Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

អ្នក​លេង​ហ្គេ​មអាចរកលុយបានមកពីណាខ្លះ?

២ ឆ្នាំមុន
1 នាទីក្នុងការអាន
250
ទស្សនា
FacebookTwitterLinkedinTelegramQR Code
អ្នក​លេង​ហ្គេ​មអាចរកលុយបានមកពីណាខ្លះ?
FacebookTwitterLinkedinTelegramQR Code

​«​សួស្ដី​អ្នក​ស្នេហា​កីឡា​អេ​ឡិច​ត្រូនិ​ក​ (​E​-​Sport​s) ​ទាំងអស់គ្នា​!!​»​

​ដោយ​មើលឃើញ​ថា​ ​អ្នកគាំទ្រ​ច្រើន​លើ​វិ​ស័​យ​នេះ​មាន​ចំនួន​កើន​ឡើង​ ​តាមរយៈ​ការ​ចូលចិត្ត​លេង​ហ្គេ​ម​ជា​ការ​ក​ម្សាន្ត ​ជាពិសេស​អំឡុង​ពេល​បិទ​រាំង​ខ្ទប់​នេះ​ ​ឬ​ ​អ្នកខ្លះ​ទៀត​ ​មានបំណង​ចង់​ចាប់​អាជីព​ក្នុង​វិ​ស​័​យ​នេះ​តែម្ដង​។​ ​កីឡា​អេ​ឡិច​ត្រូនិ​ក​ ​ឬ​ ​E​-​Sport​s ​សំដៅ​លើ​ប្រភេទ​ហ្គេ​ម​ប្រកួតប្រជែង​ទាំងឡាយ​តាមរយៈ​កុំព្យូទ័រ​ ​ទូរសព្ទ​ ​ដែល​មាន​ការចូលរួម​ពី​អ្នកលេង​ (​អាច​តែម្នាក់​ ​ឬ​ជា​ក្រុម​) ​ដើម្បី​ទទួលការ​ឡើង​ ​Level​ ​ឬ​ទទួល​បាន​រង្វាន់​ជាដើម​។​

ចុះ​ការ​លេង​កីឡា​អេ​ឡិច​ត្រូនិ​ក​ (​E​-​Sport​s) ​នេះ​អាច​ទទួល​បាន​ប្រាក់ចំណូល​ទេ​? ​ពិតជា​បាន​ ​ដោយ​ចំណូល​ទាំងនោះ​ ​អាច​មាន​តាមរយៈ​ ​៖​

អ្នក​លេង​ហ្គេ​មអាចរកលុយបានមកពីណាខ្លះ?

​ការ​ ​Live​ ហ្គេ​ម​

​ការ​ ​Live​ ហ្គេ​ម​

​គេ​អាច​ ​Live​ ​នៅ​ក្នុង​យូ​ធូប​ ​កម្មវិធី​ ​Live​ ​Stream​ ​របស់​ហ្គេ​ម​នោះ​ ​ឬនៅ​ក្នុង​ហ្វេសប៊ុក​ក៏បាន​។​ ​ដោយឡែក​ ​ការ​ ​Live​ ​នៅ​ក្នុង​ហ្វេសប៊ុក​ ​ហាក់ជា​ប្រភេទ​ ​Tool​ ​ងាយស្រួល​ ​ដែល​អ្នក​អាច​​​រកចំណូល​បាន​តាម​ ​Face​book​ ​Gaming​។​

​មុនដំបូង​ ​អ្នក​ត្រូវ​បង្កើត​គណនី​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​ជាមុន​សិន​។​ ​បន្ទាប់មក​ ​អ្នក​​​ចាំបាច់​ត្រូវ​បង្កើត​ ​Page​ ​ជាទូទៅ​ក្នុង​មួយ​ ​Page​ ​នឹង​ឆ្លងកាត់​ ​ដំណាក់កាល​មួយ​ចំនួន​ដូចជា​៖​

  1. Gaming​ ​Video​ ​Creator​: ​វា​ទាមទារ​ឲ្យ​អ្នក​ឧ​ស្សាហ៍ ​live​ ​stream​ ហ្គេ​ម​សប្បាយ​ៗ​កំពុង​ពេញ​និយម​ ​ដើម្បី​ទាក់ទាញ​ទស្សនិកជន​ ​កៀង​គរ​អ្នកគាំទ្រ​ឲ្យ​មក​ ​like​, ​comment​, ​share​ ​និង​ ​follow​។​
  2. ​Level Up​ ​Program​: ​ស​ន្មត់​ថា​ ​អ្នក​បាន​បំពេញ​លក្ខ​ន្តិកៈ ​តាម​ ​Face​book​ ​Gaming​ ​រួចរាល់​។​ ​បន្ទាប់មក​ ​អ្នក​ត្រូវ​មាន​គណនី​ទទួល​លុយ​។​ ​ម្ចាស់​ ​Page​ ​ត្រូវ​ភ្ជាប់​ ​Page​ ​របស់​ខ្លួន​ជាមួយ​គណនី​ធនាគារ​ ​កាត​វី​សា​ ​ម៉ា​ស្ទ័​រកា​ត​ផ្សេងៗ​ ​ដើម្បី​ប្រតិបត្តិការ​ទូទាត់​ ​ឬ​មាន​គេ​វេរ​ចូលក្នុង​គណនី​នោះ​។​ ​ក្នុង​ដំណាក់កាល​ ​Level Up​ ​Program​ ​អ្នកលេង​អាច​បាន​លុយ​តាមរយៈ​របៀប​ ​០​៤​ ​យ៉ាង​គឺ​ ​ការ​ផ្ញើ​ ​star​s ​ពី​អ្នកគាំទ្រ​ (1 ​star​= 1​សេន​ (0.01$), ​Donation​, ​Sponsorship​, ​Face​book​ ​Gaming​ ​Partnership​ ​ជាដើម​។​

រកចំណូល​ពី​យូ​ធូប​

រកចំណូល​ពី​យូ​ធូប​

​បើ​យើង​និយាយ​អំពី​ហ្គេ​ម​នៅ​ក្នុង​កម្មវិធី​ ​Y​ou​tube​ ​វិញ​ ​បច្ចុប្បន្ន​អ្នកបង្កើត​មាតិកា​ ​ឬ​បង្ហោះ​វីដេអូ​លេង​ហ្គេ​ម​របស់​ខ្លួន​លែង​ទទួល​បាន​ចំណូល​ទៀតហើយ​។​ ​ថ្មីៗ​នេះ​ ​យោងទៅតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​​​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បញ្ជាក់​ថា​យូ​ធូប​បាន​ផ្អាក​មិន​ឲ្យ​មាន​ការផ្សាយពាណិជ្ជកម្ម​លើ​ថ្នាល​វីដេអូ​ប្រទេស​កម្ពុជា​ ​និង​ប្រទេស​ជាង​ ​៩​០​ទៀត​ ​ដែល​ ​Y​ou​tuber​ ​លែង​រកចំណូល​ពី​ការផ្សាយពាណិជ្ជកម្ម​បាន​ទៀតហើយ​។​ ​យ៉ាងណាមិញ​ ​ក្រសួង​បន្ត​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​យូ​ធូប​ក្នុង​ការ​ដោះស្រាយ​កិច្ចការ​នេះ​ឲ្យបាន​ឆាប់រហ័ស​។​


​ចំណូល​បាន​មកពី​ការប្រកួតប្រជែង​ (​Tournament​)

​ចំណូល​បាន​មកពី​ការប្រកួតប្រជែង​ (​Tournament​)

​យើង​អាច​បង្កើត​ក្រុម​មួយ​ចូល​ប្រកួត​ក្នុង​ ​Tournament​ ​ក្នុងស្រុក​ដូចជា​ ​Play​game​ ​របស់​ ​Cell​card​ ​ឬ​ទៅក្រៅ​ប្រទេស​ក្នុង​តំបន់​អាស៊ី​យើង​ (​SEA​ ​Game​) ​និង​ថ្នាក់​ពិភពលោក​ (​world​ ​league​) ​តាមរយៈ​សហ​ព័ន្ធ​កីឡា​អេ​ឡិច​ត្រូនិ​ក​កម្ពុជា​ (​E​-​Sport​s ​Federation​ ​Cam​bo​d​i​a​)​។​ ​ក្រុម​ជ័យ​លា​ភី​ដែល​ឈ្នះ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ ​តាម​លក្ខខណ្ឌ​ ​និង​ការកំណត់​របស់​ ​Organize​r​។​ ​

ក្រុម​តំណាង​ប្រទេស​ពី​ខ្មែរយើង​ ​ក៏​ធ្លាប់​ឈ្នះ​ផង​ដែរ​។​ ​ជាពិសេស​ថ្មីៗ​នេះ​ ​ប្រទេស​កម្ពុជា​ក៏បាន​ចូលរួម​ប្រកួតប្រជែង​លើ​វិញ្ញាសា​រ​ ​Mobile​ ​Legend​ ​លើឆាកអន្តរជាតិ​ថែមទៀត​ផង​។​


កីឡាករ​អាជីព​

កីឡាករ​អាជីព​

​នៅ​ពេល​អ្នក​ក្លាយ​ជា​អ្នកជំនាញ​លើ​វិ​ស័​យ​កីឡា​អេ​ឡិច​ត្រូនិ​ក​ណាមួយ​ ​អ្នក​អាច​ក្លាយ​ជា​កីឡា​អាជីព​ដែល​ទទួល​បាន​ប្រាក់ចំណូល​ជាប្រចាំ​ខែ​។​ ​សម្រាប់​ប្រទេស​កម្ពុជា​ ​ដ្បិត​ថា​មិនថា​មិនទាន់​មានសន្ទុះ​ខ្លាំង​ដូច​ប្រទេសជិតខាង​ក៏​ពិតមែន​ ​ប៉ុន្តែ​យើង​ក៏​ចាប់​វិវត្ត​ខ្លួន​បន្តិច​ម្ដងៗ​ ​តាមរយៈ​ការចូលរួម​ប្រកួត​ហ្គេ​ម​ធំ​ៗ​ទៀត​ផង​។​


★​បញ្ជាក់​៖​ ​អត្ថបទ​ខាងលើ​ ផ្ដោ​ត​គោលដៅ​ចម្បង​ទៅលើ​អ្នកមាន​បំណង​ចាប់​យក​ហ្គេ​ម​អាជីព​។​ ​លុយ​ចូល​ហោ​ប៉ាវ​តិច​ឬ​ច្រើន​ ​ស៊ីសង​លើ​ភាព​ជាក់ស្ដែង​ ​ដោយ​ពុំ​មាន​ចំណូល​ថេរ​នោះ​ទេ​។​ ​ជា​សារ​រំឭក​ដាស់តឿន​ ​ក្រុម​ការងារ​កាក់​សេន​សូម​សង្កត់ធ្ងន់​ថា​ ​យុវជន​យើង​មិនគួរ​ឈ្លក់​វង្វេង​នឹង​ហ្គេ​ម​ ​រហូតដល់​បំភ្លេច​ចោល​នូវ​ការសិក្សា​ទេ​ ​ជាពិសេស​គឺ​ចំណាយ​លុយកាក់​ទៅលើ​ការ​ទិញ​របស់​ក្នុង​ហ្គេ​ម​តែម្ដង​។​ ​យើង​លើកទឹកចិត្ត​ឲ្យ​មាន​តុល្យភាព​រវាង​ហ្គេ​ម​ជា​ការ​ក​ម្សាន្ត ​និង​ការសិក្សា​ ​ឬ​ការងារ​ ​ពិសេស​ការ​យក​ហ្គេ​ម​ជា​បង្អែក​នៃ​ការ​ក​ម្សាន្ត​អារម្មណ៍​នៅ​ពេលទំនេរ​ ​ឬ​សម្រាក​ពី​ធុរៈ​សំខាន់​ៗ​៕​

ពាក្យទាក់ទង: អ្នក​លេង​ហ្គេ​ម
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ហិរញ្ញវត្ថុ
៦ ខែមុន

ភាពខុសគ្នារវាង អ្នកមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងអ្នកមិនមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ហិរញ្ញវត្ថុ
៦ ខែមុន

ធ្វើម៉េចទើបដឹងថាបានត្រៀមខ្លួនរួចរាល់ក្នុងការក្លាយជាមេគ្រួសារ?

ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ
៦ ខែមុន

ក្រៅពីផ្ដល់ប្រាក់កម្ចីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានផ្តល់សេវាអ្វីទៀត?

អាយុច្រើនហើយ ទើបមានផែនការហិរញ្ញវត្ថុ យឺតពេលទេ
ហិរញ្ញវត្ថុ
៦ ខែមុន

អាយុច្រើនហើយ ទើបមានផែនការហិរញ្ញវត្ថុ យឺតពេលទេ?

គួរធ្វើម៉េច បើមិនចង់ឲ្យអាជីវកម្មស្ទះលុយ
ចំណូលចំណាយ ហិរញ្ញវត្ថុ
៦ ខែមុន

គួរធ្វើម៉េច បើមិនចង់ឲ្យអាជីវកម្មស្ទះលុយ

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត
ហិរញ្ញវត្ថុ
៦ ខែមុន

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ
ហិរញ្ញវត្ថុ
៦ ខែមុន

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ

ហិរញ្ញវត្ថុ
៧ ខែមុន

ប្រភេទក្រដាស់ប្រាក់រៀលដែលកំពុងដាក់ចរាចរ

អត្ថបទបន្ទាប់
រឿង​ដែលមិនចាំបាច់ឲ្យគេដឹង

រឿង​ដែលមិនចាំបាច់ឲ្យគេដឹង

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist