Site icon Kakcent

​ទម្លាប់ដែល​គួរ​កែប្រែ​

​ទម្លាប់ដែល​គួរ​កែប្រែ​

​មនុស្សយើង​តែង​មាន​ទម្លាប់​អាក្រក់​មួយ​ចំនួន​តោងទាម​តាម​មក​ជានិច្ច​។​ ​មាន​ពេលខ្លះ​យើង​មិនទាំង​ដឹងខ្លួន​ផង​។​ ​ថ្វីបើ​ទម្លាប់​ទាំងនោះ​មើលទៅ​ហាក់ដូចជា​រឿង​តូចតាច​ធម្មតា​មួយ​អ៊ីចឹង​ ​តែ​ទោះជាយ៉ាងណា​ ​បើ​នៅតែ​បន្ត​រឿង​តូច​ៗ​ទាំងនោះ​ ​យូរ​ៗ​នឹង​តែ​ខាតបង់​ដល់​ជីវិត​រស់នៅ​របស់យើង​ទេ​ ​ជាពិសេស​គឺ​សុខភាព​ហិរញ្ញវត្ថុ​របស់យើង​តែម្ដង​។​

​តើ​មាន​ទម្លាប់​អ្វីខ្លះ​ដែល​គ្រប់គ្នា​តែងតែ​ធ្វើ​វា​ជាប្រចាំ​ ​ហើយ​គួរ​កែប្រែ​វា​យ៉ាងណា​?
​សូម​អាន​បន្ថែម​លើ​រូប​នីមួយៗ​ខាងក្រោម​

មិនកត់ត្រាចំណាយប្រចាំថ្ងៃទុក

​ពេល​ដក​លុយ​ចាយ​ម្ដងៗ​ ​មិនដែល​បាន​កត់ចំណាំ​នោះ​ទេ​ ​ដល់ពេល​អស់​លុយ​រលីង​ទើប​អង្គុយ​រកនឹក​ថា​ ​«​យី​! ​លុយ​បាត់​ទៅណា​អស់​ ​នរណា​ចាយ​លុយ​ខ្ញុំ​?​»​ ​គ្មាន​នរណា​ទេ​ ​គឺ​យើង​ខ្លួនឯង​នេះ​ហើយ​!

​ទម្លាប់​ចាយវាយ​មិន​កត់ត្រា​នឹង​ធ្វើ​ឱ្យ​យើង​បាត់​លុយ​មិន​ដឹង​ទិស​តំបន់​ ​ចាយ​គ្មាន​ដែន​កំណត់​ ​អាច​ប៉ះពាល់​ដល់​ចំណាយ​ចាំបាច់​ផ្សេងៗ​ ​និង​អាច​ប៉ះពាល់​ដល់​គោលដៅ​ហិរញ្ញវត្ថុ​ទៀត​ផង​។​

ជា​គ​ន្លឺះ ​ដើម្បី​កែប្រែ​ទម្លាប់​នេះ​អ្នក​គួរ​៖​


អឹ​ម​អៀន​ ​មិន​ហ៊ាន​ទារ​លុយ

​សូម​គិតថា​ ​«​នោះ​ជា​លុយ​ញើស​ឈាម​អ្នក​ ​អ្នក​ក៏​ត្រូវការ​លុយ​ដែរ​»​

​ទម្លាប់​អឹ​ម​អៀន​ ​មិន​ហ៊ាន​ទារ​លុយ​គេ​ជំពាក់​ ​មិន​ពិបាក​ដល់​នរណា​ទេ​ ​គឹ​ខ្លួនឯង​នេះ​ហើយ​ ​និង​ពេលខ្លះ​រារាំង​ដល់​គម្រោង​ការ​ហិរញ្ញវត្ថុ​ទៀត​។​ ​អ្នកខ្លះ​ ​សុខចិត្ត​អង្គុយ​ដេក​ឈឺចិត្ត​ ​ស្អិត​ទ្រូង​ ​តែ​បើ​ឱ្យ​ទៅ​ទារ​គេ​ ​មិន​ហ៊ាន​ទេ​ ​ខ្លាច​គេ​អន់ចិត្ត​ ​ឬ​ប៉ះពាល់​ដល់​មិត្តភាព​យិន​ស៊ិន​របស់​អ្នក​។​

បើ​អ្នក​ពូកែ​អឹ​ម​អៀន​អ៊ីចឹង​ ​អ្នក​គួរតែ​៖​


ធ្វើអីឪ្យរួចពីដៃ

​«​ការ​មិនសូវ​សំខាន់​ ​រឿង​មិន​ចាំបាច់​ ​កុំ​គិត​ច្រើនពេក​ ​ធ្វើ​ឱ្យ​តែ​ហើយ​ៗ​ទៅ​!​»​

ដឹង​ឬ​អត់​ថា​ ​ទម្លាប់​នេះ​ ​បាន​បញ្ជាក់​ប្រាប់​ថា​ ​អ្នកជា​មនុស្ស​គ្មាន​ទំនួល​ខុសត្រូវ​លើ​ការងារ​ ​ខូចឈ្មោះ​ ​និង​ប៉ះពាល់​ដល់​អនាគត​របស់​អ្នក​ទៀត​ផង​។​ ​ជាពិសេស​បើ​អ្នកជា​រកស៊ី​ ​ទម្លាប់​ធ្វើ​ឱ្យ​រួច​តែ​ពី​ដៃ​នឹង​ធ្វើ​ឱ្យ​អតិថិជន​បាត់បង់​ទំនុក​ចិត្ត​ ​ខណៈ​ទី​ផ្សារ​ក៏មាន​ការប្រកួតប្រជែង​ច្រើន​ ​អ្នក​នឹង​ត្រូវ​ខ្ទាតចេញ​ពី​សង្វៀន​ដណ្ដើម​អតិថិជន​មិនខាន​។​

​ទម្លាប់​មួយ​នេះ​ ​អាច​កែ​បន្តិច​ម្ដង​បាន​តាមវិធី​ដូច​ខាងក្រោម​៖​


​ពន្យាពេលធ្វើ​កិច្ចការ​

​«​ចាំ​តិច​ទៀត​! ​ចាំ​មាន​អារម្មណ៍ល្អ​ ​ចាំ​ធ្វើ​!​»​

ចុងក្រោយ​ ​ការងារ​យឺតយ៉ាវ​ ​ហួស​កាល​កំណត់​ ​ដំណើរ​ការរអាក់រអួល​ប្រសិនជា​ការងារ​រួម​ជាមួយ​អ្នកដទៃ​ ​និង​អាច​ធ្លាប់ខ្លួន​រហូត​ភ្លេច​ធ្វើ​កិច្ចការ​ណាមួយ​តែម្ដង​។​

គួរ​ធ្វើ​យ៉ាងម៉េច​?


ធ្វើការងារនៅដង្ហើមចុងក្រោយ

​«​ក្របី​បាត់​ទើប​ធ្វើ​របង​ ​ដល់ពេល​ជិត​ប្រឡង​ ​ទើប​ទាញ​សៀវភៅ​មក​មើល​»​
​ឬ​មិន​អ៊ីចឹង​ទេ​ ​ការងារ​មាន​ ​deadline​ ​១​ខែពេញ​ ​ប៉ុន្តែ​ចូលចិត្ត​ធ្វើជា​ ​hero​ ​សម្រុក​ធ្វើការងារ​ទាំង​បង្ខំ​នៅ​នាទី​ចុងក្រោយ​ (​Last minute​)​។​

នាំ​តែ​ប៉ះពាល់​ដល់​ប្រសិទ្ធ​ភាព​ការងារ​ ​ការងារ​គ្មាន​គុណភាព​ ​ប៉ះពាល់​ដល់​សុខភាព​ព្រោះ​ចូលចិត្ត​អនុវត្ត​ ​one​ ​night​ ​policy​ ​និង​ចុងក្រោយ​ ​ប៉ះពាល់​ដល់​អត្ថប្រយោជន៍​រួម​។​

​ជំនួស​ដោយ​៖​

Set​ ​goal​s ​ប៉ុន្តែ​កុំ​ឱ្យ​លើស​ពី​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅរួច​។​ ​ឧបមា​ថា​ ​ការងារ​ត្រូវការ​រយៈពេល​ពិតប្រាកដ​ ​១​ស​ប្ដាហ៍ ​តែ​កំណត់​ឱ្យ​ខ្លួនឯង​តែ​ ​៣​ថ្ងៃ​។​ ​ដល់ពេល​ធ្វើ​មិនទាន់​ ​បែរជា​ឆាប់​ធុញ​ ​ឬ​មិន​ពុំ​ដូច្នោះ​ទេ​ ​បាត់បង់​កម្លាំងចិត្ត​ (​lost​ ​motivation​) ​ធ្វើការងារ​ជាដើម​។​

​ទម្លាប់​ទាំងអស់​ខាងលើ​នេះ​ ​ពេលខ្លះ​មើលទៅ​សាមញ្ញ​ ​ហាក់​មិនគួរ​មាន​ជា​បញ្ហា​អី​ទេ​។​ ​ប៉ុន្តែ​បើ​ពិចារណា​ឲ្យ​មែនទែន​ទៅ​ ​វា​ពិតជា​ហុច​ផល​ប៉ះពាល់​ខ្លាំង​ដល់​ជីវិត​រស់នៅ​ ​ការងារ​ ​និង​ជាពិសេស​ដល់​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​របស់យើង​។​ ​បើ​យើង​នៅតែ​បន្ត​អនុវត្ត​ទម្លាប់​ទាំងនេះ​ជារឿយៗ​ ​នោះ​វា​នឹង​ប៉ះពាល់​ដល់​ទាំង​បច្ចុប្បន្នភាព​និង​អនាគត​យើង​កាន់តែ​ខ្លាំង​ឡើងៗ​។​ ​ហេតុនេះ​ហើយ​ ​បើ​អ្នក​កំពុងតែ​មាន​ទម្លាប់​ប៉ុន្មាន​ខាងលើ​នេះ​ ​អ្នក​គួរ​រៀន​ហាត់​ពត់​កែប្រែ​វា​បន្តិច​ម្ដងៗ​ពី​ពេលនេះ​ទៅ​គង់​អាច​សម្រេច​បាន​។​
​កុំ​ចាំ​បន្តិចទៀត​អី​! ​


ឯកសារស្រាវជ្រាវ និងដកស្រង់ចេញពី៖

១. 9 tips on how to stop postponing and get work done – The Economic Times (indiatimes.com)
២. 5 Steps for Tracking Your Monthly Expenses – NerdWallet
៣. How to ask friends to pay back money they owe you – Save the Student
៤. What You Have to Consider Before Lending Money to Family and Friends | MyBankTracker
៥. Stop Being the Last-Minute Person: Everything you need to know about Procrastination | Productivity & Positivity (medium.com)
៦. Want to Become the Best at What You Do? Read This | Inc.com
៧. 11 proven tips to stop procrastinating once and for all | Spica International

Exit mobile version