Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

ការហើយ​​​ចង់បាន​កូន​ប៉ុន្មាន​ដែរ​?

២ ឆ្នាំមុន
1 នាទីក្នុងការអាន
22
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ការហើយ​​​ចង់បាន​កូន​ប៉ុន្មាន​ដែរ​?
FacebookTwitterLinkedinTelegramQR Code

​ចង់បាន​ប៉ុន្មាន​ដែរ​? ​បាន​ពិភាក្សា​ជាមួយ​អនាគត​ម៉ាក់​ឬ​ប៉ា​របស់​អនាគត​កូន​ខ្លួន​ឬនៅ​?

​ធ្លាប់​ឮ​លោកតា​ ​លោកយាយ​អ្នក​និយាយ​ទេ​ថា​៖​ “​ចាស់ៗ​ពីដើម​មានកូន​ដល់​លើស​ពី​ ​១​០​នាក់​ ​ក៏​ចិញ្ចឹម​រស់​ដែរ​ ​ក្មេងៗ​ឥឡូវ​ ​មានកូន​តែ​ពីរបី​នាក់​សោះ​ ​ចិញ្ចឹម​មិន​ចង់​រស់​”​។​ ​យល់​ម៉េច​ដែរ​?

ការហើយ​​​ចង់បាន​កូន​ប៉ុន្មាន​ដែរ​?

តាមពិត​ទៅ​ ​ការកំណត់​ចំនួន​កូន​ដែល​ប្ដី​ប្រពន្ធ​មួយគូ​ប្រាថ្នា​
​គឺជា​ផែនការ​គ្រួសារ​​​ដែល​គូ​ស្វាមីភរិយា​សម័យថ្មី​គួរតែ​គិតគូរ​និង​រៀបចំ​ ​ដើម្បី​សម្រប​តាម​ជីវភាព​និង​សម្រេច​អនាគត​គ្រួសារ​មួយ​ដែល​ពួកគេ​ចង់បាន​។​
​ខាងក្រោម​នេះ​ ​ជា​កត្តា​មួយ​ចំនួន​ដែល​គូស្រករ​ថ្មីថ្មោង​គួរ​ពិចារណា​ពេល​រៀបចំផែនការ​គ្រួសារ​។​

​១​. ​ការ​ចំណាយ​

ការ​ចំណាយ​

​មានកូន​ហើយ​ ​ឪពុក​ម្ដាយ​ត្រូវ​ចាប់ផ្ដើម​រ៉ាប់រង​ចំណាយ​លើ​ការ​ផ្គត់ផ្គង់​អាហារ​ ​ស​ម្លៀ​ក​បំពាក់​ ​ថ្លៃ​សេវា​ពេទ្យ​ពេល​កូន​ឈឺ​ ​ថ្លៃ​សេវា​អប់រំ​ ​របស់​លេង​ ​និង​ការ​កំសាន្ដ​ផ្សេងៗ​ជាដើម​។​ ​ចំពោះ​ក្មេង​អាយុ​ក្រោម​ ​៣​ឆ្នាំ​ ​យើង​ប្រមាណ​ថា​ក្នុង​មួយ​ខែ​ ​ត្រូវ​ចំណាយ​លើ​ថ្លៃ​ទឹកដោះគោ​ ​៤​កំប៉ុង​ចុះ​ ​នោះ​វា​ប្រហែល​ ​៤​០​ដុល្លារ​ ​ថ្លៃ​សាលា​ប្រហែល​ ​១​០​០​ដុល្លារ​ ​ថ្លៃ​សេវា​ពេទ្យ​ប្រហែល​៣​០​ដុល្លារ​ ​សរុបទៅ​ប្រហែល​ ​១​៧​០​ដុល្លារ​ក្នុង​មួយ​ខែ​ ​នេះ​នៅ​មិនទាន់​គិតថ្លៃ​ខោអាវ​ ​និង​របស់​លេង​ផង​។​ ​

កាលណា​កូន​កាន់តែ​លូតលាស់​ធំ​ទៅ​ ​ចំណាយ​ទាំងអស់​នេះ​នឹង​កាន់តែ​កើន​ឡើង​។​ ​ត្រង់នេះ​មិនមែន​បានន័យ​ថា​ ​មិនគួរ​មានកូន​ព្រោះ​ត្រូវ​រ៉ាប់រង​ចំណាយ​ទាំងអស់​នេះ​ទេ​ ​តែ​ចង់​លើក​ជា​ការពិចារណា​លើ​ទំនួល​ខុសត្រូវ​ថ្មី​ពេល​មាន​សមាជិក​បន្ថែម​ក្នុង​បន្ទុក​គ្រួសារ​របស់​ខ្លួន​។​


​២​. ​ការ​បំពេញ​តួនាទី​ជា​ឪពុក​ម្ដាយ​

ការ​បំពេញ​តួនាទី​ជា​ឪពុក​ម្ដាយ

ក្រៅពី​ការ​ចិញ្ចឹម​ថែទាំ​កូន​ឱ្យ​ធំធាត់​ ​ឪពុក​ម្ដាយ​ក៏​ត្រូវ​ចំណាយ​ពេល​កំដរ​កូន​លេង​ ​ជួយ​កូន​ ​ធ្វើ​កិច្ចការ​សាលា​ ​និង​អប់រំ​ទូន្មាន​កូន​ឱ្យ​យល់​ដឹង​ពី​អ្វី​ដែល​ខុស​ ​អ្វី​ដែល​ត្រូវ​ ​អ្វី​ដែល​គួរ​ធ្វើ​ ​អ្វី​ដែល​គួរ​ប្រុងប្រយ័ត្ន​។​ ​ជា​ឪពុក​ម្ដាយ​តែង​ចង់​ឱ្យ​កូន​ធំឡើង​ក្លាយ​ជា​កូន​ល្អ​ ​ជា​បង​ឬ​ប្អូន​ល្អ​ ​និង​ជា​មនុស្ស​ល្អ​នៅ​ក្នុង​សង្គម​។​

​ហេតុនេះ​ពេល​មានកូន​ ​អ្នក​នឹង​ត្រូវ​ព្យាយាម​លៃលក​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​បំពេញ​តួនាទី​ជា​ឪពុក​ម្ដាយ​ ​ទូន្មាន​ប្រៀនប្រដៅ​បុត្រ​ធីតា​របស់​ខ្លួន​ ​ហើយ​ត្រង់កន្លែងនេះ​ក៏មាន​ទំនាក់ទំនង​នឹង​ចំណុច​ទី​ ​៣​ ​ខាងក្រោម​ដែរ​។​


​៣​. ​គ​ម្លា​ត​ពី​កូន​មួយ​ទៅ​កូន​មួយទៀត​

គ​ម្លា​ត​ពី​កូន​មួយ​ទៅ​កូន​មួយទៀត​

ការ​រក្សា​គ​ម្លា​ត​សមស្រប​ពី​កូន​មួយ​ទៅ​កូន​មួយទៀត​ ​អនុញ្ញាត​ឱ្យ​ម្ដាយ​មាន​ពេល​គ្រប់គ្រាន់​ថែទាំ​សុខភាព​ខ្លួន​បន្ទាប់ពី​សម្រាល​បុត្រ​ ​មុននឹង​មាន​គ​័ត៌​បុត្រ​មួយទៀត​ ​ក៏ដូចជា​ផ្ដល់​ពេលវេលា​ឱ្យ​ឪពុក​ម្ដាយ​ថ្មីថ្មោង​មើល​ថែ​ ​ចំណាយ​ពេល​ ​បំពេញ​តួនាទី​ជា​មាតាបិតា​ ​និង​បង្កើត​អនុ​ស្សា​វ​រី​យ៍​ល្អ​ៗ​ជាមួយ​កូន​ម្នាក់ៗ​ផង​។​

​ម្យ៉ាង​វិញទៀត​ ​អ្នក​ក៏​អាច​គិតដល់​អនាគតកាល​ផង​ដែរ​។​ ​ឧបមា​ថា​ ​អ្នក​ទុកចន្លោះ​ ​៣​ឆ្នាំ​រវាង​កូន​ម្នាក់​ទៅ​ម្នាក់ទៀត​ ​រៀបការ​នៅ​អាយុ​ ​២​៨​ឆ្នាំ​ ​មានកូន​ទី​១​ ​នៅ​អាយុ​ ​២​៩​ឆ្នាំ​ ​និង​កូន​ទី​៣​ ​នៅ​អាយុ​ ​៣​៥​ឆ្នាំ​។​ ​ទម្រាំ​កូនពៅ​អាយុ​ ​២​០​ឆ្នាំ​ ​អ្នក​អាយុ​ ​៥​៥​ឆ្នាំ​ហើយ​។​ ​ប្រសិនបើ​អ្នក​សង្ឃឹម​ថា​ចង់​ចិញ្ចឹម​កូន​ៗ​គ្រប់គ្នា​ឱ្យ​ធំដឹងក្ដី​ ​និង​អាច​រៀបចំ​កូន​ៗ​ឱ្យ​មានគ្រួសារ​រៀងៗខ្លួន​ ​មុន​ពេល​ខ្លួន​មាន​វ័យចាស់​ជរា​ ​អ្នក​អាច​គន់គូរ​រៀបចំផែនការ​ទុកជាមុន​។​


​៤​. ​កូនទោល​ ​និង​កូន​ចាប់ពី​២​នាក់​ឡើង​ទៅ​

កូនទោល​ ​និង​កូន​ចាប់ពី​២​នាក់​ឡើង​ទៅ

​ការ​មានកូន​ចាប់ពី​២​នាក់​ឡើង​ទៅ​ ​ផ្ដល់​ឱកាស​ឱ្យ​កូន​រៀនសូត្រ​ពី​គ្នា​ ​ចេះ​មើល​ថែ​គ្នា​ ​និង​ចែករំលែក​ជាមួយ​បងប្អូន​ដោយ​ក្ដី​ស្រឡាញ់​ ​មិនថា​របស់​លេង​ ​របស់​ញ៊ាំ ​និង​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​។​ ​មិនតែប៉ុណ្ណោះ​ ​មាន​បងប្អូន​ ​មាន​គ្នា​លេង​ជាមួយ​ ​និង​មានដៃ​គូ​ពិភាក្សា​រឿងរ៉ាវ​ក្នុង​ជីវិត​ពេល​ពួកគេ​ធំដឹងក្ដី​រៀងខ្លួន​។​

​ជា​រួម​ ​មិនកំណត់​ថា​ ​មានកូន​ប៉ុន្មាន​នាក់​ទើប​ល្អ​នោះ​ទេ​ ​តែ​ផែនការ​គ្រួសារ​គួរ​អាស្រ័យ​លើ​ស្ថានភាព​របស់​អ្នក​ ​ទាំង​ផ្នែក​ហិរញ្ញវត្ថុ​ ​ពេលវេលា​ ​ព្រមទាំង​ ​សុខភាព​ ​និង​វ័យ​របស់​មាតាបិតា​ដូចគ្នា​៕​


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: ការហើយ​​​ចង់បាន​កូន​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការការពារហិរញ្ញវត្ថុ
ហិរញ្ញវត្ថុ
៦ ខែមុន

ការការពារហិរញ្ញវត្ថុ

ហិរញ្ញវត្ថុ
៦ ខែមុន

ទាល់តែ​ជូនលុយ​​​ ​ទើប​ចាត់ទុកជា​ការតបស្នងគុណអ្នកមានគុណមែនទេ?

សន្សំ ហិរញ្ញវត្ថុ
៦ ខែមុន

​ពេលនៅឆ្ងាយពីគ្រួសារ

ចំណុចគួរដឹងមុនដកកម្ចី
ហិរញ្ញវត្ថុ
៦ ខែមុន

ចំណុចគួរដឹងមុនដកកម្ចី

ហិរញ្ញវត្ថុ
៦ ខែមុន

ការវិវត្តនៃរូបិយវត្ថុ

អត្រាប្តូរប្រាក់ប្រែប្រួលបណ្តាលមកពីកត្តាអ្វីខ្លះ?
ហិរញ្ញវត្ថុ
៧ ខែមុន

អត្រាប្តូរប្រាក់ប្រែប្រួលបណ្តាលមកពីកត្តាអ្វីខ្លះ?

ហិរញ្ញវត្ថុ
៧ ខែមុន

ឲ្យលុយបងប្អូន ឬមិត្តភក្ដិខ្ចី គួរធ្វើកិច្ចសន្យាទេ?

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់
វិនិយោគ ហិរញ្ញវត្ថុ
៧ ខែមុន

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់

អត្ថបទបន្ទាប់
ការងារ​ដែល​ខ្លួន​ស្រលាញ់ VS ការងារ​ដែល​​បានប្រាក់ខែ​ច្រើន​

ការងារ​ដែល​ខ្លួន​ស្រលាញ់ VS ការងារ​ដែល​​បានប្រាក់ខែ​ច្រើន​

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist