Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ សន្សំ

ធ្វើ​ម៉េច​ប្រើ​លុយ​ក្នុង​ទូរស័ព្ទ​ឱ្យ​ចំណេញ

២ ឆ្នាំមុន
1 នាទីក្នុងការអាន
258
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ធ្វើ​ម៉េច​ប្រើ​លុយ​ក្នុង​ទូរស័ព្ទ​ឱ្យ​ចំណេញ
FacebookTwitterLinkedinTelegramQR Code

​មាន​ដែល​ចំណាំ​អត់​? ​មួយ​ខែ​ៗ​ ​អ្នក​ចាយ​លើ​ការ​បញ្ចូល​លុយ​ទូរស័ព្ទ​អស់​ប៉ុន្មាន​? ​ថ្ងៃនេះ​ អេ​ដ​មីន​ចង់​ចែករំលែក​វិធី​ខ្លះ​ៗ​ ​ធ្វើ​ម៉េច​ចាយ​អស់​តិច​ ​តែ​អាច​ប្រើ​លុយ​ក្នុង​ទូរស័ព្ទ​ឱ្យចំេ​ណ​ញ​បាន​ច្រើន​។

1. ​ប្រើ​សេវាកម្ម​ហ្វ្រី​ៗ​ក្នុង​ ​១​ថ្ងៃ​ដែល​ក្រុមហ៊ុន​ផ្ដល់​ឱ្យ

ប្រើ​សេវាកម្ម​ហ្វ្រី​ៗ​ក្នុង​ ​១​ថ្ងៃ​ដែល​ក្រុមហ៊ុន​ផ្ដល់​ឱ្យ

​មាន​ដែល​ចាប់អារម្មណ៍​អត់​? ​តាមពិត​ទៅ​ ​លេខ​ទូរស័ព្ទ​របស់យើង​អាច​ប្រើ​សេវាកម្ម​ហ្រ្វី​មួយ​ចំនួន​បាន​ក្នុងមួយថ្ងៃ​ ​ដូចជា​ តេ​ឥត​គិតលុយ​ក្នុង​ប្រព័ន្ធ​ ​មួយថ្ងៃ​បាន​ 60​នាទី​ ​រហូតដល់​ទៅ​ពីរអាទិត្យ​ (​រាប់​ពី​ថ្ងៃនេះ​ដល់​ថ្ងៃ​ 15 ​ឧសភា​)​។​ ​រីឯ​អ្នក​ដែល​កំពុង​ជាប់​នៅ​ក្នុង​តំបន់​ក្រហម​នា​ពេលនេះ​ ​នឹង​ទទួល​បាន​សេវា​ហ្រ្វី​ពិសេស​គឺ​អ៉ិ​ន​ធឺ​ណិ​ត​ 60​M​B ហ្រ្វី​បន្ថែម​លើ​ការ​តេ​ឥត​គិតលុយ​ផង​ដែរ​។​

2. ​ប្រើ​សេវា​ប្ដូរ​លុយ​ X​change​

​ប្រើ​សេវា​ប្ដូរ​លុយ​ X​change​

​បើ​តាម​បទពិសោធន៍​របស់​អេ​ដ​មីន​ ​ពេល​ប្រើ​សេវា​ប្ដូរ​លុយ​ ​ឃើញ​ថា​អាច​ប្រើប្រាស់​បាន​ច្រើនជាង​ពេល​អត់​ដូរ​។​ ​តែ​គួរ​ជ្រើសរើស​អត្រា​ណា​ដែល​ចំណេញ​បាន​ច្រើនជាង​គេ​ ​ដូចជា​ $1 ​ដូរ​បាន​ $30 ​បាន​ទាំង​តេ ​ផ្ញើ​សារ​ក្នុង​ប្រព័ន្ធ​ ​និង​ប្រើ​អ៉ិ​ន​ធឺ​ណិ​ត​បាន​ច្រើន​។​

3. ​ភ្ជាប់​តែ​សេវាកម្ម​ដែល​ចាំបាច់​

​ភ្ជាប់​តែ​សេវាកម្ម​ដែល​ចាំបាច់​

​ពេល​យើង​ត្រូវការ​លុយ​ក្នុង​ទូរស័ព្ទ​ប្រើ​បន្ទាន់​ ​តែ​មិន​អាច​ចេញទៅ​ទិញ​នៅ​ខាងក្រៅ​ ​ហើយ​មិន​អាច​ទិញ​តាម​ ​mobile​ ​a​p​p​ ​ទៀត​ ​ដោយសារ​អត់​អ៉ិ​ន​ធឺ​ណិ​ត​ ​នោះ​យើង​អាច​នឹង​ត្រូវ​ខ្ចី​លុយ​ពី​ក្រុមហ៊ុន​ទូរស័ព្ទ​មក​ប្រើ​សិន​។​ ​ប៉ុន្តែ​ដើម្បី​កុំ​ឱ្យ​ខាត​ច្រើន​ ​អ្នក​អាច​ជ្រើសរើស​ក​ម្ចី​អត្រា​ទាប​ល្មម​ត្រឹម​បំពេញ​តម្រូវ​ការ​ខ្លួនឯង​ ​ត្រឹម​ $0.2 ​ឬ​ $0.5 ​ហើយ​កត់ចំណាំ​ទុក​ផង​ពេល​ភ្ជាប់​រួច​ (​កុំ​ឱ្យ​ភ្លេចខ្លួន​ថា​បាន​ភ្ជាប់​សេវា​ណាខ្លះ​)​។​

​ក្នុង​ករណី​ពិសេស​ចាំបាច់​បន្ទាន់​ ​អាច​ប្រើ​សេវាកម្ម​រហ័ស​ ​ដូចជា​ ​Smart​ ​Loan​ & ​Data​ ​Smart​ ​Loan​ ​បណ្ដោះអាសន្ន​សិន​ (​ហើយ​ចាំ​ផ្ដាច់​វិញ​ពេល​លែង​ត្រូវការ​)​។​


4. ​បញ្ចូល​លុយ​យក​ប្រ​ម៉ូ​សិន​ (​ព្រួញ​មួយ​ ​បាញ់​បាន​សត្វ​ពីរ​)

​បញ្ចូល​លុយ​យក​ប្រ​ម៉ូ​សិន​ (​ព្រួញ​មួយ​ ​បាញ់​បាន​សត្វ​ពីរ​)

​រកមើល​ថា​ ​អត្រា​បញ្ចូល​លុយ​មួយ​ណា​មាន​ប្រូ​ម៉ូ​សិន​ពិសេស​ ​ដើម្បី​ទាញ​យក​ផលប្រយោជន៍​បន្ថែម​។​ ​ឧទាហរណ៍​ ​បញ្ចូល​លុយ​តាម​កម្មវិធី​របស់​ក្រុមហ៊ុន​ 1.25 ​ដុល្លារ​ ​បាន​អ៉ិ​ន​ធឺ​ណិ​ត​ហ្វ្រី 1​G​B ​និង​មិន​ចាំបាច់​ចេញទៅ​ទិញ​នៅ​ខាងក្រៅ​ផង​ ​ពេល​ ​lock​down​ ​នេះ​។​


5. ​បញ្ចូល​លុយ​ទូរស័ព្ទ​ល្មម​តាម​តម្រូវ​ការ​

បញ្ចូល​លុយ​ទូរស័ព្ទ​ល្មម​តាម​តម្រូវ​ការ​

​ត្រឹមតែ​ $1 ​ដូរ​យក​ $30 ​អាច​ប្រើ​បាន​ដល់​មួយ​អាទិត្យ​ឯណោះ​! ​អញ្ចឹង​កុំ​ឱ្យ​ភ្លេចខ្លួន​ តេ​ទៅ​គេឯង​ក្រៅ​ប្រព័ន្ធ​ ​គួរ​បញ្ចូល​ម្ដងៗ​ត្រឹម​ $1 $2 ឱ្យ​សម​ល្មម​តាមតែ​តម្រូវ​ការ​ទៅ​បានហើយ​។​ ​ម្យ៉ាង​ ​បើ​បញ្ចូល​ម្ដង​ $1.25 ​អាច​ទទួល​បាន​ប្រ​ម៉ូ​សិន​ហ្វ្រីអ៉ិ​ន​ធឺ​ណិ​ត​បន្ថែម​ទៀត​។​

​ដើម្បី​កាន់តែ​ងាយស្រួល​ ​ជាពិសេស​ពេល​ ​lock​down​ ​ពិបាក​ចេញក្រៅ​ ​យើង​អាច​បញ្ចូល​លុយ​ទូរស័ព្ទ​តាម​បែប​ឌី​ជី​ថល​ (​E​-​top up​) ​ដែល​អាច​បញ្ចូល​បាន​តាម​កម្មវិធី​ទូរស័ព្ទ​ដៃ​របស់​ធនាគារ​ ​ឬ​ ​Smart​N​as​ ​a​p​p​។​

​អំពី​របៀប​បញ្ចូល​ ​E​-​top up​៖​ ​h​t​t​p​s://​w​w​w​.​smart​.​co​m​.k​h​/k​m​/​get​-​smart​/​top​-​up​-​safely​/


6. ​តាមដាន​គណនី​ទូរស័ព្ទ​ឱ្យ​បាន​ទៀងទាត់​

តាមដាន​គណនី​ទូរស័ព្ទ​ឱ្យ​បាន​ទៀងទាត់​

​យើង​អាច​តាមដាន​គណនី​ទូរស័ព្ទ​ (​mobile​ ​balance​) ​និង​ប្រវត្តិ​ប្រតិបត្តិការ​បញ្ចូល​លុយ​ទូរស័ព្ទ​ (​transaction​ ​history​) ​បាន​យ៉ាង​ងាយស្រួល​ ​បើ​យើង​ងាក​មក​ប្តូរ​ទម្លាប់​បញ្ចូល​លុយ​ទូរស័ព្ទ​បែប​ឌី​ជី​ថល​ ​ដោយ​គ្រាន់តែ​ពិនិត្យមើល​តាម​កម្មវិធី​ទូរស័ព្ទ​របស់​ធនាគារ​ ​ឬ​ ​Smart​N​as​ ​a​p​p​។​

​ក្នុង​អំឡុង​ពេលនេះ​ ​ទាំង​យើង​ទាំង​គេ​សុទ្ធតែ​កំពុង​ឆ្លងកាត់​ភាព​លំបាក​ទាំងអស់គ្នា​។​ ​ហេតុនេះ​ ​កាក់​សេន​សូម​លើកទឹកចិត្ត​ឱ្យ​អ្នក​ទាំងអស់គ្នា​ផ្លាស់ប្តូរ​ទម្លាប់​រស់នៅ​ក្នុង​ពេលនេះ​ទៅ​ប្រើ​

​សេវាកម្ម​បែប​ឌី​ជី​ថល​ឱ្យ​ច្រើនជាង​មុន​តាមដែល​អាច​ធ្វើ​បាន​ ​ដើម្បី​រក្សា​ទំនាក់ទំនង​ជិត​ស្និទ្ធិ​ជាមួយ​មិត្តភក្តិ​ ​ក្រុម​គ្រួសារ​ ​ព្រមទាំង​រក្សា​សុខ​សុវត្ថិភាព​ផង​ដែរ​។​ ​ម្យ៉ាងទៀត​ ​បើ​អ្នកមាន​សាច់ញាតិ​បងប្អូន​ណា​កំពុង​ជាប់​នៅ​ក្នុង​តំបន់​ក្រហម​ ​ឬ​មិន​អាច​ចេញពី​ផ្ទះ​បាន​ជាដាច់ខាត​ ​អ្នក​អាច​ជួយ​បញ្ចូល​លុយ​ទូរស័ព្ទ​ឱ្យ​លេខ​ពួកគាត់​តែម្ដង​តាមរយៈ​ ​E​-​top up​ ​ឬ​ ​P​in​less​។​ ​ជួយ​ទុក្ខធុរៈ​គ្នា​ក្នុង​គ្រា​លំបាក​! ​សុខចិត្ត​លំបាក​ឥលូវ​ ​តែ​សុខសប្បាយ​ ​និង​មាន​សុវត្ថិភាព​ទាំងអស់គ្នា​ ​កុំ​ឱ្យ​វេទនា​ពេលក្រោយ​

​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ចូល​ទៅកាន់​គេហទំព័រ​៖​ ​h​t​t​p​s://​w​w​w​.​face​book​.​co​m​/​Smart​A​x​i​at​a​/​post​s/10159635369497608


​បន្ថែម​៖​
​ចៀសវាង​ការភាន់ច្រឡំ​ ​អ្នក​គួរ​ស្វែងយល់​អោយ​បាន​ច្បាស់​អំពី​សេវាកម្ម​ទូរស័ព្ទ​ ​និង​ព័ត៌មាន​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​៖​
​របៀប​នៃ​ការ​ភ្ជាប់​ ​ឬ​ផ្តាច់​សេវាកម្ម​ទូរស័ព្ទ​
​អត្ថប្រយោជន៍​នៃ​ប្រភេទ​សេវាកម្ម​ដែល​គ្រោង​នឹង​ភ្ជាប់​
​តាមដាន​ចំណាយ​លេី​សេវាកម្ម​ទាំងនោះ​ ​ជា​រៀងរាល់​ស​ប្តាហ៍ ​ឬ​ខែ​
​សន្សំសំចៃ​តាមដែល​អាច​ធ្វេី​បាន​

​សូម​ចំណាំ​៖​ ​អត្ថប្រយោជន៍​ទាំងអស់​ខាងលើ​នេះ​សម្រាប់​តែ​អ្នកប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត​របស់​ ​Smart​ ​តែប៉ុណ្ណោះ​៕

ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

៣ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

៣ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ចំណូលចំណាយ សន្សំ
២ ខែមុន

អ្វីដែលគួរដឹងអំពី Payday Loan

ពន្ធនិងច្បាប់ សន្សំ
២ ខែមុន

ប្រាក់សោធននិវត្តន៍ ឬ ប្រាក់រឺត្រែត ធ្វើម៉េចអាចទទួលបានវា?

វិនិយោគ សន្សំ ហិរញ្ញវត្ថុ
២ ខែមុន

និយមន័យ និងសារៈសំខាន់នៃមូលធន

សន្សំ
៩ ខែមុន

សន្សំថ្ងៃនេះសម្រាប់អនាគតកូនៗថ្ងៃក្រោយ

មនុស្សឆ្លាតវៃគេសន្សំលុយ​ បែបនេះខ្លះ?
សន្សំ
៩ ខែមុន

មនុស្សឆ្លាតវៃគេសន្សំលុយ​ បែបនេះខ្លះ?

វិនិយោគ សន្សំ
១០ ខែមុន

អាជីវកម្មគួរមានលុយសន្សំក្នុងគ​ណនីកាលកំណត់?

ម៉េចបានគួរដាក់បញ្ញើនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ?
សន្សំ
១០ ខែមុន

ម៉េចបានគួរដាក់បញ្ញើនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ?

សន្សំលុយ១លានរៀលក្នុងគណនីសន្សំមានកាលកំណត់
សន្សំ
១០ ខែមុន

សន្សំលុយ១លានរៀលក្នុងគណនីសន្សំមានកាលកំណត់

អត្ថបទបន្ទាប់
​ជំពាក់​លុយ​គេ​ច្រើន​គួរ​ធ្វើ​ដូចម្ដេច​?​

​ជំពាក់​លុយ​គេ​ច្រើន​គួរ​ធ្វើ​ដូចម្ដេច​?​

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist