច្រើន​ ​អ្នក​នឹង​ត្រូវ​ខ្ទាតចេញ​ពី​សង្វៀន​ដណ្ដើម​អតិថិជន​មិនខាន​។​

​ទម្លាប់​មួយ​នេះ​ ​អាច​កែ​បន្តិច​ម្ដង​បាន​តាមវិធី​ដូច​ខាងក្រោម​៖​

  •  ​អនុវត្ត​ ​Quality Control​ (QC) ​លើ​ការងារ​ដោយខ្លួនឯង​ ​បានន័យ​ថា​ ​នូវ​រាល់​ការងារ​នីមួយៗ​ដែល​អ្នក​បាន​បញ្ចប់​ហើយ​ ​គួរ​មាន​ ​check​-​list​ ​មួយ​ ​ពិនិត្យ​លើ​ការងារ​នោះ​ ​ដើម្បី​ធានា​គុណភាព​ការងារ​។​ ​ការងារ​នេះ​ធ្វើ​ត្រូវ​តាម​គោលដៅ​ដែរ​ឬទេ​? ​ពិតជា​ត្រឹមត្រូវ​ឬនៅ​? ​មាន​អ្វី​គួរ​កែប្រែ​បន្ថែម​ដែរ​ឬទេ​?
  • ​ត្រូវ​គិត​ពី​អត្ថប្រយោជន៍​សម្រាប់​អ្នកប្រើប្រាស់​សមិទ្ធផល​ការងារ​របស់​អ្នកជា​ចម្បង​!​

​ពន្យាពេលធ្វើ​កិច្ចការ​

​ពន្យាពេលធ្វើ​កិច្ចការ​

​«​ចាំ​តិច​ទៀត​! ​ចាំ​មាន​អារម្មណ៍ល្អ​ ​ចាំ​ធ្វើ​!​»​

ចុងក្រោយ​ ​ការងារ​យឺតយ៉ាវ​ ​ហួស​កាល​កំណត់​ ​ដំណើរ​ការរអាក់រអួល​ប្រសិនជា​ការងារ​រួម​ជាមួយ​អ្នកដទៃ​ ​និង​អាច​ធ្លាប់ខ្លួន​រហូត​ភ្លេច​ធ្វើ​កិច្ចការ​ណាមួយ​តែម្ដង​។​

គួរ​ធ្វើ​យ៉ាងម៉េច​?

  • ​ព្រាង​ការងារ​ទៅ​ក្នុង​ ​To​-​do​ ​list​ ​ជា​ដំណាក់កាល​តូច​ៗ​ ​បន្ទាប់មក​រៀបចំ​ការងារ​នោះ​ពី​ស្រួល​ទៅ​លំបាក​ (​ការងារ​តិច​មុន​ ​ការងារ​ច្រើន​នៅ​តាម​ក្រោយ​)​។​
  • កុំ​មាន​ពាក្យ​ “​សិន​” ​ប៉ុន្តែ​ចាប់ផ្ដើម​ឥឡូវនេះ​! ​ដោយ​ចាប់ផ្ដើម​ការងារ​ភ្លាម​បន្ទាប់ពី​រៀបចំ​ ​list​ ​រួច​ ​ព្រោះ​សិន​ៗ​នេះ​ ​ច្រើនតែ​យឺតយ៉ាវ​។​
  • ​ជ្រើសរើស​ពេល​ដែល​អ្នក​ ​productive​ ​របស់​ធ្វើការងារ​ដែល​សំខាន់​ជាងគេ​ ​ដើម្បី​ឱ្យ​ប្រសិទ្ធ​ភាព​ការងារ​កាន់តែ​ល្អ​ ​។​

ធ្វើការងារនៅដង្ហើមចុងក្រោយ

ធ្វើការងារនៅដង្ហើមចុងក្រោយ

​«​ក្របី​បាត់​ទើប​ធ្វើ​របង​ ​ដល់ពេល​ជិត​ប្រឡង​ ​ទើប​ទាញ​សៀវភៅ​មក​មើល​»​
​ឬ​មិន​អ៊ីចឹង​ទេ​ ​ការងារ​មាន​ ​deadline​ ​១​ខែពេញ​ ​ប៉ុន្តែ​ចូលចិត្ត​ធ្វើជា​ ​hero​ ​សម្រុក​ធ្វើការងារ​ទាំង​បង្ខំ​នៅ​នាទី​ចុងក្រោយ​ (​Last minute​)​។​

នាំ​តែ​ប៉ះពាល់​ដល់​ប្រសិទ្ធ​ភាព​ការងារ​ ​ការងារ​គ្មាន​គុណភាព​ ​ប៉ះពាល់​ដល់​សុខភាព​ព្រោះ​ចូលចិត្ត​អនុវត្ត​ ​one​ ​night​ ​policy​ ​និង​ចុងក្រោយ​ ​ប៉ះពាល់​ដល់​អត្ថប្រយោជន៍​រួម​។​

​ជំនួស​ដោយ​៖​

  • ព្រាង​ការងារ​ដោយ​កំណត់​រយៈពេល​ច្បាស់លាស់​ឱ្យ​ខ្លួនឯង​ (​deadline​)​។​
  • បែងចែក​ការងារ​ជា​បួន​ប្រភេទ​ផ្សេងៗ​គ្នា​ ​មួយ​ណា​ធ្វើ​មុន​ ​មួយ​ណា​ទុក​ក្រោយគេ​ដូចជា​៖​
    1. ​ការងារ​សំខាន់​ ​ហើយ​បន្ទាន់​
    2. ​ការងារ​សំខាន់​ ​តែ​មិន​បន្ទាន់​
    3. ​ការងារ​មិន​សំខាន់​ ​តែ​បន្ទាន់​
    4. ​ការងារ​មិន​សំខាន់​ ​ហើយ​មិន​បន្ទាន់​

Set​ ​goal​s ​ប៉ុន្តែ​កុំ​ឱ្យ​លើស​ពី​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅរួច​។​ ​ឧបមា​ថា​ ​ការងារ​ត្រូវការ​រយៈពេល​ពិតប្រាកដ​ ​១​ស​ប្ដាហ៍ ​តែ​កំណត់​ឱ្យ​ខ្លួនឯង​តែ​ ​៣​ថ្ងៃ​។​ ​ដល់ពេល​ធ្វើ​មិនទាន់​ ​បែរជា​ឆាប់​ធុញ​ ​ឬ​មិន​ពុំ​ដូច្នោះ​ទេ​ ​បាត់បង់​កម្លាំងចិត្ត​ (​lost​ ​motivation​) ​ធ្វើការងារ​ជាដើម​។​

​ទម្លាប់​ទាំងអស់​ខាងលើ​នេះ​ ​ពេលខ្លះ​មើលទៅ​សាមញ្ញ​ ​ហាក់​មិនគួរ​មាន​ជា​បញ្ហា​អី​ទេ​។​ ​ប៉ុន្តែ​បើ​ពិចារណា​ឲ្យ​មែនទែន​ទៅ​ ​វា​ពិតជា​ហុច​ផល​ប៉ះពាល់​ខ្លាំង​ដល់​ជីវិត​រស់នៅ​ ​ការងារ​ ​និង​ជាពិសេស​ដល់​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​របស់យើង​។​ ​បើ​យើង​នៅតែ​បន្ត​អនុវត្ត​ទម្លាប់​ទាំងនេះ​ជារឿយៗ​ ​នោះ​វា​នឹង​ប៉ះពាល់​ដល់​ទាំង​បច្ចុប្បន្នភាព​និង​អនាគត​យើង​កាន់តែ​ខ្លាំង​ឡើងៗ​។​ ​ហេតុនេះ​ហើយ​ ​បើ​អ្នក​កំពុងតែ​មាន​ទម្លាប់​ប៉ុន្មាន​ខាងលើ​នេះ​ ​អ្នក​គួរ​រៀន​ហាត់​ពត់​កែប្រែ​វា​បន្តិច​ម្ដងៗ​ពី​ពេលនេះ​ទៅ​គង់​អាច​សម្រេច​បាន​។​
​កុំ​ចាំ​បន្តិចទៀត​អី​! ​


ឯកសារស្រាវជ្រាវ និងដកស្រង់ចេញពី៖

១. 9 tips on how to stop postponing and get work done – The Economic Times (indiatimes.com)
២. 5 Steps for Tracking Your Monthly Expenses – NerdWallet
៣. How to ask friends to pay back money they owe you – Save the Student
៤. What You Have to Consider Before Lending Money to Family and Friends | MyBankTracker
៥. Stop Being the Last-Minute Person: Everything you need to know about Procrastination | Productivity & Positivity (medium.com)
៦. Want to Become the Best at What You Do? Read This | Inc.com
៧. 11 proven tips to stop procrastinating once and for all | Spica International

ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

២ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន
វិនិយោគ
៤ ខែមុន

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន

ការពង្រីក​ការងារ​
វិនិយោគ
៤ ខែមុន

ការពង្រីក​ការងារ​

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?
វិនិយោគ
៥ ខែមុន

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?
វិនិយោគ
៥ ខែមុន

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?

២០ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?
វិនិយោគ
៥ ខែមុន

២៥ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា
វិនិយោគ
៥ ខែមុន

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា

វិនិយោគ
៥ ខែមុន

តួនាទីក្នុងនាមជាអ្នកគ្រប់គ្រង

អត្ថបទបន្ទាប់
សន្សំលុយ​ទុកយូរមិនមែនជាជម្រើសឆ្លាតវៃ

សន្សំលុយ​ទុកយូរមិនមែនជាជម្រើសឆ្លាតវៃ

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

Go to mobile version