Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

​មិនថា​ស្ត្រី​មេផ្ទះ​ ​ឬ​ ​បុរស​មេផ្ទះ​ឱ្យ​តែ​នៅផ្ទះ​ ​បានន័យ​ថា​អសមត្ថភាព​?

២ ឆ្នាំមុន
1 នាទីក្នុងការអាន
200
ទស្សនា
FacebookTwitterLinkedinTelegramQR Code
​ស្ត្រី​មេផ្ទះ​ ​ឬ​ ​បុរស​មេផ្ទះ​ឱ្យ​តែ​នៅផ្ទះ​ ​បានន័យ​ថា​អសមត្ថភាព​?
FacebookTwitterLinkedinTelegramQR Code

​«​ប្ដី​ម៉ាក​អី​! ​ខ្ជិល​ឲ្យ​ច្រអូស​ ​គ្មាន​ចេះ​ចេញទៅ​ធ្វើការ​រកលុយ​សោះ​! ​ដេកចាំ​ចាយ​តែ​លុយ​ប្រពន្ធ​»​
​«​ប្រពន្ធ​អី​រស់នៅ​ដោយសារ​ប្រាក់ខែ​ប្ដី​ ​អត់​គិត​ចេះ​ធ្វើការ​រកស៊ី​អី​នឹងគេ​»​ តើ​វា​ជា​ការពិត​ដូច​គេ​និយាយ​មែន​ឬ​?

​ស្ត្រី​មេផ្ទះ​ ​ឬ​ ​បុរស​មេផ្ទះ​ឱ្យ​តែ​នៅផ្ទះ​ ​បានន័យ​ថា​អសមត្ថភាព​?

​«​ស្រ្តី​មេផ្ទះ​»​

​«​ស្រ្តី​មេផ្ទះ​»​

​ស្ត្រី​ជានា​រី​រតនៈ​។​ ​មាត្រា​ ​៣​៦​ ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​បាន​ចែង​ថា​៖​ “​ការងារ​មេផ្ទះ​ ​មាន​តម្លៃ​ស្មើគ្នា​នឹង​ក​ម្រៃ​ដែល​បាន​មកពី​ការងារ​ធ្វើ​នៅក្រៅផ្ទះ​។​” ​ការងារ​ផ្ទះ​រាប់​តាំងពី​បោស​ជូត​ ​លាងចាន​ ​បោកខោអាវ​ ​ដាំ​ស្ល​ ​មើល​ថែ​បញ្ចុក​បាយ​កូន​ ​ពុំមែន​ជា​រឿង​ងាយស្រួល​ទេ​ ​គឺ​ចាយ​កម្លាំង​ ​នឿយហត់​ណាស់​។​ ​ការងារ​ផ្ទះ​នេះ​ទៀតសោត​ ​អត់​ស្គាល់​សៅរ៍​អាទិត្យ​នោះ​ឡើយ​។​

​ការ​វាយ​តម្លៃ​ស្ត្រី​មេផ្ទះ​ថា​ចាំតែ​ពឹងពាក់​លើ​ប្ដី​ ​និង​គ្មាន​សមត្ថភាព​ ​ពុំ​មាន​សុក្រឹតភាព​នោះ​ទេ​ ​ដ្បិត​គេ​ពុំបាន​ពិចារណា​ ​ថ្លឹងថ្លែង​ពី​សាវតារ​ ​និង​ស្ថានភាព​គ្រួសារ​បុគ្គល​ឡើយ​។​ ​នារី​ក៏​អាច​ប្រកប​អាជីវកម្ម​នៅផ្ទះ​ ​លក់ដូរ​រក​ប្រាក់​មក​ផ្គត់ផ្គង់​គ្រួសារ​ ​ឬ​ធ្វើការ​ពី​ចម្ងាយ​បាន​ ​ដូច​ទៅ​នឹង​បុរស​ដែរ​។​ ​ដូចនេះ​ស្ត្រីភេទ​ក៏​អាច​មាន​ឯករាជ្យ​ភាព​ហិរញ្ញវត្ថុ​ ​ឬ​មិន​ចាំបាច់​ពឹងពាក់​លើ​ដៃគូ​ខ្លួន​ឡើយ​។​ ​ពាក្យចាស់​ពោលថា​ “​សម្លឆ្ងាញ់​ដោយសារ​គ្រឿង​ ​គ្រួសារ​រុងរឿង​ដ្បិត​ភរិយា​ជា​”​។​


​«​បុរស​មេផ្ទះ​»​

​«​បុរស​មេផ្ទះ​»​

​មាត្រា​ ​៤​៥​ ​នៃ​រដ្ឋធម្មនុញ្ញ​ខ្មែរ​បាន​ចែង​ថា​៖​  “​បុរស​និង​ស្ត្រី​មាន​សិទ្ធិ​ស្មើគ្នា​ក្នុង​គ្រប់​វិ​ស័​យ​ទាំងអស់​ ​ជាពិសេស​ក្នុង​អាពាហ៍ពិពាហ៍​ ​និង​គ្រួសារ​។​” ​ខណៈ​ពេល​ដែល​ការងារ​មេផ្ទះ​ធ្លាប់​ត្រូវ​បាន​គេ​ចាត់ទុកជា​ ​ការងារ​ប្រពៃណី​របស់​ស្ត្រី​ ​បច្ចុប្បន្ន​បុរស​ជា​ប្ដី​កាន់តែ​ច្រើន​កំពុង​បំពេញ​តួនាទី​ជា​បុរស​មេផ្ទះ​ ​ដោយ​ជួយ​ឬ​រ៉ាប់រង​កិច្ចការ​ក្នុង​ផ្ទះ​ទាំងមូល​ជំនួស​ប្រពន្ធ​ ​ហើយ​ប្រពន្ធ​ជា​អ្នកធ្វើការ​ ​រកចំណូល​ចូល​ផ្ទះ​ម្ដង​។​

​ស្រប​ពេល​ដែល​បងប្អូន​ ​ញាតិមិត្ត​រំពឹង​ឲ្យ​បុរស​ជា​ប្ដី​ ​ទៅ​ធ្វើការ​នៅ​ការិយាល័យ​ ​ស្លៀកពាក់​ស្អាតបាត​ ​ស្រាប់តែ​បុរស​មក​ធ្វើជា​មេផ្ទះ​វិញ​ ​តើ​នេះ​ជា​រឿង​គួរឲ្យ​ខ្មាសអៀន​មែនទេ​?

​ផ្នត់គំនិត​សង្គម​មួយភាគធំ​ ​សន្និដ្ឋាន​បុរស​នៅផ្ទះ​មើល​ថែ​កូន​ ​ជា​ប្ដី​ខ្ជិល​ទ្រមក់​ ​កំសាកញី​ ​ខ្វះ​ភាពជា​បុរស​ (​ma​scu​l​in​it​y​) ​មិន​ខ្វល់ខ្វាយ​ពី​ហិរញ្ញវត្ថុ​គ្រួសារ​។​

​ប៉ុន្តែ​ការ​រកលុយ​មិនមែន​ជា​បន្ទុក​ប្ដី​ ​ឬ​ប្រពន្ធ​តែ​ម្ខាង​ទេ​ ​ហើយ​វាក៏​មិនមែន​ជា​ក្រឹត្យក្រម​ដាច់អហង្ការ​មួយ​ដែល​ប្ដី​ត្រូវតែ​មាន​កាតព្វកិច្ច​ ​ទៅក្រៅ​រកលុយ​រហូត​ដែរ​។​ ​គ្រាន់តែ​បុរស​ជា​ប្ដី​នៅផ្ទះ​មើល​ថែ​កូន​ ​មិនមែន​បានន័យ​ថា​គាត់​គ្មាន​ការងារ​ធ្វើ​ ​ឬ​ស្ទក់​ទម្រន់​ទេ​ ​ដ្បិត​ការងារ​ផ្ទះ​ក៏​ជា​ការងារ​ធំដុំ​ ​និង​សំខាន់​មួយ​ដែរ​។​ ​ម្យ៉ាង​វិញទៀត​ ​គាត់​ក៏​អាច​ធ្វើការងារ​ក្រៅ​ម៉ោង​ ​ធ្វើការងារ​ពី​ចម្ងាយ​ ​ឬ​មាន​ចំណូល​អកម្ម​ផ្សេងៗ​ ​មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ផង​ដែរ​។​


​ហេតុនេះ​ហើយ​ ​ទើប​យើង​ហ៊ាន​និយាយ​បាន​ថា​ ​ជម្រើស​នៅផ្ទះ​ ​មិនថា​បុរស​ឬ​ស្រ្តី ​នៅ​មើល​ទុកដាក់​ការងារ​ផ្ទះ​ ​និង​ថែទាំ​កូន​ ​មិនបាន​ឆ្លុះបញ្ចាំង​ពី​អសមត្ថភាព​ក្នុង​ការ​បំពេញ​ភារកិច្ច​នៅ​តាម​ស្ថាប័ន​ការងារ​អ្វី​ឡើយ​។​ ​ប៉ុន្តែ​វា​កើត​ចេញពី​ឆន្ទៈ​រវាង​ប្ដី​និង​ប្រពន្ធ​ ​មហិច្ឆតា​មើល​ថែ​ក្រុម​គ្រួសារ​ ​និង​ការ​សម្រេច​ចិត្ត​ផ្ទាល់ខ្លួន​ (​ឬ​ជាមួយ​ដៃគូ​) ​ដែល​ចង់​បំពេញ​តួនាទី​ជា​ឪពុក​និង​ម្ដាយ​ ​តាមរយៈ​ការ​បង្កើន​ភាព​ស្និទ្ធស្នាល​ ​ថែទាំ​កូន​ដោយ​ផ្ទាល់ដៃ​ ​ដោយ​មិន​ចង់​ផ្ញើ​កូន​ជាមួយ​យាយ​តា​នាំ​រំខាន​ពួកគាត់​ ​ឬ​មិន​មានទំនុក​ចិត្ត​លើ​អ្នកមើល​ថែ​ក្មេង​ផង​។​

ដោយ​ឈ​រលើ​ស្មារតី​នៃ​សមភាព​យេ​ន​ឌ័​រ​ ​និង​ការ​លុបបំបាត់​ការរើសអើង​ ​វាយ​តម្លៃ​គ្រប់​ប្រភេទ​ទៅលើ​ស្ត្រី​ឬ​បុរស​មេផ្ទះ​ ​យើង​មិន​គប្បី​សន្មត​ ​កំណត់​ថា​នរណា​ម្នាក់​គ្មាន​សមត្ថភាព​ឬ​ឥតបានការ​ ​ដោយសារតែ​គាត់​នៅតែ​ផ្ទះ​ ​មើលតែ​កូន​នោះ​ឡើយ​។​ ​ក្រៅពី​មើល​ទុកដាក់​ការងារ​ផ្ទះ​ហើយ​ ​គាត់​នៅ​មាន​បន្ទុក​ធំ​មួយទៀត​ ​គឺ​ត្រូវ​ធានា​ថា​ ​កូន​ៗ​នឹង​ដើរតាមគន្លង​ធម៌​ ​ដើរ​លើ​ផ្លូវត្រូវ​ ​ហើយ​ការងារ​នេះ​មិនមែន​ជា​ការងារ​ងាយស្រួល​នោះ​ឡើយ​។​

​ហេតុនេះ​ហើយ​ ​អ្នក​ពុំ​ចាំបាច់​យកពាក្យ​សម្ដី​អ្នកដទៃ​មក​ដាក់​ក្នុង​ចិត្ត​ទេ​។​ ​ដរាបណា​អ្នក​ពេញចិត្ត​នឹង​ធ្វើ​ ​ហើយ​វា​នាំ​នូវ​ក្ដី​សុខ​ដល់​អ្នក​ ​ភ្នែក​និង​មាត់​អ្នកដទៃ​ពុំ​មាន​ឥទ្ធិពល​អាច​បញ្ឈឺ​អ្នក​បានទេ​។​ ​ភារកិច្ច​ចិញ្ចឹម​កូន​ ​និង​ធ្វើការងារ​ផ្ទះ​ ​ជា​ការ​សម្រេច​ចិត្ត​ពិភាក្សា​ជាមួយ​ដៃគូ​ ​ជា​បំណង​ដោយ​សុទ្ធចិត្ត​។​

​ចុះ​ប្រិយ​មិត្ត​វិញ​មាន​ទ​ស្សនៈ​ដូចម្ដេច​ដែរ​ចំពោះ​បរិ​បទ​មួយ​នេះ​?


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។​

​ប្រភព​ឯកសារ​ស្រាវជ្រាវ​ ​និង​ដកស្រង់​ចេញពី​៖​
​១​. ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រកម្ពុជា​.​p​d​f​ (​co​j.​go​v​.k​h​) | ​មាត្រា​ ​៣​៦​ ​និង​ ​មាត្រា​ ​៤​៥​
​២​. ​House​husband​s: ​Not​ ​a​ ​Trend​, ​but​ ​a​ ​Sign​ o​f​ ​t​h​e​ ​Time​s | ​parenT​e​am​ (​w​yet​h​parent​e​am​.​co​m​.​p​h​)
​៣​. ​Stay​-​at​-​Home​ ​Dad​s: ​Statistics​, ​Challenge​s, ​and​ ​Benefit​s (​health​line​.​co​m​)
​៤​. ​What​ ​It​’s ​Really​ ​Like​ ​to​ ​Be​ ​a​ ​Stay​-​At​-​Home​ ​Dad​ (​repel​l​e​r.​co​m​)
​៥​. ​Statistics​ on ​Stay​-​At​-​Home​ ​Dad​s – ​T​h​e​ ​National​ ​At​-​Home​ ​Dad​ ​Network​ (​at​home​dad​.or​g​)

ពាក្យទាក់ទង: ​បុរស​មេផ្ទះ​​ស្ត្រី​មេផ្ទះ​​អសមត្ថភាព​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត
ហិរញ្ញវត្ថុ
៤ ខែមុន

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ
ហិរញ្ញវត្ថុ
៤ ខែមុន

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ

ហិរញ្ញវត្ថុ
៤ ខែមុន

ប្រភេទក្រដាស់ប្រាក់រៀលដែលកំពុងដាក់ចរាចរ

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ
ហិរញ្ញវត្ថុ
៥ ខែមុន

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ

សេរីភាពហិរញ្ញវត្ថុ
ហិរញ្ញវត្ថុ
៥ ខែមុន

សេរីភាពហិរញ្ញវត្ថុ

TED Talks 5 និយាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន
ហិរញ្ញវត្ថុ
៥ ខែមុន

TED Talks 5 និយាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន

ផែនការ_ហិរញ្ញវត្ថុ_សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

ផែនការ​ហិរញ្ញវត្ថុ​សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច

ហេតុអ្វីបានជាធនាគារបិទលឿនជាងអាជីវកម្មផ្សេងៗ
ហិរញ្ញវត្ថុ
៥ ខែមុន

ហេតុអ្វីបានជាធនាគារបិទលឿនជាងអាជីវកម្មផ្សេងៗ?

អត្ថបទបន្ទាប់
ការពិតនៅពីក្រោយពាក្យ "អស់​ខោអាវ​ពាក់​ហើយ"

ការពិតនៅពីក្រោយពាក្យ "អស់​ខោអាវ​ពាក់​ហើយ"

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist