Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

ការ​ងើប​ពី​ភាព​ក្រីក្ររបស់ ប្រទេស​កូរ៉េ​ខាងត្បូង​បន្ទាប់ពីសង្គ្រាម​សុី​វិល

១ year
1 នាទីក្នុងការអាន
30
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ការ​ងើប​ពី​ភាព​ក្រីក្ររបស់ ប្រទេស​កូរ៉េ​ខាងត្បូង​បន្ទាប់ពីសង្គ្រាម​សុី​វិល
FacebookTwitterLinkedinTelegramQR Code

​កំឡុង​ទ​ស្ស​វ​ត្ស៍​៥​០​ ​ប្រទេស​កូរ៉េ​បាន​ជួបនឹង​វិបត្តិ​សង្គ្រាម​សុី​វិល​ដែល​ធ្វើឲ្យ​ប្រទេស​ទាំងមូល​មានការ​បែកខ្ញែក​ជា​ពីរ​គឺ​ ​ប្រទេស​កូរ៉េ​ខាងត្បូង​ ​និង​ខាងជើង​។​ ​សំណល់​ភ្នក់ភ្លើងសង្គ្រាម​បាន​ធ្វើឲ្យ​ ​ប្រជាជន​កូរ៉េ​ផ្ទាល់​ធ្លាក់​ក្នុង​ភាព​ក្រីក្រ​។​ ​ប្រទេស​ក្នុង​ឆាក​អន្តរជាតិ​ជាច្រើន​បាន​សំ​លឹ​ង​មើល​មក​ប្រទេស​នេះ​ ​ជា​ប្រទេស​ក្រីក្រ​ដែល​សេដ្ឋកិច្ច​ពិបាក​នឹង​ងើបឡើង​មកវិញ​ ​បើ​ទោះបីជា​ប្រើ​ពេល​១​០​០​ឆ្នាំ​ក្នុង​ការ​ស្តារ​មកវិញ​ក៏ដោយ​។​ ​ប៉ុន្តែ​អ្វី​ដែល​នឹកស្មាន​មិនដល់​នោះ​គឺ​ ​៧​០​ឆ្នាំក្រោយ​មក​ ​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ក្លាយ​ជា​ប្រទេស​មួយ​នៃ​ ​ប្រទេស​មហាអំណាច​ទាំង​១​០​ផ្នែក​សេដ្ឋកិច្ច​នៅ​លើ​ពិភពលោក​។​ ​តើ​ការ​ងើប​ពី​ភាព​ក្រីក្រ​នេះ​ជា​អភូតហេតុ​ ​ឬក៏​កើតឡើង​ពី​ការ​លះបង់​និង​ការ​ខិតខំ​ប្រឹងប្រែង​?

ការ​ងើប​ពី​ភាព​ក្រីក្ររបស់ ប្រទេស​កូរ៉េ​ខាងត្បូង​បន្ទាប់ពីសង្គ្រាម​សុី​វិល

​លុះ​១​០​ឆ្នាំក្រោយ​មក​ ​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​បាន​បង្កើត​នូវ​ក្រុមប្រឹក្សា​ផែនការ​សេដ្ឋកិច្ច​ ​ដោយ​ខាង​ក្រុមប្រឹក្សា​ក៏បាន​ដាក់​ចេញ​នូវ​យុទ្ធ​សា​ស្រ្ត​នយោបាយ​រយៈពេល​៥​ឆ្នាំ​ថ្មី​មួយ​។​ ​យុទ្ធ​សា​ស្រ្ត​នេះ​បង្កើត​ឡើង​ដើម្បី​ស្តារ​នូវ​សេដ្ឋកិច្ច​របស់​ខ្លួន​ចេញពី​ភក់​ជ្រាំ​នៃ​ភាព​ក្រីក្រ​ ​ដោយ​ត្រូវ​បាន​គេ​ដាក់ឈ្មោះ​ថា​ “​t​h​e​ ​Miracle​ on ​t​h​e​ ​H​an​ ​River​” (​អភូតហេតុ​ទន្លេ​ហាន់​) ​ដោយ​ត្រូវ​បាន​ដាក់​ស្នើ​នៅ​ក្នុង​ឆ្នាំ​១​៩​៦​១​ ​និង​ដាក់​ដំណើរការ​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​១​៩​៦​២​។​ ​ដោយ​គោល​នយោបាយ​នេះ​បាន​ចាប់ផ្តើម​បង្វែរ​ពី​ វិ​ស​័​យ​កសិកម្ម​មក​ វិ​ស​័​យ​វាយនភណ្ឌ​ ​ក្នុង​គោលបំណង​ស្រោចស្រង់​សេដ្ឋកិច្ច​របស់​ខ្លួន​ឡើងវិញ​។​ វិ​ស​័​យ​វាយនភណ្ឌ​មានការ​រីក​លូតលាស់​ជាលំដាប់​ ​ដោយ​ប្រទេស​កូរ៉េ​បានជា​ប់​ចំណាត់ថ្នាក់​លេខ​១​ ​ក្នុង​ការនាំចេញ​ផលិតផល​វាយនភណ្ឌ​ ​និង​សក់​សិប្បនិម្មិត​ទៅក្រៅ​ប្រទេស​។​

​ប៉ុន្តែ​គោល​នយោបាយ​មួយ​នេះ​មិនបាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន​នោះ​ទេ​ ​ដោយ​ប្រទេស​កូរ៉េ​ជួប​នូវ​បញ្ហា​មួយ​ចំនួន​ដូចជា​កង្វះខាត​ហិរញ្ញវត្ថុ​ជាដើម​ ​ម្យ៉ាង​សហរដ្ឋ​អា​មេ​រិ​ច​ក៏បាន​បង្ហាញ​ពី​ការ​មិន​យល់ស្រប​ចំពោះ​ផែនការ​ដែល​បាន​ដាក់​ចេញ​មក​។​ ​បើ​ទោះបីជា​ជួប​នូវ​ភាព​រអាក់រអួល​ក៏ដោយ​ ​កូរ៉េ​ពុំបាន​រាថយ​ត្រឹមនេះ​ឡើយ​ ​ជាចុងក្រោយ​កូរ៉េ​បាន​ទទួល​ជំនួយ​ពី​ប្រទេស​អាល្លឺម៉ង់​ខាងលិច​។​ ​ទន្ទឹម​នឹង​កំណើន​ការនាំចេញ​ ​និង​ការ​រីក​លូតលាស់​នូវ​វិ​ស​័​យ​វាយនភណ្ឌ​ ​ប្រទេស​កូរ៉េ​ក៏បាន​អនុវត្ត​នូវ​គោល​នយោបាយ​ជាច្រើន​ផ្សេងទៀត​ ​ដូចជា​ ​កា​របើក​ទី​ផ្សារ​សេរី​ ​និង​ការ​ធ្វើ​សនិទានកម្ម​នៃ​អត្រា​ការ​ប្តូរ​ប្រាក់​នៅ​ក្នុង​ប្រទេស​ជាដើម​។​ ​ម្យ៉ាងទៀត​កូរ៉េ​ខាងត្បូង​ក៏​ទទួល​បាន​ជំនួយ​ជាច្រើន​ ​ពី​ប្រទេស​មួយ​ចំនួន​ដូចជា​ ​ប្រទេស​អាល្លឺម៉ង់​ខាងលិច​ ​និង​ប្រទេស​ជប៉ុន​ជាដើម​។​

​ជាក់ស្តែង​ដូចដែល​បាន​រៀប​ខាងលើ​ ​ការ​អភិវឌ្ឍ​និង​ស្តារ​សេដ្ឋកិច្ច​មួយ​នេះ​មិនមែន​កើតឡើង​ក្នុងរយៈពេល​មួយ​យប់​នោះ​ឡើយ​ ​គឺ​ស្តែង​ចេញពី​ការ​សហការ​គ្នា​រវាង​រដ្ឋាភិបាល​ ​និង​ប្រជាជន​ផ្ទាល់​ ​គួបផ្សំ​ជាមួយនឹង​ទំនាក់ទំនង​ការទូត​ដ៏​ល្អ​របស់​កូរ៉េ​ខាងត្បូង​។​ ​គួរឲ្យ​ដឹង​ដែរ​ថា​ ​ទម្រាំ​មកដល់​សព្វថ្ងៃ​ប្រទេស​កូរ៉េ​បាន​អនុវត្ត​គោល​នយោបាយ​ផ្សេងៗ​ទៀត​ ​ដោយ​គោល​នយោបាយ​ ​t​h​e​ ​Miracle​ on ​t​h​e​ ​H​an​ ​River​ ​គឺជា​ចំណុច​ចាប់ផ្តើម​នៃ​ការស្រោចស្រង់​ប្រទេស​។​


​ឯកសារ​យោង​៖​

​Immigrant​ ​Small Business​ ​and​ ​International​ ​Economic​ ​Link​age​: ​A​ ​Case​ o​f​ ​t​h​e​ K​ore​an​ ​Wig​ ​Business​ ​in​ ​L​os ​Angel​e​s, 1968-1977
​T​h​e​ K​ore​an​ ​Economy​ – ​t​h​e​ ​Miracle​ on ​t​h​e​ ​Hang​an​g​ ​River​
​South Korea​, ​t​h​e​ ​Miracle​ on ​t​h​e​ ​H​an​ ​River​ – BN​P​ ​Par​i​b​as​
​Sustain​in​g​ ​t​h​e​ ​Miracle​ on ​t​h​e​ ​H​an​ ​River​ – O​E​C​D​
​Secret​s ​behind​ K​ore​a​`s ​Economic​ ​Success​


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។​

ពាក្យទាក់ទង: ការ​ងើប​ពី​ភាព​ក្រីក្រប្រទេស​កូរ៉េ​ខាងត្បូង​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការការពារហិរញ្ញវត្ថុ
ហិរញ្ញវត្ថុ
៦ ខែមុន

ការការពារហិរញ្ញវត្ថុ

ហិរញ្ញវត្ថុ
៦ ខែមុន

ទាល់តែ​ជូនលុយ​​​ ​ទើប​ចាត់ទុកជា​ការតបស្នងគុណអ្នកមានគុណមែនទេ?

សន្សំ ហិរញ្ញវត្ថុ
៦ ខែមុន

​ពេលនៅឆ្ងាយពីគ្រួសារ

ចំណុចគួរដឹងមុនដកកម្ចី
ហិរញ្ញវត្ថុ
៦ ខែមុន

ចំណុចគួរដឹងមុនដកកម្ចី

ហិរញ្ញវត្ថុ
៦ ខែមុន

ការវិវត្តនៃរូបិយវត្ថុ

អត្រាប្តូរប្រាក់ប្រែប្រួលបណ្តាលមកពីកត្តាអ្វីខ្លះ?
ហិរញ្ញវត្ថុ
៧ ខែមុន

អត្រាប្តូរប្រាក់ប្រែប្រួលបណ្តាលមកពីកត្តាអ្វីខ្លះ?

ហិរញ្ញវត្ថុ
៧ ខែមុន

ឲ្យលុយបងប្អូន ឬមិត្តភក្ដិខ្ចី គួរធ្វើកិច្ចសន្យាទេ?

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់
វិនិយោគ ហិរញ្ញវត្ថុ
៧ ខែមុន

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់

អត្ថបទបន្ទាប់
ហេតុអ្វីអ្នកមាននៅតែ​ខ្ចី​លុយ​ធនាគារ​?

ហេតុអ្វីអ្នកមាននៅតែ​ខ្ចី​លុយ​ធនាគារ​?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist