Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ

​ជំពាក់​លុយ​គេ​ច្រើន​គួរ​ធ្វើ​ដូចម្ដេច​?​

២ ឆ្នាំមុន
1 នាទីក្នុងការអាន
212
ទស្សនា
FacebookTwitterLinkedinTelegramQR Code
​ជំពាក់​លុយ​គេ​ច្រើន​គួរ​ធ្វើ​ដូចម្ដេច​?​
FacebookTwitterLinkedinTelegramQR Code

​ត្បិត​បើ​ការ​ជំពាក់​បំណុល​មិនមែន​ជា​រឿង​អាក្រក់​ ​តែ​វា​ក៏បាន​បង្កើត​ជា​បញ្ហា​ជាច្រើន​ដល់​យើង​ផង​ដែរ​។​ ​ការរៀបចំ​ខ្លួន​ ​និង​ការ​រិះរក​វិធី​ដោះស្រាយ​បំណុល​ជា​រឿង​មួយ​ដែល​ចាំបាច់​បំផុត​សម្រាប់​អ្នក​ដែល​កំពុង​ជាប់បំណុលគេ​ច្រើន​ ​បើ​យើង​មិន​ចេះ​រៀបចំ​សកម្មភាព​ ​និង​ផែនការ​នៅ​ពេល​មាន​បំណុល​នោះ​ទេ​ ​បំណុល​ទាំងនោះ​នឹង​ខ្លាច​ទៅជា​ធ្លាក់​ដែល​ធ្វើឲ្យ​យើង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ជា​ពុំខាន​។​ ​ខាងក្រោម​ជា​សកម្មភាព​មួយ​ចំនួន​ដែល​យើង​គួរតែ​ធ្វើ​ ​ប្រសិនបើ​យើង​កំពុង​ជំពាក់បំណុលគេ​ច្រើន​។​

1.  ​រៀបចំ​ ​គ្រប់គ្រង​ ​និង​តាមដាន​បំណុល​

រៀបចំ​ ​គ្រប់គ្រង​ ​និង​តាមដាន​បំណុល​

វា​ជា​រឿង​ចាំបាច់​ខ្លាំង​ណាស់​នៅ​ក្នុង​ការ​គ្រប់គ្រង​បំណុល​ដែល​យើង​មាន​ឲ្យបាន​ល្អ​ ​ជាពិសេស​ពេល​យើង​មាន​បំណុល​ច្រើន​។​ ​យើង​អាច​គ្រប់គ្រង​បំណុល​របស់យើង​បាន​តាម​ជំហាន​ខាងក្រោម​៖​

– ​ទី​១​ ​សរុប​រាល់​បំណុល​ទាំងអស់​ដែល​យើង​មាន​៖​

​បូកសរុប​បំណុល​របស់យើង​ទាំងអស់​ ​ព្រោះ​វា​អាច​ជួយ​យើង​ឲ្យដឹង​ពី​ទំហំ​សាច់ប្រាក់​ដែរ​យើង​ត្រូវ​រៀបចំ​ទុក​សម្រាប់​សងបំណុល​ ​និង​អាចឲ្យ​យើង​ត្រៀម​ខ្លួន​បានជា​មុន​ ​ករណី​ចំណូល​របស់យើង​មិន​គ្រប់គ្រាន់​សម្រាប់​ការ​សង​ត្រឡប់​នោះ​។​

– ​ទី​២​ ​រៀបចំ​កាលវិភាគ​បំណុល​៖​

​យើង​ត្រូវ​រៀបចំ​ថ្ងៃ​សងបំណុល​របស់យើង​ជា​កាលវិភាគ​មួយ​ឲ្យត្រឹមត្រូវ​ ​ដើម្បីឲ្យ​ដឹង​ថា​យើង​ត្រូវ​សងបំណុល​មួយ​ណា​មុន​ ​មួយ​ណា​ក្រោយ​ ​ហើយ​វាក​៏​ជួយ​យើង​ឲ្យ​រៀបចំ​ប្រាក់​សម្រាប់​សង​បាន​គ្រប់​ចំនួន​ ​និង​ទាន់ពេល​វេលា​ផង​ដែរ​។​ ​បើសិនជា​បំណុល​របស់យើង​មិន​មានការ​កំណត់ពេលវេលា​សង​ពី​ម្ចាស់បំណុល​ទេ​ ​យើង​ក៏​អាច​ប្រើ​វិធីសាស្ត្រ​ ​Snowball​ ​Method​l​ ​ដែល​កាក់​សេន​ធ្លាប់​បាន​បង្ហាញ​ពីមុន​យកមក​ប្រើ​ក៏បាន​។​

– ទី​៣​ ​តាមដាន​បំណុល​៖

​ ​យើង​ត្រូវ​តាមដាន​បំណុល​របស់យើង​ជាប្រចាំ​ ​ដើម្បីឲ្យ​ដឹង​ថា​បំណុល​មួយ​ណា​សង​អស់​ ​មួយ​ណា​មិនទាន់​សង​ ​មួយ​ណា​នៅ​តិច​ ​មួយ​ណា​នៅ​ច្រើន​ជាដើម​។​

– ទី​៤​ ​សងបំណុល​ឲ្យ​ទាន់ពេល​វេលា​៖​ ​

ការ​សងបំណុល​ឲ្យបាន​មុន​ ​ឬ​ទាន់ពេល​វេលា​ជា​រឿង​ដែល​ចាំបាច់​ណាស់​ ​ជាពិសេស​គឺ​បំណុល​ពី​ធនាគារ​ ​ឬ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ​ព្រោះ​វា​អាច​ជួយ​យើង​ឲ្យ​ទទួល​បាន​ពិន្ទុ​ឥ​ទាន​ល្អ​ពី​ប្រព័ន្ធ​កត់ត្រា​ ​ដែល​ងាយស្រួល​ដល់​យើង​ពេល​ត្រូវការ​ខ្ចីប្រាក់​នា​ពេល​ខាងមុខ​។​ ​ដើម្បី​យល់ច្បាស់​ថា​អ្វី​ជា​ ​ពិន្ទុ​ឥណទាន​ ​និង​អត្ត​ប្រយោជន៍​របស់​វា​ ​កាក់​សេន​ក៏​ធ្លាប់​បាន​បង្ហាញ​រួច​ផង​ដែរ​ ​អ្នកអាន​អាច​ស្វែងរក​បាន​នៅ​លើ​គេហទំព័រ​របស់​កាក់​សេន​ផ្ទាល់​។​


2. ចាយ​កាន់តែ​ត្បិតត្បៀត​ជាង​មុន​

ចាយ​កាន់តែ​ត្បិតត្បៀត​ជាង​មុន​

របស់​មួយ​ចំនួន​ដែល​មិនសូវ​ជាចាំបាច់​ ​គួរ​កុំ​ទិញ​ឲ្យសោះ​។​ ​របស់​ណា​ដែល​គិតថា​អាច​ធ្វើ​បាន​ដោយខ្លួនឯង​ក៏​មិនគួរ​នឹង​ទិញ​ដែរ​ ​សុខចិត្ត​ចំណាយ​ពេល​ធ្វើខ្លួន​ឯង​ដើម្បី​សល់​ប្រាក់​ខ្លះ​ល្អ​​​ជាង​។​ ​ពេលនេះ​ ​មិនមែន​ត្រឹមតែ​ត្រូវ​កាត់បន្ថយ​ចំណាយ​ទេ​ ​គឺ​ត្រូវ​ចេះ​ត្បិតត្បៀត​ជាង​មុន​ឱ្យ​បាន​ច្រើន​។​ ​តែ​បើ​ត្រូវ​ចំណាយ​ហើយ​ត្រូវតែ​ត្បិតត្បៀត​បន្តិច​កុំ​ចំណាយ​ច្រើនពេក​។​


3. ព្យាយាម​រកចំណូល​បន្ថែម​

ព្យាយាម​រកចំណូល​បន្ថែម​

១​. ​ស្វែងរក​ការងារ​ក្រៅ​ម៉ោង​បន្ថែម​ ​ឬ​ ​ការងារ​ ​free​lance​
​២​. ​បើក​លក់ដូរ​បន្តិចបន្តួច​នៅផ្ទះ​ ​ឬ​តាម​អន​ឡា​ញ​
​៣​. ​លក់​របស់របរ​ចាស់ៗ​ដែល​លែង​ប្រើ​ ​ឬ​លែង​ត្រូវការ​ ​ចេញ​ដើម្បី​បាន​ក​ម្រៃ​ខ្លះ​។​

​មិនគួរ​ទុក​ពេលទំនេរ​នោះ​ឡើយ​ពេល​យើង​កំពុង​មាន​បំណុល​ច្រើន​ ​គួរ​ស្វែងរក​ការងារ​ក្រៅ​ម៉ោង​បន្ថែម​តាមរយៈ​សមត្ថភាព​ដែល​យើង​មាន​ដើម្បី​ទទួល​បាន​បំណូ​ល​ ​ហើយ​បើសិនជា​មាន​ផ្ទះ​ជាប់​ផ្លូវ​ ​ឬ​ទីប្រជុំជន​ ​គួរតែ​ចំណាយ​ដើមទុន​ខ្លះ​លក់ដូរ​របស់​មួយ​ចំនួន​នៅមុខ​ផ្ទះ​ក៏​អាច​ជា​ប្រភព​ចំណូល​មួយទៀត​ផង​ដែរ​។​ ​ក្រៅពី​នេះ​យើង​ក៏​អាច​​​រកចំណូល​បន្ថែម​ទៀត​បាន​ផង​ដែរ​ ​តាមរយៈ​កា​រលក់​ចេញ​នូវ​របស់របរ​ក្នុង​ផ្ទះ​មួយ​ចំនួន​ដែល​យើង​ ​ឈប់​ប្រើ​ ​ឬ​មិន​ត្រូវការ​ ​វាក​៏​អាច​ផ្ដល់​ជា​ប្រាក់​មួយ​ចំនួន​ដល់​យើង​ ​ជាជាង​ទុកឲ្យ​ខូច​ចោល​ផង​ដែរ​។​


4. ​គិតគូរ​ឲ្យ​ច្បាស់​មុន​ខ្ចី​បំណុល​ថែម​

គិតគូរ​ឲ្យ​ច្បាស់​មុន​ខ្ចី​បំណុល​ថែម​

​គួរ​ចៀសវាង​ខ្ចី​បំណុល​បន្ថែម​ទៀត​ ​ប្រសិនបើ​គិតថា​ ​នឹង​មិន​មានលទ្ធភាព​គ្រប់គ្រាន់​អាច​សងបំណុល​ទាំង​ចាស់​ទាំង​ថ្មី​ ​ដើម្បី​ចៀសវាង​ជាប់​បំណុល​វ័ណ្ឌក​។​

​លុះត្រាតែ​អ្នក​ពិតជា​ត្រូវ​ការចាំបាច់​ ​ខានមិនបាន​ពិតមែន​ ​ហើយ​ក​ម្ចី​នោះ​មាន​លក្ខខណ្ឌ​ល្អ​ ​រួម​មាន​អត្រា​ការប្រាក់​ទាប​ ​និង​អាច​ខ្ចី​បាន​ក្នុងរយៈពេល​យូរ​។​

​វា​ពិត​ជាចាំបាច់​ខ្លាំង​ណាស់​ ​ក្នុង​ការរៀបចំ​សកម្មភាព​ ​និង​ផែនការ​ឲ្យបាន​ច្បាស់លាស់​សម្រាប់​អនុវត្តន៍​ពេល​យើង​កំពុង​ស្ថិតនៅ​ក្នុង​បំណុល​ដ៏​ច្រើន​។​ ​បើ​អ្នក​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​បែប​នោះ​ ​សកម្មភាព​ដែល​បាន​រៀបរាប់​ខាងលើ​អាច​នឹងជា​គន្លឹះ​ខ្លះ​ៗ​ដល់​អ្នក​សម្រាប់​យកទៅ​ប្រើប្រាស់​ដើម្បី​ស្វែងរក​ផ្លូវ​ចេញពី​បំណុល​របស់​អ្នក​៕​

R​e​f​: ​ What to Do if You’re Drowning in Debt

How to Manage Debt of Any Size

ពាក្យទាក់ទង: ​ជំពាក់​លុយ​គេ​ច្រើន​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

Amret remains a leading financial institution in promoting and supporting women in Cambodian business
ចំណូលចំណាយ
២ សប្តាហ៍មុន

អម្រឹតនៅតែជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មកម្ពុជា

ប្រទេសកាតាចំណាយលើព្រឹតិ្តការណ៍FIFA World Cup ប៉ុន្មាន?
ចំណូលចំណាយ
៤ ខែមុន

ប្រទេសកាតាចំណាយលើព្រឹតិ្តការណ៍FIFA World Cup ប៉ុន្មាន?

កំពូលអ្នកចាយលុយប្រចាំឆ្នាំ២០២២
ចំណូលចំណាយ
៥ ខែមុន

កំពូលអ្នកចាយលុយប្រចាំឆ្នាំ២០២២

ពេល​បច្ចុប្បន្នគួរ​ពង្រីកចំណូលឲ្យបានច្រើនទេ?
ចំណូលចំណាយ
៥ ខែមុន

ពេល​បច្ចុប្បន្នគួរ​ពង្រីកចំណូលឲ្យបានច្រើនទេ?

ចំណូលចំណាយ ហិរញ្ញវត្ថុ
៥ ខែមុន

អ្នករកសុីគួរចាត់ចែង​ហិរញ្ញវត្ថុអាជីវកម្មរបៀបណា?

ចំណូលចំណាយ
៦ ខែមុន

អាជីវកម្មអនឡាញ និងអាជីរកម្មហាងផ្ទាល់

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook
ចំណូលចំណាយ
៦ ខែមុន

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook

៣_ _ល្បិច_ដើម្បី_សល់_លុយ_ចុងខែ_
ចំណូលចំណាយ សន្សំ
៧ ខែមុន

៣​ ​ល្បិច​ដើម្បី​សល់​លុយ​ចុងខែ​

អត្ថបទបន្ទាប់
រៀបចំ គ្រប់គ្រងនិងតាមដានបំណុល

រៀបចំ គ្រប់គ្រងនិងតាមដានបំណុល

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist