Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

អ្នកមាន​គេ​​គ្រប់គ្រង​លុយបែបណា?

Tan Muyteang ដោយ Tan Muyteang
6 months មុន
ប្រភេទ ចំណូលចំណាយ
អ្នកមាន​គេ​​គ្រប់គ្រង​លុយបែបណា?
76
ទស្សនា

​ឆ្ងល់​ថា​តើ​អ្នកមាន​តែងតែ​មាន​ ហេី​យ​កាន់តែ​មាន​ថែមទៀត​? បេី​ប្រៀបធៀប​ ​មានការងារ​ ​ឬ​ប្រកប​មុខ​ជំនួញ​ ​រក​ប្រាក់ចំណូល​ដូចគ្នា​តែ​ពួកគាត់​នៅតែ​មាន​ ​ឬក៏​ពួកគេ​ពូកែ​ក្នុង​ការ​គ្រប់គ្រង​លុយកាក់​។​ ​ឆ្ងល់​ថា​តើ​គន្លឹះ​ ​ឬ​វិធីសាស្ត្រ​អ្វីខ្លះ​ដែល​អ្នកមាន​ប្រើ​ដើម្បី​មាន​លុយ​? ​អីចឹង​ អេ​ដ​មីន​នឹង​ប្រាប់​គន្លឹះ​ ​៥​ ​ដែល​អ្នកមាន​ប្រេី​ប្រាស់​ ដេីម្បី​យល់​ដឹង​ទាំងអស់គ្នា​។​

អ្នកមាន​គេ​​គ្រប់គ្រង​លុយបែបណា?

​១​. ​ចាយ​តិច​ជាង​ចំណូល​

​អ្នកមាន​ប្រាកដ​ណាស់​មិន​ចាយវាយ​ខ្ជះខ្ជាយ​ ​ទោះ​ពួកគាត់​មាន​ប្រាក់ចំណូល​បាន​ច្រេី​នក៏ដេា​យ​ពួកគេ​មានការ​ផែន​ការចាយវាយ​ច្បាស់លាស់​ ​ដូចជា​ការចាយវាយ​តាម​បែប​ក្បួន​ 50/30/20 5 ​ប្រភេទ​(5 ​category​) ​និង​វិធីសាស្ត្រ​ផ្សេងៗ​ទៀត​។​ ​ពួកគេ​មិន​ចំណាយ​លុយ​ ​ទិញ​ឡាន​ថ្មី​ដែល​ឡាន​ចាស់​នៅ​ប្រេី​ប្រាស់​ ​បាន​ទ្បេី​យ​ ​ហើយ​ពួកគាត់​យល់ថា​ក៏​មិន​ត្រូវ​ដូរ​ទូរសព្ទ​័​ថ្មី​តាម​ស៊េ​រី​ចុងក្រោយ​ទេ​។​ ​ការចាយវាយ​ដោយមាន​ផែនការ​ ​អាចឲ្យ​អ្នកមាន​សល់​លុយ​កាន់តែ​ច្រើន​សម្រាប់​ការ​វិនិយោគ​ ​ជាជាង​ការ​ចាយ​អត់​ ​ប្រ​យេា​ជ​ន៍​។​

​២​. ​បង្កើត​ចំណូល​បន្ថែម​

បង្កើត​ចំណូល​បន្ថែម​

​អ្នកមាន​មិន​ទុក​លុយ​ចោល​នោះ​ទេ​។​ ពួ​គេ​យក​លុយ​បង្កើត​លុយ​ ​ដោយ​បង្កើន​ចំណូល​អកម្ម​ (​Passive​ ​income​) ​។​ ​ការ​ទិញ​អចល​ន​ទ្រព្យ​ដូចជា​ផ្ទះ​ ​អគារ​ ​និង​ដី​សម្រាប់​ជួល​ជា​ប្រភព​ចំណូល​អកម្ម​ ​មួយ​ ​ពីព្រោះ​អាច​បាន​ប្រាក់​មួយ​ចំនួន​សម្រាប់​ប្រចាំខែ​ ​ឬ​ប្រចាំ​ឆ្នាំ​។​ ​ការ​វិនិយោគ​ទៅលើ​ទី​ផ្សារ​ភាគ​ហុ៊​នក៏​អាច​ ​ផ្តល់​ផល​ចំំណេ​ញ​ផង​ដែរ​ ​ប្រសិនបើ​ទិញ​ភាគ​ហុ៊​ន​ក្នុង​តម្លៃថោក​ហេី​យ​ឡើងថ្លៃ​។​ បុ៉ន្តែ​ការ​វិនិយោគ​លើ​ ​អចល​ន​ទ្រព្យ​ដូចជា​ ​ផ្ទះ​ ​និង​ដី​ ​អាច​ទទួល​បានផល​ចំណេញ​ច្រើន​ ​មាន​ហា​និ​ភ័យ​តិច​ជាង​កា​វិនិយោគ​លើ​ភាគ​ហុ៊​ន​។​ ​ពួកគេ​បង្កើន​ចំណូល​បន្ថែម​ដោយ​យក​លុយ​ដែល​រក​បាន​ពី​ជំនួញ​មួយ​ទៅ​បណ្តាក់ទុន​រក​សុី​បង្កើត​ជំនួញ​ ​ថ្មីៗ​ទៀត​។​

​៣​. ​គ្រប់គ្រង​បំណុល​បាន​ល្អ​

​យើង​តែងតែ​លឺ​គេ​និយាយ​ថា​ ​កាន់តែ​មាន​ ​កាន់​ជំពាក់​បំណុល​តែ​ច្រើន​។​ ​តែ​តើ​អ្នកដឹង​ទេ​ ​អ្នកមាន​មិនមែន​ចេះតែ​ខ្ចី​បំណុល​ងាយ​ៗ​នោះ​ទេ​។​ ​ពួកគេ​ជៀសវាង​ការខ្ចី​បំណុល​ដើម្បី​ទិញ​ឡាន​ថ្លៃ​ៗ​ ​ឬ​ទូរសព្ទ​័ ​ថ្មី​ ​ដែល​តម្លៃ​ធ្លាក់ចុះ​ពេ​លលក់​ចេញ​នេាះ​ទេ​។​ ​ផ្ទុយទៅវិញ​ ​ពួកគេ​ខ្ចីប្រាក់​ដែល​មាន​ការប្រាក់​ទាប​ ​ដើម្បី​វិនិយោគ​ ​ដូចជា​ ​ក្នុង​ជំនួញ​ ​ឬ​ពង្រីក​មុខរបរ​ដែល​មានស្រាប់​ ​ឬ​យកមក​ទិញ​អចល​ន​ទ្រព្យ​ជាដើម​។​ ​អ្នកមាន​ថ្លឹងថ្លែង​ថា​បំណុល​នឹង​ផ្តល់​ប្រាក់ចំណេញ​មកវិញ​លើស​ការប្រាក់​ដែល​ពួកគេ​ត្រូវ​បង់​អោយ​ធនាគារ​។​

​៤​. ​រៀបចំ​គោលដៅ​ហិរញ្ញវត្ថុ​

រៀបចំ​គោលដៅ​ហិរញ្ញវត្ថុ​

​ទោះបីជា​មាន​ប្រាក់ចំណូល​ខ្ពស់​ហើយ​ក្តី​ ​ក៏​អ្នកមាន​នៅតែ​បន្ត​ធ្វើ​ផែនការ​ហិរញ្ញវត្ថុ​ ​ដូចជា​ការ​សន្សំប្រាក់​ ​ឬ​ ​ផែនការ​វិនិយោគ​។​ ​ពួកគេ​តែងតែ​មាន​ផែនការ​ហិរញ្ញវត្ថុ​ច្បាស់លាស់​ ​មិនថា​ផែនការ​ជា​ផែនការ​រយៈពេល​វែង​ ​ឬ​ខ្លី​។​ ​ផែនការ​ហិរញ្ញវត្ថុ​ទាំងនោះ​ ​អាច​រួម​មាន​ ​ការ​សន្សំប្រាក់​សម្រាប់​ចូល​និវត្ត​ន៏​ ​ការ​សន្សំប្រាក់​សម្រាប់​ ​ពេល​មានអាសន្ន​ ​ឬ​គោលដៅ​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត​។​ ​ពួកគេ​តែងតែ​អនុវត្ត​បាន​ខ្ជាប់ខ្ជួន​នូវ​ផែនការ​ដែល​ខ្លួន​ ​បាន​ដាក់​និង​មានចិត្ត​អំ​ន​ត់​អត់ធ្មត់​ ​ទោះបី​ផែនការ​នោះ​មាន​ការលំបាក​។​ ​អ្នកមាន​មួយ​ចំនួន​ក៏មាន​អ្នក​ ​ជំនាញ​ផ្តល់​ប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ​ ​ជួយ​រៀបចំផែនការ​ហិរញ្ញវត្ថុ​ ​ឬ​ជួយ​ផ្តល់​យោបល់​លើ​ការ​វិនិយោគ​ទុន​ផង​ដែរ​។​

​៥​. ​មានចំណេះ​ដឹង​ផ្នែក​ហរិ​ញ្ញ​វត្ថុ​

​អ្នកមាន​មិន​ស្តាប់​មតិ​យោបល់​អ្នកដទៃ​ទាំង​ងងឹត​ងងុល​នោះ​ទេ​។​ ​ពួកគេ​បន្ត​ស្វែងយល់​បង្កើន​ចំណេះ​ដឹង​បន្ថែម​ ​ដើម្បី​ធានា​ការ​គ្រប់គ្រង​លុយកាក់​បាន​ល្អ​ ​មុននឹង​ស​ម្រ​ច​ចិត្ត​នានា​។​ ​បទពិសោធន៍​ ​និង​ ​ចំណេះ​ដឹង​ ​បាន​មកពី​ការ​អាន​សៀវភៅ​ ​និង​ការសិក្សា​ស្វែងយល់​ជា​រឿង​សំខាន់​ពីព្រោះ​ ​ការ​សម្រេច​ចិត្ត​រឿង​ហិរញ្ញវត្ថុ​ជា​រឿង​ផ្ទាល់ខ្លួន​ ​ដែល​យើង​ម្នាក់ៗ​ត្រូវ​មាន​ទំនួល​ខុសត្រូវ​ដោយខ្លួនឯង​។​
​ទម្លាប់​ល្អ​ៗ​ទាំងនេះ​ ​មិន​ចាំបាច់​ទាល់តែ​មាន​ប្រាក់ចំណូល​ច្រើន​ ​ទើប​អនុវត្ត​បាន​នោះ​ទេ​។​ ​អ្នក​អាច​ចាប់ផ្តើម​ធ្វើ​ ​បន្តិចៗ​ម្តង​ពី​ពេលនេះ​។​ ​ការ​រក​ប្រាក់ចំណូល​ពិតជា​មិន​ស្រួល​នោះ​ទេ​ ​ដូច្នេះ​យើង​គួរ​មាន​ផែនការ​ក្នុង​ការ​គ្រប់គ្រង​ ​និង​បង្កើត​ចំណូល​បន្ថែម​៕​


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

អត្ថបទទាក់ទង

វិបត្តិ​សេដ្ឋកិច្ច​ជិះឥទ្ធិពលអ្វីខ្លះលើហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន
ចំណូលចំណាយ

វិបត្តិ​សេដ្ឋកិច្ច​ជិះឥទ្ធិពលអ្វីខ្លះលើហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន

April 19, 2022
ចុះថ្លៃ២០%!! សន្សំលើថ្លៃធ្វើដំណើរទៅស្រុក
ចំណូលចំណាយ

ចុះថ្លៃ២០%!! សន្សំលើថ្លៃធ្វើដំណើរទៅស្រុក

April 7, 2022
វិធីគ្រប់គ្រងសម្រាប់អ្នកប្រាក់ខែ​២​០​០​ដុល្លារ​ ​
ចំណូលចំណាយ

វិធីគ្រប់គ្រងសម្រាប់អ្នកប្រាក់ខែ​២​០​០​ដុល្លារ​ ​

April 18, 2022
អត្ថបទបន្ទាប់
C​E​O ​COO​ ​និង​ C​F​O

C​E​O ​COO​ ​និង​ C​F​O

អត្ថបទពេញនិយម

តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

ដោយ Putheary Buth
July 19, 2021

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ Pheanuma Ron
May 24, 2021

ហេតុអ្វីត្រូវសិក្សាពីទីផ្សារជាមុនពេលចង់បើកអាជីវកម្ម?

ហេតុអ្វីត្រូវសិក្សាពីទីផ្សារជាមុនពេលចង់បើកអាជីវកម្ម?

ដោយ Chhorika Lim
July 4, 2021

វដ្តអាជីវកម្ម (Business Cycle)

វដ្តអាជីវកម្ម (Business Cycle)

ដោយ Pheanuma Ron
June 1, 2021

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ Sovannary Hong
April 27, 2021

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។