Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

ធ្វើម៉េចទើបដឹងថាផលិតផលដែលយើងបម្រុងលក់មានតម្រូវការ?

៧ ខែមុន
1 នាទីក្នុងការអាន
26
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ធ្វើម៉េចទើបដឹងថាផលិតផលដែលយើងបម្រុងលក់មានតម្រូវការ?
FacebookTwitterLinkedinTelegramQR Code

​ការ​វិភាគ​កំណត់​រក​តម្រូវ​ការ​ផលិតផល​ ​ធ្វើឡើង​ដើម្បី​ដឹង​ ​និង​ប៉ាន់ប្រមាណ​កា​រលក់​ផលិតផល​របស់​អ្នក​នា​ពេល​អនាគត​ ​ហើយនិង​ដើម្បី​យល់​ដឹង​ថា​ការប្រកួតប្រជែង​ ​រដូវ​កាល​ ​និង​ព្រឹត្តិការណ៍​ផ្សេងៗ​ណាខ្លះ​ក្នុង​ទី​ផ្សារ​អាច​ប៉ះពាល់​ដល់​កា​រលក់​។​ ​ការ​វិភាគ​នេះ​អាច​ធ្វើ​បាន​គ្រប់ពេល​ ​ទាំង​ដែល​ទំនិញ​មិនទាន់​បាន​ដាក់​លក់​ក៏ដោយ​។​

​ខាងក្រោម​នេះ​គឺជា​វិធី​សា​ស្រ្ត​វិនិច្ឆ័យ​មួយ​ចំនួន​ ​ដែល​ប្រិយ​មិត្ត​អាច​សិក្សា​ស្វែងយល់​បន្ថែម​។​

1 ​តាមដាន​និន្នាការ​ (​trend​) ​សង្គម​

តាមដាន​និន្នាការ​ (​trend​) ​សង្គម​

​សម័យ​បច្ចុប្បន្ន​ ​មនុស្សជា​ច្រើន​ប្រើ​ ​Goo​g​l​e​ ​និង​បណ្ដាញ​សង្គម​ដើម្បី​ស្វែងរក​ព័ត៌មាន​ពី​ផលិតផល​ ​ដូច្នេះ​អ្នក​អាច​សិក្សា​ពី​ការ​ពេញ​និយម​ ​និង​តម្រូវ​ការ​តាមរយៈ​ ​Goo​g​l​e​ ​Key​word​ ​Tool​ ​និង​ ​Goo​g​l​e​ ​Trend​s ​។​ ​ដោយ​ ​Goo​g​l​e​ ​Key​word​ ​Tool​ ​អាចឲ្យ​អ្នកដឹង​ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ស្វែងរក​ពាក្យ​ ​ឬ​ទំនិញ​ដែល​អុ្ន​ក​ចង់​លក់​។​ ​ចំណែក​ ​Goo​g​l​e​ ​Trend​s ​នឹង​ប្រាប់​ពី​ផលិតផល​ពេញ​និយម​ដែល​មនុស្ស​ភាគច្រើន​ស្វែងរក​។​ ​អ្នក​គួរ​ឧ​ស្សាហ៍​តាមដាន​ ​trend​ ​ហើយ​ចំណាំ​មើល​ពី​បញ្ហា​ទី​ផ្សារ​ ​និង​កត្តា​ជ​ម្រុ​ញ​ផ្សេងៗ​ដែល​បាន​កើតឡើង​។​

2 ​ស្រាវជ្រាវ​ ​និង​ស្ទង់មតិ​

​អ្នក​អាច​ដឹង​ពី​តម្រូវ​ការ​ ​និង​ចំណង់ចំណូលចិត្ត​អតិថិជន​ជាក់ស្ដែង​ ​ដោយ​ការ​ដកស្រង់​ទិន្នន័យ​ផ្ទាល់​ ​តាម​រយ​:​ការស្ទង់មតិ​តាម​ទីតាំង​ពី​សហគមន៍​ ​អ្នក​ជំុ​វិញ​ខ្លួន​ ​ឬ​ក្រុម​ដែល​អ្នក​គិតថា​អាច​ក្លាយ​ជា​អតិថិជន​របស់​អ្នក​នៅ​ថ្ងៃមុខ​។​ ​មួយវិញទៀត​ ​អ្នក​ក៏​អាចឲ្យ​គេ​សាកល្បង​ប្រើ​ផលិតផល​របស់​អ្នក​ ​ដើម្បី​ទទួល​បាន​មតិ​កែ​លម្អ​ ​ឬ​យោបល់​ផ្សេងៗ​ពីលើ​នេះ​។​

3 ​វិភាគ​លើ​ការប្រកួតប្រជែង​

​អ្នក​អាច​ស្រាវជ្រាវ​រក​ទិន្នន័យ​ទី​ផ្សារ​​​ដែល​មាននៅ​ស្រេច​លើ​អ៉ី​ន​ធើ​ណិ​ត​ ​និង​សង្កេតមើល​ថា​ ​តើ​ហាង​ផ្សេងៗ​នោះ​មើលទៅ​លក់ដាច់​ ​ឬ​មិន​ដាច់​? ​មាន​ម៉ូយ​ច្រើន​ ​ឬ​តិច​? ​គេហទំព័រ​ផ្សេងៗ​របស់​គេ​លើ​បណ្ដាញ​សង្គម​មាន​ចំនួន​អ្នកតា​ម​ (​follow​) ​ឬ​ចូលចិត្ត​ (​like​) ​ប៉ុន្មាន​នាក់​? ​តើ​អតិថិជន​គាត់​មាន​ប្រភេទ​ណាខ្លះ​ ​និង​មាន​ចែករំលែក​មតិ​ដែរ​ទេ​? ​គេ​ធ្វើ​ទី​ផ្សារ​បែប​ណា​ ​មាន​គំនិតច្នៃប្រឌិត​ ​និង​វិធី​ទាក់ទាញ​អតិថិជន​យ៉ាងណា​ខ្លះ​? ​បន្ថែម​ពី​នេះ​ ​អ្នក​ក៏​អាច​សិក្សា​រៀនសូត្រ​ពី​គេ​ ​ដើម្បី​អភិវឌ្ឍ​ផលិតផល​និង​យុទ្ធសាស្ត្រ​ធ្វើអាជីវកម្ម​ខ្លួនឯង​ផង​ដែរ​។​

4 ​សាកល្បង​ផ្សព្វផ្សាយ​ ​និង​ចាប់ផ្ដើម​ដោយ​ទទួល​ ​Pre​-​Order​

សាកល្បង​ផ្សព្វផ្សាយ​ ​និង​ចាប់ផ្ដើម​ដោយ​ទទួល​ ​Pre​-​Order​

​មុន​ពេល​ដាក់​ផលិតផល​លក់​ជា​ផ្លូវការ​ ​អ្នក​គួរ​សាកល្បង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ​បណ្ដាញ​សង្គម​ ​ដូចជា​បង្កើត​គេហទំព័រ​ ​ឬ​វេ​ប​សាយ​ជាដើម​។​ ​ជាដំបូង​នោះ​គឺ​យើង​អាច​ដឹង​ថា​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បែប​នេះ​ពិតជា​ទាក់ទាញ​អតិថិជន​មក​ទិញ​ផលិតផល​ឬទេ​។​ ​ចំណែក​ឯកា​រ​ទទួល​ ​Pre​-​order​ ​អាចឲ្យ​អ្នក​តេ​ស្ត​មើល​តម្រូវ​ការ​ផលិតផល​ក្នុង​ទី​ផ្សារ​ ​ព្យាករណ៍​លទ្ធភាព​ជោគជ័យ​នៃ​ផលិតផល​ ​ចរាចរ​កា​រលក់​ ​មុន​ពេល​ដែល​អ្នក​ចំណាយ​ប្រាក់​លើ​សារពើ​ភ័ណ្ឌ ​និង​ការ​ផលិត​ផ្សេងៗ​។​

5 ​វិធីសាស្ត្រ​វិភាគ​អាជីវកម្ម​ S​W​O​T​

​វិធីសាស្ត្រ​នេះ​មានប្រយោជន៍​សម្រាប់​សហគ្រិន​ថ្មីថ្មោង​ ​និង​អ្នក​រៀបចំ​គម្រោង​បង្កើត​អាជីវកម្ម​ ​ដើម្បី​បង្កើត​បានជា​ការ​វាយ​តម្លៃ​ឱ្យ​អាជីវកម្ម​ក៏ដូចជា​ផលិតផល​ ​ដើម្បី​អាច​ត្រៀម​យុទ្ធសាស្ត្រ​គ្រប់គ្រង​ ​និង​ប្រៀបធៀប​សក្តានុពល​អាជីវកម្ម​ ​ក៏ដូចជា​ការប្រកួតប្រជែង​នៅ​លើ​ទី​ផ្សារ​កាន់តែ​ប្រសើរ​ជាង​មុន​។​ ​លើស​ពី​នេះ​ ​វាក​៏​អាច​ដើរតួ​សំខាន់​ក្នុង​ការ​សម្រេច​ចិត្ត​បង្កើត​យុទ្ធ​សា​ស្រ្ត​អាជីវកម្ម​ថ្មី​ផង​ដែរ​។​ ​អ្នក​ទាំងអស់គ្នា​ក៏​អាច​ស្វែងយល់​លម្អិត​ពី​ ​SWOT analysis​ ​តាមរយៈ​ ​h​t​t​p​s://​web​.​face​book​.​co​m​/k​a​k​cent​k​h​/​post​s/408873847417612/

​អាជីវករ​គួរតែ​វិភាគ​តម្រូវ​ការ​ផលិតផល​ ​ព្រោះ​វា​ជួយ​ឲ្យដឹង​ពី​តម្រូវ​ការ​អតិថិជន​ ​ដើម្បី​បង្កើត​ផែនការ​ទី​ផ្សារ​ដ៏​មាន​ប្រសិទ្ធ​ភាព​ ​កាត់បន្ថយ​ហា​និ​ភ័យ​ ​និង​ជួយ​ដល់​ការ​សម្រេច​ចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ដែល​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​លំ​ហូរ​សាច់ប្រាក់​ ​ការ​ចំណាយ​ប្រតិបត្តិការ​។​ល​៕​


© 2022 – 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន

ពាក្យទាក់ទង: ផលិតផលមានតម្រូវការ
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិនិយោគ
៦ ខែមុន

ធនាគារដែលផ្ដល់ ឥណទានសហគ្រាសខ្នាតតូច និងមធ្យម

វិនិយោគ សន្សំ
៦ ខែមុន

អាជីវកម្មគួរមានលុយសន្សំក្នុងគ​ណនីកាលកំណត់?

វិនិយោគ
៦ ខែមុន

វេ​ប​សាយសម្រាប់​ស្រាវជ្រាវ ពីទីផ្សារភាគ​ហ៊ុន​

៣យ៉ាង ដែលអ្នកត្រូវដឹងមុនពេលវិនិយោគ
វិនិយោគ
៦ ខែមុន

៣យ៉ាង ដែលអ្នកត្រូវដឹងមុនពេលវិនិយោគ

វិនិយោគ
៦ ខែមុន

គន្លឹះជួយឲ្យហាងកាហ្វេឈរជើងបានយូរ

ជីវិតជាមនុស្សធំ
វិនិយោគ
៦ ខែមុន

ជីវិតជាមនុស្សធំ

អាចទុកវិនិយោគលើអចលនទ្រព្យ
វិនិយោគ
៦ ខែមុន

ហេតុផលដែលគួរវិនិយោគអចលនទ្រព្យនៅភាគខាងត្បូងរាជធានីភ្នំពេញ

វិនិយោគ
៧ ខែមុន

ភាគហ៊ុន៤ប្រភេទដែលអ្នកគួរដឹង

អត្ថបទបន្ទាប់
រៀនត្រឹមកម្រិតបរិញ្ញាបត្រ គ្រប់គ្រាន់ទេ?

រៀនត្រឹមកម្រិតបរិញ្ញាបត្រ គ្រប់គ្រាន់ទេ?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist