Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

Procrastination មានផលប៉ះពាល់ចំពោះហិរញ្ញវត្ថុអ្នកយ៉ាងណា?

៨ ខែមុន
1 នាទីក្នុងការអាន
3
ទស្សនា
FacebookTwitterLinkedinTelegramQR Code
Procrastination មានផលប៉ះពាល់ចំពោះហិរញ្ញវត្ថុអ្នកយ៉ាងណា?
FacebookTwitterLinkedinTelegramQR Code

​ធ្លាប់តែ​ឮ​គេ​ប្រើ​ពាក្យ​ “​Pro​cr​as​t​i​nation​” ​ដើម្បី​សំដៅ​ដល់​ការ​ពន្យារពេល​ ​ធ្វើ​កិច្ចការ​សាលា​ ​ឬ​ការងារ​នានា​ ​ប៉ុន្តែ​មាន​ដឹង​ទេ​ថា​ ​ការ​ ​Procrastinate​ ​លើ​ហិរញ្ញវត្ថុ​ ​ក៏​ជា​បញ្ហា​ដែល​មិនគួរ​មើល​រំលង​ដែរ​។​
​តើ​អ្នក​យល់​ដឹង​ពី​ ​Pro​cr​as​t​i​nation​ ​លើ​ហិរញ្ញវត្ថុ​ដល់ក​ម្រិ​ត​ណា​? ​ការ​ ​Procrastinate​ ​នេះ​មាន​សញ្ញា​ ​និង​បង្ក​ជា​បញ្ហា​បែប​ណាខ្លះ​? ​ហើយ​ធ្វើ​យ៉ាងណា​ទើប​យើង​អាច​​​យកឈ្នះ​បញ្ហា​នេះ​បាន​?

និយមន័យ

និយមន័យ

Procrastination ជាការដែលយើងពន្យារពេលបំពេញភារកិច្ចណាមួយ រហូតជិតដល់ពេលឬ ហួសថ្ងៃកំណត់។
អ្នកខ្លះយកពេលវេលានោះ ទៅធ្វើអ្វីផ្សេងដែលមិនទាក់ទងនឹងភារកិច្ចរបស់គេ ទាំងដែលគេអាចសម្រេចវាបានក្នុងអំឡុងពេលនោះ។ (បើនិយាយឱ្យស្រួលស្ដាប់ទៅ ទោះបីពេលក៏មិនធ្វើកិច្ចការឱ្យហើយដែរ នៅចាំទាល់ជិតដល់ថ្ងៃបានស្ទុះស្ទាតាមក្រោយ)។

សញ្ញាបង្ហាញថាអ្នកកំពុងProcrastination

សញ្ញាបង្ហាញថាអ្នកកំពុងProcrastination

​Pro​cr​as​t​i​nation​ ​រយៈពេល​ខ្លី​៖​ ​ជា​ការ​ពន្យារពេល​ធ្វី​កិច្ចការ​ណាមួយ​ដែល​មាន​ថ្ងៃកំណត់​ជាក់លាក់​។​ ​ប្រសិនបើ​អ្នក​មិន​អាច​ដែល​បំពេញ​ភារកិច្ច​នោះ​មុន​កាល​កំណត់​ ​អ្នក​អាច​ប្រឈម​នឹង​ការ​ពិន័យ​ផ្សេងៗ​ដែល​មាន​​​រូបរាង​ជា​សាច់ប្រាក់​ជាដើម​។​

​ឧទាហរណ៍​នៃ​ការ​ ​Procrastinate​ ​រយៈពេល​ខ្លី​៖​
• ​បង់ថ្លៃ​រម្លស់​អចល​ន​ទ្រព្យ​ ​និង​ចលន​ទ្រព្យ​យឺតយ៉ាវ​
• ​បង់ថ្លៃ​ទឹក​ ​ភ្លើង​ ​សាលា​ ​ផ្ទះ​ជួល​ ​ពន្ធដារ​ ​ឬ​សេវាកម្ម​ផ្សេងៗ​មិនទាន់ពេល​វេលា​
• ​មិនបាន​សង​លុយ​ ​ឬ​ទារ​លុយ​គេ​ជំពាក់​

​Pro​cr​as​t​i​nation​ ​រយៈពេល​វែង​៖​ ​ជា​ការ​ពន្យារពេល​ធ្វើអ្វី​មួយ​ដែល​មិន​មាន​ពេលកំណត់​។​ ​វា​អាច​ធ្វើឲ្យ​អ្នក​ខាតបង់​ពេលវេលា​ ​និង​ឱកាស​រកលុយ​ឬ​សន្សំ​លុយ​។​

​ឧទាហរណ៍​នៃ​ការ​ ​Procrastinate​ ​រយៈពេល​វែង​៖​
• ​ពន្យារ​ការ​កត់ត្រា​ចំណូល​-​ចំណាយ​ ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​
• ​មិន​មាន​គម្រោង​សន្សំ​សម្រាប់​ថ្ងៃ​អនាគត​ ​ដូចជា​លុយ​ចូលនិវត្តន៍​ ​ឬ​ប្រាក់​បម្រុង​សម្រាប់​គ្រាអាសន្ន​
• ​ពន្យារពេល​វិនិយោគ​ ​ឬ​ ​ផែនការ​ហិរញ្ញវត្ថុ​នានា​

ហេតុអ្វីបានជាយើងProcrastinate?

ហេតុអ្វីបានជាយើងProcrastinate?

​ភាគច្រើន​យើង​Procrastinate​ ​ដោយសារ​យើង​ចាំ​ដល់​កំឡុង​ពេលណា​មួយ​ដែល​យើង​មានកម្លាំង​កាយ​ ​និង​កម្លាំងចិត្ត​ដើម្បី​បំពេញ​ភារកិច្ច​នោះ​ ​ជាពិសេស​ចាំ​ទាល់តែ​ជិតដល់​ពេលកំណត់​។​
​ពេលខ្លះ​ក៏​ដោយសារ​៖​

• ​ស្មុគ​ស្មាញ​ ​មិន​ដឹង​ថា​គួរ​ចាប់ផ្ដើម​ពីណា​ ​ហើយ​គួរ​ធ្វើអ្វី​ខ្លះ​ ​ដូចជា​បើ​ចង់បើ​ក​គណនី​សន្សំ​ ​មិន​ដឹង​ថាបើ​ក​នៅ​ធនាគារ​ណា​ ​ឬ​ចាប់ផ្តើម​ត្រូវ​មាន​ឯកសារ​អ្វីខ្លះ​
• ​គិតថា​នៅ​មាន​ពេលវេលា​ ​អាច​ធ្វើ​នៅ​ថ្ងៃស្អែក​បាន​ ​ដូចជា​ពេល​ចង់​សន្សំ​ចូលនិវត្តន៍​ ​គិតថា​ចាំ​ជិត​ចាស់​ទៅ​ចាំ​សន្សំ​ ​ឬ​ចាំ​ដល់អាយុ​នេះ​ចាំ​ចាប់ផ្តើម​គិតគូរ​ពី​អនាគត​
• ​មិនសូវ​យល់ច្បាស់​ពី​ផល​ប៉ះពាល់​ពេល​ដែល​មិនបាន​ធ្វើ​ឱ្យ​ទាន់ពេល​វេលា​ ​ដូចជា​ត្រូវ​គេ​ពិន័យ​លុយ​ ​ខកខាន​ការងារ​ ​និង​ពេលវេលា​អ្នកដទៃ​ជាដើម​។

Procrastination មានផលប៉ះពាល់យ៉ាងណា

Procrastination មានផលប៉ះពាល់យ៉ាងណា

​• ​ដំណើរ​ជីវិត​មិន​ស្របតាម​បំណង​ប្រាថ្នា​ ​និង​មិន​ងាយ​សម្រេច​បាន​ឯករាជ្យ​ភាព​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​
• ​វិបត្តិ​ហិរញ្ញវត្ថុ​រយៈពេល​យូរ​អាច​ឈាន​ដល់​ការ​បាក់ទឹកចិត្ត​
• ​អាច​សម្រេច​ចិត្ត​ខុស​ទាំង​ប្រញាប់ប្រញាល់​ ​និង​មិនបាន​គិត​គូ​ទុកមុន​ឱ្យ​បាន​ដិតដល់​
• ​ខាតបង់​ប្រាក់ចំណេញ​ដោយសារ​ទុកចោល​មិនបាន​ដាក់​វិនិយោគ​ ​ឬ​សន្សំ​ឱ្យ​បាន​ត្រឹមត្រូវ​
• ​ខកខាន​ឱកាស​រស់នៅ​បាន​ស្រួល​ក្រោយ​ចូលនិវត្តន៍​
• ​អារម្មណ៍​សោកស្ដាយ​ដែល​មិនបាន​រៀបចំផែនការ​ហិរញ្ញវត្ថុ​បាន​ល្អ​។​ ​ ​

អនុវត្តក្បួន ២នាទីដើម្បីយកឈ្នះភាព Procrastination

អនុវត្តក្បួន ២នាទីដើម្បីយកឈ្នះភាព Procrastination

​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ ​Pro​cr​as​t​i​nation​ ​អ្នក​អាច​អនុវត្ត​ក្បួន​ ​២​នាទី​ដើម្បី​យកឈ្នះ​ភាព​ ​Pro​cr​as​t​i​nation​ ​នេះ​។​ ​ប្រសិនបើ​កិច្ចការ​នោះ​អាច​ធ្វើ​ទៅ​បាន​ក្នុងរយៈពេល​២​នាទី​ ​អ្នក​គួរ​ធ្វើ​ភ្លាម​ៗ​ ​ហើយ​រំលឹក​ខ្លួនឯង​ថា​ ​ធ្វើ​តែ​២​នាទី​ ​លែង​បារម្ភ​ពី​វា​ហើយ​។​ ​ប្រសិនបើ​កិច្ចការ​នោះ​ទាមទារ​ពេល​លើស​ពី​២​នាទី​ ​អ្នក​អាច​ចាប់ផ្ដើម​ធ្វើ​វា​ត្រឹម​២​នាទី​សិន​។​ ​បើ​មិន​ចង់​ធ្វើ​បន្ត​ក៏​អាច​ឈប់​ត្រឹម​ពេល​២​នា​ទីនោះ​ ​បើ​ចង់​ធ្វើ​កិច្ចការ​នោះ​បន្ត​ក៏បាន​ដែរ​។​ ​ការ​ធ្វើ​បែប​នេះ​ ​មាន​ប្រសិទ្ធ​ភាព​ព្រោះ​ ​ការ​ចាប់ផ្ដើម​ជា​ផ្នែក​មួយ​ដែល​ពិបាក​បំផុត​ ​រាល់​ពេល​ធ្វើ​កិច្ចការ​ណាមួយ​។​

​ឧទាហរណ៍​៖​ ​អ្នក​អាច​កែ​ផែនការ​ពី​ ​«​វិនិយោគ​លើ​ភាគ​ហ៊ុន​»​ ​មក​ ​«​យកពេល​២​នាទី​ ​ដើម្បី​ស្វែងយល់​ថា​ ​ការ​វិនិយោគ​លើ​ភាគ​ហ៊ុន​មាន​គុណសម្បត្តិ​អ្វីខ្លះ​?​»​

​សារ​លើកទឹកចិត្ត​សម្រាប់​អ្នកអាន​៖​

នរណា​ក៏ដោយ​ក៏មាន​ពេល​មួយ​ដែល​ខ្លួន​មាន​សម្ពាធ​ ​និង​ខ្វះ​កម្លាំងចិត្ត​បំពេញ​ភារកិច្ច​របស់​ខ្លួន​ដែរ​។​ ​ក៏ប៉ុន្តែ​ ​Pro​cr​as​t​i​nation​ ​បន្តិចបន្តួច​មិនសូវ​មាន​បញ្ហា​ទេ​ ​គឺ​កំុ​ឲ្យតែ​ធ្វើឲ្យ​វា​ក្លាយ​ជា​ទម្លាប់​ទៅ​បានហើយ​។​ ​យើង​ក៏​គួរតែ​ចេះ​លើកលែង​ ​និង​ខំប្រឹង​លើកទឹកចិត្ត​ខ្លួនឯង​ដែរ​ ​ព្រោះ​គ្មាន​នរណា​ម្នាក់​ដែល​ល្អឥតខ្ចោះ​នោះ​ទេ​។​ ​


© 2022 – 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: Procrastination
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការការពារហិរញ្ញវត្ថុ
ហិរញ្ញវត្ថុ
៦ ខែមុន

ការការពារហិរញ្ញវត្ថុ

ហិរញ្ញវត្ថុ
៦ ខែមុន

ទាល់តែ​ជូនលុយ​​​ ​ទើប​ចាត់ទុកជា​ការតបស្នងគុណអ្នកមានគុណមែនទេ?

សន្សំ ហិរញ្ញវត្ថុ
៦ ខែមុន

​ពេលនៅឆ្ងាយពីគ្រួសារ

ចំណុចគួរដឹងមុនដកកម្ចី
ហិរញ្ញវត្ថុ
៦ ខែមុន

ចំណុចគួរដឹងមុនដកកម្ចី

ហិរញ្ញវត្ថុ
៦ ខែមុន

ការវិវត្តនៃរូបិយវត្ថុ

អត្រាប្តូរប្រាក់ប្រែប្រួលបណ្តាលមកពីកត្តាអ្វីខ្លះ?
ហិរញ្ញវត្ថុ
៧ ខែមុន

អត្រាប្តូរប្រាក់ប្រែប្រួលបណ្តាលមកពីកត្តាអ្វីខ្លះ?

ហិរញ្ញវត្ថុ
៧ ខែមុន

ឲ្យលុយបងប្អូន ឬមិត្តភក្ដិខ្ចី គួរធ្វើកិច្ចសន្យាទេ?

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់
វិនិយោគ ហិរញ្ញវត្ថុ
៧ ខែមុន

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់

អត្ថបទបន្ទាប់
Fintech ​ធ្វើឲ្យ​សេវាកម្ម​របស់​ធ​នាគា​ប្រែ​មុខមាត់​ ​

Fintech ​ធ្វើឲ្យ​សេវាកម្ម​របស់​ធ​នាគា​ប្រែ​មុខមាត់​ ​

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist