Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

វីធីដោះ​បំណុល​​ច្រើន​

២ ឆ្នាំមុន
1 នាទីក្នុងការអាន
212
ទស្សនា
FacebookTwitterLinkedinTelegramQR Code
វីធីដោះ​បំណុល​​ច្រើន​
FacebookTwitterLinkedinTelegramQR Code

​កា​រដោះ​បំណុល​អាច​មាន​ច្រើន​ប្រភេទ​អាស្រ័យ​លើ​ស្ថានភាព​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​របស់​បុគ្គល​ម្នាក់ៗ​ ​និង​លក្ខខណ្ឌ​នៃ​ការ​សងបំណុល​នោះ​។​ ​ប៉ុន្តែ​បើ​មាន​បំណុល​ច្រើន​ ​តើ​មាន​វិធី​អ្វី​ងាយស្រួល​គ្រប់គ្រង​បំណុល​ទាំងនោះ​?
👉 ​ចុះបើ​យើង​មាន​កាលវិភាគ​ដោះ​បំណុល​ច្បាស់លាស់​ ​តើ​វា​នឹង​ជួយ​យើង​បាន​អ្វីខ្លះ​? ​ក្រៅតែ​ពី​ដឹង​នូវ​ចំនួន​ទឹកប្រាក់​ដែល​អ្នក​គួរ​មាន​សម្រាប់​ដោះ​បំណុល​រួចហើយ​ ​កាលវិភាគ​ដោះ​បំណុល​នឹង​ជួយ​យើង​ឱ្យ​ដឹង​ពី​ពេលវេលា​ជាក់លាក់​ណាមួយ​ដែល​អ្នក​រំពឹង​ថា​ដោះស្រាយ​បំណុល​ទាំងនោះ​ឱ្យ​រួច​ដាច់ស្រេច​។​
ម៉ោះ! ​ថ្ងៃនេះ​ អេ​ដ​មីន​ ​នឹង​បង្ហាញ​ពី​កាលវិភាគ​ដោះ​បំណុល​ពី​រយ៉ា​ង​ ​មួយ​គឺ​ដោះ​បំណុល​តូច​ជាងគេ​មុន​ ​និង​មួយទៀត​ ​ដោះ​បំណុល​ណា​ដែល​មាន​អត្រា​ការប្រាក់​ខ្ពស់​ជាងគេ​មុន​។

​វិធី​ ​Avalanche​ ​Method​

​វិធី​ ​Avalanche​ ​Method​

​ឧបមា​ថា​ ​បុគ្គល​ “​ក​” ​មាន​ប្រាប់​បំណុល​បី​ផ្សេងៗ​គ្នា​ ​ហើយ​បំណុល​នីមួយៗ​សុទ្ធតែ​មាន​អត្រា​ការប្រាក់​។​ ​ជា​ធ​ម្យ​ម​ ​គាត់​នៅសល់​ប្រាក់​សម្រាប់​សងបំណុល​ប្រហែលជា​ង​ $500 ​ក្នុង​មួយ​ខែ​។​

👉 ​ព័ត៌មាន​បំណុល​នីមួយៗ​មាន​ដូចតទៅ​៖​
​បំណុល​ទី​ 1: $1,000 ​អត្រា​ការប្រាក់​ 10%
​បំណុល​ទី​ 2: $500 ​អត្រា​ការប្រាក់​ 5%
​បំណុល​ទី​ 3: $700 ​អត្រា​ការប្រាក់​ 3%

​ស​ន្មត់​ថា​ ​បុគ្គល​ “​ក​” ​ដោះស្រាយ​បំណុល​ទាំង​៣​នេះ​ដោយ​ព្យាយាម​សងបំណុល​ដែល​មាន​អត្រា​ការប្រាក់​ខ្ពស់​មុន​។​ ​វិធី​នេះ​ហៅថា​ ​Avalanche​ ​Method​។​ ​នោះ​បានន័យ​ថា​ ​គាត់​ត្រូវ​ព្យាយាម​ដោះស្រាយ​បំណុល​ទី​1 ​ចំនួន​ $1,000 ​នេះ​ឱ្យ​បាន​ច្រើនជាង​គេ​។​

​អ៊ីចឹង​! ​បើ​តាម​លំ​ហូរ​សាច់ប្រាក់​របស់​បុគ្គល​ “​ក​” ​គាត់​អាច​​​យក​ចំណែក​នៃ​ $300 ​មក​ដោះស្រាយ​បំណុល​ទី​1 ​មុន​ ​រីឯ​ $200 ​សម្រាប់​បំណុល​ទី​២​ ​និង​ទី​៣​។​ ​បើ​គាត់​អាច​ការ​ទូទាត់​សង​ប្រាក់​នេះ​ថេរ​ជាប្រចាំ​ប្រចាំ​ ​ក្នុងរយៈ​ ​៤​ ​ខែ​ដំបូង​ ​បុគ្គល​ “​ក​” ​អាច​ដោះស្រាយ​បំណុល​ទី​១​បាន​រួចរាល់​។​ ​រីឯ​បំណុល​ទី​២​ ​និង​ទី​៣​ ​គាត់​ត្រូវការ​រយៈពេល​តែមួយ​ខែ​ទៀត​ប៉ុណ្ណោះ​ដើម្បី​សងបំណុល​។​


វិធី​​ ​Snowball​ ​Method

វិធី​​ ​Snowball​ ​Method

​ដោយឡែក​ ​ប្រសិនបើ​គាត់​ចង់​ដោះ​បំណុល​ដែល​មាន​ចំនួន​តិច​ជាងគេ​មុន​នោះ​ ​គាត់​ត្រូវ​រៀបចំ​កាលវិភាគ​ដោយ​ព្យាយាម​ដោះ​បំណុល​ទី​ ​២​ ឱ្យ​ដាច់ស្រេច​មុនគេ​។​ ​បើ​តាម​ឧទាហរណ៍​ដដែល​ ​គាត់​អាច​ដក​ចំណែក​ $300 ​មក​សងបំណុល​ទី​២​មុនគេ​។​ ចឹ​ង​ត្រឹមតែ​រយៈពេល​ពីរ​ខែ​ ​គាត់​អាច​ដោះស្រាយ​បំណុល​ទី​២​ ​រួចរាល់​។​ ​បន្ទាប់មក​ ​ពី​សងបំណុល​ទី​២​ ​រួចរាល់​ ​គាត់​អាច​នៅសល់​លុយកាក់​ ​ដែល​លុយ​នោះ​ ​គួរ​ផ្ដោ​ត​លើ​បំណុល​ទី​៣​ ​បន្ត​ទៀត​។​

​ការ​ដោះស្រាយ​បំណុល​តាមវិធី​នេះ​ ​ហៅថា​ ​Snowball​ ​Method​ ​ហើយ​វា​អាច​ជួយ​ឱ្យ​គាត់​មាន​កម្លាំងចិត្ត​សងបំណុល​គេ​ ​ដ្បិត​ថា​ ​បំណុល​តិច​ងាយ​នឹង​ដោះ​លឿន​ជាង​បំណុល​ច្រើន​ក្នុងរយៈពេល​ណាមួយ​ ​នោះ​គាត់​នឹង​ឆាប់​ឃើញ​ចំនួន​បំណុល​ថយ​ចុះ​ជាង​មុន​។​

​បើ​តាម​កាលវិភាគ​ខាងលើ​ ​យើង​ឃើញ​ថា​ ​ការ​ដោះស្រាយ​បំណុល​ដោយ​ផ្ដោ​ត​លើ​អត្រា​ការប្រាក់​មុន​ ​អាច​ជួយ​កាត់បន្ថយ​ការ​ខាតបង់​នៃ​កំហាត​ការប្រាក់​ ​រីឯ​ការ​ដោះស្រាយ​បំណុល​ដែល​តិច​ជាងគេ​មុន​ ​ជួយ​ឱ្យ​យើង​មើលឃើញ​ពី​បំណុល​នៅសល់​ចំនួន​តិច​ ​ដើម្បី​ងាយស្រួល​គ្រប់គ្រង​ ​និង​តាមដាន​បំណុល​ទាំងនេះ​។​

***​កាលវិភាគ​ខាងលើ​នេះ​ ​គ្រាន់​ជាឧទាហរណ៍​បង្ហាញ​ឱ្យ​ឃើញ​ពី​តួលេខ​ ​ដើម្បី​ឱ្យ​ងាយ​យល់​ ​ដោយ​លក្ខខណ្ឌ​នៃ​ការ​ទូទាត់​សង​ប្រាក់​នីមួយៗ​ ​អាស្រ័យ​លើ​ការពិភាក្សា​របស់​ម្ចាស់បំណុល​ ​និង​កូនបំណុល​ប៉ុណ្ណោះ​។​
អេ​ដ​មីន​សុំ​លើកទឹកចិត្ត​ថា​ ​មិនថា​បំណុល​ ​ការ​វិនិយោគ​ ​ការ​សន្សំ​ ​ចំណេះ​ដឹង​ ​យើង​ម្នាក់ៗ​គួរ​មាន​ផែនការ​ ​ការ​អនុវត្ត​ ​និង​ការ​គ្រប់គ្រង​ច្បាស់លាស់​ ​ទើប​យើង​ងាយ​នឹង​សម្រេច​វា​បាន​៕​

ពាក្យទាក់ទង: វីធីដោះ​បំណុល​​ច្រើន​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

៣ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

៣ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ហិរញ្ញវត្ថុ
១ week

តួនាទីសំខាន់ៗទាំង ៣​ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ឬ International Monetary Fund មានអ្វីខ្លះ?

ហិរញ្ញវត្ថុ
១ week

គោលការណ៍ជោគជ័យទាំង ១០ ពីម្ចាស់ក្រុមហ៊ុន តេស្លា (Tesla) លោក Elon Musk

វិនិយោគ ហិរញ្ញវត្ថុ
២ សប្តាហ៍មុន

មកដឹងពីមូលហេតុថា ហេតុអ្វីបានជាតម្លៃភាគហ៊ុនឡើងចុះ?

ហិរញ្ញវត្ថុ
២ សប្តាហ៍មុន

មកដឹងពីមូលហេតុថា ហេតុអ្វីបានជាតម្លៃភាគហ៊ុនឡើងចុះ?

ចំណូលចំណាយ ហិរញ្ញវត្ថុ
៣ សប្តាហ៍មុន

ការរីកចម្រើននៃការទូទាត់ប្រាក់តាម QR មានភាពងាយស្រួលហើយ ថែមទាំងលើកកម្ពស់សេដ្ឋកិច្ចថែមទៀត

ចំណូលចំណាយ វិនិយោគ ហិរញ្ញវត្ថុ
១ month

លោក Warren Buffett ពីឈ្មួញកណ្តាលម្នាក់ក្លាយជាអ្នកវិនិយោគដ៏ជោគជ័យ និងមានក្រុមហ៊ុនតម្លៃវាល់លាន

ពន្ធនិងច្បាប់ វិនិយោគ ហិរញ្ញវត្ថុ
១ month

អ្នកដែលប្រុងនឹងទិញដីគួរតែប្រុងប្រយ័ត្នចំពោះករណី “ដីឡូតិ៍ខ្យល់”

ហិរញ្ញវត្ថុ
២ ខែមុន

អ្នកដឹកនាំធនាគារជាតិជំនាន់ថ្មីជាស្ត្រីដំបូងគេបង្អស់

អត្ថបទបន្ទាប់
លុយ​ ​និង​សុភមង្គល​ ​រើស​មួយ​ណា​ល្អ​ទៅ​?

លុយ​ ​និង​សុភមង្គល​ ​រើស​មួយ​ណា​ល្អ​ទៅ​?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist