Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ធានារ៉ាប់រង

តើ​ធ្វើ​ដូចម្ដេច​ទៅ​ទើប​ដឹង​ថា​ ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​មួយ​គួរឲ្យ​ទុកចិត្ត​?

១ year
1 នាទីក្នុងការអាន
100
ទស្សនា
FacebookTwitterLinkedinTelegramQR Code
តើធ្វើដូចម្ដេច​ទៅទើបដឹងថា ក្រុមហ៊ុនធានារ៉ាប់រងមួយគួរឲ្យទុកចិត្ត?
FacebookTwitterLinkedinTelegramQR Code

​មនុស្សជា​ច្រើន​យល់​ខុស​ថា​ “​ក្រុមហ៊ុន​ធានា​រ៉ាប់រង​សុទ្ធតែ​បោកប្រាស់​ ​និយាយ​ផ្អែម​តែ​ដំបូង​ៗ​ ​ពេល​មាន​បញ្ហា​មិន​ទទួលខុសត្រូវ​សោះ​!” ​តែ​ការពិត​ទៅ​មិន​ដូច្នោះ​ទេ​! ​យើង​គ្រាន់តែ​ត្រូវ​ស្វែងរក​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ដែល​យើង​អាច​ទុកចិត្ត​បាន​តែប៉ុណ្ណោះ​!
​អ៊ីចឹង​ ​តើ​ធ្វើ​ដូចម្ដេច​ទៅ​ទើប​ដឹង​ថា​ ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​មួយ​គួរឲ្យ​ទុកចិត្ត​? 🤔

តើធ្វើដូចម្ដេច​ទៅទើបដឹងថា ក្រុមហ៊ុនធានារ៉ាប់រងមួយគួរឲ្យទុកចិត្ត?

1 ​ក្រុមហ៊ុន​បាន​ចុះបញ្ជី​ត្រឹមត្រូវ​

​គ្រប់​ក្រុមហ៊ុន​ក្នុង​ប្រទេស​កម្ពុជា​ទាំងអស់​ត្រូវ​ចុះបញ្ជី​ពាណិជ្ជកម្ម​ ​និង​ត្រូវ​មាន​អាជ្ញាប័ណ្ណ​ដើម្បី​អាច​ដំណើរការ​អាជីវកម្ម​ដោយ​ស្រប​ច្បាប់​។​ ​ការ​ចុះបញ្ជី​ក្នុង​ក្រសួង​ពាណិជ្ជកម្ម​បញ្ជាក់​ថា​ក្រុមហ៊ុន​មួយ​នោះ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​ដំណើរការ​អាជីវកម្ម​ ​និង​ស្ថិត​ក្រោម​ច្បាប់​របស់​ប្រទេស​កម្ពុជា​ដែល​អតិថិជន​អាច​ទុកចិត្ត​បាន​។​ ​យើង​អាច​មើល​ថា​ក្រុមហ៊ុន​បាន​ចុះបញ្ជី​ពាណិជ្ជកម្ម​ ​ដោយ​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន​ផ្ទាល់​ ​ឬ​ស្នើសុំ​មើល​ប័ណ្ណ​ប៉ាត​ង់ ​ឬ​អាច​ពិនិត្យ​តាម​គេហទំព័រ​របស់​​​ក្រសួង​ពាណិជ្ជកម្ម​តាមរយៈ​តំណ​រ​ភ្ជាប់​ ​h​t​t​p​s://​w​w​w​.​business​registration​.​m​oc.​go​v​.k​h​ ​។​

2 ​ប្រវត្តិ​ ​និង​កិត្តិនាម​ក្រុមហ៊ុន​

​ប្រវត្តិ​ ​និង​កិត្តិនាម​របស់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជា​ភ​័ស្តុ​តាង​ជាក់ស្ដែង​ដែល​ចង្អុលបង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ជោគជ័យ​ ​ភាព​ស្មោះត្រង់​ ​និង​ការ​រីក​ចម្រើន​របស់​ក្រុមហ៊ុន​នា​ពេល​កន្លងមក​។​ ​ប្រាកដ​ណាស់​ ​យើង​ទាំងអស់គ្នា​សុទ្ធតែ​ចង់​ចំណាយ​ប្រាក់​នឹង​ក្រុមហ៊ុន​មានការ​ទុកចិត្ត​ខ្ពស់​ ​មាន​បទពិសោធន៍​ច្រើន​ឆ្នាំ​ ​និង​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​។​ ​សម្រាប់​ព័ត៌មាន​ទាំងនោះ​ដែរ​ ​យើង​អាច​ស្វែងរក​នៅ​លើ​អ៊ី​ន​ធើ​ណែ​ត​ ​ឬក៏​ចូល​ទៅកាន់​គេហទំព័រ​ផ្លូវការ​របស់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ផ្ទាល់​ដើម្បី​ឈ្វេងយល់​បន្ថែម​។​

3 ​បទបញ្ញត្តិ​ ​និង​ការប្រតិបត្តិ​តាម​
​

បទបញ្ញត្តិ​ ​និង​ការប្រតិបត្តិ​តាម​

ក្រុមហ៊ុន​ធានា​រ៉ាប់រង​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​ស្ថិតនៅ​ក្រោម​«​ច្បាប់​ស្តីពី​ការធានា​រ៉ាប់​រាប់​រង​»​ដែល​អនុម័ត​ដោយ​រដ្ឋសភា​ក្រោម​ដែន​សមត្ថកិច្ច​របស់​​​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​ការ​គ្រប់គ្រង​ដោយ​ផ្ទាល់​ពី​និយ័ត​ករ​ធានា​រ៉ាប់រង​កម្ពុជា​។​ ​ដូច្នេះ​មុននឹង​ចាប់ផ្តើម​ដំណើរការ​ក្រុមហ៊ុន​ ​ឬ​លក់​ផលិតផល​ធានា​រ៉ាប់រង​បាន​ ​ក្រុមហ៊ុន​ចាំបាច់​ត្រូវតែ​ស្នើសុំ​ការ​យល់ព្រម​ជា​គោលការណ៍​ពី​ក្រសួងសេដ្ឋកិច្ច​ ​និង​ ​ហិរញ្ញវត្ថុ​។​ ​បន្ទាប់ពី​ការ​ត្រួតពិនិត្យ​ ​និង​សម្រេច​ពី​ក្រសួងសេដ្ឋកិច្ច​ ​និង​ ​ហិរញ្ញវត្ថុ​ ​ចំពោះ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​មាន​បទបញ្ញត្តិ​ ​និង​ការប្រតិបត្ដិ​ត្រឹមត្រូវ​ហើយ​ ​ក្រសួង​នឹង​ចេញ​នូវ​អាជ្ញាប័ណ្ណ​អាជីវកម្ម​ដើម្បី​បញ្ជាក់​ពី​ភាព​ស្រប​ច្បាប់​របស់​ក្រុមហ៊ុន​។​ ​ដូចនេះ​ ​អតិថិជន​អាច​ពិនិត្យមើល​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​នោះ​ដើម្បី​ធានា​ថា​ទាំង​គុណភាព​ ​និង​តម្លៃ​របស់​ផលិតផល​ធានា​រ៉ាប់រង​ត្រូវ​តាម​ស្ដង់​ដារ​ក្រសួង​។​

4 ​អត្ថប្រយោជន៍​ ​និង​ការ​ផ្តល់​សំណង​ដល់​អតិថិជន​
​

អត្ថប្រយោជន៍​ ​និង​ការ​ផ្តល់​សំណង​ដល់​អតិថិជន​

នេះ​ជា​អំណះអំណាង​សំខាន់​ដែល​អតិថិជន​អាច​ផ្ដល់​ការ​ជឿ​ទុកចិត្ត​បាន​គឺ​ការ​ទូទាត់​សំណង​ ​និង​អត្ថប្រយោជន៍​ដែល​ក្រុមហ៊ុន​ធ្លាប់​បាន​ផ្ដល់​ជូន​ម្ចាស់​ប័ណ្ណ​សន្យា​រ៉ាប់រង​ពីមុន​ៗ​មក​។​ ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ដែល​គួរឲ្យ​ទុកចិត្ត​មិន​ត្រឹមតែ​សន្យា​លើ​ក្រដាស​ខ​ ​និង​ ​លក្ខខណ្ឌ​ប៉ុណ្ណោះ​ទេ​ ​តែ​ពិតជា​មានការ​ទូទាត់​ពិតប្រាកដ​មែន​ទៅកាន់​អតិថិជន​ពួកគេ​។​ ​សព្វថ្ងៃនេះ​យើង​អាច​ស្វែងរក​ព័ត៌មាន​ទាំងនោះ​បាន​យ៉ាង​ងាយស្រួល​តាមតែ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​ ​ឧទាហរណ៍​ដូចជា​ ​ប្រវត្តិ​ក្នុង​ការ​ទូទាត់​សំណង​ ​ឬ​ការ​សម្តែង​មតិ​យោបល់​ ​និង​បទពិសោធន៍​របស់​អតិថិជន​ពី​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជាដើម​ ​។​

5 ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​
​

តួលេខ​ក្នុង​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​បាន​ធ្វើ​សវនកម្ម​រួចរាល់​របស់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អនុញ្ញាត​ឲ្យ​យើង​សិក្សា​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​នោះ​ ​និង​លទ្ធភាព​ដែល​ក្រុមហ៊ុន​អាច​ទូទាត់​សំណង​ជូន​យើង​វិញ​ឬទេ​។​ ​តាមរយៈ​ការពិនិត្យ​មើល​ចំនួន​សាច់​ប្រាក់សុទ្ធ​ ​ចំនួន​ទឹកប្រាក់​ដែល​បាន​សង​ទៅ​អតិថិជន​ ​អត្ថប្រយោជន៍​ដែល​បាន​ទូទាត់​ដល់​អតិថិជន​ក្នុង​មួយ​ឆ្នាំ​នោះ​ ​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​ ​និង​ប្រៀបធៀប​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​អំឡុង​ពេល​២​ទៅ​៣​ឆ្នាំ​ ​ជាដើម​ ​យើង​អាច​ប៉ាន់ស្មាន​ថា​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​មាន​ស្ថេរ​ភាព​ ​ឬ​ការ​រីក​ចម្រើន​ជាលំដាប់​ដែរ​ឬ​យ៉ាងណា​។​

​ក្រៅពី​៥​ចំណុច​ចម្បង​ដែល​បាន​រៀបរាប់​ខាងលើ​ ​អ្នក​ក៏​អាច​ពិនិត្យ​ ​និង​ពិចារណា​លើ​ចំណុច​ផ្សេងៗ​ទៅតាម​លក្ខខណ្ឌ​នៃ​គម្រោង​ធានា​រ៉ាប់រង​របស់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​នោះ​ផ​ដ​ងែ​រ​។​ ​ការ​ជ្រើសរើស​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ដែល​ត្រូវ​ ​និង​អាច​ទុកចិត្ត​បាន​ ​ប្រៀប​ដូច​បាន​រៀបចំ​គម្រោង​ហិរញ្ញវត្ថុ​ដែល​មាន​សុវត្ថិភាព​មួយ​ដល់​ខ្លួនឯង​ ​និង​មនុស្សជា​ទី​ស្រលាញ់​៕​

* ​មាតិកា​នេះ​នាំមក​ជូន​ប្រិយ​មិត្ត​ដោយ​ ​កាក់​សេន​ ​និង​សហការ​ដោយ​ ​Man​u​life​ ​Cam​bo​d​i​a​


© 2022- 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ផលិត​ដោយ​កាក់​សេន

ពាក្យទាក់ទង: ក្រុមហ៊ុន​ធានា​រ៉ាប់រង​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

៣ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

៣ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ចំណូលចំណាយ ធានារ៉ាប់រង
៣ ខែមុន

រដ្ឋផ្តល់ប័ណ្ណ ប.ស.ស. ដល់និយោជិតជាង៦ម៉ឺននាក់ក្នុងឆមាសទី១ ឆ្នាំ២០២៣

​សារៈសំខាន់​នៃ​ការ​មាន​ធានា​រ៉ាប់រង​ជីវិត​
ធានារ៉ាប់រង
៩ ខែមុន

​សារៈសំខាន់​នៃ​ការ​មាន​ធានា​រ៉ាប់រង​ជីវិត​

គម្រោងធានារ៉ាប់រងស័ក្ដិសមនឹងអ្នក
ធានារ៉ាប់រង
១០ ខែមុន

គម្រោងធានារ៉ាប់រងស័ក្ដិសមនឹងអ្នក

ពេលចាស់ទៅមិនភ័យ ក្លាយជាជាបន្ទុកកូន
ធានារ៉ាប់រង
១០ ខែមុន

ពេលចាស់ទៅមិនភ័យ ក្លាយជាជាបន្ទុកកូន

ទើបអាយុ ២០ ហេតុអ្វីចាំបាច់មានធានារ៉ាប់រងអាយុជីវិត
ធានារ៉ាប់រង
១០ ខែមុន

ទើបអាយុ ២០ ហេតុអ្វីចាំបាច់មានធានារ៉ាប់រងអាយុជីវិត

ផែនការជីវិតទៅតាមវ័យ
ធានារ៉ាប់រង
១០ ខែមុន

ផែនការជីវិតទៅតាមវ័យ

ហេតុអ្វីយើងគួរមានធានារ៉ាប់រងអាយុជីវិត នៅក្នុងអាយុ៣០ឆ្នាំ?
ធានារ៉ាប់រង
១០ ខែមុន

ហេតុអ្វីយើងគួរមានធានារ៉ាប់រងអាយុជីវិត នៅក្នុងអាយុ៣០ឆ្នាំ?

ហេតុអ្វីអ្នកមិនគួរឈប់បង់ធានា​រ៉ាប់រង​អាយុជីវិត​​ពាក់កណ្ដាល​ទី?
ធានារ៉ាប់រង
១១ ខែមុន

​ហេតុអ្វីអ្នកមិនគួរឈប់បង់ធានា​រ៉ាប់រង​អាយុជីវិត​​ពាក់កណ្ដាល​ទី?

អត្ថបទបន្ទាប់
Procrastination មានផលប៉ះពាល់ចំពោះហិរញ្ញវត្ថុអ្នកយ៉ាងណា?

Procrastination មានផលប៉ះពាល់ចំពោះហិរញ្ញវត្ថុអ្នកយ៉ាងណា?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist