Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

ធ្វើម៉េចទើបដឹងថាបានត្រៀមខ្លួនរួចរាល់ក្នុងការក្លាយជាមេគ្រួសារ?

១២ ខែមុន
1 នាទីក្នុងការអាន
75
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ធ្វើម៉េចទើបដឹងថាបានត្រៀមខ្លួនរួចរាល់ក្នុងការក្លាយជាមេគ្រួសារ?
FacebookTwitterLinkedinTelegramQR Code

​ជីវិត​ពេល​មានគ្រួសារ​មិន​ដូច​ការ​រស់​ខ្លួន​មួយ​ទេ​។​ ​ពេល​សម្រេច​ចាប់ដៃ​គ្នា​សាង​គ្រួសារ​ហើយ​ ​មិនថា​ក្ដី​សុខ​ ​ឬ​ក្ដី​ទុក្ខ​ត្រូវ​ឆ្លង​ទៅ​ជាមួយគ្នា​ ​ព្រោះ​នេះ​ជា​ការផ្លាស់ប្ដូរ​ដ៏​ធំ​មួយ​ក្នុង​ជីវិត​របស់​មនុស្សម្នាក់​ៗ​។​ ​ហិរញ្ញវត្ថុ​ជា​ផ្នែក​ចម្បង​ក្នុង​ការ​សាង​គ្រួសារ​ឲ្យ​ដើរទៅ​មុខ​ ​កាត់បន្ថយ​ទំនាស់​ទាស់ទែង​។​

​បើ​និយាយ​ពី​រឿង​លុយកាក់​ ​ធ្វើ​ម៉េច​ទើប​ដឹង​ថា​បាន​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ក្លាយ​ជា​មេ​គ្រួសារ​?

ធ្វើម៉េចទើបដឹងថាបានត្រៀមខ្លួនរួចរាល់ក្នុងការក្លាយជាមេគ្រួសារ?

​១​. ​មាន​ស្ថិរភាព​ចំណូល​

​មុននឹង​ក្លាយ​ជា​មេ​គ្រួសារ​ ​អ្នក​គួរតែ​មានការងារ​សុចរិត​ ​ឬ​មុខរបរ​មួយ​ច្បាស់លាស់​ដែល​បង្កើត​ប្រាក់ចំណូល​គ្រប់គ្រាន់​ ​សម្រាប់​ចិញ្ចឹមជីវិត​ ​បំពេញ​ក្ដី​ស្រេកឃ្លាន​របស់ក្រ​ពះ​ ​សម្រេច​នូវ​គោលដៅ​ជីវិត​ដែល​យើង​ប្រាថ្នា​ជាមួយ​ដៃគូ​។​ល​។​ ​អ្នក​អាច​មាន​ប្រភព​ចំណូល​មួយ​ដែល​នឹងធឹង​ ​ឬ​មាន​ប្រាក់ចំណូល​ច្រើន​ប្រភព​ដើម្បី​ធានា​ពី​សុវត្ថិភាព​ហិរញ្ញវត្ថុ​គ្រួសារ​អ្នក​បាន​មួយ​ក​ម្រិ​ត​ថែមទៀត​ ​និង​មិន​មាន​ក្តី​បារម្ភ​ពី​បញ្ហា​នានា​ ​តួយ៉ាង​បញ្ហា​សេដ្ឋកិច្ច​។​

​២​. ​ចេះ​សន្សំប្រាក់​ ​និង​សន្សំសំចៃ​

​អ្នកជា​មនុស្សម្នាក់​មាន​វិ​ន័យ​ក្នុង​ការចាយវាយ​ ​ចេះ​សន្សំ​ស​ចៃ​ ​និង​មាន​ទម្លាប់​សន្សំ​ ​តិច​ក្ដី​ ​ច្រើន​ក្ដី​ ​។​ ​ដែល​គម្រោង​សន្សំ​នោះ​អាច​តម្រង់​ទៅ​គោលដៅ​រៀបអាពាហ៍ពិពាហ៍​ ​ទិញ​ផ្ទះ​
​គិតគូរ​អនាគត​ការសិក្សា​កូន​ ​ឬ​អាច​ជា​ប្រាក់​បម្រុង​គ្រាអាសន្ន​ដែល​អាច​រ៉ាប់រង​ចំណាយ​ដែល​មិនបាន​ព្យាករ​ទុក​ពី​៣​ខែ​ ​ទៅ​៦​ខែ​។​ល​។​

​៣​. ​សមត្ថភាព​គ្រប់គ្រង​បំណុល​

​មាន​បំណុល​ជាប់​ខ្លួន​មិនមែន​បានន័យ​ថា​ ​អ្នក​មិន​អាច​ក្លាយ​ជា​មេ​គ្រួសារ​នោះ​ទេ​ ​ព្រោះ​មិនមែន​គ្រប់​បំណុល​សុទ្ធតែ​ជា​បំណុល​អាក្រក់​។​ ​រឿង​សំខាន់​គឺ​អ្នកចេះ​គ្រប់គ្រង​បំណុល​ ​បែងចែក​ប្រភេទ​បំណុល​ ​ជាពិសេស​ឲ្យ​ស្ថិត​ក្នុង​សមាមាត្រ​ទៅ​នឹង​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ខ្លួន​។​ ​បើ​មិន​ដូច្នោះ​ឱកាស​ក្នុង​ការ​ប្រឈមមុខនឹង​បំណុល​វ័ណ្ឌក​កាន់តែ​ខ្ពស់​។​

​បើ​យោងទៅតាម​ការសិក្សា​ទៅលើ​ប្ដី​ប្រពន្ធ​ជាង​៤​ពាន់​គូ​ ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​បំណុល​ពិតជា​បំផ្លាញ​ជីវិត​អាពាហ៍ពិពាហ៍​។​ ​ជីវិត​គូ​ដែល​ជាប់​បំណុល​ច្រើន​ ​ហើយ​ចំណាយ​ពេល​យូរ​ក្នុង​ការ​សង​ ​រមែង​មាន​ជម្លោះ​ ​និង​ភាព​រកាំរកូស​រហូត​ឈាន​ដល់​ការ​បែកបាក់​គ្នា​។​ ​បើសិនជា​អាច​ ​អ្នក​គួរ​ព្យាយាម​មិន​សាង​បំណុល​ ​ឬ​អាច​មាន​បំណុល​តិច​ជាង​ ​៣​៦​% ​នៃ​ប្រាក់ចំណូល​សរុប​របស់​ខ្លួន​។​ ​សម្រាប់​ការរៀបចំ​ខ្លួន​ ​និង​រិះរក​វិធី​ដោះស្រាយ​បំណុល​ ​h​t​t​p​s://​w​w​w​.​face​book​.​co​m​/k​a​k​cent​k​h​/​post​s/314640900174241

​៤​. ​ការ​ប្ដេជ្ញា​នឹង​ភាព​ស្មោះត្រង់​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ជីវិត​គូ​

​ក្នុង​គ្រួសារ​មួយ​ ​ភាព​ស្មោះត្រង់​ដើរតួ​សំខាន់​ក្នុង​ការ​រក្សា​ទំនាក់ទំនង​ល្អ​ ​និង​ជួយ​ឲ្យ​គ្រួសារ​មាន​សុភមង្គល​។​ ​បើ​អ្នក​លាក់លៀម​ ​ឬ​មិន​បង្ហាញ​ដោយ​ស្មោះត្រង់​អំពី​លុយកាក់​ ​ទ្រព្យសម្បត្តិ​ ​និង​បំណុល​ដែល​ពួកគេ​មាន​ទៅកាន់​ដៃគូ​របស់​អ្នក​ ​អាច​នាំឲ្យ​ជីវិត​គ្រួសារ​មាន​ភាព​ល្អក់កករ​។​ ​មួយវិញទៀត​ ​ភាព​រំលោភបំពាន​ហិរញ្ញវត្ថុ​ក៏​ជា​ចំណុច​ដែល​អ្នក​មិនគួរ​មើល​រំលង​ ​ទោះបីជា​ប្តី​ប្រពន្ធ​ ​ឬ​គ្រួសារ​តែមួយ​ក៏ដោយ​ ​មនុស្សម្នាក់​ៗ​មាន​សិទ្ធិ​ផ្ទាល់ខ្លួន​ ​សិទ្ធិ​ចូលរួម​គ្រប់គ្រង​ ​និង​សម្រេច​ចិត្ត​ពាក់ព័ន្ធ​នឹង​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​។​ ​អ្នក​ទាំងអស់គ្នា​អាច​ស្វែងយល់​បន្ថែម​ពី​បញ្ហា​ទាំងពីរ​នេះ​តាមរយៈ​ ​h​t​t​p​s://​w​w​w​.​face​book​.​co​m​/k​a​k​cent​k​h​/​post​s/329117772059887

​មុន​ជាប់​ឈ្មោះ​ជា​មេ​គ្រួសារ​ ​ប្រៀប​បីដូច​ជា​ការ​ប្រឡង​ ​ដែល​ទាមទារ​ការ​យកចិត្តទុកដាក់​ ​តស៊ូ​ ​និង​សេចក្ដី​ប្រឹងប្រែង​។​ ​ឈានជើង​ចូល​ជីវិត​ប្ដី​ប្រពន្ធ​ ​ភក្ដីភាព​ ​ការ​អត់ធ្មត់​ ​និង​ការ​ត្រៀម​ខួ​ន​ផ្នែក​ហិរញ្ញវត្ថុ​ ​គឺជា​គ្រឿងអលង្ការ​ដែល​លម្អ​ជីវិត​អាពាហ៍ពិពាហ៍​ឱ្យ​ភ្លឺ​ ​មាន​សេចក្ដី​សុខ​យូរអង្វែង​៕​


© 2022 - 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​

ពាក្យទាក់ទង: មេគ្រួសារ
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

៣ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

៣ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ហិរញ្ញវត្ថុ
៥ ថ្ងៃមុន

កុំខ្ចីកម្ចី ៤ នេះឲ្យសោះ!

ហិរញ្ញវត្ថុ
១ week

រក្សាទំនុកចិត្ត និងការពារ​សុវត្ថិភាព​ហិរញ្ញវត្ថុ​ជាមួយ ABA

ហិរញ្ញវត្ថុ
១ month

មេរៀនហិរញ្ញវត្ថុទាំង ៥ របស់លោក Donald Trump​

ហិរញ្ញវត្ថុ
២ ខែមុន

ទំនាក់ទំនងរវាងម៉ាក្រូសេដ្ឋកិច្ច​ និងមីក្រូសេដ្ឋកិច្ច

ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ
២ ខែមុន

និយមន័យ និងសារសំខាន់នៃ​ ផលិតផលក្នុងស្រុកសរុប (GDP) និង​ ផលិតផលជាតិសរុប (GNP)

ហិរញ្ញវត្ថុ
៣ ខែមុន

តួនាទីសំខាន់ៗទាំង ៣​ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ឬ International Monetary Fund មានអ្វីខ្លះ?

ហិរញ្ញវត្ថុ
៣ ខែមុន

គោលការណ៍ជោគជ័យទាំង ១០ ពីម្ចាស់ក្រុមហ៊ុន តេស្លា (Tesla) លោក Elon Musk

វិនិយោគ ហិរញ្ញវត្ថុ
៣ ខែមុន

មកដឹងពីមូលហេតុថា ហេតុអ្វីបានជាតម្លៃភាគហ៊ុនឡើងចុះ?

អត្ថបទបន្ទាប់
ពេលចាស់ទៅមិនភ័យ ក្លាយជាជាបន្ទុកកូន

ពេលចាស់ទៅមិនភ័យ ក្លាយជាជាបន្ទុកកូន

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist